ម៉ៃយ៉ា Miss Queen Cambodia 2023 បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាចាប់ផ្តើមចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីឃើញសាររបស់នាងផ្លែផ្កាឱ្យ Queen ពាក់តែមកុដ ឃើញគេស្តីប្រមាថដល់ប្រទេសខ្លួនឯងតែមិនតបតប្រើប្រាស់សំឡេងផងកុំល្អតែពីមុខកាមេរ៉ា។ ម៉ៃយ៉ា ថា អ្វីគ្រប់យ៉ាងដែលនាងធ្វើគឺមិនឱ្យមាន Grand នៅប្រទេសកម្ពុជា។
ហាក់នៅមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនោះទេជុំវិញកម្មវិធីប្រកួតសម្រស់ Miss Grand ដែលមានភាពចម្រូងចម្រាសកាលពីកន្លងទៅនេះ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ស្រាប់តែ ម៉ៃយ៉ា ចេញមកបង្ហោះសំណេរក្តៅគគុកមួយមិនដឹងថាចង់សំដៅទៅដល់ Queen ណានោះទេល្អតែពីមុខកាមេរ៉ា មិនប្រើសំឡេងខ្លួនឯងការពារប្រទេសរបស់ខ្លួនពីពាក្យសម្តីមាក់ងាយ។.png)
យប់ថ្ងៃទី១៨ ខែតុលា ម៉ៃយ៉ា Miss Queen Cambodia 2023 បានបង្ហោះថា «បំពេញតួនាទីជាQueenខ្លួនឯងឱ្យបានត្រឹមត្រូវ ខ្ញុំឈរជាQueenយូរឆ្នាំដែរហើយ ហើយក៏ដឹងអីគួរលេងឬមិនគួរ។ តែបើគេប្រមាថមើលងាយមកកាន់ប្រទេសខ្ញុំ នាមខ្ញុំជាQueenក៏ខ្ញុំមានសិទ្ធិប្រឆាំងនិងទាមទាររឿងល្អដល់ប្រទេសខ្ញុំដែរ មិនមែនជា Queen ពាក់តែមកុដ ឃើញគេស្ដីប្រមាថដល់ប្រទេសខ្លួនឯង ធ្វើមិនឃើញមិនតបមិនតនោះទេ»។
ម៉ៃយ៉ា លើកឡើងទៀតថា «ប្រើប្រាស់សំឡេងជា Queen ផង កុំQueenល្អតែពីមុខកាមេរ៉ាអី ហើយគ្រប់យ៉ាងដែលខ្ញុំធ្វើគឺ No Grand in Cambodia»។
ទោះយ៉ាងណា គេមិនដឹងថា ម៉ៃយ៉ា ចង់សម្តៅទៅកាន់បវរកញ្ញានោះទេ ប៉ុន្តែក៏មានការលើកឡើងដែរថា ម៉ៃយ៉ា គួរយក ភឹម ស្រីនោ ជាគម្រូព្រោះមើលទៅបែបថ្លៃថ្នូរ មានចំណេះដឹង។
គួរបញ្ជាក់ថា ម៉ៃយ៉ា បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួត Miss International Queen 2024 នៅលើទឹកដីប្រទេសថៃកាលពីខែសីហា នេះប៉ុន្តែសោកស្តាយនាងមិនអាចចូល TOPបាននោះទេ ខណៈត្រូវរងនូវមតិរិះគន់ពីប្រជាជនមួយចំនួនក្នុងស្រុកថែមទៀត។ ការប្រកួតនេះ ម៉ៃយ៉ា បានផ្តល់បទសម្ភាសន៍ថាទៅប្រកួតតំណាងប្រទេសគឺសល់មកវិញជាបំណុលនិងអាប់កេរ្តិ៍ឈ្មោះ៕










