Home Blog Page 837

តើភ្នំអេវឺរេសពិតជាមានកម្ពស់កាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំមែនដែរឬទេតាមការស្រាវជ្រាវ?

0

យោងតាមការសិក្សាថ្មីរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ College London បញ្ជាក់ថា ការបាត់បង់បរិមាណដីក្នុងទន្លេ Arun ដែលស្ថិតនៅឆ្ងាយពីគ្នាប្រមាណ៧៥គីឡូម៉ែត្រ គឺជាមូលហេតុធ្វើឱ្យកំពូលភ្នំខ្ពស់បំផុតលើពិភពលោក គឺភ្នំអេវឺរេស (Everest) កើនឡើងរហូតដល់២មីល្លីម៉ែត្រក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz5EfmTvtriAw6Yq1pyyaRDCzUNOAz4-8YTSp_kaR5TyVilsaFQGKh8fRpZTSWbYKuwc0eT2eq1V0Tvxvhj6lBz3_VKBIHkBJCn2juiRVNy3eJ-X2z7ozsd6IHcrP_8iMh5Tg319uGx1qYOoM1ho51v5ToawqeoCGrSV0tOXHTtKrCY2j0GODhZFXFioS1/s1920/image_2024-10-08_08-33-34.png

Adam Smith អ្នកចូលរួមស្រាវជ្រាវបាននិយាយមកកាន់សារព័ត៌មាន BBC ថា ៖ «វាដូចជាការលើកទំនិញចុះពីកប៉ាល់ គឺកប៉ាល់នឹងស្រាលជាងមុន និងអណ្តែតខ្ពស់ជាងមុនបន្តិច ។ វាដូចគ្នានឹងពេលសំបកផែនដីកាន់តែស្រាល គឺវាអណ្តែតឡើងខ្ពស់» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfKvWyigV6SDVsSlgDKL1j_2uWoJgMJYAMGFez_YF1uoWSsK89yCvbRQnIUSEmTOFywGT_wv5uIiFSV4nPfI5f7LNAKHCwk2YZYy8kwertkEPJu95bIFhLRyuDfDCPn3pWTBA_PsVtWvY9q-fGiKTyL3RS6JD26RA30WUoNBJ3NArjuJdht1wrdrswy2_u/s1600/image_2024-10-08_08-33-35.png
កម្លាំងនៃការប៉ះទង្គិចគ្នារវាងសំបកផែនដី និងអឺរ៉ាស៊ី កាលពី៤០លាន ទៅ៥០លានឆ្នាំមុន បានបង្កើតជាជួរភ្នំហិម៉ាល័យ ។ ដូច្នេះ ការធ្វើចលនារបស់សំបកផែនដី គឺជាមូលហេតុចម្បងធ្វើឱ្យភ្នំអេវឺរេស និងភ្នំនៅក្បែរគ្នាមានកម្ពស់កាន់តែខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbCStz26aje25xx5lFwHYOsDrc6OXAT3Z8t5j0SkblFP_AAv5kIHDfgNtZxrDAjH0BbBptmnH64oaQsjYvfgYxuasVlid-KzEbu-gg5YXZtJn_Re0kuQqODbSXxovSdZ34AR8vSI6wfsPqEI-9wwFTOMyOURu3HWDi5NmS80_9Nvt89UBxyFXrRlyk1LRF/s2000/image_2024-10-08_08-33-36.png

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ College London បញ្ជាក់ទៀតថា បរិមាណទឹកក្នុងទន្លេ Arun ក៏មានចំណែកធ្វើឱ្យភ្នំអេវឺរេសខ្ពស់ជាងមុនផងដែរ គឺពេលទឹកទន្លេនេះហូរកាត់ភ្នំហិម៉ាល័យ វានឹងច្រោះដី និងអ្វីៗគ្រប់យ៉ាង ។ បន្ទាប់មក វានឹងកាត់បន្ថយសម្ពាធរបស់ស្រទាប់ជាប់សំបកផែនដី ហើយធ្វើឱ្យសំបកផែនដីកាន់តែស្តើង និងបត់បែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlActfRrpwpMK_nqHmxNAg7281oQeP9vR4pPCiAxCGb7Uf5T8xnWhwT5S9wXqJbNubj9CLtE_PoV1kcBHCl8SiQjCVcpHffJQBETJswNaCLNlL44X7R9FV4gOGBGCYLMr_c_AcfW8x7VAVwesu3PUqxkD1NRcFW1WTXqM9ZlzdbdUsR6BGudIorQ_wjTq7/s1600/image_2024-10-08_08-33-37.png

បាតុភូតនេះហៅថា «Isostatic Rebound» ដែលធ្វើឱ្យកំពូលភ្នំអេវឺរេស និងកំពូលភ្នំនៅក្បែរៗ ដូចជា ៖ ភ្នំ Lhotse និងភ្នំ Makalu ដែលជាកំពូលភ្នំខ្ពស់លំដាប់ទី៤ និងទី៥ លើពិភពលោក មានកម្ពស់ខ្ពស់ ។ នេះបើតាមការស្រាវជ្រាវចេញផ្សាយក្នុង Nature Geoscience ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7bO2cXdrNsKtqDLCg2AE22ktvhbCpninVF8-4O5A_DewetvJntdRWS_r0X7hiK8aUzOW0GA2rvGt-Kw9sxDMAwpWfPuVVwu4m7zT7T6JxCpp8kwgjaYGxz7CoHrC6k3jQSEBhSmb27WorgSmHjJhlATkxhjkA-dEysW8nfFkXesyh27AOkQwlEyxOd_1u/s3072/image_2024-10-08_08-34-54.png

អ្នកស្រាវជ្រាវបញ្ជាក់ថា ៖ «តាមការវាស់វែងដោយឧបករណ៍ GPS ឃើញថា កំពូលភ្នំអេវឺរេស និងភ្នំនៅក្បែរគ្នាមានកម្ពស់ខ្ពស់ជាងមុន ប្រមាណ២មីល្លីម៉ែត្រក្នុង១ឆ្នាំ» ។ ប៉ុន្តែមតិផ្សេងទៀតនិយាយថា ការលើកឡើងខាងលើនេះពុំទាន់ប្រាកដប្រជាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4aGa00dH7FKtcU4u6R3C2KrACcqdRw6_-nU16kQydywKhvvucNxlWsB_4izeBv2M7M-rpW0NUXo0o26myCiemDcJzolshAplf78vOOR9Iwf4Y6-YkNJqqi4keGf4hQhNztcV_1vtPn7BxQ7avpHdop8yWeWS4d6IB_npsUYo9KPq0mAXSr63RuAzdZ5jv/s2400/image_2024-10-08_08-34-57.png
លោកសាស្ត្រាចារ្យ Hugh Sinclair មកពីសាកលវិទ្យាល័យ Edinburgh ពុំបានចូលរួមស្រាវជ្រាវនិយាយថា ការអះអាងរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ College London គឺសមហេតុផល ប៉ុន្តែការអះអាងថា បរិមាណ និងរយៈពេលហូរច្រោះរបស់ទន្ល បានធ្វើឱ្យភ្នំមានកម្ពស់កាន់តែខ្ពស់នោះ គឺមិនប្រាកដប្រជាទេ ។ នេះជាទិន្នន័យស៊ីជម្រៅ និងគួរឱ្យរំភើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9JLXx0GefBFEbriXkdwrbGpFGbCVLojvCH8a2vUJAz_GaklrkoEgYRHbzEDNS8jB1TxWD3hck-sLiUcQECp_4Pegm12qw6r8sS6CSrho_JxYsaOMi-UPB-XeZe4ISxsqKAOTxoZ0_A1BmdhHTqX_Wbfiqlde3PUHlpngF5hnEOJxEQrLUsOuf4xvh_2Yg/s1600/image_2024-10-08_08-34-58.png

