កន្លែងអាថ៌កំបាំងចំនួន ៥ នៅកូរ៉េខាងត្បូងដែលមានទេសភាពស្រស់ស្អាតបំផុត
ចាប់ពីខែតុលា ដល់ដើមខែវិច្ឆិកា គឺជាពេលវេលាដ៏ល្អបំផុតដើម្បីមើលស្លឹកឈើពណ៌លឿង និងក្រហមនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តរុករកកន្លែងថ្មីៗ បទពិសោធន៍ប្លែកៗ មិនសូវមានមនុស្សច្រើន តម្លៃសមរម្យ និងនៅជិតរដ្ឋធានីសេអ៊ូល។ ខាងក្រោមនេះគឺជាគោលដៅសម្ងាត់ចំនួន ៥ ដើម្បីទស្សនាស្លឹកឈើជ្រុះដ៏ស្រស់ស្អាតបំផុតដែលបង្ហាញដោយអង្គការទេសចរណ៍កូរ៉េ (KTO)។
១.សួនរុក្ខសាស្ត្រ Hwadam៖ Hwadam គឺជាថ្នាលអេកូឡូស៊ីដែលមានចម្ងាយប្រហែល ១ ម៉ោងកន្លះពីទីក្រុងសេអ៊ូលដោយការដឹកជញ្ជូនសាធារណៈ។ អ្នកទស្សនាអាចដើរយ៉ាងស្រួល និងគយគន់រុក្ខជាតិចម្រុះចំនួន ៤,៣០០ ប្រភេទនៅក្នុងខ្យល់អាកាសបរិសុទ្ធ ហើយអាចជួបសត្វព្រៃតូចៗមួយចំនួនដូចជា កាំប្រម៉ា និងកំប្រុកទៀតផង។ នៅទីនេះ ភ្ញៀវទេសចរអាចជិះរថភ្លើងទៅជុំវិញសួនច្បារ ដើម្បីមើលទេសភាពដ៏ស្រស់ស្អាតនៃរដូវស្លឹកឈើជ្រុះពណ៌មាសរបស់ប្រទេសកូរ៉េយ៉ាងត្រជាក់ភ្នែក។
២.ព្រៃ Ginkgo biloba៖ នៅរដូវស្លឹកឈើជ្រុះព្រៃ ginkgo biloba ដែលមានដើមឈើចំនួន ២,០០០ នៅទីក្រុង Hongcheon បានប្រែទៅជាពណ៌លឿងយ៉ាងស្រស់ស្អាតបំផុត។ ព្រៃនេះដ៏ស្ងប់ស្ងាត់មិនសូវមានអ្នកស្គាល់នេះស្ថិតនៅទីក្រុង Hongcheon ខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង។.png)
៣.ប្រាសាទ Seonunsa៖ ស្ថិតនៅលើភ្នំ Dosol នៃតំបន់ Gochang ប្រាសាទ Seonunsa គឺជាប្រាសាទពុទ្ធសាសនាដែលមានប្រវត្តិជាង ១,៤៦០ ឆ្នាំមកហើយ និងជាកន្លែងដែលល្បីល្បាញសម្រាប់ព្រៃឈើ camellia ពណ៌ក្រហមល្អឥតខ្ចោះ។ ប្រាសាទនេះគឺជាគោលដៅសម្ងាត់ដែលត្រូវបានវាយតម្លៃខ្ពស់ដោយអង្គការទេសចរណ៍កូរ៉េ KTO សម្រាប់រដូវស្លឹកឈើជ្រុះជាមួយនឹងទេសភាពដ៏ស្រស់ស្អាតបំផុតមិនធ្លាប់មាន។ ដូច្នេះភ្ញៀវទេសចរអាចដើរទស្សនាថតរូប និងអាចស្នាក់នៅពេញមួយយប់នៅប្រាសាទ Seonunsa បានផងដែរ។
៤.ព្រៃ Gwanbangjerim៖ គឺជាទំនប់ទឹកប្រវែង ៦ គីឡូម៉ែត្រ ដែលសាងសង់តាមដងទន្លេ Gwanbangcheon ។ នៅតាមបណ្តោយមាត់ទន្លេមានព្រៃប្រវែង ២ គីឡូម៉ែត្រ ដែលនៅរដូវស្លឹកឈើជ្រុះ ព្រៃឈើទីនេះគឺបានទាក់ទាញអ្នកទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំដោយសារពណ៌លឿងនៃស្លឹក និងអ័ព្ទពណ៌សនៅពេលព្រឹក ហើយនៅពេលយប់វិញ ព្រៃគឺជាកន្លែងដ៏រ៉ូមេទិកមួយសម្រាប់គូស្នេហ៍។.png)
៥.សួនសម្ងាត់ Wondae-ri Birch៖ កន្លែងនេះមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនាកម្សាន្តទេ ព្រោះវាស្ថិតនៅក្នុងតំបន់ប្រតិបត្តិការយោធា ទោះជាយ៉ាងណាភ្ញៀវត្រូវបានអនុញ្ញាតឱ្យថតរូបតែនៅតាមដងផ្លូវប៉ុណ្ណោះ។ នៅតាមដងផ្លូវនៃសួនច្បារនេះគឺមានទេសភាពស្រស់ស្អាតបំផុត ដូច្នេះវានៅតែជាគោលដៅពេញនិយមសម្រាប់អ្នកថតរូប។ តំបន់នេះមានភាពល្បីល្បាញដោយសារទេសភាពអាថ៌កំបាំងដែលបង្កើតឡើងដោយផ្លូវដីរាងអក្សរ S និងអ័ព្ទពេលព្រឹក៕


