Home Blog Page 835

បច្ចេកវិទ្យាថ្មីមានឆ្កែយន្តអាចជួយការងារកសិកម្មបានមួយផ្នែកធំ

0

សហរដ្ឋអាមេរិក ៖ ឆ្កែយន្តដែលបានផលិតឡើងនៅអាមេរិកបានក្លាយជាជម្រើសគួរឱ្យចាប់អារម្មណ៍សម្រាប់ការធ្វើកសិកម្មនាពេលបច្ចុប្បន្ន ដោយឆ្កែយន្តនេះមានតួនាទីកម្ចា.ត់ ឫសស្មៅ និងសត្វល្អិតស៊ីដំណាំ ។ ហេតុនេះ កសិករពុំចាំបាច់ប្រើប្រាស់ថ្នាំគីមីកម្ចា.ត់ សត្វល្អិតធ្វើឱ្យប៉ះពាល់សុខភាព និងពុំប្រើប្រាស់កម្លាំងមនុស្សទេ ខណៈចំនួនកសិករអាមេរិកធ្លាក់ចុះនាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxUT1OjejW9kOT9EspBWUOfbhN8bt0fEIzxYfDFM6ITE7Oepf931d_kdjVcpKh3oelfdpFmiNZ9bT9d1rX3dtIeXR82-Xs-sx2zO7C2V3of5V-GpAdVasqmNoAorXWupcyhy8eUdsVpGYCGgfvSsuJBlbWpHSZ-5NyxO83uz9nLcIvMYW-d8gHRJAlMJST/s3828/image_2024-09-27_08-34-46.png

ឆ្កែយន្តជួយការងារក្នុងផ្នែកកសិកម្មនេះ បានផលិតឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Texas A&M ដែលយកគំរូតាមឆ្កែយន្ត Spot របស់ក្រុមហ៊ុន Boston Dynamics ។ ឆ្កែយន្តនឹងប្រើប្រាស់កំដៅ ឬបាញ់ភ្លើងចេញមកក្រៅដើម្បីកម្ចាត់ឫសស្មៅ និងសត្វល្អិតបំផ្លាញដំណាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUVusBjVcTioyELdtTA8WHGuMPavfk8Oe_SSPSh2bPkJ97WV32ln0PTWd6bD4NMWeJjo_U-kI2b2zA2Y24fl0l3FMGa4WzzdrsGyanIV72YxAiNuL-l1sujpzrQeSyqSSnj41T4EIW6mGrxMYH39x-e40Hu73d3kT9yXYxwGt2dBO48t4g1fT9Ir4a_1tx/s2400/image_2024-09-27_08-34-51.png

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Texas A&M និយាយថា ឆ្កែយន្តនេះពុំទាន់អាចកម្ចាត់ស្មៅបានទាំងអស់ទេ ប៉ុន្តែគោលដៅរបស់យើង គឺចង់ឱ្យឆ្កែយន្តបំផ្លាញឫសស្មៅ ដើម្បីការពារកុំឱ្យឫសស្មៅដុះលឿន ។ ហេតុនេះ ឫសស្មៅនឹងពុំអាចដណ្តើមសារធាតុចិញ្ចឹមក្នុងដី ឬដណ្តើមពន្លឺថ្ងៃពីដំណាំទេ ហើយឆ្កែយន្តនឹងកម្ចាត់ស្មៅណាដែលពុំងាប់ដោយសារការបាញ់ថ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDiNvaXRhYErOnZvvTW6paIOZj9V_xynW4qTEUi0D8Ho2xljXZ0njXBoOpGhJyLt98AyYHCTwVaT9SvAtxvYyjeedsw7QxKFDf4r7tXiD2_1Z7eJy5kSYHVutdGq3x7cuBAfw0UB4D1OdbdidRZh7B8Y7gdYB5IMxfqK7Gg7UGqlYajGfwi58yEyRDAVyj/s1280/image_2024-09-27_08-34-52%20(2).png

លើសពីនេះ ការប្រើប្រាស់ឆ្កែយន្តបានជួយឱ្យកសិករកាត់បន្ថយការប្រើប្រាស់សារធាតុគីមីផងដែរ ស្របនឹងការដាស់តឿនរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការកម្ចាត់ស្មៅបំផ្លាញដំណាំថា ការប្រើប្រាស់សារធាតុគីមីធ្វើឱ្យប៉ះពាល់ដី និងប្រភពទឹក ឬប៉ះពាល់ការផលិតអាហារ ។ ដូច្នេះ ការប្រើប្រាស់ឆ្កែយន្តបានក្លាយជាជម្រើសថ្មីមួយ ដោយសារវាពុំប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdU_8rr57i6YBVmzyWUlwkEFoSFC2lStQctk2Hag9OLKypjVzNz3LJzHV5ZW7eBn9YiaH5AlTN50QUhjjhCIkWT21lubJvXFd7OjA_xyLYVIx2nA0D862RxAz0SKGR0iagXHDXoTjGsqX5pgivIhW9OraGPcfLh5RNM8rV_f7Wb1BCjFGpHINkt75iKLx/s1280/image_2024-09-27_08-34-52.png

ក្រៅពីនេះ អ្នកស្រាវជ្រាវសង្ឃឹមថា ឆ្កែយន្តនឹងអាចជួយការងារកសិកម្មបានច្រើន ដោយសារចំនួនកសិករអាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់ ។ បើតាមទិន្នន័យរបស់ក្រុមសិទ្ធិមនុស្សរបស់អង្គការពលកម្មអន្តរជាតិអាមេរិកប៉ាន់ស្មានថា អ្នកធ្វើការផ្នែកកសិកម្មបានធ្លាក់ចុះពី៤៤% នៅឆ្នាំ១៩៩១ មកនៅត្រឹមតែ២៦% ប៉ុណ្ណោះនៅឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuge7YqcVj3xYDbMe5Q9sWRFOVswawdXz9aCZVMnat689UZ1pnaIltXmkhxGWdOsYeUsjs6EQG0kIVe_KbE8XBNUYu_48A6aHxx32uFdpi6C2vOmIha9NV2p4aR6tZfxKuwg3iDSVITRlP_x33cdma0j9OEbCBs1zzs-3gOR1TFe6zNpXEqLXnnCUZr5Vc/s2000/image_2024-09-27_08-34-53.png

ក្នុងរយៈពេលយូរ ក្រុមសិទ្ធិមនុស្សរបស់អង្គការពលកម្មអន្តរជាតិអាមេរិកសង្ឃឹមថា ការផលិតឆ្កែយន្តប្រភេទនេះ រួមទាំងការផលិតគ្រឿងយន្តផ្នែកកសិកម្មផ្សេងទៀត ដូចជា ៖ ត្រាក់ទ័រស្កេនផ្ទៃដីកសិកម្មដើម្បីបញ្ជាក់ទីតាំង និងគណនាការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតដោយស្វ័យប្រវត្តិ នឹងអាចជួយកាត់បន្ថយកម្លាំងពលកម្មជាមនុស្ស ក៏ដូចជាកាត់បន្ថយការចំណាយដើមទុន ៕

វីដេអូ៤ឆ្នាំមុនរបស់ Justin Bieber ផ្ទុះឡើងជាថ្មីក្រោយតារាចម្រៀងរ៉េប Diddy ត្រូវបានចា.ប់ខ្លួន

0

យោងតាម New york post កិច្ចសម្ភាសន៍របស់ Justin Bieber ជាមួយ Music Zane Lowe របស់ Apple ក្នុងខែកុម្ភៈ ឆ្នាំ២០២០ កំពុងទាក់ទាញការចាប់អារម្មណ៍ម្តងទៀតពីទស្សនិកជន។ ហេតុផលគឺថាអ្នកដែលគាំទ្រតារាចម្រៀងរូបនេះក្នុងដំណាក់កាលដំបូងនៃអាជីពចម្រៀងគឺជាតារាចម្រៀងរ៉េប «Diddy» ទើបតែត្រូវបានចាប់ខ្លួនពីបទជួញដូរផ្លូវភេទ។ ទស្សនិកជនជាច្រើនបានគិតថា នៅក្នុងបទសម្ភាសន៍នោះ Justin Bieber បានបង្ហើបថាលោកត្រូវបាន Diddy ប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv6xlesbK8gn6PUnPozcwf_60lSIV-2lN-mE2v0IOu-r0Uhb0WBYQ13D2tgeJ-cQiA2_TCDB87mbLX8Vi8UI-W34q8Ta5eeeyEIgc42TtpJm26tgZC8YK0KuGTGgZZ-W1SinmFET6aF-OL4KqzRYdoErc4lfpQ1iYX96OpnE8qqJtDoug1LncQpd6IjRP9/s1200/image_2024-09-27_08-41-28%20(2).png

