កម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះទី ៤ ឈ្មោះ “ស៊ីនឡាគូ”(Sinlaku) T2604 ដែលបានវិវត្តទៅជាព្យុះសង្ឃរា បង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ។
.png)
ព្យុះទី៤នេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា។
ចំពោះស្ថានភាពបែបនេះនឹងធ្ វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ នៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C ដោយអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប់ ដណ្តប់លើផ្ទៃដី ១៥%។.png)
សម្រាប់តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ២០%។.png)
ដោយឡែក ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%៕