.png)
.png)







.png)





.png)



.png)
.png)




គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយដែល ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានភេសជ្ជៈកីឡា វី អាកទីវ បានបន្តឆន្ទៈចូលរួមគាំទ្រវិស័យកីឡារបស់កម្ពុជា ដោយបានចូលរួមឧបត្ថម្ភកម្មវិធីប្រកួតដ៏សំខាន់នេះក្នុងគោលបំណងបន្តបណ្តុះបណ្តាលសមត្ថភាពកីឡាករវ័យក្មេងដែលជាទំពាំងស្នងឫស្សីរបស់យើង និងជម្រុញឲ្យយុវជនកម្ពុជាស្រឡាញ់កីឡា និងសុខភាព។








ក្នុងពេលជាមួយគ្នានេះក៏មានអ្នកជំនាញថតរូបជាច្រើនរូបដែលនឹងបង្ហាញពីសមិទ្ធិផលនៃការប្រើប្រាស់ V40 Series ក្នុង ការផ្តិចយករូបភាព និង វីដេអូដ៏ស្រស់ស្អាត។ ពួកគាត់នឹង បង្ហាញពីចំណាប់អារម្មណ៏ ការយល់ឃើញ និង បច្ចេកទេសក្នុងការថតរូប Portrait របស់ V40 Series និងការប្រើប្រាស់ Aura light ក្នុងកន្លែងដែលមានពន្លឺមិនសូវអំណោយផល និង បច្ចេកវិទ្យា AI ក៏ដូចជាមុខងារជាច្រើនទៀត ដែលជំនួយអោយការថតរូបមាន ភាព ច្បាស់ល្អនឹងគុណភាពខ្ពស់។




គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានចូលរួមចែកជូនភេសជ្ជៈកីឡា វី អាកទីវ ដោយឥតគិតថ្លៃម្តងរួចមកកាលពិធីបុណ្យចូលឆ្នាំខ្មែរ ហើយនាឪកាសបុណ្យភ្ជុំនេះ វឌ្ឍនៈ ប៊្រូវើរី បានបន្តចូលរួមចែកជូនដោយឥតគិតថ្លៃរាប់ពាន់កេសជាថ្មីម្តងទៀតជូនប្រជាជនយើងចំនួន២ថ្ងៃគឺថ្ងៃទី២៩ និង៣០ កញ្ញា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបំពេញជាតិទឹក និងអេឡិចត្រូឡៃអោយបានល្អសម្រាប់រាងកាយ។