ការសន្ទនាកាលពី៤ឆ្នាំមុនបានវិលជុំវិញអាល់ប៊ុម Changes ដែលជារឿងនៃការចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្តរបស់ Justin Bieber កាលពីក្មេង។ នៅពេលដែលពិធីករសួរថាតើលោកគិតយ៉ាងណាចំពោះ Billie Eilish ដែលជាតារាចម្រៀងដែលកំពុងលេចធ្លោនៅឆ្នាំ២០២០ តារាចម្រៀងរូបនេះបានប្រើខ្លួនឯងជាឧទាហរណ៍ ដោយសង្ឃឹមថានឹងក្លាយជាគំរូដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ។ «ខ្ញុំចង់ការពារនាង ខ្ញុំមិនចង់ឱ្យ Eilish ទទួលរងនូវអ្វីដែលខ្ញុំបានជួបប្រទះនោះទេ។ ខ្ញុំក៏មិនចង់ឱ្យនរណាម្នាក់ជួបប្រទះនោះដែរ។ នាងអាចទូរស័ព្ទមកខ្ញុំគ្រប់ពេលដែលនាងត្រូវការខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYp2sSFGfPobqYxbZbFeIeaxo_TDmcMV4gnD9UiwlNKOWFEi9uC4M-iIKfPcHKFMmQlBQllS7vQfoNZoDD2XAuYNBrl0YsUvrAE1qiJDF9wrjvhCl73c1WBraqFMxxvLdMQ9KpQzs8V_Eu21fmH4RDP9bzkt5aDttUJRRdxU8BHLeh-fpdhdQCmHIrtMnP/s1200/image_2024-09-27_08-41-28.png

Justin Bieber បាននិយាយថា កាលពីអតីតកាលលោកត្រូវតែតស៊ូដើម្បីរស់ក្នុងវិស័យសិល្បៈ ពេលខ្លះមានអារម្មណ៍ថាជីវិត «អាក្រក់ និងងងឹត»។ លោកមិនបានពន្យល់ច្បាស់ថាមានរឿងអាក្រក់អ្វីកើតឡើងនោះទេ ប៉ុន្តែតារាចម្រៀងរូបនេះបាននិយាយថាលោក«រស់នៅក្នុងភាពខ្មាសគេ» ដោយសារតែបញ្ហាកន្លងមក។
ទោះបីជា Justin Bieber មិនបានរៀបរាប់ឈ្មោះ Diddy ក៏ដោយ ក៏គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនបានគិតថា Justin Bieber កំពុងសំដៅទៅលើរបួសដែលទាក់ទងនឹង «មហាសេដ្ឋីរ៉េប Diddy »។ ក្នុងឆ្នាំ ២០០៨ Justin បានចុះកិច្ចសន្យាជាមួយផលិតកម្ម RBMG Music ។ ចាប់តាំងពីពេលនោះមក អ្នកទាំងពីរត្រូវបានគេនិយាយថាមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នាដោយបានសហការគ្នាលើបទចម្រៀង Moments ដែលចេញកាលពីឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY0ouOEg3I61JJSunfEpNLJkGGMJkVhCkqielZ0SpuLlEUYodUhC6tXLTnej_7uF-HDJKYrlC1CBcE2SNj3aK_XW_hMPWHvVPkk39wanOddpdrePSMwmgS9fnMU_RUerrExlKbJM2mbxzuySLHHjsy6nAcPenhtpfby1C9CvOIvFH_z2c8LJrAjl-6F6NQ/s1558/image_2024-09-27_08-41-27.png

អ្នកគាំទ្រជាច្រើនក៏បានបង្ហោះវីដេអូសម្ភាសន៍របស់តារាចម្រៀងរ៉េប Diddy និង Justin ក្នុងឆ្នាំ ២០០៨ ឡើងវិញផងដែរ ដែលពេលនោះ Diddy បាននិយាយថា លោកនឹងនៅម្នាក់ឯងជាមួយតារាចម្រៀងដែលមានអាយុប្រហែល ១៤ឆ្នាំ សម្រាប់រយៈពេល ៤៨ម៉ោង និងធ្វើរឿងដែលមិនបានបង្ហាញ។ អ្នកគាំទ្រព្រួយបារម្ភថាទំនាក់ទំនងនេះអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់ Justin Bieber ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTcVkJ_5DQ_W3G6D2Q_8LXDMt5KE2gzrbH5gmTDbalyDDuvq_6VeXDmz4JUHSNWK6Y-_KnrD7g6yNyJmBRZiXxNFia8zzpnJRhpQtHkaqhC0ptwhr2ZEsQRonhDJwEW0jiVdkdokCpaG495KuA05lHFBdCPF8QjOqr-UpAM0ce90Jadm5776LLeLDetk7C/s761/image_2024-09-27_08-41-27%20(3).png

សំណួរអំពីមុំលាក់កំបាំងនៃទំនាក់ទំនងរវាង Justin Bieber និង Diddy មិនបានឈប់ទេ នៅពេលដែលមនុស្សជាច្រើនជឿថា MV Yummy (2020) ពីអាល់ប៊ុម Changes របស់ Justin Bieber មានសារថ្កោលទោសឧក្រិដ្ឋកម្មផ្លូវភេទនៅក្នុងឧស្សាហកម្មកម្សាន្ត។ ភាគច្រើននៃវីដេអូចម្រៀងនេះបង្ហាញពីក្រុមអ្នកមានកំពុងរីករាយជាមួយពិធីជប់លៀងមួយ ខណៈពេលដែលតួអង្គរបស់ Bieber មិនមែនជាភ្ញៀវទេ ប៉ុន្តែជា «អាហារ» ដែលរង់ចាំដើម្បីរីករាយ។ បច្ចុប្បន្ន Justin Bieber មិនបានធ្វើអត្ថាធិប្បាយជុំវិញការរំពឹងទុក និងការព្រួយបារម្ភរបស់អ្នកគាំទ្រឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc9y0IRtpRfqm53EvG1UaLyDAZv22RZI8KdTXYaax2AeJYnLhC3avzff1YdhE1hM6U0_Zmo5FdpMSs2ta4aHDXTwwTWQ5hVL1o6zS3z7_U2uumi2o07b2ZR5N2-GVSo48I1Hwcnje4n-0WxnKs8labIf8ZPCJHSBBMiM2DK9UWlyAfRKAysqdGribFMrF3/s640/image_2024-09-27_08-41-27%20(2).png

គួរបញ្ជាក់ថា តារាចម្រៀងរ៉េប Diddy ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែកញ្ញា ដោយចោទប្រកាន់ពីបទ ឧក្រិដ្ឋចំនួនបី គឺ ការសមគំនិតជំរិតទារប្រាក់ ការជួញដូរផ្លូវភេទដោយបង្ខំ និងការដឹកជញ្ជូនទៅធ្វើពេស្យាចារ។ យោងតាម សារព័ត៌មាន Daily Mail ព្រះរាជអាជ្ញាបានសម្ភាសន៍ជនរងគ្រោះ និងសាក្សីជាង ៥០នាក់ ហើយចំនួននេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើង៕

ទទួលលទ្ធផលគួរឱ្យភ្ញាក់ផ្អើលក្រោយបរិភោគស៊ុតមាន់៧២០គ្រាប់ត្រឹម១ខែ

0

សហរដ្ឋអាមេរិក ៖ មនុស្សភាគច្រើនយល់ថា ស៊ុតមាន់ពណ៌ក្រហមមានកូឡេស្តេរ៉ូលខ្ពស់ ហើយការបរិភោគស៊ុតមាន់ច្រើនក្នុងរយៈពេលយូរនឹងបណ្តាលឱ្យមានបញ្ហាសរសៃឈាមបេះដូង ។ ហេតុនេះ និស្សិតពេទ្យម្នាក់នៅអាមេរិកបានសម្រេចចិត្តសាកល្បងបរិភោគស៊ុតមាន់ ចំនួន៧២០គ្រាប់ត្រឹមតែរយៈពេល១ខែ និងទទួលបានលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguKlejSZTiruercp7Wp_1uP-7eOPhZCzFQAOS7geAfqKhRJdQMb7o_gytlbHuXXVRMlOj9YJHTdLVnNwuu7r8KlbbKl5jyQ6YgC6IWl2fmxtY03jFSeXeBWApdqI992TOCNMM_G6HlZ2bAs0CjnCHqVJhyphenhyphenxSX6KlroWZGrq9StvV_GyVTfTjxixWFHjysn/s640/image_2024-09-27_08-28-14.png

