Home ព័ត៌មានអន្តរជាតិ ពិតជាប្លែកទៀតហើយ! អាមេរិកមានគម្រោងលក់ពន្លឺព្រះអាទិត្យពេលយប់នៅឆ្នាំ២០២៥នេះ ហើយក្រុមហ៊ុននឹងបញ្ជូនពន្លឺព្រះអាទិត្យមកកាន់លំនៅឋានអតិថិជនតាមរយៈប្រព័ន្ធផ្កាយរណបលើអាកាស

ពិតជាប្លែកទៀតហើយ! អាមេរិកមានគម្រោងលក់ពន្លឺព្រះអាទិត្យពេលយប់នៅឆ្នាំ២០២៥នេះ ហើយក្រុមហ៊ុននឹងបញ្ជូនពន្លឺព្រះអាទិត្យមកកាន់លំនៅឋានអតិថិជនតាមរយៈប្រព័ន្ធផ្កាយរណបលើអាកាស

81
0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនមួយរបស់អាមេរិកបានប្រកាសលក់ពន្លឺព្រះអាទិត្យពេលយប់ ក្រោយពីក្រុមហ៊ុននេះសាកល្បងបច្ចេកវិទ្យារបស់ខ្លួនបានជោគជ័យកាលពីឆ្នាំ២០២៣ ។ អតិថិជនគ្រាន់តែប្រើប្រាស់ App របស់ក្រុមហ៊ុនកុម្ម៉ង់ទិញពន្លឺព្រះអាទិត្យ និងរង់ចាំតែបន្តិចប៉ុណ្ណោះ ក្រុមហ៊ុននឹងបញ្ជូនពន្លឺព្រះអាទិត្យមកកាន់លំនៅឋានអតិថិជនតាមរយៈប្រព័ន្ធផ្កាយរណបលើអាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_B_Jdalcsp4y5VcLYSQI8EDV0BoPUK5Fh_uIPVNOvNjkis6nhoMZzO9sckUTutjExhRcR31JdSSjKT20Mh8CR5y-IbgFChyphenhyphensIKfbvekf3QiDPg-pDUhLCy6nEjOTlKhhLGikd5vMnU6DldRGWra3-0le3z5iaSOUe8T2ouJOtOQhpohAm4LqWPP1nkydL/s1792/image_2024-10-19_11-21-55%20(2).png

នៅខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឈ្មោះ Reflect Orbital បានប្រកាសពីគម្រោងលក់ពន្លឺព្រះអាទិត្យនៅពេលយប់ ដោយការបង្កើតផ្កាយរណបជាច្រើនគ្រឿងដើម្បីបញ្ចាំងពន្លឺព្រះអាទិត្យមកកាន់ផែនដី ។ ក្រុមហ៊ុនបានកំណត់គោលដៅឱ្យគម្រោងរបស់ខ្លួនក្លាយជាការពិត តាមរយៈការអភិវឌ្ឍប្រព័ន្ធផ្កាយរណបលក់ពន្លឺព្រះអាទិត្យដល់ទីតាំងដំឡើងសូឡារាប់ពាន់កន្លែងពេលយប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGa6GHGEoeIcsir-3Nx26KsVjnXIW1t3grjCQAbdK6b7rVE-0V6YFXMDpRAZFaIUHl1TOY2TOfqQ1VYWKO9HWLE7OOLl_Rll66C5jbwyvTIFp04N7IJwWysaF4LRjWAqAzyjp585aXHOWVUyQ-MzRfAVM0d4rAIwqhEHGzBP-7cNbHuL7QIpiLcieiFcec/s900/image_2024-10-19_11-21-55.png

ចំណែកការបង្កើតពន្លឺព្រះអាទិត្យពេលយប់ គឺក្រុមជំនាញនឹងបង្កើតផ្កាយរណបចំនួន៥៧ វិលជុំវិញផែនដីសម្រាប់បញ្ចាំងពន្លឺមកផែនដី ហើយផ្កាយរណបទាំងនេះនឹងហោះឆ្លងកាត់ចំណុចនីមួយៗនៅលើផែនដីក្នុងថ្ងៃតែមួយ និងហោះចំនួន២ដងក្នុងរយៈពេល២៤ម៉ោង ។ ផ្កាយរណបទាំង៥៧ នឹងផ្តល់ពន្លឺព្រះអាទិត្យបន្ថែមទៀតចំនួន៣០នាទីដល់រោងចក្រថាមពលសូឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKw69cNK_HNVKzf5u0iN9Uy6dwJ8NBY2evimDFqGK_waggpbmcT1wj_7bvi5U-kCQwdzoCgbZkD82vM1BoLsfp68suZw8ITh7wC5gdWwGSn0uqGEMPb0J6sBf8ToRflhajOl5yLt7a9vk9Y3XnAAs7e_5mVrAOMCg_M10WoeIjhInhX0EI2suSEKsC-OE/s1280/image_2024-10-19_11-21-57.png

