ក្រោយពីការធ្វើតេស្តសាកល្បង ត្រួតពិនិត្យឧបករណ៍រយៈពេល២ថ្ងៃ នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងខែវិច្ឆិកាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhziSXa4O6VxCii9h59OEsa7XEq-YC7W7ljLwu9whx8lujQzniReZg8PUhmOc86AFtBO5Gk4zFfC4wpwlCJDrQRw-bV2BhK4mPqj957kiQ_L3QM_uldxYpF4WqIMmqFIL3jxFD-KiguLh9iXPja40QnAxX_R5dyHqlk4V6yJtivKgM6UGZjewP8VIAkaqJw/s1280/image_2024-10-07_15-33-27%20(2).png

បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា៖”ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសនេះ រួមមានការហោះហើរឆែកនូវឧបករណ៍បច្ចេកទេស វិទ្យុទាក់ទងជាមួយអាកាសយាននិក និងកង្វះខាតនានាដែលត្រូវ ដោះស្រាយបន្ថែមទៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXYVLd9Uzlbv_4QKTj-VqRPkG368-jChRv0UvjSwnSvDyuNXGlxr4WHR2vmQg2QTM9BTLWP4B3Y7ljGZL4Z1EQCiWH0dpN0ft3c4Bw34j1MRbqnBs4o8cExAWcZrG8oR7LAW1UJQb8Dq_6o-Sh3s0zozqVqN-G2eI-FEpDKVXsDPvCT5RXhZ-anR-_HUj9/s900/image_2024-10-07_15-33-29.png

ឯកឧត្តមបានបញ្ជាក់ថា “បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឱ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVFKS9Tgl4fAPlNpznnH783rG8MM5nMDdasvHpS0oZgAUnljvN1hdWSZGUG_g9uFi32d1YAE67qTbbspr4I16-TS7aPUrnukw2Bf6a8B1mffipoYUqt2S5FcAeARYx9G69eiy1S1wGByeEX0gdol4VlnbjAcDtaRORBwCbvscT-4biK90YuBqgD0-Z8Z9Y/s1280/image_2024-10-07_15-33-28.png

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ៕