លោក Nick Norwitz បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសរីរាង្គ នៅសាកលវិទ្យាល័យ Oxford សហរដ្ឋអាមេរិក ហើយបច្ចុប្បន្ន លោកកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យ Harvard និយាយថា ៖ «ខ្ញុំគិតថា ការបរិភោគស៊ុតមាន់ ៧២០គ្រាប់ក្នុងរយៈពេល១ខែ ឬស្មើនឹងកូឡេស្តេរ៉ូល ១៣៣.២០០មីល្លីក្រាម នឹងមិនធ្វើឱ្យកូឡេស្តេរ៉ូលមិនល្អ កើនឡើងទេ ។ វាពុំបានកើនឡើងសូម្បីតែបន្តិច បើទោះជាខ្ញុំបានបរិភោគកូឡេស្តេរ៉ូលលើសមុន៥ដងក្តី ប៉ុន្តែកូឡេស្តេរ៉ូលមិនល្អ បែរជាធ្លាក់ចុះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-EjFwpTRAZO7BAMPzXgErA_YZNbLoyXaIVaYDXCZ4dmu9ney7_1kcVigG_FwzW_dAFJbXngWi23x4ByVhm9saKzoX4GeQJabbUwWDSw3vwCaQu5bEJ1YWX5mmmKaHUFVUQfvO2UzVnuIKr1GuPgJkdeqRrD6GVtnUP4vDypEkI_2yF6GLFq3u1vqNN1b0/s634/image_2024-09-27_08-28-14%20(2).png

លោក Nick បន្តថា កូឡេស្តេរ៉ូលមិនល្អរបស់លោក ឬហៅថា LDL (Low-Density Lipoprotein) បានធ្លាក់ចុះរហូតដល់១៨% ឯណោះ ។ ក្រោយសាកល្បងបាន២សប្តាហ៍ លោកក៏ចាប់ផ្តើមបរិភោគអាហារមានជាតិកាបូអ៊ីដ្រាត៦០ក្រាម និងបរិភោគផ្លែឈើផ្សេងៗ ដូចជា ៖ ចេក, Blueberry និង Cherry ព្រមទាំងប័រ Macadamia ។ ប៉ុន្តែគេពុំដឹងច្បាស់ថា តើលោក Nick បានហាត់ប្រាណកម្រិតណា និងហាត់របៀបណាទេ ហើយតើលោកបានបរិភោគអាហារផ្សេងអ្វីខ្លះ ក្រៅពីស៊ុតមាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx_9OkLCOQ5p7-VBmdnwOIF4NSKbyZFeTNzdhDuuITIWCqhI_6QOK0NEznKwCsUDXk_YZqadxEyYEvn-z3W7wM2Cd6feaSQav5jijmMd8TN7nUsPHS-MoDB3ZYUoyuG_QsnseQ2FUXVcE5wlFGZc15cEnchOdK3P3IJy9nEnMQdwlKexAAeXBFwcmFdwiU/s3641/image_2024-09-27_08-28-15.png
លោក Nick បន្តទៀតថា រីឯអ្នកបរិភោគអាហារមានជាតិកាបូអ៊ីដ្រាតទាប នឹងធ្វើឱ្យកូឡេស្តេរ៉ូលមិនល្អកើនឡើង ពីព្រោះរាងកាយចាប់ផ្តើមបំផ្លាញជាតិខ្លាញ់ ដើម្បីបង្កើតជាថាមពលជំនួសកាបូអ៊ីដ្រាត ។ ប៉ុន្តែបើបរិភោគអាហារមានជាតិកាបូអ៊ីដ្រាតកាន់តែច្រើន រាងកាយនឹងទទួលថាមពលពីកាបូអ៊ីដ្រាតជំនួសវិញ និងធ្វើឱ្យកូឡេស្តេរ៉ូសមិនល្អធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Sf0GkDPs330uCw42xTqO8lUMDJVqT_OfWNEDTcuN-waYq0522Qp72Yg81U-jZkwfI8Wl3IrnOak2fwITsK-UbJp6ElleKJM4i-Y1ZKtcKrMSZ4g6elfOoUW5tC2mpxL3ZjmTNc3_Ito-wY9dpvQaS1wo5TzmiVx_Q2GHKZ-Nw1IpL4Q4V6VSOWHZwc10/s1600/image_2024-09-27_08-32-37.png

តាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បញ្ជាក់ថា ស៊ុតនីមួយៗមានកូឡេស្តេរ៉ូលប្រមាណ១៨៦មីល្លីក្រាម ហើយអ្នកជំនាញវេជ្ជសាស្ត្រខ្លះជឿថា ការបរិភោគស៊ុតនឹងមិនធ្វើឱ្យកូឡេស្តេរ៉ូលកើនឡើងទេ ដោយសារកូឡេស្តេរ៉ូលនឹងភ្ជាប់ជាមួយកោសិកាក្នុងពោះវៀន ។ វានឹងជំរុញការបញ្ចេញអរម៉ូនឈ្មោះ «Cholesin» ដែលអរម៉ូននេះធ្វើដំណើរតាមចរន្តឈាមទៅកាន់ថ្លើម និងភ្ជាប់ជាមួយកោសិកា GPR146 ដើម្បីបញ្ជូនសញ្ញាទៅថ្លើមឱ្យកាត់បន្ថយការផលិតកូឡេស្តេរ៉ូលមិនល្អ (ឬ LDL) ៕

MV បទថ្មី នាយចឺម កំពុងរងនូវមតិរិះគ.ន់ពីសាធារណជន

0

តារាចម្រៀង នាយចឺម បានទម្លាក់ MV ថ្មីរបស់ខ្លួនមានចំណងជើងថា «ព្រោះលុយ» ដើរតួជាប្តីម្នាក់មានមុខរបរជាអ្នកដឹកជញ្ជូនហើយប្រពន្ធនៅផ្ទះមើលកូនតូចហើយគ្រួសារត្រូវបំផ្លាញព្រោះតែលុយ។ ទោះយ៉ាងណា វីដេអូចម្រៀងមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅខម្មិនរិះគន់ នាយចឺម ទាំងផលិតកម្មនិងអ្នកនិពន្ធដោយបានចោទថាយករឿងគ្រួសាររបស់អ្នកដទៃមកផលិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga4rcQ_9N1jA0SGvdnFgXt2NVKO0fOtY94Symr-VZhnJu_oQWQgpvdIXr-YYDrQ7EQDyhGWeJAxEi8iNLNvjUQ7iBT4HVYocG62h-G26Qi4-UUtMhQVihM69o665JzPyxPYE8ZffYbnhQ_eZISrw40k81ZStUoEI0oPO9rZY6PKnFurJO1FS_uabhfWMzM/s2048/314000713_1492874511187132_2890648409586761058_n.jpg

ល្ងាចថ្ងៃទី២៥ ខែកញ្ញា ផលិតកម្មសាន់ដេ បានទម្លាក់បទថ្មីរបស់ នាយចឺម មានចំណងជើងថា «ព្រោះលុយ» និពន្ធទំនុកច្រៀង និង Melody ដោយ តាន់ វ៉ារឹន ។MV មានរយៈពេល៦នាទីនេះជាកាដឹកនាំសម្តែងដោយ Makara Cool។ ទោះយ៉ាងណាស្នាដៃថ្មីនេះរបស់ នាយចឺម ហាក់ខុសពីការរំពឹងទុកខណៈសាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គមចូលទៅខម្មិនរិះគន់ចាស់ដៃ។ អ្នកខ្លះថែមទាំងលើកឡើងថា អ្នកនិពន្ធធ្វើឱ្យតែ នាយចឺម ត្រូវគេជេរទក់សាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOJQ08MRYQCfUNpIMoRnYkixczZGWaB6M2Mnfm0wW0Mczi2iIR802XkPD1XWhcOocP3QsfbQ1JgOFUMRb8-otYYPBnP5QdbEtCMBlTuRJu7y-uI1hWSauE7Gll7mKr5e9gtrD1QN3I5MLXwAZGHzudh1pXbCq63o4BQWFGsHc1Bu_o0UsgDCkYhRZ0keN3/s2048/317943430_1513677969106786_1678655284143737278_n.jpg

