Home Blog Page 835

គ្រី ថៃពៅ ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ ប្រតិ.កម្មវីដេអូចម្រៀងស្រើ.បស្រា.លប្រហែលរឿ.ងជប៉ុន

0

លោក គ្រី ថៃពៅ ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ បានចេញមកបង្ហោះសារប្រតិកម្មនៅលើបណ្តាញសង្គមរបស់ខ្លួនបន្ទាប់ពីបានឃើញបទចម្រៀងមួយចំនួនមិនត្រឹមតែអត្ថន័យជ្រាលជ្រៅប៉ុណ្ណោះទេថែមទាំង MV ចង់ប្រហែលរឿងជប៉ុនទៅហើយ។ តារាចម្រៀងរូបនេះថាបើសិនជាល្បីដោយអសីលធម៌បែបនេះលោកសុខចិត្តអត់ចេញបទចម្រៀងមួយជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_am1fM29oyw8esw3otGLoVQZniK4rH4H_SQhaU-_U10Mzz__FDsI-zJQh1AcjBAJAZ85HPd5-ZTIaIFszP2ATw_CqSgz43nWl2yPfKGt8QBn4ZYe7LE65WH1PxaWkW9JNDKbvj2ZQb-0TF5nmxJIkz07ZMuB-uvwdI_9I4cY7IJzSCZvWGa3i_SXiMdxZ/s2048/image_2024-10-19_09-17-07.png

វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៩ ខែតុលា លោក គ្រី ថៃពៅ តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសបានបង្ហោះសំណេរថា «មិនដែលទើសរឺនិយាយអ្វីនៅលើបណ្តាញសង្គមទេ ឥឡូវនេះនិយាយអារម្មណ៍មួយចុះព្រោះធុញពេក អូសTiktok ហ្វេសប៊ុកមកឃើញគេផុសបទចម្រៀងនិងMVមើលហើយខ្ពើមដល់ជាតិក្រោយ បើសិនខ្ញុំតម្រូវចេញបទរបៀបៗហ្នឹង សុខចិត្តអត់មានបទចេញម៉ាជីវិត ព្រោះកុំឱ្យ ឲក្មេងៗជំនាន់ក្រោយ ស្គាល់វប្បធម៌ឆ្កួតឡប់ អសីលធម៌អស់ហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbBJTjstpV7lL8HeUOWkKXMDEkQuhpIQ1whLAcmbCTWrHJOEdgOyQWkZPeWnUt1YfHRz2V9cyiY8xvzpaqT3ZHCLixgHyyd0FkjFLOIDWTnlfUGgFsBqWPDcpeiapC9bAGOdgpr13ZlZqIcmptwbFvE_C4HJodkc_vgQ_agR29eTwOu_JFURA9ggHL7vp5/s2048/image_2024-10-19_09-17-08.png

ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ លើកឡើងទៀតថា «អត្ថន័យចម្រៀងមធ្យម ងំ MV គេហ្នឹងមង ចង់ប្រហែលរឿងជប៉ុន សុំមិនបង្ហាញឈ្មោះម្ចាស់បទទេ គ្រាន់តែធុញទ្រាន់នឹងប្រភេទបទចម្រៀង និង MV របៀបចឹងៗ។ ឱ្យតាម៉ាកៗហ្នឹងអាលាយហើយ ហើយកុំឆ្ងល់ថាក្មេងៗសម័យឥឡូវដុងម្ល៉េះ បើមិនដុងមេចកើត បើស្អីក៏មាន ស្អីក៏ឃើញដែរ មានគ្រប់បែបយ៉ាង កើតមកចេះស្រាប់មង មេត្តាបងជួយដឹកនាំសម្តែងឱ្យសមរម្យតិចទៅ កុំគិតចង់តែល្បីពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAjh8AiCpf26oW-xQScVK4rF4WTWVeeRWAeK9kLdxH2xKMr1WrQ59zlXaQLMHHmb_9Y8HUvc6fDQ7HnQnUaa43SIIt-79gQCEdQpSxwcdUdN1uioFkX19btEb2SIC82fO7Dhrj-QZlcwuPwCngNJ7XIM8rsEqerfaPjLSCSBwkulaL6pY4ZFlRrTXdWpVi/s2048/image_2024-10-19_09-17-10%20(2).png

ដ្បិតតែតារាចម្រៀង គ្រី ថៃពៅ មិនបានបង្ហាញឈ្មោះឬបទចម្រៀងដែលលោកប្រតិកម្មខាងលើក្តីប៉ុន្តែអ្នកលេងបណ្តាញសង្គមសង្ស័យថាអាចជាលោក ព្រីន ដែលបានសម្តែងក្នុងបទចម្រៀង ហេណា មានចំណងជើងថា «រំភើប» ដែលបានចេញកាលពីពេលថ្មីៗនេះ ខណៈ MV បទនេះមានឈុតឆាករោលរាលស៊ីអារម្មណ៍៕

មានរឿងអ្វី? ម៉ៃយ៉ា ថាឱ្យ Queen ណាពាក់តែមកុដមិនតបតឃើញគេប្រមា.ថដល់ប្រទេសខ្លួនឯងល្អតែពីមុខកាមេរ៉ា

0

ម៉ៃយ៉ា Miss Queen Cambodia 2023 បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាចាប់ផ្តើមចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីឃើញសាររបស់នាងផ្លែផ្កាឱ្យ Queen ពាក់តែមកុដ ឃើញគេស្តីប្រមាថដល់ប្រទេសខ្លួនឯងតែមិនតបតប្រើប្រាស់សំឡេងផងកុំល្អតែពីមុខកាមេរ៉ា។ ម៉ៃយ៉ា ថា អ្វីគ្រប់យ៉ាងដែលនាងធ្វើគឺមិនឱ្យមាន Grand នៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGequYj8C-XvjdwGPxDf6R2faLLepI4ALqMPDnhjFL1hzSvHAw773mGgm5Aj2yNHApXu8LeRaCGKh38hyphenhyphenRCyq0JW4_WLX1qGevz8jTIOBuKA4c-fIGps9xbErbYrB4Y6B-AgMc6ZjXmv7lCIbSF2z-Gg2RUhrxFARudufGyljnXjTqL-22yuvfEKxEA5lN/s2048/image_2024-10-19_10-13-35.png

ហាក់នៅមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនោះទេជុំវិញកម្មវិធីប្រកួតសម្រស់ Miss Grand ដែលមានភាពចម្រូងចម្រាសកាលពីកន្លងទៅនេះ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ស្រាប់តែ ម៉ៃយ៉ា ចេញមកបង្ហោះសំណេរក្តៅគគុកមួយមិនដឹងថាចង់សំដៅទៅដល់ Queen ណានោះទេល្អតែពីមុខកាមេរ៉ា មិនប្រើសំឡេងខ្លួនឯងការពារប្រទេសរបស់ខ្លួនពីពាក្យសម្តីមាក់ងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirq3tucimKqye1aS2UjFqJvRHdBZ0EQl0ytE02WLWmTPHzRNFQprOkuueGs0w0dqTJyoV003I12LQZvVzh-P4bNeSvYezkwDvt8l_zfB_HaiiRbUsFOfIEQmPRatSOHWDCwKD2JtJIjbdg2qovYbe5DV_R37U_mEOHGgJ7NaqyneD2ZhLtV0mbNqGobDt9/s2048/image_2024-10-19_10-13-36%20(2).png

