ស្ថាប័ន Miss Grand Cambodia ក្រោមការដឹកនាំរបស់លោកស្រី អ៊ឹម សុគន្ធា បានចេញសេចក្តីប្រកាសថាកម្ពុជាលែងមានអាជ្ញាប័ណ្ណជាមួយ Miss Grand International ដោយសារតែមិនគោរពម្ចាស់ផ្ទះមិនសហការជាមួយភាគីកម្ពុជា។ នៅក្នុងការ Live វិញអ្នករៀបចំខាងកម្ពុជាបានឱ្យដឹងថាភាគីថៃមើលងាយខាងកម្ពុជាមិនឱ្យតម្លៃ ទាមទារហួសពីគោលការណ៍ មិនយោគយល់គិតតែពីចង់បានលើសពីការកំណត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdmf-ayGc3Vc78X041Es7fjk25G_gv7jHpQfu3uP8v954JcSJeuy8xc4flY88zonihFYxtrx8qm5ePSA1ezEqO_FouxIQCQmv3NC1pd2sSRcllMCSxiRGXIj6X9SCxCjIxQRvufPqMHQSm8D-quP0kmpWsiG9qzs6oO4OCvAcwkHItk71Xx_OfOp89JxBF/s2048/image_2024-10-07_09-21-01.png

ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ស្ថាប័ន Miss Grand International បានចេញសេចក្តីប្រកាសជាផ្លូវការថាលុបចោលការរៀបចំនៅប្រទេសកម្ពុជាជាសហម្ចាស់ផ្ទះជាមួយភាគីថៃដោយសារតែមិនអាចបំពេញតម្រូវការដូចមានចែងនៅក្នុងកិច្ចសន្យាមិនអាចផ្តល់សេវាកម្មស្របតាមស្តង់ដាររបស់ស្ថាប័នបាន។ កម្មវិធីនឹងរៀបចំនៅប្រទេសថៃវិញចាប់ពីថ្ងៃទី៧ ខែតុលា ទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd9htW5U8ymUZEhhAqIzLgNxPLsuI2erHiA1D2DcnLxu_QwYcjUgnaHg81liI_Y4aQor3iuCBBmmafPYGWv09OcFAfzSav0QHHAI1wupzKZeQ2xL27klKrgT0-JYb2KI57MUB_FEQFxUyUQxxCUP_TI_CyQll1ITs8fqTMRgOQWGiImLmsQQkZ3mPEkwOy/s1440/image_2024-10-07_09-20-55.png

ងាកមកខាងកម្ពុជាវិញ បានចេញសេចក្តីប្រកាសជាផ្លូវការជាមួយនឹងការសោកស្ដាយក្នុងការជូនដំណឹងថា Miss Grand Cambodia លែងមានអាជ្ញាប័ណ្ណជាមួយ Miss Grand International ទៀតហើយដោយសារតែ Miss Grand មិនគោរពកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ហើយមិនសហការជាមួយភាគីកម្ពុជា។ ភាពចម្រូងចម្រាសបញ្ឈប់ពាក់កណ្តាលទីនេះបានធ្វើឱ្យផ្ទុះពេញប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈលោកស្រី អ៊ឹម សុគន្ធា និងក្រុមការងាររបស់ខ្លួនបាន Live បកស្រាយពីបញ្ហានានាដែលក្រុមការងារកម្ពុជាជួបប្រទះបញ្ហារងសម្ពាធជាច្រើនពីភាគីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbkuvYjOgCdEE5sHhb9M7iKrr_HR0hEVBsnyLwlAopf2Ha9RngUB_4p60nTyJUZSU5y2sOthq_oHo8Qo5wGSdBpy0AiOK17ELehBXMWjJmJclpjgRuUZytMk6Gplnwk_GAhqU5Qf7jPFQKB_WEqdi_XM-Il_x7Pgvj6T4xuEeloBzegzkpnkt-88Nj2Ao1/s2048/image_2024-10-07_09-20-51.png

