Home Blog Page 836

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវដោយឥតគិតថ្លៃ

0

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវដោយឥតគិតថ្លៃ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2GCRoXd6F0yW-fOfAYJLZKxL-B7JNs1LLflLWCVdJRXJHRVuqovLpg_nFbtJ-ig7wvphHKf2jfdeqvmd4x6QuVvuBZea30NYwtuksya5zul6FHxelFuz7JcJGcKYTRCZsqWzUGBREo0HNV40zzXko9GOmE83Vka-adbiJXTys6ZUyXJUGVHP-GgjKAjJv/s3000/2024-09-29%2021.39.33.jpg
ជាថ្មីម្តងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សហការជាមួយសាលារាជធានីភ្នំពេញរៀបចំចែកជូនភេសជ្ជៈ កីឡា បំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ ដល់អ្នកដំណើរដែលប្រើប្រាស់រថយន្តក្រុងសាធារណៈទៅស្រុកកំណើតនាឪកាសពិធីបុណ្យភ្ជុំ នៅតាមទីតាំងស្ថានីយទាំង ៦ទីតាំងមានដូចជា៖ ស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ ២០០៤, សួនច្បារឬស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុងកាល។ បងប្អូនប្រជាពលរដ្ឋសម្តែងអារម្មណ៍រីករាយដោយទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែយល់អំពីសុខទុក្ខរបស់បងប្អូនជាពិសេសនារដូវបុណ្យនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFLX-PXZCdReK_Wklb0B5ikkhCqWUW3EYivoEO5JPap9wkPz2RZG1JtKvFEVF4jBo4yHBA1UK5lPm0ob5jSey2XWvyGQk16O9QKfEGtzyDmORIub0J0fMzMc7DuH5pY-gFHgj9kVujA3S2uw3uwp0lhb42aDAVEhsYcPI_6s91tYScE5e8H27Ojk9kYCjY/s3001/2024-09-29%2021.42.33.jpg គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានចូលរួមចែកជូនភេសជ្ជៈកីឡា វី អាកទីវ ដោយឥតគិតថ្លៃម្តងរួចមកកាលពិធីបុណ្យចូលឆ្នាំខ្មែរ ហើយនាឪកាសបុណ្យភ្ជុំនេះ វឌ្ឍនៈ ប៊្រូវើរី បានបន្តចូលរួមចែកជូនដោយឥតគិតថ្លៃរាប់ពាន់កេសជាថ្មីម្តងទៀតជូនប្រជាជនយើងចំនួន២ថ្ងៃគឺថ្ងៃទី២៩ និង៣០ កញ្ញា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបំពេញជាតិទឹក និងអេឡិចត្រូឡៃអោយបានល្អសម្រាប់រាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjMsgMV8BFqoLMpEHXDTERAax7KEGnKIpc_NZsBBAKkQSg26jby8PvkjExpjv0xfpno2T5jMSL824Y5d-TUoj5AoP-6_og-FSFPQhYjfifEm23siHDCkcofMC50FPyI2VTzn1iu-qOTSxjh4LYWjtShn_MXHFJ_BliowUYfZ0Q_jS6yC3TZOE6noN5bh3F/s3000/2024-09-29%2021.41.08.jpg
វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតផលិតនៅកម្ពុជា ជូនបំពេញជាតិទឹកបានល្អ និងលឿនជាងទឹកធម្មតា សម្បូរវីតាមីន សារធាតុរ៉ែ ជួយរក្សាតុល្យភាពជាតិទឹកបានយូរ សក្តិសមសម្រាប់ការលេងកីឡា និងគ្រប់សម្មភាពរស់នៅប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZgDGozqZL85CuKVkdnB4CrDDkDOLQSH3b87iS-im39RIY3zT-6pA3_zTwEuLh0FubNG74nGj7OP8fBrevDoecZgDa9s-XzQBDHY9qbbs3NzzG6vwBwH-F1I3cgZ09UOQZIzHnjaU7Gvct3nnJ-kuQeJ3aq_fzlb1qzJhIw3j_bdIdhkSeufLisUK7zI1i/s3000/2024-09-29%2021.40.48.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHbHBqcORm7sMHV7evd4ObambnTuWWpzvMQHtPPDVouPvaqJgYFGOP-_S0p5ArW5BMf6vFtaXZwQe-Uy5_9S7VDocz_Bzfk9Cau7xT1KI_L-JMbsnHS5qTE81nmyGo_245FNOTP3sU5HnkTQVwqZxeCfbTYFdFHQKaY22KaD294OchBobzHZMjsUgkXQk/s3000/2024-09-29%2021.40.55.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHJsm-ZMuFl35oDnjrhYqFAzs8qXBdGMhT2gvCAB3DmNnn5o7pijwiQ3YPFBfX6W6cQzMzuMIz2XlEXSCp6ARe6MYQU4zXRWVsGSBH60TAT8cLYI_vX0T8VWG7KTfWDMfhzqGkcPbjW01d0zW7_ABLJ-8yIAYyoKQTmCJwwrD3nw7kOBUFYTRcnTePWszM/s3000/2024-09-29%2021.41.33.jpg