យប់ថ្ងៃទី១៨ ខែតុលា ម៉ៃយ៉ា Miss Queen Cambodia 2023 បានបង្ហោះថា «បំពេញតួនាទីជាQueenខ្លួនឯងឱ្យបានត្រឹមត្រូវ ខ្ញុំឈរជាQueenយូរឆ្នាំដែរហើយ ហើយក៏ដឹងអីគួរលេងឬមិនគួរ។ តែបើគេប្រមាថមើលងាយមកកាន់ប្រទេសខ្ញុំ នាមខ្ញុំជាQueenក៏ខ្ញុំមានសិទ្ធិប្រឆាំងនិងទាមទាររឿងល្អដល់ប្រទេសខ្ញុំដែរ មិនមែនជា Queen ពាក់តែមកុដ ឃើញគេស្ដីប្រមាថដល់ប្រទេសខ្លួនឯង ធ្វើមិនឃើញមិនតបមិនតនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ-B3GxQ9RkDJt1WtJ4JUFJw1Nn9gcO5bzuj3cqZn-10OBQgNLckAxkALEs_MNz2sO2p6v1usFW1Ran-HGnba-PJX6gPkZDn46zu5zm9SpAzQqzbQEncCAX1mW5A1TjTjErwUKgXkt_pdqctA3aunEzV9OKH0SmrdI9zKPnPPGW5OnqdGar-KxO3m4XoQw/s2048/image_2024-10-19_10-13-42.png

ម៉ៃយ៉ា លើកឡើងទៀតថា «ប្រើប្រាស់សំឡេងជា Queen ផង កុំQueenល្អតែពីមុខកាមេរ៉ាអី ហើយគ្រប់យ៉ាងដែលខ្ញុំធ្វើគឺ No Grand in Cambodia»។
ទោះយ៉ាងណា គេមិនដឹងថា ម៉ៃយ៉ា ចង់សម្តៅទៅកាន់បវរកញ្ញានោះទេ ប៉ុន្តែក៏មានការលើកឡើងដែរថា ម៉ៃយ៉ា គួរយក ភឹម ស្រីនោ ជាគម្រូព្រោះមើលទៅបែបថ្លៃថ្នូរ មានចំណេះដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb0nS_0jEateZkkdAsiimUmQNZ2jwV3fvmBm_jkeCAB9Azb2zmMQ5rUpiJqOE65LKsqDKiGV8Jqh0ul1HQkEINRRHoVHF_X-pT0cYj_z7sKrEYgjDpgXlOf8G7sOfPFH3PBiFxFtfMl3X4r_tBF2OonbQ6Xc1q3GOOqF21Z5-Ghhy63YR5JCeMfWe04wQq/s2048/image_2024-10-19_10-13-43.png

គួរបញ្ជាក់ថា ម៉ៃយ៉ា បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួត Miss International Queen 2024 នៅលើទឹកដីប្រទេសថៃកាលពីខែសីហា នេះប៉ុន្តែសោកស្តាយនាងមិនអាចចូល TOPបាននោះទេ ខណៈត្រូវរងនូវមតិរិះគន់ពីប្រជាជនមួយចំនួនក្នុងស្រុកថែមទៀត។ ការប្រកួតនេះ ម៉ៃយ៉ា បានផ្តល់បទសម្ភាសន៍ថាទៅប្រកួតតំណាងប្រទេសគឺសល់មកវិញជាបំណុលនិងអាប់កេរ្តិ៍ឈ្មោះ៕

តើមនុស្សយើងគួរញ៉ាំជាតិស្ករប៉ុន្មានក្រាមក្នុងមួយថ្ងៃ ទើបមិនប៉ះពាល់ដល់សុខភាព?

0

យើងដឹងហើយថា ការញ៉ាំជាតិស្ករច្រើនពេក នឹងនាំឱ្យរាងកាយឡើងទម្ងន់ កើតជំងឺរ៉ាំរ៉ៃផ្សេងៗដូចជា ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺបេះដូង និងជំងឺមហារីកជាដើម។ បច្ចុប្បន្នអាហារដែលយើងញ៉ាំជារៀងរាល់ថ្ងៃនេះភាគច្រើនសុទ្ធតែផ្ទុកជាតិស្ករ ដូច្នេះហើយតើលោកអ្នកដឹងទេថា មនុស្សយើងគួរតែទទួលទានជាតិស្ករប៉ុន្មានក្រាមក្នុងមួយថ្ងៃ ទើបមិនមានគ្រោះ.ថ្នាក់ដល់សុខភាព?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-r1bYaM1PVErQdExPB7guUk-fOJA0HCsNGXWNrfZSLkSKOUD9vlkoU5thgOmmfFX-vjiSsrJs6-ssfT6AzAg7VtTLJnrkNZCsfQ4Ijul8cKCXIa1g8xNxzzqhCv0T9a0eEhlae8QNxHCYYyT2lTJDV7i8CxniGvCXtGTJSRQFDgMtHFox4iqft6EvAgI7/s1920/image_2024-10-19_14-35-05.png

យោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ការទទួលទានជាតិស្ករប្រហែល ២៥ ក្រាម ក្នុងមួយថ្ងៃគឺល្អបំផុតសម្រាប់សុខភាពរាងកាយរបស់យើង។ ដូច្នេះមនុស្សគួរតែកំណត់ការទទួលទានជាតិស្កររបស់ពួកគេឱ្យបានត្រឹមត្រូវតាមរបបអាហារនីមួយៗសម្រាប់ពេលព្រឹក ថ្ងៃ និងល្ងាច។ យោងតាមលោកវេជ្ជបណ្ឌិត MacLeod បានឱ្យដឹងថា អាហារដែលមានជាតិស្ករទាបបំផុតសម្រាប់ពេលព្រឹកគឺ ទឹកដោះគោជូរ គ្រាប់ធញ្ញជាតិ និងផ្លែឈើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-sYlcYuf6l0Eeq5qC5JVDoD90IA15yx4-dqAtNsyd74oBt1GhuPmolusEwL8tFdQ_-MTcs3HGOu4pjqJYp_jAKbPLvR1iXiGGnAAW89VgFZ7t-n9ikvkhmz8_kdlIhBNkoTCwirk6YSGOkIPUpij3K71y0TMJ6qiHZmDbQ6k5q_aa88xqGml0I35mWjd/s1200/image_2024-10-19_14-35-06%20(2).png

ចំពោះអាហារថ្ងៃត្រង់វិញយើងគួរតែជ្រើសរើសអាហារដែលមានសុខភាពល្អដូចជាបន្លែបៃតង ត្រីគ្រប់ប្រភេទ សាច់គោ ទ្រូងមាន់ និងប្រូតេអ៊ីនគ្មានខ្លាញ់ជាដើម។ រីឯអាហារពេលល្ងាចវិញគឺ សូកូឡាពណ៌ស ទឹកក្រឡុកផ្លែឈើ និងបង្អែមផ្សេងៗ ដែលមានជាតិស្ករតិច។ ហេតុនេះសម្រាប់មនុស្សប្រុសគួរទទួលទានជាតិស្ករ ៣៧,៥ ក្រាមក្នុងមួយថ្ងៃ ឬ ៩ ស្លាបព្រាកាហ្វេ។ ចំណែកឯកមនុស្សស្រីវិញគួរទទួលទានជាតិស្ករ ២៥ ក្រាមក្នុងមួយថ្ងៃ ឬ ៦ ស្លាបព្រាកាហ្វេ ទើបល្អសម្រាប់សុខភាពនិងរាងកាយរបស់យើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Gj0sQx2QJOjoBvgv2_LNtkOi_4JrNrq5kJrqON-By4jxQG_tA_aBsyUN34iuE0_tE1P6FSoslABaZFfrr4DM8nuSWpCmg-ELVdrGeMp7wHQ_231GS21D_xY9TfizOVclcIuuwJpRaygmrTH3PdWMz10l7702iC9fWYe8ppwdwjE12R7gUVriNTrHkumu/s1500/image_2024-10-19_14-35-06.png