MV «ព្រោះលុយ» បានទាក់ទាញការចូលខម្មិនថា «រឿងគេសោះយកមកនិពន្ធដែរ, ទោះបីអាយដលដែលខ្ញុំស្រឡាញ់ប៉ុណ្ណាក៏ដោយ តែបើចេញមកធ្វើទង្វើដែលមិនសមរម្យ អត់សីលធម៌ក្នុងសង្គមមួយដែលមិនត្រឹមត្រូវដាច់ខាតគឺខ្ញុំមិនគាំទ្រ, ធ្វើដល់អ្នកនិពន្ធ អ្នកដឹកនាំតែគ្មានសីលធម៌, ហេតុអ្វីយករឿងគេសម្ដែង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvJS-KL-t0us0E69XD5DF3cEyUznz1HAtCVjfZPZHWwdTVpMA2YeId_DW6wz9OFozofFFW8_6kOzLtXFfSG2LuOyHpPnVTuF4aLjRYubInFI30VS7vUCYJydjp6fshIwzLnT9n0YJdxh9jEL3xA3GMBoNs3vIfTJaXlso_rP57j9YRMbYKAgXU4qisHOT4/s1381/image_2024-09-26_10-30-34.png

គណនីផ្សេងទៀតលើកឡើងថា «អត់មានអីនិពន្ធមែនបានយករឿងផ្ទាល់ខ្លួនគេមកសម្ដែងចឹង ?? ដើម្បីផលប្រយោជន៍ខ្លួនឯងមែន មិនគួរណាយករឿងពិតរបស់គេយកមកធ្វើអ៊ីចឹងទេ សូមមិនគាំទ្រ, សំខាន់តួសាហាយមុខដូចទៀត , ធ្វើបាបចឺមណាស់ចេញតែបទគេជេរមកឱ្យគ្នាច្រៀង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcPEjxI2eb-WMy4DDybSfCNpgXetRgyO37mCaYVKpVytOg3nFm12HlfEqSxinq5FoUrq_S5aRLPJW-mcNr6sK7LYmEd9qWk4JWiH2UWWf89P7bi5Hrp7_ghZPQDTXkzyzO7t_ZVPblO2x5rRXbC4Srl0F32quTNzjPCFkXIVJR13kP8-kdBtlHo0IilSva/s776/image_2024-09-26_10-30-35%20(2).png

គួរឱ្យដឹងថា កាលពីកន្លងទៅនេះ ផលិតកម្មសាន់ដេ បានទម្លាក់ Poster បទរបស់ នាយចឺម មានចំណងជើងថា «កន្លះកេសម្នាក់ឯង» សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ទោះយ៉ាងណាគ្រាន់តែចេញត្រឹមចំណងជើងនេះបានធ្វើឱ្យមានការរិះគន់ នាយចឺម ភ្លូកទឹកភ្លូកដី រហូតដល់ខាងផលិតកម្មសម្រេចចិត្តលុប Poster នោះចេញ។ យ៉ាងណាមិញ នៅពេលផលិតកម្មទម្លាក់វីដេអូចម្រៀងពេញបទ«កន្លះកេសម្នាក់ឯង»របស់ នាយចឺម មិនបានផឹកស្រានោះទេ តែគឺចេញរូបភាពផឹកទឹកសុទ្ធ៕

សម្តេចធិបតី បញ្ជាឱ្យពិនិត្យឡើងវិញ ជុំវិញករណីបុកស្លា..ប់៤នាក់ ជាប់ទោស៥ឆ្នាំ

0

ថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសជនបង្កដាក់ពន្ធនាគារ រយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល ក្នុងករណីបុរសម្នាក់បើករថយន្តបុករះម៉ូតូ៤គ្រឿង និងរថយន្ដច២គ្រឿង បណ្ដាលអោយបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់ នៅក្រោមស្ពានអាកាសឬស្សីកែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirl1GHJ3stXNUXKpWHHLtVIEzm0avy2H6na01x3DtRzFoOeBGI1k7SS4sAS-ChzEav7GnHEKguzM5y1xX9KqBwzimwajJP3Wxtz9RdbvO5PdNmK4NY4eI34y2dpk-ebL-5KpkxsP41huOIwN7ftJRzW3e2yEzq4jF3apTGB1R6Yu59CZoPdDqv0kkhbeJN/s2048/image_2024-09-26_10-56-36.png

ជុំវិញករណីនេះ សម្ដចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ សើរើករណីនេះឡើងវិញ ដោយត្រូវពិនិត្យមើលការផ្ដន្ទាទោសនេះស្របតាមច្បាប់ឬនៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivfeqCDSYSlAWs4Bi7yscSuU3k-Z0oD8hpDx9M8N4d3PC3hYnB8Edm2mx6at8wp7TJtvuE1lhINXPUVA6E6N8SfxciVIrjWUuSVYE4LfviNQ8BB3BqK-0qUHrgtRwTLyEmNlRSYEiAezR1PKs8UM_3l9plkXlev2al_PLqjZRl4fQlal5fstyqnMCQ_wG0/s1280/image_2024-09-26_10-56-37.png

សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖”ដើម្បីឱ្យប្រាកដលើករណីនេះ ត្រូវអនុវត្តន៍ការប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីពិនិត្យមើលការសម្រេចនេះ ធ្ងន់គ្រប់គ្រប់ឬនៅពីព្រោះថាបុកស្លាប់ដល់ទៅ៤នាក់ឯណោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidtgAAxw0DlM1bbEkCuK4lfgk74QUqWabW_o8Jqdlzp2vWj736xu2_S8o6quwWuOf9WRkTUVtnb6IqjzSBPKiQpaRKNYnJPrOyJCyZjBrKUk8_eyFPByPApamN1vALVzH35QYUW4vkr4RwLYKkq-iDN-qtCkI_Hc_MpGHTVqw-C_XeHCE4y6oFwXmAsSMY/s1080/image_2024-09-26_10-56-38.png

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង៦ៈ៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថយន្ត Ford Ranger មួយធ្វើដំណើរចុះពីស្ពានឬស្សីកែវ ដោយល្បឿនលឿនបុករះ បណ្តាលឱ្យស្លាប់មនុស្ស៤នាក់ ខណៈអ្នកបើកបរ បើកក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០,៥៤mg/l លើសពីអ្វីដែលច្បាប់បានចែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5c-N6-sHcuOLhb9ypNc3Rt1llp9EN7xtKqGWTwSnCWAepF88e43rPa8c0PQgIvyKseGej0tZmXLo6fCpdcoJSMhyDgI4Y6gKYafQihDYinfElZPuhK_LhpgDgUlymL33DmJRnf9wugxEwfDczJ4zky2KCmVBgqcr0yi9mA4869P7DW1qlOW_Xt8EIPnQT/s1280/image_2024-09-26_10-56-35.png

ជំនឿ លើការបោះបាយបិណ្ឌ ដែលពលរដ្ឋខ្មែរតែងគោរពប្រតិបត្តិ

0

ការបោះបាយបិណ្ឌ គឺជាជំនឿមួយដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ តែងតែប្រាព្ធឡើងនៅអំឡុងពេលកាន់បិណ្ឌពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUgrtQjswtynEULwnbwA13t7FhxpOfnJ0LE0hrUZRuHpbsG2hAzhWliftdwVpS5dFoUu32CQXdfkmRXYa_AgOCO5HisxUznkpyHisDpZX1tjkjBRFqZqkiamqfVJQaodS7jO9zy7vcHeBrIsdXLEsUTAB35VtBl2mymGfa9qBGUJiP3wxDqOtwZs94GcbJ/s1280/image_2024-09-26_15-56-31.png

បាយបិណ្ឌ ត្រូវបានរៀបចំឡើងដោយមានបាយដំណើបឆ្អិន ពួតជាដុំ លាយជាមួយដូង ចេក សណ្ដែក និងល្ង ដែលពុទ្ធបរិស័ទយកទៅវត្តអារាមនាវេលាម៉ោង ៤-៥ ទៀបភ្លឺ ដើម្បីបោះបញ្ជូនឧទិសកុសលទៅដល់ញាតិសន្ដានដែលបានចែកឋានទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSFYvTgIc8BoGZ-slM5bZYFLKqWJaj3ZcktrUy9xTeTjgCs8WBk51T9fGT81p7XKhuPNS7ItLKg84GxDxsYV4OqGU0mOXCQBBWflShTTR2tO7eBIBotRFZ5k98HVo4uUTlELusnrzpAVwJapCPdLyoheyGgQWCEaoswg7Pv_eHviFQL3hjNQRWOSliq33B/s960/image_2024-09-26_15-56-30%20(3).png