គួរបញ្ជាក់ថា ភ្នំអេវឺរេសស្ថិតនៅលើព្រំដែនរវាងប្រទេសចិន និងនេប៉ាល់ ដោយផ្នែកខាងជើងនៃកំពូលភ្នំស្ថិតនៅចិន ។ រីឯទឹកទន្លេ Arun បានហូរពីទីបេមកប្រទេសនេប៉ាល់ និងរួមបញ្ចូលគ្នាជាមួយទឹកទន្លេចំនួន២ទៀត ហើយក្លាយជាទន្លេ Koshi ។ ទឹកទន្លេ Koshi បានហូរទៅកាន់ភាគខាងជើងប្រទេសឥណ្ឌា និងហូរចូលក្នុងទន្លេគង្គា ៕

អ្នកគាំទ្រពោលអាណិត ប៊ី សុធារី ខណៈមានដំណឹងថានាងនឹងមិនបន្តការប្រកួត MGI នៅថៃ

0

ដូចប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាភាពចម្រូងចម្រាសការប្រកួត Miss Grand International 2024 ដែលខាងកម្ពុជាធ្វើជាសហម្ចាស់ផ្ទះត្រូវបញ្ឈប់ពាក់កណ្តាលទីបង្កឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង។ ជុំវិញបញ្ហានេះអ្នកគាំទ្របានពោលសោកស្តាយនិងអាណិតជាងគេទៅកាន់ ប៊ី សុធារី ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា។ បើតាមដំណឹង ប៊ី សុធារី សម្រេចចិត្តមិនបន្តការប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធីនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3G9-L0mMVvvZuccXZePpODbxgtZucSVYudz0rQXvFZ0pza1DVhAnpIMYx-PG64jfxI4F04nZJe-1XIV-2ioI7HJbs-tbsl4Jn3U8vy8kW00atU5FyqPWLU3-lAu95xFyrEPi6mU9ojW4sJQ50b5w99R7a10mvzfqB7h66Kl_b6sszhpLNcPJBh_rCABCd/s2048/image_2024-10-07_11-14-13.png

នេះជាឆ្នាំចុងក្រោយនៅក្នុងវិស័យបវរកញ្ញាសម្រាប់ ប៊ី សុធារី បន្ទាប់ពីការប្រកួតកម្មវិធីសម្រស់នានាដែលបោះជំហានចូល Grand ខណៈនាងបានត្រៀមខ្លួនរួចរាល់នៅក្នុងកម្មវិធីប្រកួតនេះហើយ ប៊ី សុធារី ពិតជាធ្វើបានល្អក្នុងការប្រកួតទាំងការរៀបចំខ្លួន ដើរ និងការប្រើប្រាស់ភាសាអង់គ្លេសផងដែរ។ ដើម្បីបន្ថែមទំនុកចិត្តខ្លួនឯង ប៊ី សុធារី ក៏បានកែកុនដើមទ្រូងទៀត ពោលនាងគឺបានត្រៀមខ្លួនយ៉ាងរួចរាល់ក្នុងការប្រកួតកម្មវិធីសម្រស់នេះ ស្របពេលដែលអ្នកគាំទ្រជាច្រើនជឿថា សុធារី នឹងអាចចូលដល់TOPណាមួយមិនខានក្នុងការប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSjtM9GLlTLLyo5EU1q2QZVoRhsWhH8aZnX9iTn3PGdfyuD8YZPkokgy6ktjmbgeoYweiK0KcPpyhFrOsAcK_Q05wXzgiVZDjAhsrRNqUY7pzcu59ZdFbytbOG-BxfpJ2_EmCDniGHXRsPTRDWOGdTIkA43y3u-CFiMhyphenhyphenmjjUX3QVnp7AaMGRQJ3bRrqy8/s2048/image_2024-10-07_11-14-16.png

ប៉ុន្តែជារឿងដ៏គួរឱ្យសោកស្តាយជាមួយនឹងការអាណិតទៅកាន់ ប៊ី សុធារី ព្រោះតែបញ្ហាផ្ទុះឡើងចម្រូងចម្រាសរវាងភាគីខាងកម្ពុជានិងថៃដែលចាប់ដៃគ្នាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Miss Grand International លើកដំបូងមានបញ្ហាមិនអាចដោះស្រាយគ្នាបានត្រូវបញ្ឈប់ពាក់កណ្តាលទី។ បើតាមដំណឹងដែលមានការចែករំលែកតៗគ្នា ប៊ី សុធារី បានសម្រេចចិត្តមិនបន្តក្នុងការប្រកួត Miss Grand International ឡើយ បើទោះបីនេះជាបញ្ហារវាងអ្នកគ្រប់គ្រងនិងអ្នកគ្រប់គ្រងក្តី។
ការសម្រេចចិត្តមិនបន្តការប្រកួតនេះដែរ អ្នកគាំទ្រក៏បានគោរពតាមការសម្រេចចិត្តរបស់ ប៊ី សុធារី ហើយក៏បានពោលអាណិតនាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6BYrccsyWatijwWQSXWci-Yt-N-ZgvkmipFNwXBRTwXSf3WHiCe7NTZXnZG6aRRps6jIIXH6K-MjsE5BfK4tl5rk_PaDLz0AuAZPhBeSRktPm9_7v2qdBWmZOXimR6L5tL-stDbCT-l9y_9W-5Ojj7U471-vwhruTArJ8pRnuTedpf-iQgZ5MnNcLDeXh/s2048/image_2024-10-07_11-14-22.png

គួរឱ្យដឹងថា ប៊ី សុធារី ជាបវរកញ្ញាម្នាក់ដែលប្រឡូកក្នុងវិស័យសម្រស់ធ្លាប់តំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិមានដូចជាកម្មវិធី Miss Universe 2017 និង Miss Charm 2023 នៅវៀតណាម និងកម្មវិធីខាងលើនេះដែលត្រូវបញ្ឈប់ពាក់កណ្តាលទី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFVoaOwF_9WbHc7iW19FGaAnfJHnIsQjiFMaAMzD4qE1c3PBTKhFvZtJOS6tc0cM1IXu4eBO_j5sDRG8gR6h2qwvBWaIVzih5WPX9wZWcOwXryqG6N0mngppN4jSKI7qvF-l-P7SY5ZerNTBbK-zn_GPwPN5tEYZw1G2QqQmf2jFQgQrDnPqkAoAmilnOL/s2048/image_2024-10-07_11-14-19.png

សមត្ថភាពមានហើយ នៅឡើយទំនុកចិត្ត! បេក្ខជនប្រឡងបាក់ឌុប បន់ស្រន់វត្ថុស័ក្តិសិទ្ធ សុំឲ្យប្រឡងជាប់