ដំណោះស្រាយ សម្រាប់អ្នកពិបាកគេង អាចសាកល្បងតាមវិធីខាងក្រោមនេះ

0

តើអ្នកកំពុងតែមានផលវិបាកក្នុងការគេងមែនទេ? ពិតណាស់ការគេងមិនលក់ ឬគេងយប់ជ្រៅពេកអាចបណ្តាលឱ្យសុខភាពរបស់យើងចុះខ្សោយយ៉ាងឆាប់រហ័ស ដោយអ្នកខ្លះក៏បានប្រើថ្នាំងងុយគេង ដើម្បីជួយឱ្យឆាប់គេងលក់ស្រួល ប៉ុន្តែវាមិនល្អចំពោះសុខភាពរបស់យើងនោះទេ។ ហេតុនេះហើយដើម្បីជួយឱ្យអ្នកគេងលក់បានលឿន និងស្កប់ស្កល់ KBN News នឹងណែនាំវិធីសាស្ត្រដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNKLhqpRdtumBcchRcdr_K1cDE6cRDjal15qPY87khsHYRieH4SdHtG7I48j5wENpaqtqTrqLv-YU9QvaTj-g5CCiG7Bs72oo1j5_MR2Yj8X84JDpy6ypdO0UJ8XA34YvZQDEgF6nmWkKxOaxLj0XsfnYHHqt4lzYyFCdI3CsLA8lfrHx24X2BuezaI2qy/s1400/image_2024-10-19_14-27-11.png

១.ធ្វើសរសៃមុនសម្រាក៖ ការធ្វើសរសៃមុនពេលគេងគឺវាពិតជាល្អខ្លាំងណាស់សម្រាប់រាងកាយ ព្រោះវាអាចជួយឱ្យអ្នកឆាប់ចូលគេង និងគេងលក់បានស្រួល ក៏ដូចជាអាចធ្វើឱ្យអារម្មណ៍អ្នកធូរស្រាលជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgayk1FcVZ0Hgtht8ppmQWdXg-hXwniMaLBL5zvGXiAO77Tqcm_K6kSld-UAn_JANws8HT1DOajBMYGh7-u5h_7Y5AgWAIUo4MOID61nhJL5qikMLdRkcQQzpOX3GhFEiCkniw6PWZdPsp6y-cHz2QGeAZEvqVV6wuh6-Hb8lmM46uSqFAs8V6huETRtWi7/s1640/image_2024-10-19_14-27-12%20(2).png

២.រេភ្នែកចុះឡើង៖ នេះអាចហៅបានថា ជាវិធីដ៏ងាយស្រួលមួយ ដោយអ្នកគ្រាន់តែបិទភ្នែកហើយរមៀលគ្រាប់ភ្នែករបស់អ្នកចុះឡើងឱ្យបានបីដង នោះអ្នកនឹងអាចមានអារម្មណ៍ថាងងុយគេងហើយនិងឆាប់គេងលក់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV0MEFV3Eqs5pCDSIucA68zbfZccgYSLbfJnP9uxLrfnnegxJkWsHa4C9DZ8wDamTMec4NQ4w3caBODPn4IsDDr51RDQgYTznhx8mQjYtvEXZPmv16VVxk1s4lJAg2vglGQyZipLSaZaRlQmiH_25giwLV9ACLRkPsGtzIGZdtBT0NqoSVXNbw5jSU2kKt/s1030/image_2024-10-19_14-27-12.png

៣.ព្យាយាមស្រមើស្រមៃ៖ ការស្រមៃថាអ្នកកំពុងស្ថិតនៅពិភពមួយដ៏អស្ចារ្យដែលមានទេសភាពស្រស់ស្អាត ដូចជាមានទន្លេ ឬសមុទ្រដ៏ស្ងប់ស្ងាត់ សួនផ្កាដ៏ស្រស់បំព្រង និងមានក្លិនក្រអូបជាដើមនោះ អាចជួយឱ្យអារម្មណ៍របស់អ្នកធូរស្បើយ និងងាយក្នុងការ គេងលក់បានយ៉ាងលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggFz9CsITg0bjpKqGFMwlHEUULOLN8IL3x5Uh0NB2oy1wjn5vlRDk58tDytaz5Nn8cEkVAgtAAaLhIDMIkOoe7G2Y5GIFhDd9rpUw51tLEtuwR4GMIvCWC7P7yaYpxUNlbMkpdt3pP2H885MghL0l18Vj2nflLYltLDedvS7GhVZqjZxygB5Z_Qj9pidkp/s720/image_2024-10-19_14-27-13.png

៤.រំលឹករឿងដែលកើតឡើងក្នុងថ្ងៃនេះ៖ វាក៏ជាវិធីបន្លប់អារម្មណ៍ដ៏ល្អមួយផងដែរ ការរំលឹកឬក៏សើរើឡើងវិញនូវរឿងរ៉ាវដែលកើតឡើងពេញមួយថ្ងៃ ដូចជាការនឹកឡើងអំពីពាក្យដែលយើងបាននិយាយ, អ្វីដែលបានស្តាប់ និងមើលឃើញ អាចជួយឱ្យយើងឈានទៅដល់សភាពលង់លក់ក្នុងដំណេកដោយមិនដឹងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDsbo3hCTxNoxUm8dT4sdvnWaxZBwrbKxNQm3ECIqhFrD0QRHTwrU6FG9VY422SQVf6ZytDQ4thKnltAmfln0UtK9F1uerLpNg0hyphenhypheniPxF6_k03LfBl6eG_NKDhdyX9YVuopd2aWBsta09SD7jxb_ooWa-E9H6xbv3sTCNV74RyuaR5u8pSy7y2vzOFdJJ7/s1024/image_2024-10-19_14-27-14.png

៥.ដកដង្ហើមឱ្យបានល្អ៖ ការដក និងស្រូបយកដង្ហើម ជាកត្តាដ៏សំខាន់មួយក្នុងការគេងលក់ ដូច្នេះពេលគេងអ្នកគួរតែធ្វើការស្រូបយកដង្ហើមឱ្យបានវែងៗនិងមួយៗ ដើម្បីសម្រួលសម្ពាធឈាម ក៏ដូចជារំងាប់អារម្មណ៍ឱ្យស្ងប់ល្អផងដែរ៕

ចិនមានមហិច្ឆិតាចង់ក្លាយជាប្រទេសមហាអំណាចវិទ្យាសាស្ត្រអវកាសនៅឆ្នាំ ២០៥០

0

ប្រទេសចិន៖ ប្រទេសចិនមានគោលបំណងចង់វ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីកា្លយជាប្រទេសមហាអំណាចវិទ្យាសាស្ត្រអវកាសនៅឆ្នាំ ២០៥០។
យោងតាម South China Morning Post ប្រទេសចិនបច្ចុប្បន្នបានកំពុងរៀបចំផែនការអភិវឌ្ឍន៍ជាតិលើកដំបូងរបស់ខ្លួន សម្រាប់វិទ្យាសាស្ត្រអវកាសរយៈពេលមធ្យមទៅវែង ដែលបេសកកម្មនេះនឹងចាប់ផ្តើមពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៥០។ ផែនការនេះបានបង្ហាញយ៉ាងច្បាស់លាស់ពីមហិច្ឆតារបស់ចិន ក្នុងការក្លាយជាប្រទេសឈានមុខគេផ្នែកវិទ្យាសាស្ត្រអវកាស ដោយនឹងវ៉ាដាច់អាមេរិកក្នុងឆ្នាំ ២០៥០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1horHYRRiFP4iJI9aIYwlXiQBvoqqj0sBGxRe1khRD4EY61Xbv4_obni7pWGCw4CA6fMn-oj4TnN3o6rXJn0ehKepdaTZN4ulGvG8c0xBfH6O9v32DbYDLXNpoaWdh6QF8uWIfbnmoN7Lzv6nnmcwmXVAuhE-6sKsXj2KWoaLAL9PF4Qxkm0mkT_V1AGZ/s1020/image_2024-10-19_14-10-49%20(2).png

នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយដែលចិនបានប្រកាសយ៉ាងទូលំទូលាយអំពីផែនការជាតិនេះ។ ជាធម្មតា ប្រទេសចិនមិនងាយចែករំលែកព័ត៌មានលំអិតអំពីផែនការរបស់ខ្លួនឡើយ ដូច្នេះការប្រកាសនេះអាចចាត់ទុកថាជារឿងដ៏កម្របំផុតសម្រាប់ប្រទេសចិន ដែលបង្ហាញថាប្រទេសនេះនឹងប្តេជ្ញាសម្រេចគោលដៅដែលបានកំណត់។ យោងតាមរដ្ឋបាលអវកាសជាតិចិន (CNSA) ទីភ្នាក់ងារអវកាសចិន (CMSA) និងបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) បានប្រកាសកាលពីពេលថ្មីៗនេះថា ប្រទេសចិនបានបង្ហាញផែនការបេសកកម្មវិទ្យាសាស្ត្រចំនួន ៣ ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៤ នេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYiXdm-4hMl1yyPbUseErwAy63cnCbUPJY50igyLpTH2aAB80C6tUVSQE2CP67GtrnCu1NVZV9mRi2LYGoNOdeZ1Fyr5X6QlEJRUVfWn6-P5d2w8FjewroiPJqKRymwnROxsvKeHfXWk6AJLHnFsYEDHpMWimMIfEMlp0wUaT5SmUZ3tZ5pDe_VG-G7PYj/s1200/image_2024-10-19_14-10-49.png

ផែនការទីមួយ៖ ប្រទេសចិននឹងបន្ថែមបេសកកម្មពី ៥ ទៅ ៨ ដងបន្ថែមទៀតចំពោះគម្រោងដែលមានស្រាប់។ ជាពិសេស ចិននឹងបន្តប្រតិបត្តិការស្ថានីយអវកាសចិន ដើម្បីជំរុញបេសកកម្មរុករកភពផែនដី និងចាប់ផ្តើមគម្រោងរុករកភពព្រះច័ន្ទដំណាក់កាលទីបួន ដោយរំពឹងថា បេសកកម្មទាំងនេះនឹងប្រព្រឹត្តទៅយ៉ាងរលូនមុនឆ្នាំ ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyYnimkerde27UggqLNUJyMU3pUFKKcBwdwRNCEU1nIcmCsu1aICRrCpzywjck0qLxKxsXAdLBR9O6MW7J7_3KgEKPzDhgksJdFLgcD_wGiLZV6evHoRylhFkJn4FVliL7wbO-V7zvNZUqtYOzoPKnCYt8wiEwTcd4Ggt5wax5h076tH-kb3u_fz5ynRgF/s1920/image_2024-10-19_14-10-50.png

ផែនការទីពីរ៖ គោលដៅចម្បងគឺដើម្បីអភិវឌ្ឍ និងចាប់ផ្តើមបេសកកម្មចំនួន ១៥ ដើម្បីបង្កើនថាមពលអវកាស រួមទាំងការបាញ់បង្ហោះស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទជាអចិន្ត្រៃយ៍។ បន្ទាប់មក ពួកគេនឹងចាប់ផ្តើមសាងសង់លំនៅដ្ឋាននៅលើឋានព្រះច័ន្ទ ក៏ដូចជាបន្តរុករកព្រំដែននៃប្រព័ន្ធព្រះអាទិត្យផ្សេងទៀត រួមទាំងរុករកប្រព័ន្ធភពយក្ស និងបេសកកម្មគំរូទៅកាន់ភពសុក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ458Gk1hFw7ZE8Y-zhkyt0IMuYoYDiWRDOFTjhQKqqtO_3JdNLouplgxfe6pyYEjViPcL-gkARQjP-c_6MryjNwf4oOtbtNAkHqO370rzCJTxevG7MxbJj5LvNxag4i8QgWcXf7ykyGykmPimj6WxiU-HqWfwk1pglvmOOFvmHSlvKbEKPrce41nm4c0N/s3000/image_2024-10-19_14-10-51.png

ផែនការទីបីគឺជាដំណាក់កាលដែលវិស័យវិទ្យាសាស្ត្រអវកាសសំខាន់ៗរបស់ប្រទេសចិននឹងឈានដល់កម្រិតឈានមុខគេរបស់ពិភពលោក។ ក្នុងដំណាក់កាលនេះ បេសកកម្មធំៗពី ៥ ទៅ ៦ នឹងត្រូវបានដាក់ឱ្យដំណើរការ រួមជាមួយនឹងបេសកកម្មអវកាសខ្នាតតូច និងមធ្យមប្រហែល ២៥។ លើសពីនេះចិនក៏នឹងធ្វើការស្រាវជ្រាវ អភិវឌ្ឍវិទ្យាសាស្ត្រអវកាសក្រោមប្រធានបទវិទ្យាសាស្ត្រចំនួនប្រាំគឺ សកលលោកអតិបរមា; រលកនៅក្នុងលំហ; ទិដ្ឋភាពបែប Panoramic នៃប្រព័ន្ធព្រះអាទិត្យ-ផែនដី; ភពដែលអាចរស់នៅបាន; និងស្វែងយល់ពីច្បាប់នៃលំហ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBxS0zG-iEWisAIrX9nv01dyz5eS9GYY-RdSsXtL4ZhJQrNSdSu-M82AnsJJ6thcmd_YVrZYiJjqMuBUfcuMXeF4jJQpRX14RxbUASoOUE07VMPuFO5nxKDhBXMdAnPG7n24BQ1HfWT8VjDt_YqaKR0mn_xVChcRhVuORmHSx0HDQQO5UKTY_44MwBmF_i/s3000/image_2024-10-19_14-10-54.png

លោក Wang Chi នាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រអវកាសជាតិនៅ CAS ជឿជាក់យ៉ាងមុតមាំថា ពួកគេនឹងព្យាយាមធ្វើឱ្យបាននូវគោលដៅទាំងបីខាងលើនេះ ដើម្បីដឹកនាំប្រទេសឱ្យក្លាយជាមហាអំណាចវិទ្យាសាស្ត្រអវកាសទីមួយរបស់ពិភពលោកនៅឆ្នាំ ២០៥០៕

កាំភ្លើ.ង មានទំហំតូចបំផុតលើពិភពលោក រហូតដល់សហរដ្ឋអាមេរិកហាមនាំចូល

0

ប្រទេសស្វីស ៖ កាំភ្លើ.ង Swiss Mini Gun ម៉ាក C1ST ត្រូវបានកត់ត្រាចូលក្នុង Guinness World ថា គឺជាកាំភ្លើ.ង មានទំហំតូចបំផុតនៅលើពិភពលោក ដោយសារវាមានប្រវែងត្រឹមតែ៥.៥សង់ទីម៉ែត្រ, កម្ពស់៣.៥សង់ទីម៉ែត្រ, ទទឹង១.៥សង់ទីម៉ែត្រ និងទម្ងន់១៩.៨ក្រាមប៉ុណ្ណោះ ។ ហេតុនេះ សហរដ្ឋអាមេរិក, អង់គ្លេស និងប្រទេសខ្លះទៀតពុំអនុញ្ញាតឱ្យនាំចូលកាំភ្លើ.ង នេះទេ ពីព្រោះគេអាចលាក់ទុកវាយ៉ាងស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfD9X_TYQHIFLHe_zGpg3A4lZF0NEbTICtxXB00z0jz0ja5472EyH7aoXBpiNynlRBK8xGRy-EqoC4pdpViHXKHsk2VG_MpvUBK980M2Cj7P_r8YOqgYiRi6t2kSbZyERwyGkUtknB-PRdDFxKwS93eiyYiWXTzlXA4IEedj2pZvgjvb2xJWAw2K7aHFXn/s960/image_2024-10-19_14-05-03%20(2).png

