សហរដ្ឋអាមេរិក ៖ មនុស្សភាគច្រើនយល់ថា ស៊ុតមាន់ពណ៌ក្រហមមានកូឡេស្តេរ៉ូលខ្ពស់ ហើយការបរិភោគស៊ុតមាន់ច្រើនក្នុងរយៈពេលយូរនឹងបណ្តាលឱ្យមានបញ្ហាសរសៃឈាមបេះដូង ។ ហេតុនេះ និស្សិតពេទ្យម្នាក់នៅអាមេរិកបានសម្រេចចិត្តសាកល្បងបរិភោគស៊ុតមាន់ ចំនួន៧២០គ្រាប់ត្រឹមតែរយៈពេល១ខែ និងទទួលបានលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguKlejSZTiruercp7Wp_1uP-7eOPhZCzFQAOS7geAfqKhRJdQMb7o_gytlbHuXXVRMlOj9YJHTdLVnNwuu7r8KlbbKl5jyQ6YgC6IWl2fmxtY03jFSeXeBWApdqI992TOCNMM_G6HlZ2bAs0CjnCHqVJhyphenhyphenxSX6KlroWZGrq9StvV_GyVTfTjxixWFHjysn/s640/image_2024-09-27_08-28-14.png

លោក Nick Norwitz បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសរីរាង្គ នៅសាកលវិទ្យាល័យ Oxford សហរដ្ឋអាមេរិក ហើយបច្ចុប្បន្ន លោកកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យ Harvard និយាយថា ៖ «ខ្ញុំគិតថា ការបរិភោគស៊ុតមាន់ ៧២០គ្រាប់ក្នុងរយៈពេល១ខែ ឬស្មើនឹងកូឡេស្តេរ៉ូល ១៣៣.២០០មីល្លីក្រាម នឹងមិនធ្វើឱ្យកូឡេស្តេរ៉ូលមិនល្អ កើនឡើងទេ ។ វាពុំបានកើនឡើងសូម្បីតែបន្តិច បើទោះជាខ្ញុំបានបរិភោគកូឡេស្តេរ៉ូលលើសមុន៥ដងក្តី ប៉ុន្តែកូឡេស្តេរ៉ូលមិនល្អ បែរជាធ្លាក់ចុះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-EjFwpTRAZO7BAMPzXgErA_YZNbLoyXaIVaYDXCZ4dmu9ney7_1kcVigG_FwzW_dAFJbXngWi23x4ByVhm9saKzoX4GeQJabbUwWDSw3vwCaQu5bEJ1YWX5mmmKaHUFVUQfvO2UzVnuIKr1GuPgJkdeqRrD6GVtnUP4vDypEkI_2yF6GLFq3u1vqNN1b0/s634/image_2024-09-27_08-28-14%20(2).png

លោក Nick បន្តថា កូឡេស្តេរ៉ូលមិនល្អរបស់លោក ឬហៅថា LDL (Low-Density Lipoprotein) បានធ្លាក់ចុះរហូតដល់១៨% ឯណោះ ។ ក្រោយសាកល្បងបាន២សប្តាហ៍ លោកក៏ចាប់ផ្តើមបរិភោគអាហារមានជាតិកាបូអ៊ីដ្រាត៦០ក្រាម និងបរិភោគផ្លែឈើផ្សេងៗ ដូចជា ៖ ចេក, Blueberry និង Cherry ព្រមទាំងប័រ Macadamia ។ ប៉ុន្តែគេពុំដឹងច្បាស់ថា តើលោក Nick បានហាត់ប្រាណកម្រិតណា និងហាត់របៀបណាទេ ហើយតើលោកបានបរិភោគអាហារផ្សេងអ្វីខ្លះ ក្រៅពីស៊ុតមាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx_9OkLCOQ5p7-VBmdnwOIF4NSKbyZFeTNzdhDuuITIWCqhI_6QOK0NEznKwCsUDXk_YZqadxEyYEvn-z3W7wM2Cd6feaSQav5jijmMd8TN7nUsPHS-MoDB3ZYUoyuG_QsnseQ2FUXVcE5wlFGZc15cEnchOdK3P3IJy9nEnMQdwlKexAAeXBFwcmFdwiU/s3641/image_2024-09-27_08-28-15.png
លោក Nick បន្តទៀតថា រីឯអ្នកបរិភោគអាហារមានជាតិកាបូអ៊ីដ្រាតទាប នឹងធ្វើឱ្យកូឡេស្តេរ៉ូលមិនល្អកើនឡើង ពីព្រោះរាងកាយចាប់ផ្តើមបំផ្លាញជាតិខ្លាញ់ ដើម្បីបង្កើតជាថាមពលជំនួសកាបូអ៊ីដ្រាត ។ ប៉ុន្តែបើបរិភោគអាហារមានជាតិកាបូអ៊ីដ្រាតកាន់តែច្រើន រាងកាយនឹងទទួលថាមពលពីកាបូអ៊ីដ្រាតជំនួសវិញ និងធ្វើឱ្យកូឡេស្តេរ៉ូសមិនល្អធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Sf0GkDPs330uCw42xTqO8lUMDJVqT_OfWNEDTcuN-waYq0522Qp72Yg81U-jZkwfI8Wl3IrnOak2fwITsK-UbJp6ElleKJM4i-Y1ZKtcKrMSZ4g6elfOoUW5tC2mpxL3ZjmTNc3_Ito-wY9dpvQaS1wo5TzmiVx_Q2GHKZ-Nw1IpL4Q4V6VSOWHZwc10/s1600/image_2024-09-27_08-32-37.png

តាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បញ្ជាក់ថា ស៊ុតនីមួយៗមានកូឡេស្តេរ៉ូលប្រមាណ១៨៦មីល្លីក្រាម ហើយអ្នកជំនាញវេជ្ជសាស្ត្រខ្លះជឿថា ការបរិភោគស៊ុតនឹងមិនធ្វើឱ្យកូឡេស្តេរ៉ូលកើនឡើងទេ ដោយសារកូឡេស្តេរ៉ូលនឹងភ្ជាប់ជាមួយកោសិកាក្នុងពោះវៀន ។ វានឹងជំរុញការបញ្ចេញអរម៉ូនឈ្មោះ «Cholesin» ដែលអរម៉ូននេះធ្វើដំណើរតាមចរន្តឈាមទៅកាន់ថ្លើម និងភ្ជាប់ជាមួយកោសិកា GPR146 ដើម្បីបញ្ជូនសញ្ញាទៅថ្លើមឱ្យកាត់បន្ថយការផលិតកូឡេស្តេរ៉ូលមិនល្អ (ឬ LDL) ៕