មិត្តស្រីរបស់ Huang Xiaoming បានវះកាត់កែសម្ផស្ស៤០%នៃរូបរាងរបស់ខ្លួន

0

តារាម៉ូដែលចិន Ye Ke មិត្តស្រីរបស់តារាសម្តែង Huang Xiaoming ដែលជាអតីតស្វាមីតារាសម្តែង Angelababy បានសារភាពដោយត្រង់ៗប្រាប់អ្នកគាំទ្រនៅក្នុងការLive ថានាងបានធ្វើការវះកាត់កែសម្ផស្សលើរាងកាយប្រហែល៤០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcYg88KzGNw7bGGp6C_BsR4R9EfJNKSL1OhK3VyYsPWeZrtEHnmV3-EIZ36vGbQ_hGo4dQX-PqVmCB8oPNMjuUBnm7qxLQ1WToSswSEnC6HRk3lruiL4X7AtIB-JJeMa6X9nsVAj0tYPDB2XjYUrV39RqMa6BP41VMjlNaj0lWFkPV29PZ3v6c2kmK3hES/s1813/image_2024-09-28_16-40-51.png

យោងតាមគេហទំព័រ Next Apple កាលពីថ្ងៃទី២៦ ខែកញ្ញា បន្ទាប់ពីប្រកាសស្នេហ៍ជាសាធារណៈជាមួយតារាសម្ដែងដ៏ល្បីរួចមក Ye Ke បានក្លាយជាប្រធានបទក្តៅនៅលើបណ្ដាញសង្គម។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ឈ្មោះរបស់នាងបានជាប់ក្នុងបញ្ជីប្រធានបទក្តៅបំផុតនៅលើ Weibo និង Douyin ដែលជាបណ្តាញសង្គមរបស់ប្រទេសចិន។ មហាជនជាច្រើនបានបង្ហោះរូបភាពចាស់ៗរបស់ Ye Ke យកមកប្រៀបធៀបនឹងបច្ចុប្បន្ន ហើយបានបញ្ចេញមតិលើរូបរាងដែលផ្លាស់ប្តូររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQq1PLxBUql1PboR4MuRUu1rPfVVhJcyoPzB3AkR29ns26IQuxcP9EXH3vT8L2oa1CN_Yqns1hQDQOQsDdddFidULVSDSsk7UwUZW0ZG9RnOY5JsYC9z-imJoUINLjOWeuSh2pxSc6KPUnTshj5pBomJus-FqU273eMIUswiXPq0P-lV69C-FNTRj2g3PN/s2047/image_2024-09-28_16-40-53.png