នៅក្នុងសង្គមខ្មែរ មានជំនឿថា វិញាណដែលគ្មានសាច់ញត្តិ ត្រូវបានគេដោះលែងពីឋាននរក ឱ្យមកកាន់វត្តអារាម ដើម្បីមកទទួលយកអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេលយប់ ហើយនឹងត្រូវត្រឡប់ទៅវិញ នៅមុនព្រះអាទិត្យរះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfOyBI0o1GCPcdkDzL1J-47zqh_pKE-Ay_fuAuJUDVig8u8tsi5OSa_lzVkQ8hpqt2E8bkjFRIPuxePdVIs8eX5H-0FWJc8aHmRfvyZkIgLLVg__Y52hSwtmpyma5yMbPwhqv0V5Py0kDj6XyCzs2hePG1Dn42lYADXAvOkirhUvW9akgoRiY9MyZOhQ-l/s620/image_2024-09-26_15-56-30%20(2).png

ពពួកប្រេតទាំងនេះ នឹងទៅគ្រប់ ៧វត្ត ដើម្បីរកមើលសាច់ញត្តិពួកគេ ប្រសិនបើវិញាណទាំងនោះ មិនឃើញកូនចៅខ្លួនមកវត្តទេ ពួកគេនឹងដាក់បណ្ដាសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDRNcJFCip3ohulUOBty-s-ytvsxYgGPejTSv87_4OHi1w0We8YrX-iwdZT6KSHyGfDoxswGyF9HPn_dONIlA8Vr1zr8CbuUyGx9oC86rT5L0jr7VCGo48ku3E3y5tpaJtw3a57pW6xqtXuhYQvfjAojJ_eWQmH5h1fJPUCDsY-UovZRyiJPQCjZx6t2Av/s620/image_2024-09-26_15-56-30.png

ហេតុដូច្នេះ បានជាពុទ្ធបរិស័ទ តែងតែយកចង្ហាន់ប្រគេនព្រះសង្ឃ និងទៅបោះបាយបិណ្ឌ បើទោះបីជាច្រើនឫក៏តិចក៏ដោយ ក្នុងអំឡុងពេលភ្ជុំបិណ្ឌ៕

ក្រសួង ត្រៀមសាងសង់សំណង់បង្ហៀរ ជួយដល់ផលដំណាំ៣០០០ហិកតា

0

ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងអនុវត្តគម្រោងសាងសង់សំណង់បង្ហៀរ លើទំនប់អាងទឹកបែកតាប់ ស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBciucvkd1u957XUhr734M-wOba0dA3zO92khHsacgOcsk-z79lm2OrT5Yzajj62_9A_ZZ00-sj_uiUP30poXKMpCnTEjqVgDRN0LqzSm7XV0NbM0gV16Ow2_kn12Oa2Scd6zmuAvtkLiSIG75bxcAVsuSIoTNTVyiYJfuebXx_BbwcFJiUtLb4rb4AhAP/s900/image_2024-09-26_14-02-36%20(2).png

គម្រោងនេះសាងសង់ឡើង ក្នុងគោលបំណង ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាទឹក ជូនប្រជាកសិករសម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាចំនួន ១ ៨៥២ហិកតា ស្រូវរដូវប្រាំងចំនួន ១២០ហិកតា និងដំណាំរួមផ្សំចំនួន ១ ៥២០ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdzzMfGhoriPxZfGn9GGq1RIzUQE2s0qHuSw50CT0T-qgFbcrpqBgiwWwHdTpQz7kZ0kHrgqcXoCZMGUIGYo1dwf0bSpY0LeDuuWW7TWOVnCNVjn-1dWqT72TNnuY-m4H4FNRxlZE8an-2pi9K7k_mXTSPfWAYJ_wIkW5qsQbwUh_3W_CL4g0o6OhSKAqx/s900/image_2024-09-26_14-02-36.png

ការងារសំខាន់ៗនៃគម្រោងសាងសង់សំណង់បង្ហៀរនេះ រួមមាន៖

ទី១សាងសង់ទំនប់អាងទឹកបែកតាប់ខ្សែទី១ ប្រវែង ១៩០ម៉ែត្រ
ទី២សាងសង់ទំនប់អាងទឹកបែកតាប់ខ្សែទី២ ប្រវែង ២៦០ម៉ែត្រ
និងទី៣សាងសង់សំណង់សិល្បការ្យចំនួន២កន្លែងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Ux4HfQEN5rGeSTv1YonGDM0igE7CCpYP2FjTakdPtgaAaWVoIwQ1yL2rzIMvZoTvK8GNuOJ-NDl6BuQArJqxxlMRI1-yq8PnSk8uPg5HDhjMIxKvquIwE97Op1W4F1J3RyN40FDyZjCpgAMGkBXjMAzKEbi4GSHMi0DUL12qc2c2VP4FT3ppx1bHwgA3/s900/image_2024-09-26_14-02-37%20(2).png

គួរបញ្ជាក់ថា ទំនប់អាងទឹកបែកតាប់មានតួនាទីស្ទាក់ទឹកហូរពីប្រភពទឹកតំបន់ខ្ពង់រាបព្រៃស្អាក និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកតម្កល់ទុកសម្រាប់បម្រើឱ្យការងារស្រោចស្រពវិស័យកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ១៦ភូមិ នៃឃុំស្រែណូយ ស្រុកវ៉ារិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsxkyy5KJEDJAhYR83QnBU26KQTtL0THc-vAPtHxVSIZvC3UdIpjZZfBKler0GermLh8n8ZvJq4TdINN4tTpqBccJKSLG76INM7b47oJ2jO-y5I0sSAi86Zw6IbZKgT7f1_igUJ96jUGDjZmFV3FFjNM0GkKNqAKJ_Iny5I7M-IAnVB-VrgfLfOwpADm3z/s900/image_2024-09-26_14-02-37.png

វាលភក់ឥន្ទធនូដ៏ស្រស់ស្អាតបំផុតរបស់អាមេរិក បានកំពុងទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក

0

ជារៀងរាល់រដូវរងា នៅពេលដែលពន្លឺព្រះអាទិត្យប៉ះមុំខាងស្តាំ តំបន់វាលភក់នៃឧទ្យាន First Landing State Park ក្នុងរដ្ឋ Virginia ប្រទេសសហរដ្ឋអាមេរិក តែងតែលេចចេញជាពណ៌ឥន្ទធនូយ៉ាងស្រស់ស្អាតបំផុត ត្រូវបានគេហៅថាជា Rainbow Swamp។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Jv5fv_BSNajZ5dkYm1g0YNOWt03QYlfSDhG8EpS-gbNFAc-7OgQiUaO_-rwWyl8p6gfyur3zmI1pBOuh2VqCMjUB1RLGByybnxIxzhmiokIq8yfr00d2FVZIhqNYGRA7gLLG6IcP0XBqok3V1N-2WyUpptGoQKsyqylEQYot9hxsywYn0gSNnDHH2qoQ/s1200/image_2024-09-26_15-30-29%20(2).png

Rainbow Swamp គឺជាព្រៃលិចទឹកដែលមានពណ៌ឥន្ទធនូដ៏អស្ចារ្យបំផុតក្នុងរដូវរងារ។ នៅក្រោមលក្ខខណ្ឌទាំងនេះ វាលភក់ក៏បានប្រែទៅជាពណ៌ឥន្ទធនូដ៏ធំសម្បើមមួយ អមដោយដើមឈើធំតូចជាច្រើនដុះជុំវិញនោះ ធ្វើឱ្យតំបន់នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកភ្ញៀវទេសចរជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivAoq8d6psMv4zc1Na0yhJyeDPK1EYEAfcs24PKT0wU9X5wWJtoonvdidxKLHYL9R5LKiVVVOL9txSvxeLD6vKdHGrP3yNL_7Zuu3T0VX5Tt_g2WECEZHot-wgekgkscjq5M2nSXP3XNOHh5g-HYcDi7rcxkyAbSq0wnxo8ZzJ40x0bMBs1LGhyphenhyphenOEHQEpO/s1024/image_2024-09-26_15-30-29.png