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នេះ ដោយសង្កេតឃើញថា មុនថ្ងៃប្រឡងប៉ុន្មានថ្ងៃ បេក្ខជនមួយចំនួនបានធ្វើការបន់ស្រន់នៅទីតាំងស័ក្តិសិទ្ធនានា ស្របតាមជំនឿរបស់ប្រជាជនខ្មែរតំាងពីបុរាណកាលមក ដើម្បីសុំសេចក្តីសុខចម្រើន ក៏ដូចជាប្រកបកិច្ចការអ្វីមួយបានដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJLiQkvatkZOU74NUoy80NKxavu5SG2eJs8yBJwQMEeStK33SvAjbkHxqCsPfkejWgRYC3dKTHSKVqYxBmfHLn2Y4dQrdMvR97_tLCq_ILwpPO3ZbVb1sGeO6E3N9Hq8Rqp-wje_dr1tp4h-AjfjbgRUTYd1PsX2EOgmCRmhXiuvbGmokt6Hd7ukd3YdW3/s1280/462214794_843510917945239_3517207501119343204_n.jpg

យោងតាមការគូសបញ្ជាក់ពី Anti Corruption Unit បានឲ្យដឹងថានាព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ បេក្ខជនប្រឡងបាក់ឌុបខេត្តសៀមរាប នាំគ្នាមកបួងសួងសុំពរជ័យនៅព្រះអង្គចេកព្រះអង្គចម នៅមុនការប្រឡងស្អែកនេះ។

ទោះជាយ៉ាងណា នៅតាមកន្លែងបន់ស្រន់ជាច្រើនទៀត ដូចជា ព្រះអង្គដងកើ មុខព្រះបរមរាជវាំង, រូបសំណាក់តាមមណ្ឌលប្រឡងនានា ក៏មានការគោរពបួងសួងជាហូរហែរ ក្នុងចំណោមបេក្ខជនប្រឡងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhftX0Um0XBvigFCwNVkIlpopdVOsE9cU14IqkXl3PZipBzgkaRNXRr9gbMtLgs7ZG6FQKxuDJjGP6fVdr9iRqRX5CYjOwdGazb6WeOIe7Pbqy-hOb-iPzkoyy4-dcJd5km855eWTPYFwJGDe0on_lomeVALMMR9Dv5w0jkOUrtdliTFQ9yBEfhxM_XPtN2/s1280/462220478_843510974611900_6504085417246343226_n.jpg

តាមរយៈទិដ្ឋភាពទាំងនេះ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាត ដោយអ្នកខ្លះបានលើកឡើងថា «មិនអាចលេងសើច ឬក៏សើចចំអកបានទេ ការបន់ស្រន់ក៏ជាផ្នែកមួយដែលធ្វើឲ្យស្មារតីនិងទឹកចិត្តរបស់យើងរឹងមាំកាត់បន្ថយការភ័យខ្លាច នឹងបញ្ហាដែលកើតឡើងមិនអាចព្រៀងទុកមុនបាន ដែរកំឡុងពេលប្រឡង..ព្រោះគ្រប់គ្នាសុទ្ធតែដឹងសមត្ថភាពរៀងៗខ្លួន ចេះគឺជាប់ ស៊ូៗអូនៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEb_V3180GnSMm-rNEoYYU1wT0sdJ5bEJG6LB5VLZOl6oj7gY2uvyfHjOVmt-a-3ItlUu2Z_qFHWVNRZKnRzNx9NCRIEe0zNsHVoSzSONDZuXmfo6wrRHp5zkye0jGiJ6iJTiPwpHChQQJFj3ZxSzcrQZZSJUkC50gTAC7pgh-lwqqy80MdYQwxVpviuad/s1280/462252032_940470398106384_6421653138414534718_n.jpg

ម្នាក់ទៀតថា«វាមិនបានអ្វីមែនតែវាបានជាសេចក្ដីសុខផ្លូវចិត្ត មិនជាខុសឆ្គងអ្វីទេ បូករួមជាមួយសមត្ថភាពខ្លួនឯង វាជាទំនៀមទម្លាប់យើងតាំងពីដើមហើយ គេជឿលើព្រះជាម្ចាស់យើងជឿលើ អារក្ស អ្នកតា»។ រីឯម្នាក់ទៀតថា«កាលខ្ញុំប្រលងក៏បន់ដែរ បន់ឲ្យសុខសប្បាយតាមផ្លូវទៅមក កុំឲ្យមានឈឺពេលប្រលង កុំឲ្យមានឧបសគ្គមើលមិនឃើញ សុំឲ្យអាកាសធាតុល្អងាយស្រួលប្រលង សុំឲ្យចិត្តស្ងប់មិនមានទុក្ខភ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhusiCJFvlmHXaV-jMf9kuSSNMA2ivuja0cBd67_qgNOWT3KXmCArAdUm3o7ZiY6s_Aa1jXhbbvOdgPqBo5dCD1nMEgjqFLlQkfTfr8e-NaGYvZZLd205aSTHrHntZK3gBHKx0g-lZGux8cZeJY0DAZFVzMRvRGuxHcGqX4MBAQ-5IK5pWh4YnxSEhR3D2T/s1280/462313809_940470524773038_4984897279729485512_n.jpg

គួរបញ្ជាក់ថា ការខិតខំប្រឹងប្រែងរៀនសូត្ររយៈពេល១២ ឆ្នាំ ដើម្បីបានបញ្ចេញសមត្ថភាពរយៈពេលត្រឹមតែ២ថ្ងៃនេះពិតជាសំខាន់សម្រាប់សិស្សានុសិស្សគ្រប់ៗរូប តែទោះជាយ៉ាងណា មុនថ្ងៃប្រឡង បេក្ខជនទាំងអស់ត្រូវតែថែរក្សាសុខភាពឲ្យបានល្អ ញ៉ាំអាហារដែលមានជីវជាតិ និងសម្រាកឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរ។ ជាចុងក្រោយក៏សូមជូនពរអោយបេក្ខជនទាំងអស់ធ្វើដំណើរឆ្ពោះទៅកាន់សមរភូមិប្រឡងប្រកបដោយសុវត្ថិភាព និងប្រឡងជាប់គ្រប់ៗគ្នាផងដែរ៕

ចុងខែ១១! ព្រលានយន្តហោះតម្លៃ២០០លានដុល្លារ ដាក់ឱ្យដំណើរការនៅខេត្តកោះកុង

0

ក្រោយពីការធ្វើតេស្តសាកល្បង ត្រួតពិនិត្យឧបករណ៍រយៈពេល២ថ្ងៃ នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងខែវិច្ឆិកាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhziSXa4O6VxCii9h59OEsa7XEq-YC7W7ljLwu9whx8lujQzniReZg8PUhmOc86AFtBO5Gk4zFfC4wpwlCJDrQRw-bV2BhK4mPqj957kiQ_L3QM_uldxYpF4WqIMmqFIL3jxFD-KiguLh9iXPja40QnAxX_R5dyHqlk4V6yJtivKgM6UGZjewP8VIAkaqJw/s1280/image_2024-10-07_15-33-27%20(2).png

បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា៖”ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសនេះ រួមមានការហោះហើរឆែកនូវឧបករណ៍បច្ចេកទេស វិទ្យុទាក់ទងជាមួយអាកាសយាននិក និងកង្វះខាតនានាដែលត្រូវ ដោះស្រាយបន្ថែមទៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXYVLd9Uzlbv_4QKTj-VqRPkG368-jChRv0UvjSwnSvDyuNXGlxr4WHR2vmQg2QTM9BTLWP4B3Y7ljGZL4Z1EQCiWH0dpN0ft3c4Bw34j1MRbqnBs4o8cExAWcZrG8oR7LAW1UJQb8Dq_6o-Sh3s0zozqVqN-G2eI-FEpDKVXsDPvCT5RXhZ-anR-_HUj9/s900/image_2024-10-07_15-33-29.png

ឯកឧត្តមបានបញ្ជាក់ថា “បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឱ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVFKS9Tgl4fAPlNpznnH783rG8MM5nMDdasvHpS0oZgAUnljvN1hdWSZGUG_g9uFi32d1YAE67qTbbspr4I16-TS7aPUrnukw2Bf6a8B1mffipoYUqt2S5FcAeARYx9G69eiy1S1wGByeEX0gdol4VlnbjAcDtaRORBwCbvscT-4biK90YuBqgD0-Z8Z9Y/s1280/image_2024-10-07_15-33-28.png

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ៕

 

ថ្ងៃនេះ២១ឆ្នាំមុន! ព្រះបរមនាថ នរោត្ដមសីហមុនី បាត់បង់ព្រះអនុជមួយអង្គ

0

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ គឺជាការគោរពខួប២១ឆ្នាំនៃការបាត់បង់ ព្រះអនុជមួយអង្គ របស់ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេច នរោត្តម នរិន្រ្ទៈពង្ស ព្រះប្រសូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ នៅរាជធានីភ្នំពេញ ដោយត្រូវជាព្រះរាជបុត្រានៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBVf9b9zLNOKv50ocaeTBhPfPxI06TuW-tIxxT92iS_HM4b00qQDQB-ynNb5jskvvrn2l0Xsr4jmNOZS_AUIcbmkyk8Pco_EyO1znpkwvgH0uSMqYatvkv5Sp8oYOCpNUPt4KpJ9P5ZWmHgjDv8ScdEu9vdzNtump1EXxRJZBOoScSiAl_4oYOdFOpHnHf/s960/39968162_1807783599334950_3218517366270853120_n.jpg

សម្តេច បានសិក្សារៀនសូត្រនៅ សាលាបឋមសិក្សា នរោត្តម និង វិទ្យាល័យ ដេកាត រាជធានីភ្នំពេញ បន្ទាប់មកក៏ចាកចេញទៅ បន្តការសិក្សានៅសហភាពសូវៀត ថ្នាក់អនុបណ្ឌិតផ្នែក ទស្សនវិជ្ជា ឧក្រិដ្ឋកម្ម និងច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPtfe-Ct1LBhWw0TyF3JDt0nZ5WYlr8fQxCKpV1Qxi_02zL28L8CoCMaHiawoE08kK4F9mNzPLjaSOdBCVDvVdG1pfwjZNyodvkx1OAruwn3QFUIlvNy64ycSN182x5wN3CofOOfUOPGjcuZlldbI8F6oCTnDErBm-hf-eDfA3ClUe07aRXYEQni9Zm3v8/s960/39967483_1807783642668279_217110085711691776_n.jpg

នារបបកម្ពជាប្រជាធិបតេយ្យ សម្តេចទ្រង់ត្រូវបានឃុំខ្លួននៅក្នុងព្រះបរមរាជវាំង ក៉៏ប៉ុន្តែក្រោយរបបនេះដួលរលំ សម្តេចទ្រង់ក៏បានយាងគង់នៅព្រះរាជដំណាក់នៅប្រទេសចិន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiynWnWK4bepo42i6FaBywSkyJfVzvSGEhhKpS9bz5aOuxwCyUZxsOq7HYqTuRukS6YQRxLICG1ITFhlCJoUoNjPm0ESNJCjEb6qU6oi2HmtBhYokiXpX2GklabzTcZLnGz2g1xxvfKhXSP8uMbmRNJ0P-UPftM2XD89OBjQWMv64ypxK_GxD0NI8nZ6wj/s960/39980141_1807783556001621_951288891892039680_n.jpg

ក្រោយមក ព្រះអង្គ បានរៀបអភិសេកជាមួយ អ្នកម្នាង ស៊ីនួន និងមានព្រះបុត្រីចំនួន២ ព្រះអង្គ គឺ៖

  • ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ស៊ីមូណារិន ព្រះប្រសូតនៅឆ្នាំ ១៩៨៣
  • ព្រះអង្គម្ចាស់ក្សត្រី នរោត្តម មុនីនួក ព្រះប្រសូតនៅឆ្នាំ ១៩៨៧https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhHqJTsFypeH6rufMkhyphenhyphenUz9bMcB8CvKpLXep2UMkzIPPWL1a2ISlvzjHE-hZIaDCRXJxuSxpuUqCHgQDO6u-RpqIFQcW2Mx9wD6r8WAyISxkG_5CeNUP-nb0Fj1w3xcdMc4QnV7L0Ao5lq0I5pSWIWb2KTPgK-P_s-U63ycrw02l_IynwwpG8KYsl7FQta/s960/40032871_1807783562668287_3689509394120179712_n.jpg

លុះដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ សម្តេច នរោត្តម នរិន្រ្ទៈពង្ស បានយាងចូលព្រះទីវង្គត់ដោយជំងឺគាំងបេះដូង ក្នុងព្រះជន្មាយុ ៤៩ ព្រះវស្សា នៅទីក្រុងប៉ារីស៕

 

មានដឹងអត់ថា ប្រទេសណាដែលមានរោងចក្រផលិតថាមពលវារីអគ្គិសនីធំជាងគេលើពិភពលោក?

0

វារីអគ្គិសនី គឺជាប្រភពនៃការផលិតថាមពលអគ្គិសនីមួយក្នុងចំណោមមធ្យោបាយនៃការបង្កើតថាមពលអគ្គិសនីជាច្រើនទៀត ដែលសព្វថ្ងៃកំពុងតែមានតម្រូវការខ្ពស់នៅតាមទីប្រជុំជន និងទីជនបទនានាពាសពេញផ្ទៃប្រទេស។ ដូច្នេះហើយបច្ចុប្បន្ននេះទំនប់វារីអគ្គិសនីគឺមានវត្តមានសឹងតែនៅគ្រប់ទន្លេ ឬស្ទឹងនានាជុំវិញពិភពលោកតែម្តង។ ទោះជាយ៉ាងណាតើលោកអ្នកដឹងទេថា ប្រទេសណាដែលត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលវារីអគ្គិសនីធំបំផុតរបស់ពិភពលោក? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy61lbBrZMkHlbaQ4leHplbUpWbjITQORde0rGmuzB27DAnD-4SczdbZhGBoxqDCPWzgD26LQUkYY-vdDTjldNYbyUz5u-Xf7EjPf5ZTpw6yeKDb0e8cDg_0jHwDtrJfLivHwkSF-L7HAN724zERHhwQC9r_pnOJBiK9dFc4V00mj9QKMO7uhJiq4hA3Xr/s1600/image_2024-10-07_14-35-10.png