នៅក្នុងការ Live នោះបានឱ្យដឹងថា ស្ថាប័ន Miss Grand International ដឹកនាំដោយលោក ណាវ៉ាត់ មើលងាយខាងកម្ពុជា មិនថាខុសឬត្រូវក្រុមការងារតែងតែពោលពាក្យសូមទោស ខិតខំសម្របសម្រួលគ្រប់បែបយ៉ាងដើម្បីចង់ឱ្យកម្មវិធីប្រកួតបវរកញ្ញាមកពី៧៥ប្រទេសដំណើរការយ៉ាងរលូន ប៉ុន្តែលោក ណាវ៉ាត់ គិតតែពីទាមទារលើសការកំណត់ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpoa-MDOPHfH4PUUPJYPdB-qF38znxXcheasREzES46odK868qATuFFAS1BLRamzXV6Z2xQQqj-eIPuBLftuSILmUFVUtZF1x50xtsGSc8OApAEkMfuGWCAgCHbQIYJQ2mJjEwcwy9M1tJvf673uWffzgFfIevxbRWO35p2-NfFDpwau2cWdj6ddrfJpRZ/s1800/image_2024-10-07_09-20-54.png

លោកស្រី អ៊ឹម សុគន្ធា ថា ការរៀបចំក្នុងកម្រោងតែ១០ ប៉ុន្តែលោកណាវ៉ាត់ ទាមទារដល់ទៅ២០ ហើយក្រុមការងារជួយសម្របសម្រួលផ្គត់ផ្គង់គ្រប់បែបយ៉ាងម្ចាស់ស្ថាប័នទាមទារនេះ ទាមទារនោះភ្លាមៗ គ្មានការយោគយល់ថាការងារមួយចំនួនយឺតយ៉ាវដោយសារតែអាកាសធាតុ និងពិធីបុណ្យទានឡើយ។ ក្រុមការងារវិញក៏បាននិយាយដែរថា ខាងក្រុមការងារកម្ពុជាហត់ខ្លាំងណាស់ ប៉ុន្តែខាងក្រុមការងារភាគីខាងថៃវិញស្រួលទាំងការញុំានិងការគេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7A3AbNxlJyB0AoyoccbMke-cR-D-hIt8G8ENKNJCHPGHX6vTElNRe0ehfqJm-3od11ZHeX2sPW3Z7B5NKIq2-i9e5F3_k6Kb9H49uxtE4eVEyQJIMSHDnyw2-5ZkY4ylT5P9sYnKGRj8aCKdoDnQYpNWgJEAsAmfOEPiJggG4SiSMzLK-O1tv8Z0Ii2gc/s2048/image_2024-10-07_09-20-50.png

លោកស្រី អ៊ឹម សុគន្ធា ក៏បានទម្លាយដែរថា ការសម្រេចចិត្តទិញ license ធ្វើជាសហម្ចាស់ផ្ទះនេះគឺចំណាយលុយច្រើនប៉ុន្តែដោយសារតែការស្រលាញ់ ប៊ី សុធារី ទើបចង់ឱ្យនាងអាចចូល TOP ជ្រៅជាមួយនឹងសមត្ថភាពរបស់នាងបន្ថែមទៀត ប៉ុន្តែទង្វើរបស់ ស្ថាប័ន MGI មើលងាយកម្ពុជាខ្លាំងពេកមិនអាចទ្រាំបានទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtFjKCfImNftYEGsawLC-jdBRoqB8Hyu2nWTXulYHLxzN0Ur-f4FWCXqUF0dDOHYHYViukp0ajCBB8nkzhoxsRCHxUbTw_hfJ3B55NdWpckll0OH662fHVYwLFxTaRN9YudQ1zxCOhCOMu5aKm57vRRQDiL6a7iHZxF21_FF41zSI9GgIlqyN2n3R7-OMO/s1280/image_2024-10-07_09-20-49%20(2).png

គួរឱ្យដឹងថា បវរកញ្ញាមកពី៧៥ប្រទេសបានជួបជុំគ្នានៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ ខែតុលា មកដោយបានបង្ហាញសកម្មភាពមួយចំនួននៅរាជធានីភ្នំពេញមុននឹងបវរកញ្ញាទៅខេត្តសៀមរាបប៉ុន្តែត្រូវអាក់ខានហើយបវរកញ្ញានានានឹងបង្ហាញសកម្មភាពនៅប្រទេសថៃវិញ៕