យើងដឹងហើយថា ការញ៉ាំជាតិស្ករច្រើនពេក នឹងនាំឱ្យរាងកាយឡើងទម្ងន់ កើតជំងឺរ៉ាំរ៉ៃផ្សេងៗដូចជា ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺបេះដូង និងជំងឺមហារីកជាដើម។ បច្ចុប្បន្នអាហារដែលយើងញ៉ាំជារៀងរាល់ថ្ងៃនេះភាគច្រើនសុទ្ធតែផ្ទុកជាតិស្ករ ដូច្នេះហើយតើលោកអ្នកដឹងទេថា មនុស្សយើងគួរតែទទួលទានជាតិស្ករប៉ុន្មានក្រាមក្នុងមួយថ្ងៃ ទើបមិនមានគ្រោះ.ថ្នាក់ដល់សុខភាព?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-r1bYaM1PVErQdExPB7guUk-fOJA0HCsNGXWNrfZSLkSKOUD9vlkoU5thgOmmfFX-vjiSsrJs6-ssfT6AzAg7VtTLJnrkNZCsfQ4Ijul8cKCXIa1g8xNxzzqhCv0T9a0eEhlae8QNxHCYYyT2lTJDV7i8CxniGvCXtGTJSRQFDgMtHFox4iqft6EvAgI7/s1920/image_2024-10-19_14-35-05.png

យោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ការទទួលទានជាតិស្ករប្រហែល ២៥ ក្រាម ក្នុងមួយថ្ងៃគឺល្អបំផុតសម្រាប់សុខភាពរាងកាយរបស់យើង។ ដូច្នេះមនុស្សគួរតែកំណត់ការទទួលទានជាតិស្កររបស់ពួកគេឱ្យបានត្រឹមត្រូវតាមរបបអាហារនីមួយៗសម្រាប់ពេលព្រឹក ថ្ងៃ និងល្ងាច។ យោងតាមលោកវេជ្ជបណ្ឌិត MacLeod បានឱ្យដឹងថា អាហារដែលមានជាតិស្ករទាបបំផុតសម្រាប់ពេលព្រឹកគឺ ទឹកដោះគោជូរ គ្រាប់ធញ្ញជាតិ និងផ្លែឈើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-sYlcYuf6l0Eeq5qC5JVDoD90IA15yx4-dqAtNsyd74oBt1GhuPmolusEwL8tFdQ_-MTcs3HGOu4pjqJYp_jAKbPLvR1iXiGGnAAW89VgFZ7t-n9ikvkhmz8_kdlIhBNkoTCwirk6YSGOkIPUpij3K71y0TMJ6qiHZmDbQ6k5q_aa88xqGml0I35mWjd/s1200/image_2024-10-19_14-35-06%20(2).png

ចំពោះអាហារថ្ងៃត្រង់វិញយើងគួរតែជ្រើសរើសអាហារដែលមានសុខភាពល្អដូចជាបន្លែបៃតង ត្រីគ្រប់ប្រភេទ សាច់គោ ទ្រូងមាន់ និងប្រូតេអ៊ីនគ្មានខ្លាញ់ជាដើម។ រីឯអាហារពេលល្ងាចវិញគឺ សូកូឡាពណ៌ស ទឹកក្រឡុកផ្លែឈើ និងបង្អែមផ្សេងៗ ដែលមានជាតិស្ករតិច។ ហេតុនេះសម្រាប់មនុស្សប្រុសគួរទទួលទានជាតិស្ករ ៣៧,៥ ក្រាមក្នុងមួយថ្ងៃ ឬ ៩ ស្លាបព្រាកាហ្វេ។ ចំណែកឯកមនុស្សស្រីវិញគួរទទួលទានជាតិស្ករ ២៥ ក្រាមក្នុងមួយថ្ងៃ ឬ ៦ ស្លាបព្រាកាហ្វេ ទើបល្អសម្រាប់សុខភាពនិងរាងកាយរបស់យើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Gj0sQx2QJOjoBvgv2_LNtkOi_4JrNrq5kJrqON-By4jxQG_tA_aBsyUN34iuE0_tE1P6FSoslABaZFfrr4DM8nuSWpCmg-ELVdrGeMp7wHQ_231GS21D_xY9TfizOVclcIuuwJpRaygmrTH3PdWMz10l7702iC9fWYe8ppwdwjE12R7gUVriNTrHkumu/s1500/image_2024-10-19_14-35-06.png