ជាការពិតណាស់ប្រទេសដែលត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលវារីអគ្គិសនីធំបំផុតរបស់ពិភពលោកគឺប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ របស់រដ្ឋវារីអគ្គិសនីឆ្នាំ ២០២២ ប្រទេសចិននាំមុខគេលើពិភពលោកក្នុងសមត្ថភាពវារីអគ្គីសនីដែលបានដំឡើងច្រើនជាងគេ តាមពីក្រោយដោយប្រេស៊ីល សហរដ្ឋអាមេរិក និងកាណាដា។ ដូច្នេះទំនប់វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោកគឺ Three Gorges របស់ប្រទេសចិន ដែលមានទីតាំងនៅលើទន្លេ Yangtze លាតសន្ធឹងលើខេត្ត Hubei និងទីក្រុង Chongqing។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxHfXK3hGiuosr-fxLLdYryEt8U3S7_ApzT9BjTKrZMYEvCmX5txhmw5SY92Cg9NT2qtu9eMmJnfcWUo0sMieSHy0q1rFHokBJM9rmFmcndfZXFRKJUcxf7i2ogflQ4PaT5ap0og3_YGGtVpyaPWrpsSjhoKRCfH1QXSdMust3_FUeNPRAchFCsQzs3eXT/s1500/image_2024-10-07_14-35-11%20(2).png

ដំណើរការសាងសង់ទំនប់ Three Gorges បានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៩៤ ដែលមានប្រវែង ២,៣៥៥ ម៉ែត្រ និងទំនប់វារីអគ្គិសនីដែលមានកម្ពស់ ១៨៥ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ គម្រោងនេះបានប្រើប្រាស់បេតុងទំហំ ២៧.២ លានម៉ែត្រគូប ជាចម្បងសម្រាប់ជញ្ជាំងទំនប់ និងដែកគ្រប់គ្រាន់សម្រាប់សាងសង់ចំនួន ៦៣។ ទំនប់នេះមានសមត្ថភាពប្រមាណ ៣៩,៣ គីឡូម៉ែត្រក្រឡា និងបរិមាណទឹករហូតដល់ ៤២ ពាន់លានតោន។ ហេតុនេះទំនប់ Three Gorges របស់ប្រទេសចិនត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលវារីអគ្គិសនីធំបំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuVTvX8Aj3r3ctFEJH3bRrzWt9sZGthXl_hmpMNKdFB-DKkKtE4yNoQJo4NvQG72iuR4ZdlYGbK0cCC9HCCjo9YtTLgsN3pKJWEDf00itr0KhKyhkOA_XQNP7YLgKdCctqrTT3NEJPfaZHdU4je9_ffWkKigJGam0dVCFbcLPziV9U0FS-gQ4dloRq7y-E/s1200/image_2024-10-07_14-35-11.png

គួរបញ្ជាក់ដែរថា ប្រទេសចិនបច្ចុប្បន្នមានរោងចក្រវារីអគ្គីសនីធំៗចំនួន ៦ នៅតាមបណ្តោយផ្នែកខាងលើ និងកណ្តាលនៃទន្លេ Yangtze ដែលបង្កើតបានជាច្រករបៀងថាមពលស្អាតធំបំផុតនៅលើពិភពលោក។ ទឹកពីទន្លេ Yangtze ឆ្លងកាត់រោងចក្រវារីអគ្គិសនីចំនួន ៦ ពីមួយទៅមួយ មានន័យថា ដំណក់ទឹកនីមួយៗត្រូវបានប្រើប្រាស់សម្រាប់ផលិតអគ្គិសនីចំនួន ៦ ដង៕

Samsung គ្រោងសាងសង់រោងចក្រផលិតឧបករណ៍បច្ចេកវិទ្យានៅវៀតណាម

0

ប្រទេសវៀតណាម ៖ កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលវៀតណាមលើកឡើងថា Samsung Display គឺជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិករបស់កូរ៉េខាងត្បូងមានគម្រោងវិនិយោគស្មើទឹកប្រាក់១.៨០០លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ ដើម្បីសាងសង់រោងចក្រថ្មីស្ថិតនៅភាគខាងជើងប្រទេសវៀតណាម ។ ការសាងសង់រោងចក្រថ្មីបានធ្វើឱ្យវៀតណាមកាន់តែលេចធ្លោបន្ថែមទៀតក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWHCLnNJ4Mg5exWUH64z6Wlap8N3xItiV9HSKkNCWvIDcdAOaU8qSyGeUfP2WFG227GcNWNtk511h8ikU_w-b5r9csUE90pgybORvf-BudArrdPerfBaKSa4WHTbNFw2q6Klqi88ERn4IFr3yGlRiFG0qz9HjvoxIavhPWzgo-TcDmX5QQrVH9GGqMxtGe/s1500/image_2024-10-07_14-18-47%20(2).png

សារព័ត៌មានរ៉យទ័ររាយការណ៍ថា រោងចក្រថ្មីនេះនឹងមានទីតាំងនៅសួនឧស្សាហកម្ម Yen Phong ក្នុងខេត្តបាក់និញ និងនៅជិតរោងចក្រចាស់របស់ក្រុមហ៊ុន Samsung ហើយរោងចក្រថ្មីនឹងផលិតអេក្រង់ OLED សម្រាប់រថយន្ត និងឧបករណ៍បច្ចេកវិទ្យា ។ ការវិនិយោគនេះនឹងបង្កើនតម្លៃវិនិយោគសរុបរបស់ក្រុមហ៊ុនផ្នែក Samsung Group ក្នុងខេត្តបាក់និញ កើនឡើងពី៦.៥០០លានដុល្លារអាមេរិកនាពេលបច្ចុប្បន្ន មកស្មើនឹង៨.៣០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipEWSEFsr1FiEn2pTXD8Qz5mnGMFVrppvfEYVT7_ozhDEGZKdgunpBuQomz489ZR6_dDM_q4i9obP5Jzng_UZP63g02kG4UoB6KG78O8oBZ3z3hhwF1H-iSz0PEwYhnsrCO57hA2mT3KGC-7Z7_zo9d1a9XNT9NpYgUDhQgMLDQSgjKlD5kIMv5R7KmV5-/s600/image_2024-10-07_14-18-48%20(2).png

នាយកគ្រប់គ្រងក្រុមហ៊ុន Samsung ឱ្យដឹងថា បច្ចុប្បន្ន Samsung មានរោងចក្រផលិត ចំនួន៦កន្លែង, មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ១កន្លែង ព្រមទាំងមជ្ឈមណ្ឌលលក់ទំនិញ ១កន្លែងនៅប្រទេសវៀតណាម ដែលមានទឹកប្រាក់វិនិយោគសរុប ស្មើនឹង២២.៤០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvA_1rKpc5DZEjUsve1OJCG1QuEQD51jFSDtUk6NnqbZ2UpCXag6tgKGAodb-3ZCBHWawsWGlkoTqHB0H0bySFR5jN0wO0N3rF8OMuAA7jvGwZZonp-XsoE7TCnoN78FlWvFftCgyqpGA6FbwANxWlyWeu26RhW0cbMpGil5DzbRFFLIyDCmPtB0t4CWJ2/s960/image_2024-10-07_14-19-30.png

ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមមានគោលដៅធ្វើឱ្យខេត្តបាក់និញ ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌ ហើយរដ្ឋាភិបាលវៀតណាមរំពឹងថា នៅឆ្នាំ២០៥០ បាក់និញ នឹងក្លាយជាខេត្តមួយក្នុងចំណោមខេត្តមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងរបស់វៀតណាម ។ ក្រៅពីនេះ បាក់និញនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍លំដាប់ពិភពលោកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS_C9SNbbrr0Aqhj57Wts5kpIaBoXN1fVMfQ3hAnXW6mAn9K2Nuy_7uBOufXSq9Hvv6TfiMGQIpYJDbD1JhIo2LXlOE712B3fX7RVekrnjVykISAWI4FHIBiVL6kP18E94_EBX-SzvOnBU7Xm9_bJ94bbAW4XT2zIxOehXg8PpIhDnVxTVN9fIoQbkawjX/s1280/image_2024-10-07_14-18-48.png

ការប្រកាសសាងសង់រោងចក្រថ្មីនៅវៀតណាមបានកើតឡើងក្រោយពីកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung ប្រចាំវៀតណាម កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានចុះកិច្ចព្រមព្រៀង MOU ជាផ្លូវការនៅខេត្តបាក់និញ ជាមួយ Samsung ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4mB3xO4qlbupQL4Hgij-UpYUDv4X0XS0rXYBNw0baIvZ1tAVXR33Yj_7afuKVEm2CLrYaengb4Cd4_l3AEbX3VHko_AjYWGbhLa_I-jOWdTKkC4N9Gjj-3rqz_6gxKXeVkKEIs-jS8o4l4ssyPryQei_jTu5XglubnvLia7IKgQDl2vl_Dqi42G7QS7k1/s1024/image_2024-10-07_14-19-16.png

គួរបញ្ជាក់ថា រយៈពេល១០ឆ្នាំកន្លងមកនេះ វៀតណាមបានក្លាយជាប្រទេសលេចធ្លោមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងក្លាយជាមជ្ឈមណ្ឌលផលិតទំនិញគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់បណ្តាក្រុមហ៊ុនអេឡិចត្រូនិកមកពីបរទេស ៕

ជី ដេវីត ប្រកាសផ្អាកពីការប្រគំតន្រ្តីទោលរយៈពេលយូរដោយបង្ហើបថាមានបញ្ហា

0

តារាចម្រៀងល្បីឈ្មោះ ជី ដេវីត បានយកវេទិកាការប្រគំតន្រ្តី PS3 THE ALBUM CONCERT របស់ខ្លួនប្រកាសប្រាប់អ្នកគាំទ្រថានេះជា Solo Concert របស់ខ្លួនដែលអ្នកគាំទ្របានស្តាប់បទចម្រៀងជាច្រើនបទដោយមិនដឹងថាពេលណានឹងមាន Solo Concert ទៀតនោះទេ។ ក្នុងនោះ ជី ដេវីត បានបង្ហើបប្រាប់ថា ម៉ាស៊ីនឡានដែលឆ្ពោះទៅមុខតែងតែមានឧបសគ្គតិចតួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwkrlwzXPfNBn1IZXsS9WxvN3bjEGqCEhmb4FWedEawV_eWSmLbl0IGfJICBuaLY0ICyUuHMzHC-uWteceRSP-S1PvkOcgwNMx_TbltRelOI0dt_e9jmGuJGo3hdD-sbMRjuixy4IS2F0Q-u6tWozTHqb_n_Sv5sS6f9Q724ZsxXa0eUpdt0tU2Wx7tYXm/s2048/image_2024-10-07_10-28-39.png

កាលពីថ្ងៃទី៥ តុលា តារាចម្រៀង ជី ដេវីត បានរៀបចំការប្រគំតន្រ្តីទោលរបស់ខ្លួនជាមួយអ្នកគាំទ្រហើយក៏ចំថ្ងៃខួបកំណើតរបស់លោកដូចគ្នា។ ទន្ទឹមនឹងភាពសប្បាយរីករាយ ជី ដេវីត បានបង្ហើបដំណឹងសោកស្តាយមួយដល់អ្នកគាំទ្ររបស់ខ្លួនលែងមានការប្រគំតន្រ្តីទោលទៀតហើយ ប៉ុន្តែអ្នកគាំទ្រនៅតែឃើញលោកក្នុងសកម្មភាពផ្សេងៗ។ តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុក តារាចម្រៀង ជី ដេវីត បាននិយាយថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqj04KqyhXrpZmTbbdCtAwybpjK0zktOQEvfwVbFA8CNY013z686NGfr387yIClF2SnsiB-bQQPmnJEEbU8jEbszGVqxVVT9LCkB8OuMU35iOCYIGbC6HWG1WQFBPmU32_Y8RaTQKXlsMMJVgLrwK1CSg9DomKLrwIcUoB5RbNw7xptcoI8zQgTTIG2Sh9/s2048/image_2024-10-07_10-28-41.png

លោកសុំយកឆាក PS3 THE ALBUM CONCERT ឱ្យអ្នកគាំទ្រសប្បាយឱ្យអស់ចិត្តព្រោះនេះប្រហែលជាការជួបជុំ Solo Concert ចុងក្រោយដែលអ្នកគាំទ្របានឃើញលោកសម្តែង១០ ២០ ៣០ ៤០ បទ។ ជី ដេវីត ថានេះជាការពិតមិនអាចប្រកែកបានហើយលោកសង្ឃឹមថាពេលណាមួយអាចត្រឡប់មកជួបជុំគ្នាម្តងទៀត មិនឆាប់ៗពេកបើតាមលោកស្រមៃមើល។ ម្ចាស់បទ «នារី Dior » បានលើកឡើងដែរថា អ្នកគាំទ្រអាចជួបលោកតាមរយៈការប្រគំតន្រ្តី MV ផ្សេងៗ ប៉ុន្តែ Solo Concert bye bye។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK-G_oPx84CuiZxN8NFdcTdrlpu46WIHfOf9jVicRtmbwFndZu-c32_6lRulSTTeAdCZacVQd8I9CjGAdlchglBqvGeF-cUvmU8epO4mPHoXTmyhD9Gg3sQlFs9TsSRdM2jLE5lMYMfmdG6NM8Xp9aQAQfpLKI2qYvxwf_wEV1jBCsG19M82u1UxSqrN8_/s2048/image_2024-10-07_10-28-44.png

ជី ដេវីត បានលើកឡើងទៀតថា ជាទូទៅម៉ាស៊ីនឡានដែលឆ្ពោះទៅមុខតែងតែមានឧបសគ្គតិចតួច លោកឈឺប៉ុន្តែមិនឈឺដល់ថ្នាក់ឆ្កួតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj88XYsElpdezfKkPWI91mLCWBool7cBSRIOMW176AZkHjWjGcBZz0mOzwh58pSE0UcwDeV120Pc7kqliCyRZAmmbUC0B9FaBDpEHPqosX_DPof8jwiE5bmC98LiNU7TURP2ahz_JrAhl2Jn1PM5CflmCiW8URC02-mnbWbUdma5fYTitSbyDPMetpsK7hC/s1440/image_2024-10-07_10-28-47.png

