Home ព័ត៌មានអន្តរជាតិ តើទឹកជំនន់យ៉ាងគំហុកមិនធ្លាប់មាន ក្នុងខេត្តប៉ៃលិន បណ្តាលមកពីមូលហេតុអ្វី?

តើទឹកជំនន់យ៉ាងគំហុកមិនធ្លាប់មាន ក្នុងខេត្តប៉ៃលិន បណ្តាលមកពីមូលហេតុអ្វី?

91
0

កាលពីថ្ងៃទី ១៨ ខែតុលានេះ នៅលើបណ្តាញសង្គមគឺមានការចែករំលែកជាច្រើនអំពីស្ថានការណ៍ជំនន់ទឹកភ្លៀងនិងទឹកហូរយ៉ាងគំហុកគួរឲ្យបារម្ភមិនធ្លាប់មាន នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន។ តែយ៉ាងណា គិតត្រឹមថ្ងៃទី ១៩ នេះ គឺទឹកបានស្រកចុះមកសភាពធម្មតាវិញហើយ តែបងប្អូនក៏ត្រូវត្រៀមខ្លួននិងបន្តការប្រុងប្រយ័ត្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Tfq84IKdrY-g-JhiylcjUg0XCPyXqE2O-GPTwZRFkdPPw34yhr7ZvSMEqYViV6XflhIHgcDeCkSMe03feZGD7leZd6jeSTc0qHduFSESQ7NbuHRYN-poomBbZgwRlJIOpIKdDtt5xr95p-GpFGh8OlfRkIA09cz0E7c4ePCc9D4TTereoWvgMljX9m2_/s1280/image_2024-10-19_08-32-31.png

យោងតាមការឲ្យដឹង ភ្លៀងធ្លាក់មួយមេធំកាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ១៨ ខែតុលានេះ ក៏បណ្តាលឲ្យជំនន់ទឹកភ្លៀង ដែលធ្លាក់ពីតំបន់ជួរភ្នំ មកអូរព្រំដែនកម្ពុជា-ថៃ និងធ្វើឲ្យមានទឹកហូរយ៉ាងគំហុកកាត់ភូមិស្រុក ជាពិសេសគឺនៅត្រង់ចំណុចភូមិផ្សារព្រំ ខេត្តបៃលិន និងច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ ប៉ះពាល់ដល់លំនៅដ្ឋាននិងមានការជម្លៀសប្រជាពលរដ្ឋក្នុងតំបន់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmkoybBkNw0yTJ8Bm0gITmFh4ojK6n6yM0SVoYwD5hqebpbSW8cVQRxoVFP85ViB0RYticRoPzhpCAgs05SqvPDpB36IFFkasGuoFwA6HAFkh_juZO0r0YG-b2pa3h2khQXT8xeNYc_mdVXLaeSFq75qeuccub7-vIfjVLD9c4lQ_h40WRK4xuCMbaPtOV/s1080/IMG_6677.JPG

យោងតាមការដាក់បង្ហោះរបស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយគិតត្រឹមម៉ោង ១២.៤៧យប់ ឈានចូលថ្ងៃទី១៩/១០/២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារះប្រើប្រាស់ស្បោងអាហារ នៅព្រឹកថ្ងៃទី ១៩ ខែតុលានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNKiD5RfpcR4tKrYnMSODv-LfuI0nhm3VZo67ZcK34dvd0PtT8c6104n9PCrve6bgieg5zfrT5qNv540EN72D41x4eRBJcpVvSzfBaTYLXDqkoya8wSOCz4onZ4dTwcIDGX-F5V4K4tUmkFO0Q4DGZeFKmAymjaV9_qLhLh7VU9V_KDUoAEi9CWaw8aMfY/s1280/IMG_6678.JPG

នាថ្ងៃទី ១៩ ខែតុលានេះ លោកជំទាវអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ទៀតថា «នៅព្រឹកនេះ ជំនន់ទឹកភ្លៀងយប់មិញស្រកមកធម្មតា តែខណៈពេលនេះមេឃនៅតំបន់ភ្នំងងឹតទៀតហើយ បងប្អូនត្រៀមមានការប្រុងប្រយ័ត្ន!»។ ជាមួយគ្នានេះ លោកជំទាវ ក៏បានអំពាវនាវមិនអោយបងប្អូនមានការយល់ច្រលំ ដោយអះអាងថា «នេះជាជំនន់ទឹកភ្លៀងធ្លាក់ពីលើភ្នំនៅតាមជួរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនមែនបាក់ទំនប់ទឹកនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHhCo5ktacvuQkP-va2ewLxNiHXuVB9GCCvWU6PVlteNfFkBAWV_3rUhHO43lIbXJFNso11yI-x8N_ek3pbbhIOEywBU1Er1TrY1B7gX5DEWVhEVoaLnikyELirVnJnebcKEoRimho67y-2uMne4WhFQEcdyvO8k-zkIVkaH-nmKHpZVG_JSeQuyEhjhb/s960/IMG_6681.JPG

បើយោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយម៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងមានភ្លៀងធ្លាក់ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្រ្តាក់ទូទាំងប្រទេសផងដែរ៕