កាំភ្លើង Swiss Mini Gun មានទំហំតូចខ្លាំងពេក រហូតដល់គេងាយស្រួលលាក់វាក្នុងខ្លួន ហើយសមត្ថកិច្ចឆែកឆេរពុំឃើញ ទើបសហរដ្ឋអាមេរិក និងអង់គ្លេសពុំអនុញ្ញាតឱ្យនាំចូលកាំភ្លើងប្រភេទនេះទេ ។ បើទោះជាកាំភ្លើងនេះមានទំហំតូចខ្លាំងស្មើនឹងវត្ថុក្មេងលេងក្តី ប៉ុន្តែវាមានគុណសម្បត្តិគ្រប់បែបយ៉ាងដូចកាំភ្លើងធំៗដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzYKqnPMwwKgJK69KCMJgunZLulX0mujnKKdhXx-zXTNtg3QjkQYr8yERQ8pnSOectyrjKicoJxrHViDHm5UW4LpJS7By3qw976eWgPRh9AWtr3mD_IPvkraFMor57ThcZNRg2Wf-lKSaVwT8_J-C9_wIKDXmxOKlptKOBZrl1m9Gy9UMFSn8pO2qek0r_/s620/image_2024-10-19_14-05-04.png

ការផលិតកាំភ្លើងនេះមានលក្ខណៈដូចគ្នានឹងការផលិតនាឡិកា និងសម្ភារៈល្បីៗរបស់ប្រទេសស្វីស ។ កាំភ្លើងម៉ាក C1ST គឺជាកាំភ្លើងស្តង់ដាររបស់ Swiss Mini Gun ដែលត្រូវបានផលិតឡើងមកពីដែកអ៊ីណុក ។ វាប្រើប្រាស់គ្រាប់កាំភ្លើងពិត ចំនួន២៤គ្រាប់ និងគ្រាប់ក្លែងក្លាយ ចំនួន២៤គ្រាប់ ព្រមទាំងមានឧបករណ៍សម្អាតកាំភ្លើងដាក់ក្នុងកាបូបតូច និងអាចព្យួរវាជាប់នឹងចង្កេះខោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6tSgZMEVr15RU722lNMdCboVfaQAYwMXFJ4golOBJk87cbnQMLSj3YXfu0wh1DD6VPa5G08oJ1jWNhdGEs-jZ-6f7OxTZBq3gD1v2OAY5GKQhozgW1qKSbtdsC3P_C5vIHD600js_hPzLbtDrSSnrI6uh8Z-qv17iZwo3KSmD2nk_hPcG11yiqqiQxs6h/s1200/image_2024-10-19_14-05-04%20(3).png

ក្នុងមួយឆ្នាំៗ Swiss Mini Gun ផលិតកាំភ្លើងម៉ាក C1ST ត្រឹមតែ១០០កាំភ្លើងប៉ុណ្ណោះ ហើយបើអតិថិជនត្រូវការកាំភ្លើងពិសេសជាងនេះ Swiss Mini Gun នឹងមានកាំភ្លើងពិសេសមួយទៀតឈ្មោះ NR.A1YG ដែលផលិតមកពីមាស ។ ប៉ុន្តែកាំភ្លើងម៉ាក NR.A1YG នឹងផលិតតាមចំនួនការកុម៉្មង់តែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEnoFagrIh_agNz2jqIDkP48SDSh_2rBdYSPXOuUnecBiaqYVTrmwSjpzmGl6HN03KxmN8LsYit9GwLDFjlnqVd-YPTroBmwVx9yp1l2-js0pUtzmoJ6HJrs6GthjpjS_BOjueGBt1AE0qDAD68Wk75tBz85sMPl4x2Us3gYGJto0WXiIcohQernBmPQ6D/s530/image_2024-10-19_14-05-04%20(2).png

ក្រៅពីនេះ អតិថិជនអាចកុម្ម៉ង់ឱ្យផលិតកាំភ្លើងតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដូចជា ៖ អាចកុម្ម៉ង់ឱ្យដាំគ្រាប់ពេជ្រនៅកន្លែងចាប់កាន់កាំភ្លើង ដើម្បីឱ្យវាកាន់តែពិសេស ។ ក្រៅពីកាំភ្លើងទំហំតូចទាំងនេះមានតម្លៃខ្ពស់ហើយ ការកុម្ម៉ង់ឱ្យផលិតកាំភ្លើងគ្រប់ម៉ាកទាំងអស់ គឺអតិថិជនត្រូវរង់ចាំរហូតដល់៦ខែឯណោះ ហើយអតិថិជនក៏ត្រូវឈ្វេងយល់ពីច្បាប់របស់ប្រទេសខ្លួនថា តើអនុញ្ញាតឱ្យនាំចូលកាំភ្លើងប្រភេទនេះដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfD9X_TYQHIFLHe_zGpg3A4lZF0NEbTICtxXB00z0jz0ja5472EyH7aoXBpiNynlRBK8xGRy-EqoC4pdpViHXKHsk2VG_MpvUBK980M2Cj7P_r8YOqgYiRi6t2kSbZyERwyGkUtknB-PRdDFxKwS93eiyYiWXTzlXA4IEedj2pZvgjvb2xJWAw2K7aHFXn/s960/image_2024-10-19_14-05-03%20(2).png

ជាក់ស្តែង ច្បាប់នៅសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ពុំអនុញ្ញាតឱ្យនាំចូលកាំភ្លើងមានទំហំតូចនេះទេ ។ រីឯអ្នកផលិតកាំភ្លើងទំហំតូចនិយាយថា ប្រទេសជាច្រើនបានហាមឃាត់ការនាំចូលកាំភ្លើងទំហំតូច ដោយសារតែពាក្យចចាមអារ៉ាមថា វាអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ។ ការហាមឃាត់នេះ ពុំយុត្តិធម៌ឡើយ ខណៈប្រទេសទាំងនេះបាននាំចូលកាំភ្លើងធំៗ ៕

តើទឹកជំនន់យ៉ាងគំហុកមិនធ្លាប់មាន ក្នុងខេត្តប៉ៃលិន បណ្តាលមកពីមូលហេតុអ្វី?

0

កាលពីថ្ងៃទី ១៨ ខែតុលានេះ នៅលើបណ្តាញសង្គមគឺមានការចែករំលែកជាច្រើនអំពីស្ថានការណ៍ជំនន់ទឹកភ្លៀងនិងទឹកហូរយ៉ាងគំហុកគួរឲ្យបារម្ភមិនធ្លាប់មាន នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន។ តែយ៉ាងណា គិតត្រឹមថ្ងៃទី ១៩ នេះ គឺទឹកបានស្រកចុះមកសភាពធម្មតាវិញហើយ តែបងប្អូនក៏ត្រូវត្រៀមខ្លួននិងបន្តការប្រុងប្រយ័ត្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Tfq84IKdrY-g-JhiylcjUg0XCPyXqE2O-GPTwZRFkdPPw34yhr7ZvSMEqYViV6XflhIHgcDeCkSMe03feZGD7leZd6jeSTc0qHduFSESQ7NbuHRYN-poomBbZgwRlJIOpIKdDtt5xr95p-GpFGh8OlfRkIA09cz0E7c4ePCc9D4TTereoWvgMljX9m2_/s1280/image_2024-10-19_08-32-31.png

យោងតាមការឲ្យដឹង ភ្លៀងធ្លាក់មួយមេធំកាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ១៨ ខែតុលានេះ ក៏បណ្តាលឲ្យជំនន់ទឹកភ្លៀង ដែលធ្លាក់ពីតំបន់ជួរភ្នំ មកអូរព្រំដែនកម្ពុជា-ថៃ និងធ្វើឲ្យមានទឹកហូរយ៉ាងគំហុកកាត់ភូមិស្រុក ជាពិសេសគឺនៅត្រង់ចំណុចភូមិផ្សារព្រំ ខេត្តបៃលិន និងច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ ប៉ះពាល់ដល់លំនៅដ្ឋាននិងមានការជម្លៀសប្រជាពលរដ្ឋក្នុងតំបន់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmkoybBkNw0yTJ8Bm0gITmFh4ojK6n6yM0SVoYwD5hqebpbSW8cVQRxoVFP85ViB0RYticRoPzhpCAgs05SqvPDpB36IFFkasGuoFwA6HAFkh_juZO0r0YG-b2pa3h2khQXT8xeNYc_mdVXLaeSFq75qeuccub7-vIfjVLD9c4lQ_h40WRK4xuCMbaPtOV/s1080/IMG_6677.JPG

