ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ គឺជាការគោរពខួប២១ឆ្នាំនៃការបាត់បង់ ព្រះអនុជមួយអង្គ របស់ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេច នរោត្តម នរិន្រ្ទៈពង្ស ព្រះប្រសូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ នៅរាជធានីភ្នំពេញ ដោយត្រូវជាព្រះរាជបុត្រានៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
សម្តេច បានសិក្សារៀនសូត្រនៅ សាលាបឋមសិក្សា នរោត្តម និង វិទ្យាល័យ ដេកាត រាជធានីភ្នំពេញ បន្ទាប់មកក៏ចាកចេញទៅ បន្តការសិក្សានៅសហភាពសូវៀត ថ្នាក់អនុបណ្ឌិតផ្នែក ទស្សនវិជ្ជា ឧក្រិដ្ឋកម្ម និងច្បាប់។
នារបបកម្ពជាប្រជាធិបតេយ្យ សម្តេចទ្រង់ត្រូវបានឃុំខ្លួននៅក្នុងព្រះបរមរាជវាំង ក៉៏ប៉ុន្តែក្រោយរបបនេះដួលរលំ សម្តេចទ្រង់ក៏បានយាងគង់នៅព្រះរាជដំណាក់នៅប្រទេសចិន។
ក្រោយមក ព្រះអង្គ បានរៀបអភិសេកជាមួយ អ្នកម្នាង ស៊ីនួន និងមានព្រះបុត្រីចំនួន២ ព្រះអង្គ គឺ៖
- ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ស៊ីមូណារិន ព្រះប្រសូតនៅឆ្នាំ ១៩៨៣
- ព្រះអង្គម្ចាស់ក្សត្រី នរោត្តម មុនីនួក ព្រះប្រសូតនៅឆ្នាំ ១៩៨៧

លុះដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ សម្តេច នរោត្តម នរិន្រ្ទៈពង្ស បានយាងចូលព្រះទីវង្គត់ដោយជំងឺគាំងបេះដូង ក្នុងព្រះជន្មាយុ ៤៩ ព្រះវស្សា នៅទីក្រុងប៉ារីស៕