ដំណឹងដែលតារាចម្រៀង ជី ដេវីត ប្រកាសឈប់ធ្វើ Solo Concert នេះបានធ្វើឱ្យអ្នកគាំទ្ររបស់លោកបង្ហាញការសោកស្តាយផងដែរ។ គួរឱ្យដឹងថា ជី ដេវីត គឺជាតារាចម្រៀងមួយរូបដែលប្រកាសធ្វើ Solo Concert បានច្រើនមុននឹងលោកប្រកាសឈប់ផ្អាកធ្វើរយៈពេលវែងនេះ៕

កម្ពុជា បញ្ឈប់ការរៀបចំធ្វើជាសហម្ចាស់ផ្ទះ Miss Grand International ពាក់កណ្តាលទី

0

ស្ថាប័ន Miss Grand Cambodia ក្រោមការដឹកនាំរបស់លោកស្រី អ៊ឹម សុគន្ធា បានចេញសេចក្តីប្រកាសថាកម្ពុជាលែងមានអាជ្ញាប័ណ្ណជាមួយ Miss Grand International ដោយសារតែមិនគោរពម្ចាស់ផ្ទះមិនសហការជាមួយភាគីកម្ពុជា។ នៅក្នុងការ Live វិញអ្នករៀបចំខាងកម្ពុជាបានឱ្យដឹងថាភាគីថៃមើលងាយខាងកម្ពុជាមិនឱ្យតម្លៃ ទាមទារហួសពីគោលការណ៍ មិនយោគយល់គិតតែពីចង់បានលើសពីការកំណត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdmf-ayGc3Vc78X041Es7fjk25G_gv7jHpQfu3uP8v954JcSJeuy8xc4flY88zonihFYxtrx8qm5ePSA1ezEqO_FouxIQCQmv3NC1pd2sSRcllMCSxiRGXIj6X9SCxCjIxQRvufPqMHQSm8D-quP0kmpWsiG9qzs6oO4OCvAcwkHItk71Xx_OfOp89JxBF/s2048/image_2024-10-07_09-21-01.png

ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ស្ថាប័ន Miss Grand International បានចេញសេចក្តីប្រកាសជាផ្លូវការថាលុបចោលការរៀបចំនៅប្រទេសកម្ពុជាជាសហម្ចាស់ផ្ទះជាមួយភាគីថៃដោយសារតែមិនអាចបំពេញតម្រូវការដូចមានចែងនៅក្នុងកិច្ចសន្យាមិនអាចផ្តល់សេវាកម្មស្របតាមស្តង់ដាររបស់ស្ថាប័នបាន។ កម្មវិធីនឹងរៀបចំនៅប្រទេសថៃវិញចាប់ពីថ្ងៃទី៧ ខែតុលា ទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd9htW5U8ymUZEhhAqIzLgNxPLsuI2erHiA1D2DcnLxu_QwYcjUgnaHg81liI_Y4aQor3iuCBBmmafPYGWv09OcFAfzSav0QHHAI1wupzKZeQ2xL27klKrgT0-JYb2KI57MUB_FEQFxUyUQxxCUP_TI_CyQll1ITs8fqTMRgOQWGiImLmsQQkZ3mPEkwOy/s1440/image_2024-10-07_09-20-55.png

ងាកមកខាងកម្ពុជាវិញ បានចេញសេចក្តីប្រកាសជាផ្លូវការជាមួយនឹងការសោកស្ដាយក្នុងការជូនដំណឹងថា Miss Grand Cambodia លែងមានអាជ្ញាប័ណ្ណជាមួយ Miss Grand International ទៀតហើយដោយសារតែ Miss Grand មិនគោរពកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ហើយមិនសហការជាមួយភាគីកម្ពុជា។ ភាពចម្រូងចម្រាសបញ្ឈប់ពាក់កណ្តាលទីនេះបានធ្វើឱ្យផ្ទុះពេញប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈលោកស្រី អ៊ឹម សុគន្ធា និងក្រុមការងាររបស់ខ្លួនបាន Live បកស្រាយពីបញ្ហានានាដែលក្រុមការងារកម្ពុជាជួបប្រទះបញ្ហារងសម្ពាធជាច្រើនពីភាគីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbkuvYjOgCdEE5sHhb9M7iKrr_HR0hEVBsnyLwlAopf2Ha9RngUB_4p60nTyJUZSU5y2sOthq_oHo8Qo5wGSdBpy0AiOK17ELehBXMWjJmJclpjgRuUZytMk6Gplnwk_GAhqU5Qf7jPFQKB_WEqdi_XM-Il_x7Pgvj6T4xuEeloBzegzkpnkt-88Nj2Ao1/s2048/image_2024-10-07_09-20-51.png

នៅក្នុងការ Live នោះបានឱ្យដឹងថា ស្ថាប័ន Miss Grand International ដឹកនាំដោយលោក ណាវ៉ាត់ មើលងាយខាងកម្ពុជា មិនថាខុសឬត្រូវក្រុមការងារតែងតែពោលពាក្យសូមទោស ខិតខំសម្របសម្រួលគ្រប់បែបយ៉ាងដើម្បីចង់ឱ្យកម្មវិធីប្រកួតបវរកញ្ញាមកពី៧៥ប្រទេសដំណើរការយ៉ាងរលូន ប៉ុន្តែលោក ណាវ៉ាត់ គិតតែពីទាមទារលើសការកំណត់ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpoa-MDOPHfH4PUUPJYPdB-qF38znxXcheasREzES46odK868qATuFFAS1BLRamzXV6Z2xQQqj-eIPuBLftuSILmUFVUtZF1x50xtsGSc8OApAEkMfuGWCAgCHbQIYJQ2mJjEwcwy9M1tJvf673uWffzgFfIevxbRWO35p2-NfFDpwau2cWdj6ddrfJpRZ/s1800/image_2024-10-07_09-20-54.png

លោកស្រី អ៊ឹម សុគន្ធា ថា ការរៀបចំក្នុងកម្រោងតែ១០ ប៉ុន្តែលោកណាវ៉ាត់ ទាមទារដល់ទៅ២០ ហើយក្រុមការងារជួយសម្របសម្រួលផ្គត់ផ្គង់គ្រប់បែបយ៉ាងម្ចាស់ស្ថាប័នទាមទារនេះ ទាមទារនោះភ្លាមៗ គ្មានការយោគយល់ថាការងារមួយចំនួនយឺតយ៉ាវដោយសារតែអាកាសធាតុ និងពិធីបុណ្យទានឡើយ។ ក្រុមការងារវិញក៏បាននិយាយដែរថា ខាងក្រុមការងារកម្ពុជាហត់ខ្លាំងណាស់ ប៉ុន្តែខាងក្រុមការងារភាគីខាងថៃវិញស្រួលទាំងការញុំានិងការគេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7A3AbNxlJyB0AoyoccbMke-cR-D-hIt8G8ENKNJCHPGHX6vTElNRe0ehfqJm-3od11ZHeX2sPW3Z7B5NKIq2-i9e5F3_k6Kb9H49uxtE4eVEyQJIMSHDnyw2-5ZkY4ylT5P9sYnKGRj8aCKdoDnQYpNWgJEAsAmfOEPiJggG4SiSMzLK-O1tv8Z0Ii2gc/s2048/image_2024-10-07_09-20-50.png

