Home ព័ត៌មានអន្តរជាតិ សមត្ថភាពមានហើយ នៅឡើយទំនុកចិត្ត! បេក្ខជនប្រឡងបាក់ឌុប បន់ស្រន់វត្ថុស័ក្តិសិទ្ធ សុំឲ្យប្រឡងជាប់

សមត្ថភាពមានហើយ នៅឡើយទំនុកចិត្ត! បេក្ខជនប្រឡងបាក់ឌុប បន់ស្រន់វត្ថុស័ក្តិសិទ្ធ សុំឲ្យប្រឡងជាប់

94
0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នេះ ដោយសង្កេតឃើញថា មុនថ្ងៃប្រឡងប៉ុន្មានថ្ងៃ បេក្ខជនមួយចំនួនបានធ្វើការបន់ស្រន់នៅទីតាំងស័ក្តិសិទ្ធនានា ស្របតាមជំនឿរបស់ប្រជាជនខ្មែរតំាងពីបុរាណកាលមក ដើម្បីសុំសេចក្តីសុខចម្រើន ក៏ដូចជាប្រកបកិច្ចការអ្វីមួយបានដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJLiQkvatkZOU74NUoy80NKxavu5SG2eJs8yBJwQMEeStK33SvAjbkHxqCsPfkejWgRYC3dKTHSKVqYxBmfHLn2Y4dQrdMvR97_tLCq_ILwpPO3ZbVb1sGeO6E3N9Hq8Rqp-wje_dr1tp4h-AjfjbgRUTYd1PsX2EOgmCRmhXiuvbGmokt6Hd7ukd3YdW3/s1280/462214794_843510917945239_3517207501119343204_n.jpg

យោងតាមការគូសបញ្ជាក់ពី Anti Corruption Unit បានឲ្យដឹងថានាព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ បេក្ខជនប្រឡងបាក់ឌុបខេត្តសៀមរាប នាំគ្នាមកបួងសួងសុំពរជ័យនៅព្រះអង្គចេកព្រះអង្គចម នៅមុនការប្រឡងស្អែកនេះ។

ទោះជាយ៉ាងណា នៅតាមកន្លែងបន់ស្រន់ជាច្រើនទៀត ដូចជា ព្រះអង្គដងកើ មុខព្រះបរមរាជវាំង, រូបសំណាក់តាមមណ្ឌលប្រឡងនានា ក៏មានការគោរពបួងសួងជាហូរហែរ ក្នុងចំណោមបេក្ខជនប្រឡងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhftX0Um0XBvigFCwNVkIlpopdVOsE9cU14IqkXl3PZipBzgkaRNXRr9gbMtLgs7ZG6FQKxuDJjGP6fVdr9iRqRX5CYjOwdGazb6WeOIe7Pbqy-hOb-iPzkoyy4-dcJd5km855eWTPYFwJGDe0on_lomeVALMMR9Dv5w0jkOUrtdliTFQ9yBEfhxM_XPtN2/s1280/462220478_843510974611900_6504085417246343226_n.jpg

តាមរយៈទិដ្ឋភាពទាំងនេះ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាត ដោយអ្នកខ្លះបានលើកឡើងថា «មិនអាចលេងសើច ឬក៏សើចចំអកបានទេ ការបន់ស្រន់ក៏ជាផ្នែកមួយដែលធ្វើឲ្យស្មារតីនិងទឹកចិត្តរបស់យើងរឹងមាំកាត់បន្ថយការភ័យខ្លាច នឹងបញ្ហាដែលកើតឡើងមិនអាចព្រៀងទុកមុនបាន ដែរកំឡុងពេលប្រឡង..ព្រោះគ្រប់គ្នាសុទ្ធតែដឹងសមត្ថភាពរៀងៗខ្លួន ចេះគឺជាប់ ស៊ូៗអូនៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEb_V3180GnSMm-rNEoYYU1wT0sdJ5bEJG6LB5VLZOl6oj7gY2uvyfHjOVmt-a-3ItlUu2Z_qFHWVNRZKnRzNx9NCRIEe0zNsHVoSzSONDZuXmfo6wrRHp5zkye0jGiJ6iJTiPwpHChQQJFj3ZxSzcrQZZSJUkC50gTAC7pgh-lwqqy80MdYQwxVpviuad/s1280/462252032_940470398106384_6421653138414534718_n.jpg

ម្នាក់ទៀតថា«វាមិនបានអ្វីមែនតែវាបានជាសេចក្ដីសុខផ្លូវចិត្ត មិនជាខុសឆ្គងអ្វីទេ បូករួមជាមួយសមត្ថភាពខ្លួនឯង វាជាទំនៀមទម្លាប់យើងតាំងពីដើមហើយ គេជឿលើព្រះជាម្ចាស់យើងជឿលើ អារក្ស អ្នកតា»។ រីឯម្នាក់ទៀតថា«កាលខ្ញុំប្រលងក៏បន់ដែរ បន់ឲ្យសុខសប្បាយតាមផ្លូវទៅមក កុំឲ្យមានឈឺពេលប្រលង កុំឲ្យមានឧបសគ្គមើលមិនឃើញ សុំឲ្យអាកាសធាតុល្អងាយស្រួលប្រលង សុំឲ្យចិត្តស្ងប់មិនមានទុក្ខភ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhusiCJFvlmHXaV-jMf9kuSSNMA2ivuja0cBd67_qgNOWT3KXmCArAdUm3o7ZiY6s_Aa1jXhbbvOdgPqBo5dCD1nMEgjqFLlQkfTfr8e-NaGYvZZLd205aSTHrHntZK3gBHKx0g-lZGux8cZeJY0DAZFVzMRvRGuxHcGqX4MBAQ-5IK5pWh4YnxSEhR3D2T/s1280/462313809_940470524773038_4984897279729485512_n.jpg

គួរបញ្ជាក់ថា ការខិតខំប្រឹងប្រែងរៀនសូត្ររយៈពេល១២ ឆ្នាំ ដើម្បីបានបញ្ចេញសមត្ថភាពរយៈពេលត្រឹមតែ២ថ្ងៃនេះពិតជាសំខាន់សម្រាប់សិស្សានុសិស្សគ្រប់ៗរូប តែទោះជាយ៉ាងណា មុនថ្ងៃប្រឡង បេក្ខជនទាំងអស់ត្រូវតែថែរក្សាសុខភាពឲ្យបានល្អ ញ៉ាំអាហារដែលមានជីវជាតិ និងសម្រាកឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរ។ ជាចុងក្រោយក៏សូមជូនពរអោយបេក្ខជនទាំងអស់ធ្វើដំណើរឆ្ពោះទៅកាន់សមរភូមិប្រឡងប្រកបដោយសុវត្ថិភាព និងប្រឡងជាប់គ្រប់ៗគ្នាផងដែរ៕