យោងតាមការដាក់បង្ហោះរបស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយគិតត្រឹមម៉ោង ១២.៤៧យប់ ឈានចូលថ្ងៃទី១៩/១០/២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារះប្រើប្រាស់ស្បោងអាហារ នៅព្រឹកថ្ងៃទី ១៩ ខែតុលានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNKiD5RfpcR4tKrYnMSODv-LfuI0nhm3VZo67ZcK34dvd0PtT8c6104n9PCrve6bgieg5zfrT5qNv540EN72D41x4eRBJcpVvSzfBaTYLXDqkoya8wSOCz4onZ4dTwcIDGX-F5V4K4tUmkFO0Q4DGZeFKmAymjaV9_qLhLh7VU9V_KDUoAEi9CWaw8aMfY/s1280/IMG_6678.JPG

នាថ្ងៃទី ១៩ ខែតុលានេះ លោកជំទាវអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ទៀតថា «នៅព្រឹកនេះ ជំនន់ទឹកភ្លៀងយប់មិញស្រកមកធម្មតា តែខណៈពេលនេះមេឃនៅតំបន់ភ្នំងងឹតទៀតហើយ បងប្អូនត្រៀមមានការប្រុងប្រយ័ត្ន!»។ ជាមួយគ្នានេះ លោកជំទាវ ក៏បានអំពាវនាវមិនអោយបងប្អូនមានការយល់ច្រលំ ដោយអះអាងថា «នេះជាជំនន់ទឹកភ្លៀងធ្លាក់ពីលើភ្នំនៅតាមជួរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនមែនបាក់ទំនប់ទឹកនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHhCo5ktacvuQkP-va2ewLxNiHXuVB9GCCvWU6PVlteNfFkBAWV_3rUhHO43lIbXJFNso11yI-x8N_ek3pbbhIOEywBU1Er1TrY1B7gX5DEWVhEVoaLnikyELirVnJnebcKEoRimho67y-2uMne4WhFQEcdyvO8k-zkIVkaH-nmKHpZVG_JSeQuyEhjhb/s960/IMG_6681.JPG

បើយោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយម៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងមានភ្លៀងធ្លាក់ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្រ្តាក់ទូទាំងប្រទេសផងដែរ៕

បើមិនចង់ឱ្យខកជើងយន្តហោះទេ សូមត្រៀមខ្លួនឱ្យបាន៤ម៉ោងមុន​ហោះហើរ នេះបើយោងតាមអាកាសយានដ្ឋានដនមឿងប្រកាស ក្រោយពេលព្រលាននេះលិចទឹកភ្លៀង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាកាសយានដ្ឋានដនមឿងនៅទីក្រុងបាងកក បានប្រកាសឱ្យអ្នកដំណើរត្រៀមខ្លួន ចាប់ពី៣ម៉ោង ទៅ៤ម៉ោងមុនពេលធ្វើដំណើរ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកលិចជាច្រើនកន្លែង ។ ហេតុនេះ ការមកដល់អាកាសយានដ្ឋានមុនម៉ោង គឺអ្នកដំណើរនឹងពុំខកខានការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjOiqiUw3y2sRT0hJbWSAa8PqTHSdh4e3SBRPVpt5BiaHqznLKZCdVsw-gTg6O8MHtt2E6_lE_EnR2hu-zTkuTZxDYzYSz4HYvz_OoHz6aJ0lAOii6FB1LnTfgO2ovTuM4z2qs0s-NZPtt_scMOgZW1WgSFZVRA1kc331pjaMFjxqvAYvwqeBLC7lxpltI/s1500/image_2024-10-19_13-26-26.png

ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ជាច្រើនក្នុងទីក្រុងបាងកក ប្រទេសថៃ បានធ្វើឱ្យមានទឹកលិចនៅតំបន់មួយចំនួន និងស្ទះចរាចរណ៍តាមផ្លូវ ។ លើសពីនេះ ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃចុងសប្តាហ៍ កាន់តែធ្វើឱ្យស្ទះចរាចរណ៍ខ្លាំងថែមទៀត ទើបអាកាសយានដ្ឋានដនមឿងប្រកាសថា នៅទីក្រុងបាងកក និងតំបន់ជុំវិញ ព្រមទាំងបរិវេណរបស់អាកាសយានដ្ឋានដនមឿង មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកលិចជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe33NJkdbzOe5X0NXIrfcePtIfeB4p4jRj1iEhRqbYCdyd4zPDpA3vrOg_k43P-NCGWpqjCwvk-jqqrVJ4wWljlWleUNWd0OYtWlp5YCWIa_MDGhzCvsHrrmg4bi5Oa3fNn6zYP6UhqQLWK32u3o5T1spXD2YSBoCzd7fPuJeC7LfHem-0P_R-C9MxknMa/s1500/image_2024-10-19_13-26-27.png

វាធ្វើឱ្យការធ្វើចរាចរនៅបរិវេណអាកាសយានដ្ឋានដនមឿងស្ទះយ៉ាងខ្លាំង ហើយដើម្បីការពារកុំឱ្យអ្នកដំណើរខកខានជើងហោះហើរ ខាងអាកាសយានដ្ឋានដនមឿង សូមឱ្យអ្នកដំណើរទាំងអស់មកដល់អាកាសយានដ្ឋានមុនពេលវេលាកំណត់ គឺចាប់ពី៣ម៉ោង ទៅ៤ម៉ោងមុន ដើម្បីត្រៀមខ្លួន Check-in ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtluYUskiD8nn0JXTi9YVKWxOJe3VimS7Te90Qu-aHpqmYw-O92BOAtFjS-MNp37iwjf9CesmF47vXPzlStiMzSOLta3r4wRKQov4nxlnKK6uYcOhuxyJ-TEzqXguZ3kM32PygyTXUGlhwCh50syV6anYe1hsgVB1I6RimfUBOaeStQ52HEuKpOV_sUY6W/s620/image_2024-10-19_13-26-28%20(2).png

ដោយឡែក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ភ្នាក់ងារឧតុនិយមថៃបានប្រកាសពីអាកាសធាតុប្រែប្រួល និងប៉ះពាល់ដល់ប្រទេសថៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ដោយសារសម្ពាធខ្យល់ខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់មកពីប្រទេសចិនបានគ្របដណ្តប់លើតំបន់ភាគខាងជើង, ភាគឦសាន និងសមុទ្រចិនខាងត្បូង ។ វាបណ្តាលឱ្យមានខ្យល់ពីភាគខាងកើត និងភាគអាគ្នេយ៍ ដោយនាំយកសំណើមពីសមុទ្រចិនខាងត្បូង និងឈូងសមុទ្រថៃមកគ្របដណ្តប់លើប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiME-VyPXJR6jpUVzgAgIQDoPtNaIY7yszHMrBxKxJN0ha3plSW4_xgTloC6DaDkxHnDrIiTYJOZHzBiTJemMTZ38un8JEJ95po_wu_GwNtB2PDIKUtmLsoYJnlRWHwxVIKeb_WbYIzNhQPRiBlHzPeGcZGdtAl68MbPXJbeH6ziLPn_ByYW7lk1k6DZcw_/s1200/image_2024-10-19_13-26-28.png

