Home ព័ត៌មានអន្តរជាតិ Samsung គ្រោងសាងសង់រោងចក្រផលិតឧបករណ៍បច្ចេកវិទ្យានៅវៀតណាម

Samsung គ្រោងសាងសង់រោងចក្រផលិតឧបករណ៍បច្ចេកវិទ្យានៅវៀតណាម

35
0

ប្រទេសវៀតណាម ៖ កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលវៀតណាមលើកឡើងថា Samsung Display គឺជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិករបស់កូរ៉េខាងត្បូងមានគម្រោងវិនិយោគស្មើទឹកប្រាក់១.៨០០លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ ដើម្បីសាងសង់រោងចក្រថ្មីស្ថិតនៅភាគខាងជើងប្រទេសវៀតណាម ។ ការសាងសង់រោងចក្រថ្មីបានធ្វើឱ្យវៀតណាមកាន់តែលេចធ្លោបន្ថែមទៀតក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWHCLnNJ4Mg5exWUH64z6Wlap8N3xItiV9HSKkNCWvIDcdAOaU8qSyGeUfP2WFG227GcNWNtk511h8ikU_w-b5r9csUE90pgybORvf-BudArrdPerfBaKSa4WHTbNFw2q6Klqi88ERn4IFr3yGlRiFG0qz9HjvoxIavhPWzgo-TcDmX5QQrVH9GGqMxtGe/s1500/image_2024-10-07_14-18-47%20(2).png

សារព័ត៌មានរ៉យទ័ររាយការណ៍ថា រោងចក្រថ្មីនេះនឹងមានទីតាំងនៅសួនឧស្សាហកម្ម Yen Phong ក្នុងខេត្តបាក់និញ និងនៅជិតរោងចក្រចាស់របស់ក្រុមហ៊ុន Samsung ហើយរោងចក្រថ្មីនឹងផលិតអេក្រង់ OLED សម្រាប់រថយន្ត និងឧបករណ៍បច្ចេកវិទ្យា ។ ការវិនិយោគនេះនឹងបង្កើនតម្លៃវិនិយោគសរុបរបស់ក្រុមហ៊ុនផ្នែក Samsung Group ក្នុងខេត្តបាក់និញ កើនឡើងពី៦.៥០០លានដុល្លារអាមេរិកនាពេលបច្ចុប្បន្ន មកស្មើនឹង៨.៣០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipEWSEFsr1FiEn2pTXD8Qz5mnGMFVrppvfEYVT7_ozhDEGZKdgunpBuQomz489ZR6_dDM_q4i9obP5Jzng_UZP63g02kG4UoB6KG78O8oBZ3z3hhwF1H-iSz0PEwYhnsrCO57hA2mT3KGC-7Z7_zo9d1a9XNT9NpYgUDhQgMLDQSgjKlD5kIMv5R7KmV5-/s600/image_2024-10-07_14-18-48%20(2).png

នាយកគ្រប់គ្រងក្រុមហ៊ុន Samsung ឱ្យដឹងថា បច្ចុប្បន្ន Samsung មានរោងចក្រផលិត ចំនួន៦កន្លែង, មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ១កន្លែង ព្រមទាំងមជ្ឈមណ្ឌលលក់ទំនិញ ១កន្លែងនៅប្រទេសវៀតណាម ដែលមានទឹកប្រាក់វិនិយោគសរុប ស្មើនឹង២២.៤០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvA_1rKpc5DZEjUsve1OJCG1QuEQD51jFSDtUk6NnqbZ2UpCXag6tgKGAodb-3ZCBHWawsWGlkoTqHB0H0bySFR5jN0wO0N3rF8OMuAA7jvGwZZonp-XsoE7TCnoN78FlWvFftCgyqpGA6FbwANxWlyWeu26RhW0cbMpGil5DzbRFFLIyDCmPtB0t4CWJ2/s960/image_2024-10-07_14-19-30.png

ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមមានគោលដៅធ្វើឱ្យខេត្តបាក់និញ ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌ ហើយរដ្ឋាភិបាលវៀតណាមរំពឹងថា នៅឆ្នាំ២០៥០ បាក់និញ នឹងក្លាយជាខេត្តមួយក្នុងចំណោមខេត្តមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងរបស់វៀតណាម ។ ក្រៅពីនេះ បាក់និញនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍លំដាប់ពិភពលោកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS_C9SNbbrr0Aqhj57Wts5kpIaBoXN1fVMfQ3hAnXW6mAn9K2Nuy_7uBOufXSq9Hvv6TfiMGQIpYJDbD1JhIo2LXlOE712B3fX7RVekrnjVykISAWI4FHIBiVL6kP18E94_EBX-SzvOnBU7Xm9_bJ94bbAW4XT2zIxOehXg8PpIhDnVxTVN9fIoQbkawjX/s1280/image_2024-10-07_14-18-48.png

ការប្រកាសសាងសង់រោងចក្រថ្មីនៅវៀតណាមបានកើតឡើងក្រោយពីកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung ប្រចាំវៀតណាម កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានចុះកិច្ចព្រមព្រៀង MOU ជាផ្លូវការនៅខេត្តបាក់និញ ជាមួយ Samsung ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4mB3xO4qlbupQL4Hgij-UpYUDv4X0XS0rXYBNw0baIvZ1tAVXR33Yj_7afuKVEm2CLrYaengb4Cd4_l3AEbX3VHko_AjYWGbhLa_I-jOWdTKkC4N9Gjj-3rqz_6gxKXeVkKEIs-jS8o4l4ssyPryQei_jTu5XglubnvLia7IKgQDl2vl_Dqi42G7QS7k1/s1024/image_2024-10-07_14-19-16.png

គួរបញ្ជាក់ថា រយៈពេល១០ឆ្នាំកន្លងមកនេះ វៀតណាមបានក្លាយជាប្រទេសលេចធ្លោមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងក្លាយជាមជ្ឈមណ្ឌលផលិតទំនិញគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់បណ្តាក្រុមហ៊ុនអេឡិចត្រូនិកមកពីបរទេស ៕