លោកស្រី អ៊ឹម សុគន្ធា ក៏បានទម្លាយដែរថា ការសម្រេចចិត្តទិញ license ធ្វើជាសហម្ចាស់ផ្ទះនេះគឺចំណាយលុយច្រើនប៉ុន្តែដោយសារតែការស្រលាញ់ ប៊ី សុធារី ទើបចង់ឱ្យនាងអាចចូល TOP ជ្រៅជាមួយនឹងសមត្ថភាពរបស់នាងបន្ថែមទៀត ប៉ុន្តែទង្វើរបស់ ស្ថាប័ន MGI មើលងាយកម្ពុជាខ្លាំងពេកមិនអាចទ្រាំបានទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtFjKCfImNftYEGsawLC-jdBRoqB8Hyu2nWTXulYHLxzN0Ur-f4FWCXqUF0dDOHYHYViukp0ajCBB8nkzhoxsRCHxUbTw_hfJ3B55NdWpckll0OH662fHVYwLFxTaRN9YudQ1zxCOhCOMu5aKm57vRRQDiL6a7iHZxF21_FF41zSI9GgIlqyN2n3R7-OMO/s1280/image_2024-10-07_09-20-49%20(2).png

គួរឱ្យដឹងថា បវរកញ្ញាមកពី៧៥ប្រទេសបានជួបជុំគ្នានៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ ខែតុលា មកដោយបានបង្ហាញសកម្មភាពមួយចំនួននៅរាជធានីភ្នំពេញមុននឹងបវរកញ្ញាទៅខេត្តសៀមរាបប៉ុន្តែត្រូវអាក់ខានហើយបវរកញ្ញានានានឹងបង្ហាញសកម្មភាពនៅប្រទេសថៃវិញ៕

ទម្លាប់រស់នៅប្លែកៗរបស់ជនជាតិចិននៅទីក្រុងសៀងហៃ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

0

ប្រទេសចិន៖ ទម្លាប់នៃការហាលសម្លៀកបំពាក់រញ៉េរញ៉ៃពាសពេញទីក្រុងសៀងហៃក្នុងប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរបរទេសដែលទើបតែមកទស្សនាទីក្រុងនេះថ្មីថ្មោង។
ជាការពិតណាស់ ភ្ញៀវទេសចរគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងរបៀបហាលសម្លៀកបំពាក់ពាសពេញទីក្រុងក្នុងប្រទេសចិន ដែលលេចចេញពីអគារផ្ទះល្វែងខ្ពស់ៗ ជាពិសេសគឺអគារផ្ទះល្វែងចាស់ៗតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSGCntb2FvcBH7Gt1E6AehA9GBlbduemvZrqS4BNOrRQcj2FmyLWCFq8vh83-5oyVwB2Vr8GuigdgrMxbWgSTttFFKMyhChqRlcesz0c97lsgUq8DbD2Jg30p9yelGByW_T8jEipyMJcH9mbZLuAMeEA_FlRlBJosLFeTN2ujTYlJ8W8l2l3Y80ridjNPn/s2500/image_2024-10-07_13-12-41.png

ជាធម្មតាប្រជាជននៅទីក្រុងសៀងហៃតែងមានទម្លាប់ហាលខោអាវពាសវាលពាសកាល ដែលនេះត្រូវបានគេចាត់ទុកថាជាបេតិកភណ្ឌវប្បធម៌អរូបីដែលមិនអាចលុបបំបាត់បាន។ ដូច្នេះភ្ញៀវទេសចរដែលទើបតែមកទស្សនាទីក្រុងនេះថ្មីថ្មោងហាក់ចម្លែកចិត្តបន្តិច ដោយសារតែប្រជាជននៅទីនេះមានទម្លាប់រស់នៅប្លែកៗ និងខុសពីប្រជាជនក្នុងតំបន់ផ្សេងទៀត។ ទោះបីជាយ៉ាងនេះក្តីនៅក្នុងក្រសែភ្នែកប្រជាជនក្នុងតំបន់ ការហាលសម្លៀកបំពាក់បែបនេះគឺប្រៀបបាននឹងទង់ជាតិចម្រុះពណ៌ដែលបក់បោកតាមខ្យល់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdExSxFYDlhjSMZpz2IdnmplZjH8UbTwRoNyhmuXm0GwiwqA-M5YE70xhax_BKq7TGoX7A2LnJGeA4YTDs4A6okexu3WtZPT4ou7GQDAxNFnwoss7aRRUPUy0XsTqHQhvoP0IAPwhw-Il7HJzsRAqv7Z7GyhjVt0L3pSrUTFvzajgfZQdp36tVXembMAhX/s1280/image_2024-10-07_13-12-43.png

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងសៀងហៃជឿថា ការហាលសម្លៀកបំពាក់បែបនេះគឺមិនល្អនោះទេ ដោយសារវាមានភាពរញ៉េរញ៉ៃ និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ក៏ដូចជាជះឥទ្ធិពលអវិជ្ជមានដល់រូបភាពនៃទីក្រុងដែលត្រូវបានណែនាំថាជាទីក្រុងទំនើប។ ក្នុងឆ្នាំ ២០១០ ក្រុមមន្ត្រីបានប្រកាសហាមប្រជាជនកុំឱ្យហាលសម្លៀកបំពាក់ពាសពេញទីក្រុងបែបនេះ ប៉ុន្តែសម្រាប់ប្រជាជនក្នុងតំបន់ ទម្លាប់ហាលខោអាវបែបនេះនៅតែមិនអាចចោលបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxX0XoO_CqiZ44WVVLaaxEazoruYC6Q0jTDj3CN0KnvR3uZvo3MQG-7zXWJGJlMFTibHLH0rG9GPPTSb8WBWbO-i0pzeULhL4VSnOJDUxfYXWu7OHZmULYjZVya-9HxaQWfTS4950yuRyvqmPocjrIKYlPnrqz7GDp3WNNL-kosvpNgxN9HhdG-cKivNbz/s1280/image_2024-10-07_13-12-44.png

ទំនៀមទំលាប់ហាលខោអាវពាសពេញទីក្រុងសៀងហៃរបស់ប្រជាជនចិនបានលេចឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ នៅពេលមនុស្សប្រើវិធីនេះដើម្បីងាយស្រួលហាលខោអាវឆាប់ស្ងួត ដោយសារតែកន្លែងរស់នៅតូចចង្អៀតពេក ធ្វើឱ្យអ្នករស់នៅខ្វះកន្លែងសម្ងួតសម្លៀកបំពាក់គ្រប់គ្រាន់ ទើបសម្រេចហាលខោអាវក្រៅផ្ទះពាសវាលពាសកាលបែបនេះតែម្តងទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu27QhzNWFe6VdeFe4SY-y3BC1unW9lRZZYwJ7BVu8X-jozQjg6f002oMdIaQIV42-2AS-TV3JyX3P8AXxdZj8Lu9JHNSLGySL3KWuIs6SVB_gGUaTdW5R10xM_L-qiY27jX8T19M-eqSsv1tu0TsZGNdYaHHbL2e0f5LRMe9Ymtwd5CCPvNitvNVj1PF6/s1707/image_2024-10-07_13-12-45.png