ផ្កាយរណបនីមួយៗនឹងមានទម្ងន់ប្រមាណ១៦គីឡូក្រាម ព្រមទាំងបំពាក់កញ្ចក់ Mylar សម្រាប់ប្រើប្រាស់លើអាកាស និងជួយបញ្ចាំងពន្លឺព្រះអាទិត្យ ។ ក្រុមហ៊ុន Reflect Orbital បញ្ជាក់ថា បច្ចុប្បន្ន ពុំទាន់មានការបង្ហោះផ្កាយរណបនៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញនឹងសាកល្បងដាក់កញ្ចក់លើបាឡុងខ្យល់ក្តៅ និងបង្ហោះលើទីតាំងសូឡា ។ កញ្ចក់នេះនឹងធ្វើឱ្យផ្ទាំងសូឡាអាចផលិតថាមពលបានស្មើនឹងពាក់កណ្តាលនៃពន្លឺព្រះអាទិត្យ ។ ក្រុមហ៊ុនក៏បានបញ្ជាក់ពីការតភ្ជាប់ជាមួយ App ផងដែរ ដើម្បីស្វែងរកទីតាំងលំនៅឋានអតិថិជនលើផែនដី បន្ទាប់មក វានឹងបញ្ជូនពន្លឺព្រះអាទិត្យឱ្យចំគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhujBkCfx50leBVUVnOuombMWU07VX8psc384uK_22mHXW2IdmM8H2VIyViZTAnFaPRpCriSbtDzRnP8RDPTENq85XWNplJ9UD8JOQ0o4tWjK8xJNwIYsE0VAFONEB1dXGP2wByppSWxXnzwq1xJlehBGMV4yTrMHwMGelqDMXl-rk8bmZeRlo-j3E_W44P/s1920/image_2024-10-19_11-21-58.png

ហេតុនេះ បើអតិថិជនចង់បានពន្លឺសម្រាប់ហាលសម្លៀកបំពាក់ក្រោយផ្ទះ ឬធ្វើអ្វីមួយពេលយប់ គឺអតិថិជនគ្រាន់តែកុម្ម៉ង់ទិញពន្លឺព្រះអាទិត្យ១ម៉ោងមុន ទៅកាន់ App របស់ក្រុមហ៊ុន Reflect Orbital ។ បន្ទាប់មក អតិថិជនអាចយកសម្លៀកបំពាក់មកហាលរង់ចាំ ហើយក្រុមហ៊ុននឹងបញ្ជូនពន្លឺព្រះអាទិត្យមកកាន់ផ្ទះអតិថិជន ។ ប៉ុន្តែក្រុមហ៊ុនប្រាប់ថា វាស័ក្តិសមជាមួយទីតាំងសូឡាច្រើនជាង ពីព្រោះតាមធម្មតា ទីតាំងទាំងនេះនឹងពុំអាចផលិតអគ្គិសនីពេលយប់បានទេ ហើយការកុម្ម៉ង់ទិញពន្លឺព្រះអាទិត្យសម្រាប់កទីតាំងសូឡានឹងធ្វើឱ្យពួកគេអាចផលិតអគ្គិសនីបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9n2EY9DsDOq0bUdEKXQny5X1K69Wf9sufhgpQ3Iby8Mqy0-Fuewip0CkOFeMJ0z4-dveBEyupDumrJEi2Wg4xBlJAUqCxHRNNxNW78teuD81hk_kJ4oS5qfKsmQCd-One1-wzvNq_dw6gNfaCFxgzPehjZSOcBWCqOEbQnsUMkXTkZfzg701uRIE4wbmV/s1000/image_2024-10-19_11-21-59.png

នាយកក្រុមហ៊ុន Reflect Orbital ជឿថា ពន្លឺព្រះអាទិត្យ គឺជាប្រេងឥន្ធនៈថ្មីរបស់ពិភពលោក ហើយកាលពីឆ្នាំ២០២៣ ក្រុមហ៊ុននេះទទួលបានជោគជ័យក្នុងការសាកល្បងដំណាក់កាលចុងក្រោយ ដោយការប្រើប្រាស់កញ្ចក់បំពាក់លើបាឡុងខ្យល់ក្តៅអណ្តែតលើអាកាសកម្ពស់៣.០៤៨ម៉ែត្រ និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងកញ្ចក់បញ្ជូនពន្លឺព្រះអាទិត្យមកកាន់ផ្ទាំងសូឡា ។ ក្រុមហ៊ុនថែមទាំងបញ្ជាក់ក្នុងគេហទំព័រថា នឹងចាប់ផ្តើមលក់ពន្លឺព្រះអាទិត្យពេលយប់ ចាប់ពីឆ្នាំ២០២៥ តទៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9VtRQHM9N2-_TUvt3y5r1r8L8RUD_CQq0-zItrhqH8R1nXpD3QvFW9U2vVkL8HSyqtRIwln-KyWzmlszBHlRX2zKwtiZMRSuNYm2Wo_mmtg2pGCrCHotMc5mNKpj_Fr5nnxpRhyAIyfsk5hKXH4l_K-MxDuTceYohF_RM56L2v3ehqX_xgLh5ycQMDtYS/s1920/image_2024-10-19_11-22-00.png