ដូច្នេះ ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះបន្ថែមទៀត ហើយភ្នាក់ងារឧតុនិយមបានសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលនេះ អាចមានទឹកជំនន់ហូរមកពីតំបន់ព្រៃភ្នំភ្លាមៗ ជាពិសេស នៅតំបន់ជើងភ្នំដែលមានទឹកហូរឆ្លងកាត់ និងតំបន់ទំនាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGElwI0oymE4DOlO_FY6myrNSDedW2eiuieqa4NPdON2qDep2ywZ2fxLJoLVOSSV981QT113j5PICJrmpjtKJJ51BWnDxQ2h4UiiXE1h_hxTlyswdfrzLMJC1gbbyx7XA3cdaMP1r_rMsDs2OY_qnnQ27e_YQDF_OxHqiR7TPurrg40HY61ho0HYeSfQuG/s600/image_2024-10-19_13-26-29.png

លើសពីនេះ ពលរដ្ឋគួរតែចៀសវាងស្ថិតនៅកណ្តាលវាល, ឈរក្រោមដើមឈើធំៗ និងឈរក្រោមផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងថែទាំសុខភាពផងដែរ ដោយសារអាកាសធាតុប្រែប្រួលខ្លាំង ៕

iPhone 16 កំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សារប្រទេសចិន

0

ប្រទេសចិន៖ iPhone 16 បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ដែលការលក់រយៈពេល ៣ សប្តាហ៍ដំបូងនេះគឺបានកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ២០% បើប្រៀបធៀបទៅនឹង iPhone 15 ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwzvzOhr9cfTxWps61IxwQfAfC12umWIi7F2eDinR6GH4DLRMoPFnClzbY9RjS60_FAao6Nxart5e1ZHlE5CmEAmY6Dqh__FPI-xK7SN85QHjN6XyzoNfiHQfsph6p8WBXUKNBbBfHJYX8A28B60y-S_Xt5G3wpph-hJbKgzYrgeKpWG9x5yR94FFkP0OS/s1020/photo_2024-10-19_11-13-46.jpg

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឱ្យដឹងថា បន្ទាប់ពីដាក់លក់ទូរស័ព្ទ iPhone 16 នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងប្រទេសចិនកន្លងទៅ ឃើញថាមានការលក់ដាច់អស់ជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi17RUL3234KHGARj2koYiSWO82fnhyphenhyphenzY_UHF0Q4gZd0bWfMXy7gOg-pE4Kk3FrxMaAsqqvBIjqiJwNvZWHcKlHCsuP9KTABlX5aFymrNw__FU_STppE2gS01Ah1RXjpDeRnVQAy_UNi1n-uT9gA1OQNLzRZ7Xgfspd_2hQ4urV1To-7nJFUpBh_h9CuU95/s1500/image_2024-10-19_11-27-11.png

ដូច្នេះក្នុងចំណោមម៉ូដែលទាំង ៤ iPhone 16 Pro និង 16 Pro Max គឺមានប្រជាប្រិយភាពបំផុត ជាមួយនឹងការកើនឡើង ៤៤% បើប្រៀបធៀបទៅនឹងកំណែរៀងៗខ្លួនកាលពីឆ្នាំមុន។ អ្នកវិភាគ Counterpoint Research លោក Ivan Lam ជឿជាក់ថា កត្តាដែលជួយឱ្យ iPhone 16 ទទួលបានការលក់ខ្ពស់ជាង iPhone 15 គឺទាក់ទងនឹងបញ្ហាផលិតកម្ម។ កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានជួបប្រទះនឹងការលំបាកជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ iPhone 15 ដែលបណ្តាលឱ្យចំនួននៃការនាំចេញទាបជាងការគ្រោងទុក និងមិនអាចបំពេញតម្រូវការដំបូងនៅក្នុងប្រទេសចិននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhmF79w-0JfWb1VAGlPSIkAzc4107DzGENjcRAu8GxmK1kLJJFbGo-6vKVg4QDtaht5HcMomImsQ6idibcV0vjHWcPgs2xmO1tj2pOnQxsquRZTva2XcP9DAc-prYdfPXG9VkumlcxEScmOs2eoUcxQIq1I0wUjtQI3Y9dcfnPwT9suED6Vf3yv13cerNL/s1200/image_2024-10-19_11-27-12%20(2).png

លើសពីនេះ Mate 60 ដែលជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន Huawei ដែលប្រើប្រាស់បន្ទះឈីបផលិតដោយខ្លួនឯង ក៏ចេញលក់ដំណាលគ្នានឹង iPhone 15 ដែរ ដែលនេះគឺបានធ្វើឱ្យប៉ះពាល់ដល់ការលក់ iPhone 15 យ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន។ ទោះបីជាការចាប់ផ្តើមលក់ iPhone 16 នៅចុងឆ្នាំនេះទទួលសញ្ញាវិជ្ជមានខ្លាំងក៏ដោយ ក៏ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បាននិយាយថា iPhone 16 នៅតែប្រឈមមុខនឹងគូប្រជែងធំៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_75FgRy_0tjugFqWftl042nDINrJd-NVWI8UTiNFkppQtLnoFs4qET-1hQscNL_re3A0_QEAEn7Q80EO2DdbJY1gFT95DsZBly5Cx7XwXsNeLBIM7rmziI3ipo89ZkJL1Tw4-f-WpONHwCepFMXCV6n4YWiL631GI1hOYygd-BuJyz7qN4ph1V_6Duedm/s1020/image_2024-10-19_11-27-12.png

ជាពិសេស Vivo ទើបតែបានប្រកាសចេញនូវស្មាតហ្វូនស៊េរីខ្ពស់ X200 Pro ហើយក្រុមហ៊ុន Huawei ក៏ត្រូវបានគេរំពឹងថានឹងបញ្ចេញ Mate ជំនាន់ក្រោយនៅក្នុងខែវិច្ឆិកាផងដែរ ខណៈ Xiaomi និង Oppo ក៏ហៀបនឹងដាក់បង្ហាញផលិតផលស្មាតហ្វូនរបស់ពួកគេទៀតផង។ គួរបញ្ជាក់ដែរថា ការលក់ iPhone 16 គឺពិតជាបានកើនឡើងមែន ប៉ុន្តែការលក់ iPhone សរុបទាំងអស់នៅក្នុងប្រទេសចិនរយៈពេល ៣ សប្តាហ៍ដំបូងចាប់ពីថ្ងៃទី ២០ ខែកញ្ញាគឺបានធ្លាក់ចុះ ២% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនដោយសារតែការកើនឡើងនៃការប្រកួតប្រជែងពីបណ្តាញ Mate និង Pura របស់ក្រុមហ៊ុន Huawei ៕

ពិតជាប្លែកទៀតហើយ! អាមេរិកមានគម្រោងលក់ពន្លឺព្រះអាទិត្យពេលយប់នៅឆ្នាំ២០២៥នេះ ហើយក្រុមហ៊ុននឹងបញ្ជូនពន្លឺព្រះអាទិត្យមកកាន់លំនៅឋានអតិថិជនតាមរយៈប្រព័ន្ធផ្កាយរណបលើអាកាស

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនមួយរបស់អាមេរិកបានប្រកាសលក់ពន្លឺព្រះអាទិត្យពេលយប់ ក្រោយពីក្រុមហ៊ុននេះសាកល្បងបច្ចេកវិទ្យារបស់ខ្លួនបានជោគជ័យកាលពីឆ្នាំ២០២៣ ។ អតិថិជនគ្រាន់តែប្រើប្រាស់ App របស់ក្រុមហ៊ុនកុម្ម៉ង់ទិញពន្លឺព្រះអាទិត្យ និងរង់ចាំតែបន្តិចប៉ុណ្ណោះ ក្រុមហ៊ុននឹងបញ្ជូនពន្លឺព្រះអាទិត្យមកកាន់លំនៅឋានអតិថិជនតាមរយៈប្រព័ន្ធផ្កាយរណបលើអាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_B_Jdalcsp4y5VcLYSQI8EDV0BoPUK5Fh_uIPVNOvNjkis6nhoMZzO9sckUTutjExhRcR31JdSSjKT20Mh8CR5y-IbgFChyphenhyphensIKfbvekf3QiDPg-pDUhLCy6nEjOTlKhhLGikd5vMnU6DldRGWra3-0le3z5iaSOUe8T2ouJOtOQhpohAm4LqWPP1nkydL/s1792/image_2024-10-19_11-21-55%20(2).png

នៅខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឈ្មោះ Reflect Orbital បានប្រកាសពីគម្រោងលក់ពន្លឺព្រះអាទិត្យនៅពេលយប់ ដោយការបង្កើតផ្កាយរណបជាច្រើនគ្រឿងដើម្បីបញ្ចាំងពន្លឺព្រះអាទិត្យមកកាន់ផែនដី ។ ក្រុមហ៊ុនបានកំណត់គោលដៅឱ្យគម្រោងរបស់ខ្លួនក្លាយជាការពិត តាមរយៈការអភិវឌ្ឍប្រព័ន្ធផ្កាយរណបលក់ពន្លឺព្រះអាទិត្យដល់ទីតាំងដំឡើងសូឡារាប់ពាន់កន្លែងពេលយប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGa6GHGEoeIcsir-3Nx26KsVjnXIW1t3grjCQAbdK6b7rVE-0V6YFXMDpRAZFaIUHl1TOY2TOfqQ1VYWKO9HWLE7OOLl_Rll66C5jbwyvTIFp04N7IJwWysaF4LRjWAqAzyjp585aXHOWVUyQ-MzRfAVM0d4rAIwqhEHGzBP-7cNbHuL7QIpiLcieiFcec/s900/image_2024-10-19_11-21-55.png

ចំណែកការបង្កើតពន្លឺព្រះអាទិត្យពេលយប់ គឺក្រុមជំនាញនឹងបង្កើតផ្កាយរណបចំនួន៥៧ វិលជុំវិញផែនដីសម្រាប់បញ្ចាំងពន្លឺមកផែនដី ហើយផ្កាយរណបទាំងនេះនឹងហោះឆ្លងកាត់ចំណុចនីមួយៗនៅលើផែនដីក្នុងថ្ងៃតែមួយ និងហោះចំនួន២ដងក្នុងរយៈពេល២៤ម៉ោង ។ ផ្កាយរណបទាំង៥៧ នឹងផ្តល់ពន្លឺព្រះអាទិត្យបន្ថែមទៀតចំនួន៣០នាទីដល់រោងចក្រថាមពលសូឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKw69cNK_HNVKzf5u0iN9Uy6dwJ8NBY2evimDFqGK_waggpbmcT1wj_7bvi5U-kCQwdzoCgbZkD82vM1BoLsfp68suZw8ITh7wC5gdWwGSn0uqGEMPb0J6sBf8ToRflhajOl5yLt7a9vk9Y3XnAAs7e_5mVrAOMCg_M10WoeIjhInhX0EI2suSEKsC-OE/s1280/image_2024-10-19_11-21-57.png

ផ្កាយរណបនីមួយៗនឹងមានទម្ងន់ប្រមាណ១៦គីឡូក្រាម ព្រមទាំងបំពាក់កញ្ចក់ Mylar សម្រាប់ប្រើប្រាស់លើអាកាស និងជួយបញ្ចាំងពន្លឺព្រះអាទិត្យ ។ ក្រុមហ៊ុន Reflect Orbital បញ្ជាក់ថា បច្ចុប្បន្ន ពុំទាន់មានការបង្ហោះផ្កាយរណបនៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញនឹងសាកល្បងដាក់កញ្ចក់លើបាឡុងខ្យល់ក្តៅ និងបង្ហោះលើទីតាំងសូឡា ។ កញ្ចក់នេះនឹងធ្វើឱ្យផ្ទាំងសូឡាអាចផលិតថាមពលបានស្មើនឹងពាក់កណ្តាលនៃពន្លឺព្រះអាទិត្យ ។ ក្រុមហ៊ុនក៏បានបញ្ជាក់ពីការតភ្ជាប់ជាមួយ App ផងដែរ ដើម្បីស្វែងរកទីតាំងលំនៅឋានអតិថិជនលើផែនដី បន្ទាប់មក វានឹងបញ្ជូនពន្លឺព្រះអាទិត្យឱ្យចំគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhujBkCfx50leBVUVnOuombMWU07VX8psc384uK_22mHXW2IdmM8H2VIyViZTAnFaPRpCriSbtDzRnP8RDPTENq85XWNplJ9UD8JOQ0o4tWjK8xJNwIYsE0VAFONEB1dXGP2wByppSWxXnzwq1xJlehBGMV4yTrMHwMGelqDMXl-rk8bmZeRlo-j3E_W44P/s1920/image_2024-10-19_11-21-58.png

ហេតុនេះ បើអតិថិជនចង់បានពន្លឺសម្រាប់ហាលសម្លៀកបំពាក់ក្រោយផ្ទះ ឬធ្វើអ្វីមួយពេលយប់ គឺអតិថិជនគ្រាន់តែកុម្ម៉ង់ទិញពន្លឺព្រះអាទិត្យ១ម៉ោងមុន ទៅកាន់ App របស់ក្រុមហ៊ុន Reflect Orbital ។ បន្ទាប់មក អតិថិជនអាចយកសម្លៀកបំពាក់មកហាលរង់ចាំ ហើយក្រុមហ៊ុននឹងបញ្ជូនពន្លឺព្រះអាទិត្យមកកាន់ផ្ទះអតិថិជន ។ ប៉ុន្តែក្រុមហ៊ុនប្រាប់ថា វាស័ក្តិសមជាមួយទីតាំងសូឡាច្រើនជាង ពីព្រោះតាមធម្មតា ទីតាំងទាំងនេះនឹងពុំអាចផលិតអគ្គិសនីពេលយប់បានទេ ហើយការកុម្ម៉ង់ទិញពន្លឺព្រះអាទិត្យសម្រាប់កទីតាំងសូឡានឹងធ្វើឱ្យពួកគេអាចផលិតអគ្គិសនីបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9n2EY9DsDOq0bUdEKXQny5X1K69Wf9sufhgpQ3Iby8Mqy0-Fuewip0CkOFeMJ0z4-dveBEyupDumrJEi2Wg4xBlJAUqCxHRNNxNW78teuD81hk_kJ4oS5qfKsmQCd-One1-wzvNq_dw6gNfaCFxgzPehjZSOcBWCqOEbQnsUMkXTkZfzg701uRIE4wbmV/s1000/image_2024-10-19_11-21-59.png

នាយកក្រុមហ៊ុន Reflect Orbital ជឿថា ពន្លឺព្រះអាទិត្យ គឺជាប្រេងឥន្ធនៈថ្មីរបស់ពិភពលោក ហើយកាលពីឆ្នាំ២០២៣ ក្រុមហ៊ុននេះទទួលបានជោគជ័យក្នុងការសាកល្បងដំណាក់កាលចុងក្រោយ ដោយការប្រើប្រាស់កញ្ចក់បំពាក់លើបាឡុងខ្យល់ក្តៅអណ្តែតលើអាកាសកម្ពស់៣.០៤៨ម៉ែត្រ និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងកញ្ចក់បញ្ជូនពន្លឺព្រះអាទិត្យមកកាន់ផ្ទាំងសូឡា ។ ក្រុមហ៊ុនថែមទាំងបញ្ជាក់ក្នុងគេហទំព័រថា នឹងចាប់ផ្តើមលក់ពន្លឺព្រះអាទិត្យពេលយប់ ចាប់ពីឆ្នាំ២០២៥ តទៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9VtRQHM9N2-_TUvt3y5r1r8L8RUD_CQq0-zItrhqH8R1nXpD3QvFW9U2vVkL8HSyqtRIwln-KyWzmlszBHlRX2zKwtiZMRSuNYm2Wo_mmtg2pGCrCHotMc5mNKpj_Fr5nnxpRhyAIyfsk5hKXH4l_K-MxDuTceYohF_RM56L2v3ehqX_xgLh5ycQMDtYS/s1920/image_2024-10-19_11-22-00.png