ក្នុងអំឡុងពេលផ្សាយផ្ទាល់ជាមួយទស្សនិកជន តារាម៉ូដែលរូបនេះបានទទួលសំណួរជាច្រើន «តើអ្នកបានធ្វើការវះកាត់កែសម្ផស្សទេ?» Ye Ke បាននិយាយថា «ខ្ញុំបានធ្វើប៉ុន្តែមិនច្រើនទេ ដូចជារាងកាយទាំងមូលរបស់ខ្ញុំក្លែងក្លាយ ខ្ញុំបានធ្វើឡើងវិញ ៤០% នៃរាងកាយរបស់ខ្ញុំ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBusFgI1mNQEsFjQ3mcY1sBHzogMD0gFKViri83lljyA92bmWhb6xUXiW2Ty6xI0kAFoo0D3YatUvo0Go1QdhAa0VCDTL_k7l_-YpjBXnyXa0vUwjEndRqZyApxdwLFQh2Wt8XQyZVAQtvzPN4P5yLrqfVoDk2OhiTZpRsUid21d7TpGkpQv-6XT9MDDF/s618/image_2024-09-28_16-19-59.png

Ye Ke មានអាយុ ៣២ ឆ្នាំ បញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Shenzhen និងធ្លាប់ធ្វើជាពិធីការិនីនៅស្ថានីយទូរទស្សន៍Shenzhen។ បច្ចុប្បន្ន Ye Ke ជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាង និងសម្លៀកបំពាក់ ដែលតែងតែផ្សាយផ្ទាល់ការលក់ និងទំនាក់ទំនងជាមួយអ្នកទស្សនា។ នាងបានចូលរួមក្នុងការរចនាសំលៀកបំពាក់ និងម៉ូដែលសម្រាប់ផលិតផលម៉ូតរបស់ក្រុមហ៊ុន។ Ye Ke បានលែងលះជាមួយអតីតស្វាមីកាលពី៤ឆ្នាំមុនហើយមានកូន២នាក់ជាមួយអតីតស្វាមី ដោយកូនៗរស់នៅជាមួយឪពុក។ អតីតស្វាមីរបស់នាងក៏បានបង្ហោះអបអរនាងដូចគ្នានៅពេលអតីតប្រពន្ធនិងតារាសម្តែង Huang Xiaoming ប្រកាសទំនាក់ទំនងជាសាធារណៈ។ មុននឹងការប្រកាសនេះអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាង១ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE510CAQ2RiyTekCIRVHK6NOshQyae-J5VkJytjwl-680MDk1BIMgQvnMqCO1WRpbq6DqZ0zRK_CGLjvqWrmt9eLP2exgtdFUDFYrXw3tCe0-wkz7lQ0ZkSj1oxCekRtS3uoN6NF_uA8z7xt3eOpK89rFWrOx4ZC6SBJEuKgdUek4qudzpYbrwE5qptJOR/s768/image_2024-09-28_16-40-56.png

ចំណែក Huang Xiaoming និង Angelababy វិញអ្នកទាំងពីរបានប្រកាសលែងលះគ្នា ក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីរៀបការបាន៧ឆ្នាំ។ អ្នកទាំងពីរមានកូនប្រុសម្នាក់ជាមួយគ្នាហើយបច្ចុប្បន្នស្ថិតនៅក្រោមការមើលថែរបស់ Angelababy ៕

អ្នកបង្កើតមាតិកាជនជាតិកូរ៉េម្នាក់មានអ្នកតាមដានជិត១២លាននាក់លើទិកតុកលេងបទចម្រៀង វណ្ណដា

0

ប្រៀបដូចជារឿងអភិនិហាមួយសម្រាប់តារាចម្រៀងរ៉េប វណ្ណដា ខណៈបទចម្រៀងដែលទម្លាក់ជាង៥ខែមកហើយស្រាប់តែផ្ទុះកក្រើកលើទីផ្សារម្តងទៀត។ ការផ្ទុះបទចម្រៀង «សង្រ្កាន្តស្គាល់ស្នេហ៍» ឡើងវិញនេះបានទាក់ទាញការចូលលេងរាប់ម៉ឺននាក់ចាប់តាំងពីតារាល្បីៗនៅប្រទេសថៃ អ្នកបង្កើតមាតិកាល្បីៗនិងអ្នកលេងបណ្តាញសង្គមទិកតុកជាច្រើនទៀតរហូតធ្លាយមកដល់អ្នកបង្កើតមាតិកាជាជនជាតិកូរ៉េម្នាក់ទៀតមានឈ្មោះថា Kejimin ក៏លេងបទ វណ្ណដា ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixqAyEJq3FdY2Ubw1FW7bHAekHLCgpJhThL8GtjQtPE3WQBR2yagUlKAwVnR-1PdAnA8bZT1EpIjEak6i4kCuOTHHCTawBOLmaPbaxuvakWOqOTKzpQaG3UohwJumtD41WS9QBbEsIWCZfwdm8vx1elmHBOmZYBTuOAvyCikFO4GxIkfUeC9E2lCyY-ICb/s898/image_2024-09-28_14-52-32.png