នៅរដូវក្តៅវាលភក់នៃឧទ្យាន First Landing State Park មិនមានពណ៌ឥន្ទធនូនោះទេ ប៉ុន្តែនៅពេលដល់រដូវរងារវិញ តំបន់ព្រៃលិចទឹកនេះក៏បានប្រែទៅជាពណ៌ឥន្ទធនូបង្កើតពន្លឺភ្លឺចែងចាំងយ៉ាងស្រស់ស្អាតបំផុតមិនធ្លាប់មាន។ មូលហេតុដែលតំបន់នេះមានពណ៌ឥន្ទធនូ គឺដោយសារឥទ្ធិពលឥន្ទធនូបានមកពីការរលួយនៃស្លឹកនៅក្នុងវាលភក់ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា។ អ្នកតំណាងឧទ្យានបាននិយាយថា “នៅរដូវស្លឹកឈើជ្រុះ ស្លឹកនឹងរលួយនៅក្នុងវាលភក់ ហើយកាកសំណល់នេះ នៅពេលដែលត្រូវពន្លឺព្រះអាទិត្យនៅមុំខាងស្តាំ ក៏បានបង្កើតទៅជាឥទ្ធិពលពណ៌ឥន្ទធនូនេះតែម្តង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8AbZBihQT-COS5ecD8WRD-G_SoSF1heY18MeXLFXh5iwWTYtLnDjg8MAacI5UuQiJdeWCLdgkANeIcT0xHSC0g7PhmaUU11jcp9u1u70ZmoQLEIcaDa-IDtyoC4LjWyBClZpPf_mRdfyPs7qZLsMpPpaSdfq3Qf60eOUVK9bFFG7o4UCbQEofz0Qm1K8r/s2048/image_2024-09-26_15-30-30.png

លោក Jeff Ripple អតីតមគ្គុទ្ទេសក៍ដើរតាមវាលភក់នៅរដ្ឋផ្លរីដាបានប្រាប់ BBC កាលពីពេលថ្មីៗនេះថា ដំណើរការជីវសាស្រ្តនៅក្នុងដីដែលបណ្តាលមកពីបាក់តេរីដែលបំផ្លាញជាតិដែកក៏អាចរួមចំណែកដល់ឥទ្ធិពលឥន្ទធនូផងដែរ។ កាលណាវាលភក់មានអាយុកាលយូរ ឥទ្ធិពលកាន់តែខ្លាំង ដែលឥទ្ធិពលនេះត្រូវបានគេឃើញជាញឹកញាប់នៅក្នុងភក់តូចៗ។ Ripple ក៏បានបន្តទៀតថា “ចលនាដែលបណ្តាលមកពីចរន្ត ឬខ្យល់ក៏អាចបំផ្លាញភ្នាសឥន្ទធនូផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdmn451qt2ALfhpivc0Iw-kMBFUq_iRX4NQPl8MnhDmleAZ0LpGFGh3IhK0mlczorL0mjFe1crFrbOJfz07iTRAZdpW4mUk4pgXrsZAgz0JGhRvDYJb_NHOXIZwoGu87t4D6nuwMoA_jOUVpUOaeQJhD_uYfatM6JluQ4dvJh_Y-_CfqBSZzk80kgkAD7z/s2048/image_2024-09-26_15-30-32.png

គួរបញ្ជាក់ដែរថា First Landing State Park គឺជាកន្លែងដ៏ល្បីល្បាញបំផុតមួយនៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។ ជាមួយនឹងផ្ទៃដីប្រហែល ១១.៧ លានម៉ែត្រការ៉េ ឧទ្យាននេះមានសកម្មភាពជាច្រើនសម្រាប់ភ្ញៀវទេសចរចូលរួម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtc5h9jzQOVsj_3Sx02oon1KFm5i5vbau9yjPaZDJ57jy8Cov3BIy99xZPg_I2x96FVLGsAAXgOf4HWdnuV9npX78x9eIC5trsxskzgWMYkZmOQo9bV5fmXGmo7x4QQg52LvbINwR3zxfHyeyJUPqbVWGmvic8oElXCpeAf7XBssqf8TXf4A6919BzY_7C/s2048/image_2024-09-26_15-30-35.png

ចូលចិត្តដើរលេងក្រៅប្រទេសមែនទេ ! ត្រូវដឹងពីគន្លឹះខាងក្រោមនេះដើម្បីទិញសំបុត្រយន្តហោះក្នុងតម្លៃទាបបំផុតនឹកស្មានមិនដល់

0

ការដើរលេងទៅក្រៅប្រទេសជាធម្មតាយើងតែងចំណាយលុយច្រើនទៅលើការទិញសំបុត្រយន្តហោះ ព្រោះតម្លៃជើងហោះហើរបានផ្លាស់ប្តូរឥតឈប់ឈរ ជាហេតុធ្វើឱ្យលោកអ្នកខាតបង់ប្រាក់ច្រើន ជាពិសេសនៅពេលដែលយើងមានគម្រោងចេញចូលក្រៅប្រទេសញឹញាប់។ ទោះជាយ៉ាងណាប្រសិនបើលោកអ្នកដឹងពីគន្លឹះទាំងនេះហើយ ធានាថាការទិញសំបុត្រយន្តហោះគឺមានតម្លៃទាបជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHKFBMCPMGgMQvBRgVSUQUkp_z6mBxD4pR7X4_pj8Mec_kEIy662UjQH6rqTtFHYFZ1wfqIJTkTVpd5vAitPKqWHc9dAphXKxztj65OxZ-uDIbFp3vkatupc5y2p3YkEBDZT6efMSHa1Fny2tk4AH5CwRGNJhA7jKZ5rXEttcRDHadoibb5T4PnyA0ubEz/s1000/image_2024-09-26_15-11-57.png

១.ធ្វើការកក់ទុកនៅថ្ងៃអង្គារ និងថ្ងៃពុធ៖ ថ្ងៃអង្គារ និងថ្ងៃពុធ គឺជាថ្ងៃដ៏ល្អបំផុតក្នុងការទិញសំបុត្រយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនតែងតែរៀបចំប្រព័ន្ធកក់របស់ពួកគេនៅថ្ងៃអង្គារ វេលាម៉ោង ៧:០០ យប់ ដោយសារតែក្រុមហ៊ុនអាកាសចរណ៍ដឹងថាអ្នកដំណើរភាគច្រើននឹងគ្មានពេលកក់សំបុត្រនៅថ្ងៃនេះទេ។ យោងតាមស្ថិតិ បានឱ្យដឹងថា មនុស្សភាគច្រើនរកមើលតែតម្លៃសំបុត្រនៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ ដែលជាថ្ងៃសំបុត្រឡើងថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTFbPMBF_xjD6nafyU7SUyqXkiWibz8SEuD2YmOQPvK7oCHYBrC9mB6rsxg68GLCOmEQvG_VitefRU4j8q13VO-o-eyg_O4-8kuEDp3lQ8XenBS2-tGavfZgysJ8qkx1U77gxX7mw5ayrT_LzwkxAlv6S-Iw9mxs0jfbz4c8voWYjpRAgo1SeTlfW9hqPn/s1100/image_2024-09-26_15-11-58%20(2).png

២.កក់មុនរយៈពេលយូរ៖ ដោយផ្អែកលើបទពិសោធន៍ អ្នកគួរតែកក់សំបុត្រយ៉ាងហោចណាស់ ២១ ថ្ងៃមុនកាលបរិច្ឆេទធ្វើដំណើររបស់អ្នក។ ដោយសារក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនបានរៀបចំប្រព័ន្ធរបស់ពួកគេដើម្បីសម្រេចបានការលក់សំបុត្រឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ជាឧទាហរណ៍ នៅក្នុងប្រព័ន្ធវាត្រូវបានកំណត់ថាសម្រាប់ជើងហោះហើរពី Kuala Lumpur ទៅ London មានតែអ្នកដំណើរ ២០ នាក់ដំបូងប៉ុណ្ណោះនឹងទទួលបានតម្លៃទាបបំផុត។ ហើយអ្នកដំណើរ ២០០ នាក់បន្ទាប់នឹងទទួលបានតម្លៃមធ្យម ហើយនៅសល់អាចមានតម្លៃថ្លៃជាង។ សរុបមក ប្រព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍នឹងកំណត់តម្លៃសំបុត្រដោយផ្អែកលើរឹមដែលពួកគេចង់បាននៅពេលហោះហើរពី Kuala Lumpur ទៅទីក្រុងឡុងដ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS8o0veyftlmVaOJZ_d2rZOeL_KoM7RqTN3sLjBBK-ZeOBFXlPH1mpff1I9krNf87z7JxUNAcBn0LAnvwYYnXQZqmDWc0djEfE_-3OtNMVMUhTf-izWZM3CWkZ5rIJ0xfej6e78TI6ZIdLl_aUmROChy4k87z0dwDC2oyJAPGwmDfCdc5P6TzpHqSyDIRu/s1200/image_2024-09-26_15-11-58.png

