ប្រទេសស្វីស ៖ កាំភ្លើ.ង Swiss Mini Gun ម៉ាក C1ST ត្រូវបានកត់ត្រាចូលក្នុង Guinness World ថា គឺជាកាំភ្លើ.ង មានទំហំតូចបំផុតនៅលើពិភពលោក ដោយសារវាមានប្រវែងត្រឹមតែ៥.៥សង់ទីម៉ែត្រ, កម្ពស់៣.៥សង់ទីម៉ែត្រ, ទទឹង១.៥សង់ទីម៉ែត្រ និងទម្ងន់១៩.៨ក្រាមប៉ុណ្ណោះ ។ ហេតុនេះ សហរដ្ឋអាមេរិក, អង់គ្លេស និងប្រទេសខ្លះទៀតពុំអនុញ្ញាតឱ្យនាំចូលកាំភ្លើ.ង នេះទេ ពីព្រោះគេអាចលាក់ទុកវាយ៉ាងស្រួល ។.png)
កាំភ្លើង Swiss Mini Gun មានទំហំតូចខ្លាំងពេក រហូតដល់គេងាយស្រួលលាក់វាក្នុងខ្លួន ហើយសមត្ថកិច្ចឆែកឆេរពុំឃើញ ទើបសហរដ្ឋអាមេរិក និងអង់គ្លេសពុំអនុញ្ញាតឱ្យនាំចូលកាំភ្លើងប្រភេទនេះទេ ។ បើទោះជាកាំភ្លើងនេះមានទំហំតូចខ្លាំងស្មើនឹងវត្ថុក្មេងលេងក្តី ប៉ុន្តែវាមានគុណសម្បត្តិគ្រប់បែបយ៉ាងដូចកាំភ្លើងធំៗដែរ ។
ការផលិតកាំភ្លើងនេះមានលក្ខណៈដូចគ្នានឹងការផលិតនាឡិកា និងសម្ភារៈល្បីៗរបស់ប្រទេសស្វីស ។ កាំភ្លើងម៉ាក C1ST គឺជាកាំភ្លើងស្តង់ដាររបស់ Swiss Mini Gun ដែលត្រូវបានផលិតឡើងមកពីដែកអ៊ីណុក ។ វាប្រើប្រាស់គ្រាប់កាំភ្លើងពិត ចំនួន២៤គ្រាប់ និងគ្រាប់ក្លែងក្លាយ ចំនួន២៤គ្រាប់ ព្រមទាំងមានឧបករណ៍សម្អាតកាំភ្លើងដាក់ក្នុងកាបូបតូច និងអាចព្យួរវាជាប់នឹងចង្កេះខោ ។.png)
ក្នុងមួយឆ្នាំៗ Swiss Mini Gun ផលិតកាំភ្លើងម៉ាក C1ST ត្រឹមតែ១០០កាំភ្លើងប៉ុណ្ណោះ ហើយបើអតិថិជនត្រូវការកាំភ្លើងពិសេសជាងនេះ Swiss Mini Gun នឹងមានកាំភ្លើងពិសេសមួយទៀតឈ្មោះ NR.A1YG ដែលផលិតមកពីមាស ។ ប៉ុន្តែកាំភ្លើងម៉ាក NR.A1YG នឹងផលិតតាមចំនួនការកុម៉្មង់តែប៉ុណ្ណោះ ។.png)
ក្រៅពីនេះ អតិថិជនអាចកុម្ម៉ង់ឱ្យផលិតកាំភ្លើងតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដូចជា ៖ អាចកុម្ម៉ង់ឱ្យដាំគ្រាប់ពេជ្រនៅកន្លែងចាប់កាន់កាំភ្លើង ដើម្បីឱ្យវាកាន់តែពិសេស ។ ក្រៅពីកាំភ្លើងទំហំតូចទាំងនេះមានតម្លៃខ្ពស់ហើយ ការកុម្ម៉ង់ឱ្យផលិតកាំភ្លើងគ្រប់ម៉ាកទាំងអស់ គឺអតិថិជនត្រូវរង់ចាំរហូតដល់៦ខែឯណោះ ហើយអតិថិជនក៏ត្រូវឈ្វេងយល់ពីច្បាប់របស់ប្រទេសខ្លួនថា តើអនុញ្ញាតឱ្យនាំចូលកាំភ្លើងប្រភេទនេះដែរឬទេ?.png)
ជាក់ស្តែង ច្បាប់នៅសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ពុំអនុញ្ញាតឱ្យនាំចូលកាំភ្លើងមានទំហំតូចនេះទេ ។ រីឯអ្នកផលិតកាំភ្លើងទំហំតូចនិយាយថា ប្រទេសជាច្រើនបានហាមឃាត់ការនាំចូលកាំភ្លើងទំហំតូច ដោយសារតែពាក្យចចាមអារ៉ាមថា វាអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ។ ការហាមឃាត់នេះ ពុំយុត្តិធម៌ឡើយ ខណៈប្រទេសទាំងនេះបាននាំចូលកាំភ្លើងធំៗ ៕