៣.ថ្ងៃហោះហើរសមស្រប៖ ព្យាយាមកក់សំបុត្រដើម្បីហោះហើរនៅថ្ងៃអង្គារ ឬថ្ងៃពុធ។ ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនកំណត់ពីរថ្ងៃនេះជា ‘ថ្ងៃរវល់តិចជាងគេ’ សម្រាប់ប្រព័ន្ធកក់។ អាកាសយានដ្ឋានក៏ជាធម្មតាមិនសូវមមាញឹកដែរក្នុងពីរថ្ងៃនេះបើធៀបនឹងថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យដែលប្រព័ន្ធកក់សំបុត្រនិងអាកាសយានដ្ឋានរវល់ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuxBGhVmlQjCYxrrAYkib1T_DkiC-ztNotTJ1V46ONTIabkQXGxMeIq3vJhi_tC45OkLlm8-z_DmP_i0lkRp4hvFaRmCb7DQai6XdYdOzpWeCLdGkvtLeNpcJZ4oGsIvjhIYQDYwdFKHzirWsMq9Xfm2dleMrB1Zbdu4X3eQ7osSuPCCGNGH-bm9ska6_Y/s1400/image_2024-09-26_15-11-59.png

៤.ស្វែងរកឱកាសល្អសម្រាប់ទិញគឺ Best deal ៖ ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើននឹងផ្តល់ឱកាសល្អៗដល់អតិថិជនរបស់ខ្លួនប្រហែល ១១ ទៅ ១២ សប្តាហ៍ជាមុនសម្រាប់ជើងហោះហើរអន្តរជាតិ ដែលគេហៅថាជាឱកាស Best deal។ ដូច្នេះអ្នកត្រូវពិនិត្យតម្លៃសំបុត្រឱ្យបានទៀងទាត់ក្នុងអំឡុងពេលនេះហើយនឹងចាប់យកឱកាសដើម្បីទិញឱ្យទាន់ពេលក្រុមហ៊ុនបញ្ចុះតម្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKGyOz9nFrSZwBDM9O_HndXO_e83vK7A5xBQQtOPzh8-OpnyS3DiiGiliwv51kbbFn_W8diDLHuBS5FKkN_-u8ohA-nlHFBeCRIdKiOkJ8FDJKdp6mvyibFeP4Rae4uN5pF18Ed5o17K9K2x2JXY5XPJCBOCm8Ed2qZ_e0KY-3WIjPiSRYjfzeff9M-JyK/s900/image_2024-09-26_15-12-00%20(2).png

៥.ជ្រើសរើសចុះចតនៅព្រលានយន្តហោះតូចៗ៖ ជាទូទៅមនុស្សតែងតែធ្វើការចុះចតនៅព្រលានយន្តហោះធំៗ។ ឧទាហរណ៍ ប្រសិនបើអ្នកចង់ទៅទីក្រុងឡុងដ៍ មនុស្សជាច្រើននឹងជ្រើសរើសចុះចតនៅ Heathrow ដូច្នេះកុំឱ្យអស់លុយច្រើនអ្នកគួរចុះចតនៅអាកាសយានដ្ឋាន ‘តូចជាងនេះ’ ដូចជាព្រលានយន្តហោះនៅទីក្រុង Manchester ជាដើម។ បន្ទាប់ពីចុះចតនៅ Manchester អ្នកអាចជិះរថភ្លើងទៅទីក្រុងឡុងដ៍យ៉ាងមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQhUGfLaOjdeYYh3v_QFHOz7pWha7TMmdE3hq-iN0lLU3ah7oMGNA-5powQTrlBEOuRG8sylnQ95J26nMEnxftSjN9aAPfo16GSGfuV7oIYwsWTLbZ93a8pTdN7fDEtvS1uX7B5Pg2jSZoHMga2hDHiQqhp_jyEa4xtU4yaTYe9gHsYHR_1kreuYc4Cw95/s4032/image_2024-09-26_15-12-00.png

៦. Clear ‘Cookies’៖ ប្រសិនបើអ្នកបានចូលមើលគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ច្រើនដង ត្រូវតែ Clear ‘Cookies’ នៅលើកុំព្យូទ័រយួរដៃ និងស្មាតហ្វូនរបស់អ្នកឱ្យអស់ ដើម្បីកុំឱ្យគេដឹងថាយើងចូលមើលតម្លៃយន្តហោះញឹកញាប់។ នេះគឺដោយសារតែតាមរយៈការមើលខូគីទាំងនេះ ប្រព័ន្ធកក់របស់ក្រុមហ៊ុនអាកាសចរណ៍នឹងសន្មត់ថាអ្នកបានចូលមើលគេហទំព័ររបស់ពួកគេម្តងហើយម្តងទៀត។ ដូច្នេះ ប្រព័ន្ធកក់នឹងកំណត់តម្លៃដូចគ្នា ទោះបីជាអ្នកបានចូលមើលគេហទំព័រច្រើនដងក៏ដោយ ហើយពេលខ្លះតម្លៃក៏អាចឡើងជាងមុនផងដែរ។ ដូច្នេះសូមអនុវត្តទម្លាប់នៃការ Clear ‘Cookies’ នៅលើកម្មវិធីរុករកអ៊ីនធឺណិតរបស់អ្នក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoNG4zgGlPRTvvOdWlzcRnTfhZWdoti8QqJR97wzn8VgDCwC2B-EvM9rOF4nSKUyLhlQREKzlYdJdRMLg-jC5HFkrMdfvmaFqdnIor5rSXKOTqKPRfWaIt0Hc_GyC-XSJbdwLEteeqgRawl_GDIoJrsggSJzx8NP_Ne7sh_rzniHXiCCsk-RBmeXNOGwJE/s1015/image_2024-09-26_15-12-06.png

៧.កុំផ្តោតលើគេហទំព័រតែមួយ៖ ប្រសិនបើអ្នកពិតជាមានគម្រោងដើរលេងក្រៅប្រទេសមែន ចូលប្រៀបធៀបតម្លៃនៅគេហទំព័រឱ្យបានច្រើន ព្រោះតម្លៃសំបុត្រយន្តហោះនីមួយៗអាចនឹងខុសៗគ្នា។ ដូច្នេះចូលអ្នកស្វែងរកកម្មវិធីធ្វើដំណើរតាម Skyscanner, CheapFlight, Momondo, Kayak, Google Flight និង Ita Software៕

កន្លែងល្បីៗចំនួន ៦ មានតម្លៃថ្លៃ និងមនុស្សច្រើន ដែលភ្ញៀវទេសចរគួរពិចារណាមុនសម្រេចចិត្តទៅលេង

0

យោងតាមអ្នកជំនាញជាច្រើនបានណែនាំថា កន្លែងទាំងនេះសុទ្ធតែជាតំបន់ទេសចរណ៍ល្បីៗ ទោះជាយ៉ាងណាអ្នកមិនគួរទៅលេងតំបន់ទាំងនេះឡើយព្រោះវាជាកន្លែងដែលមានតម្លៃថ្លៃនិងមានមនុស្សច្រើនកកកុញពេក ធ្វើឱ្យពិបាកក្នុងការទស្សនា ក៏ដូចជាខ្វះវប្បធម៌ជ្រៅជ្រះ។ លោក Alex Cornici នាយកប្រតិបត្តិនៃ The Traveler ដែលជាទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអ៊ីតាលីបាននិយាយថាការធ្វើដំណើរគឺភ្ជាប់ទៅនឹងបទពិសោធន៍ប្រកបដោយគុណភាព ស្វែងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ និងការរកឃើញថ្មីៗ មិនមែនគ្រាន់តែ “សម្គាល់កន្លែងដែលធ្លាប់បានទៅនោះទេ”។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៦ ដែលអ្នកគួរជៀសវាង៖

១.ភូកេត ឬប៉ាតាយ៉ាប្រទេសថៃ៖ អ្នកជំនាញបរទេសជាច្រើនបានណែនាំអ្នកទេសចរឱ្យរំលងកន្លែងទាំងនេះ ដោយសារចំនួនអ្នកទេសចរលើសកម្រិត ធ្វើឱ្យតំបន់នេះមានការកកស្ទះជារៀងរាល់ថ្ងៃ និងតែងតែមានហ្វូងមនុស្សច្រើនជារៀងរាល់ឆ្នាំ។ នេះនាំឱ្យមានអតិផរណា ការបំពុលកើនឡើង និងការធ្លាក់ចុះនៃគុណភាពជីវិតរបស់ប្រជាជនក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgywGufjqErHjJWn7p_cNr1KsViHv0mvfGkF0QrfiDWjFnPd9B2hyphenhyphenIT1N4OzCWK3qnDKuWTqq6tjcTRNc0OcGk6apudNs12H31kfe6OnY5jYPc1RrdqvhDfVvdncNP7Wu-d-LkvIonPUpXqXW-QdBkP5WdreRWtXMhVfkjyeWiG3mcX3t4XhWUBJa94fdUX/s1500/image_2024-09-26_15-06-26.png

២.ទីក្រុងឆ្នេរសមុទ្រ Dubrovnik ដ៏ល្បីល្បាញរបស់ប្រទេសក្រូអាត៖ យោងតាមក្រុមហ៊ុន Holidu ដែលជាកម្មវិធីកក់សណ្ឋាគារ បានឱ្យដឹងថា ឆ្នេរសមុទ្រ Dubrovnik គឺជាទីក្រុងដែលមានមនុស្សច្រើនជាងគេនៅអឺរ៉ុ។ ដោយសារភាពចង្អៀតនៃអ្នកទេសចរបង្កបញ្ហាជាច្រើនសម្រាប់ទីក្រុងដែលមានផ្ទៃដីប្រហែល ១៤២ គីឡូម៉ែត្រការ៉េ ដូចជាការកកស្ទះនិងការកើនឡើងតម្លៃ។ តម្លៃនៃការធ្វើដំណើរនៅទីនេះសម្រាប់មួយសប្តាហ៍គឺប្រហែលជាង ៧០០ ដុល្លារក្នុងម្នាក់ ដោយមិនរាប់បញ្ចូលថ្លៃសំបុត្រយន្តហោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqqGpWvw_cSiE1ApqD9BqhilxWdcojRW4GBluKXi_2KXmhrk7B_vcYgOOtSgTHMnCCEGjLdQAPY0kD9Yrn7CQdZ7iQ0MCtFgQAumTJDx0otmnvyVGWzHlowh3TqM8JE0cIvLdf-wWtyyqkZccMP9Sojer47ZbNGbHj6Moj72fRYq1WoHghGA8iG1t5gYEa/s1980/image_2024-09-26_15-06-27.png

៣.ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក៖ Jamis Diaz អ្នកជំនាញទេសចរណ៍ និងទីផ្សារនៅ Smoky Mountains បាននិយាយថា ទីក្រុងញូវយ៉កគឺជាទីក្រុងដែលមានតម្លៃថ្លៃបំផុតក្នុងលោក។ តម្លៃខ្ពស់ មានមនុស្សច្រើន និងការបំពុលខ្យល់ រួមទាំងកាកសំណល់កើនឡើង គឺអាចប៉ះពាល់ដល់បទពិសោធន៍ភ្ញៀវទេសចរ។ បច្ចុប្បន្នតម្លៃបន្ទប់សណ្ឋាគារនៅទីក្រុងញូវយ៉កជាមធ្យមប្រហែល ៣៧៥ ដុល្លារក្នុងមួយយប់ ហើយសេវាកម្សាន្ត និងអាហារខាងក្រៅក៏មានតម្លៃថ្លៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVs2vhtf_yxxPL4BYB0lEPpZqwO2tiCGnyJ3hyphenhyphen0bB_S-bIAzgcJT3BoFBQCSp0ObghP75Lz_tz8xiW0BR7mNXE6yc5wRQze3e0kyUUQhmvk02ny3rWQQ2Zb65vodRU-27T1tLlzshamN4sSDnEZt5qxBdHgWq0-k5Y5szIw12BPeEbnHh3K5ZPWq4Otf1p/s1600/image_2024-09-26_15-06-28.png

៤.ទីក្រុង Cancun ប្រទេសម៉ិកស៊ិក៖ យោងទៅតាម Cornici ទីក្រុងនេះមានតម្លៃថ្លៃនិងមានមនុស្សច្រើន។ អ្នកជំនាញនិយាយថា បទពិសោធន៍សំខាន់ៗគឺឆ្នេរសមុទ្រ និងជីវិតពេលយប់ ទោះជាយ៉ាងណាដោយសារមនុស្សច្រើន និងតម្លៃថ្លៃ វាអាចធ្វើឱ្យភ្ញៀវទេសចរពិបាកទទួលយកបទពិសោធន៍ល្អៗណាស់។ លើសពីនេះការចំណាយលើការធ្វើដំណើរនៅទីក្រុង Cancun គឺប្រហែល ៨០០-២,៥០០ ដុល្លារក្នុងម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqOgSEpkXEVCGoAEJUzSlRUDK2_Zw_4FnDTE_2QSaPLmoZqRRPIr1t1EGGqPdmjcvNuGoBzbU7RC7N0dUyYK8n7hUN0Z28nqXHwUI31LfC23KQGIa-d9Wfbe-yjwuoOihYN9TvAjJ7Yi89SWWGoFyI-iEcrZjX1Gku6myBP_wCrj1LLqcHvcjO9GgL2_Xi/s1200/image_2024-09-26_15-07-38.png

៥.ទីក្រុងឌូបៃប្រទេសអារ៉ាប់រួម៖ លោក Alonso Marly អ្នកជំនាញទេសចរណ៍ពី SkyLux Travel បានឱ្យដឹងថា ទីក្រុងឌូបៃមានតម្លៃថ្លៃពេក មិនសមនឹងអ្នកទេសចរធម្មតានោះទេ។ លោកបានបន្តថា ទីក្រុងនេះមានអាគារខ្ពស់ៗ រថយន្តទំនើបៗ និងភោជនីយដ្ឋានថ្លៃៗ ហើយក៏ខ្វះភាពស៊ីជម្រៅនៃវប្បធម៌ធៀបនឹងកន្លែងផ្សេងទៀតផងដែរ ដូច្នេះភ្ញៀវទេសចរគួរជៀសវាងកន្លែងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjb0pXRzKJqjE2ocHbLfo2ttBg9Ose7uNsH3EG9xiJ1LmAxme3RYy_Gyaw_-aD1AzjfywgeDIT-D-RRHh_4KIQq4Ku0PzP6sELRgjZAbiA6hoiEWhW1-hwVDM9AZdcCyKsCdKalCegK9TnvJ5-4Nu62Zkv7NpRYNcpWZxnxKAhMGmOTw8lLFDIHjiXywM0/s1600/image_2024-09-26_15-06-32.png

៦.ទីក្រុង Venice ប្រទេសអ៊ីតាលី៖ ទីក្រុង Venice បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ជាមួយនឹងការកើនឡើងនៃតម្លៃ និងផ្លូវដែលមានមនុស្សច្រើន។ Cornici បាននិយាយថា នេះធ្វើឱ្យបាត់បង់ភាពទាក់ទាញនៃទីក្រុង Venice ហើយអ្នកទេសចរគួរតែពិចារណា ព្រោះការធ្វើដំណើរនៅទីនេះមានតម្លៃថ្លៃណាស់។ យោងតាម Budget Your Trip អ្នកទេសចរនឹងចំណាយប្រហែល ១,៧០០ ដុល្លារសម្រាប់មួយសប្តាហ៍នៅទីក្រុង Venice ដោយអ្នកខ្លះចំណាយជិត ៤,៥០០ ដុល្លារឯណោះក្នុងរយៈពេលដូចគ្នានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhfl3jXfCa1wLLZvsLnM_RHlChF8RNLiQkhVR5-qrj7EKHFavJsPzobi6jzP7DNrqtPjfaX9BRuRM0XDZu2nKMzdhUW_gIRdnyevPFSAd_sd7l-hbU9BKHGJ8Z2K5zoen0Enx91j_doLLXYBwAOctV4hL8T5MGXmS9XFiAT0Vw1n3szyHGqtK05Tgiidp/s2560/image_2024-09-26_15-06-33.png