ថ្ងៃទី២៨ ខែកញ្ញា នេះអ្នកគាំទ្រមានការចាប់អារម្មណ៍ទៅលើគណនីទិកតុកមួយឈ្មោះថា Kejimin ជាជនជាតិកូរ៉េដែលមានអ្នកតាមដានរហូតដល់ ១១.៨លាននាក់បានបង្ហោះវីដេអូមួយលេងបទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍»។ មិនត្រឹមតែចូលលេងប៉ុណ្ណោះទេតែស្រីស្អាតរូបនេះបានបង្ហាញទង់ជាតិកម្ពុជានិងកូរ៉េខាងត្បូង ប៉ុន្តែបានដាក់ចំណងជើងជាភាសាថៃមានអត្ថន័យថា «សួស្តី»។ ការដាក់ចំណងជើងបែបនេះទំនងដោយសារតែបទនេះបានផ្ទុះកក្រើកខ្លាំងនៅក្នុងប្រទេសថៃ។

គួរឱ្យដឹងថា kejimin គឺជាអ្នកលេងទិកតុកល្បីម្នាក់ប្រចាំប្រទេសកូរ៉េមានអាយុ២៣ឆ្នាំ។ នាងក៏ជាអ្នករាំនិងជាតារាម៉ូដែលម្នាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyh66NxEUOmgcKMQU4q1MZF6sbXjNS-q6ntgpE1IXL21Hbnwk9SSczeji9WhKU1j4_5h0oyBIM7qEV9SeFx1BQBeZ6N4ZXgYTvhyphenhyphen9QOKCge6SI3EioUN3aUHPEYHrClDsDg_w1c-d9apOHmkDgsHVegVy5ZDM4PmwyVp64RIGYRzYJK1aaLQT8LXW62yy2/s691/image_2024-09-28_14-52-33%20(4).png

បទ សង្រ្កាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា ដែលផ្ទុះកក្រើកលើទិកតុកឡើងវិញនេះមានតារាល្បីៗដូចជាតារាសម្តែង Pinky Savika តួនាងថងឌីឆ្នាំ២០១២ បានច្រៀងផ្ទាល់តែម្តងធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពីមានដូចជា Mai davika លេងបទនេះចំនួន២ដង ហើយ Mint Chalida ក៏បានលេងផងដែរ។ ក្រៅពីតារាល្បីៗប៉ុន្មានដួងនេះតារាសម្តែង Faye Malison តួស្រីក្នុងប្រភេទរឿង GL គឺមានការពេញចិត្តពេញថ្លើមចំពោះវណ្ណដា ជាងគេតែម្តងសូម្បីតែLive ជជែកជាមួយអ្នកគាំទ្ររូបនាងក៏បានចាក់បទ វណ្ណដា ស្តាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp-2CFLPBQcpvH-NB3ZFxN2hqLEjbhPVs0P5JNqfvFc6UTFeE2efJRvuXiKQHfGPnPYB8ya0_xz12RzTGPFjQhMnSBI0kzGIq29dAm4zhCgzUEdtvxCqmkEdJkGGStPPaeAwrPjItMRTq9zo2ZknVr0nSiUFsahmQcHPTYM1QNS7VY7rCmw6-TjFk96JnR/s1800/image_2024-05-07_13-55-43.png

នេះគឺជាលើកដំបូងហើយដែលបទរបស់ វណ្ណដា ផ្ទុះកក្រើកខ្លាំងយ៉ាងនេះនៅលើទិកតុកដូចនេះធ្លាយដល់ក្រៅប្រទេសបើទោះបទនេះបានចេញកាលពីចូលឆ្នាំខ្មែរមកម្ល៉េះ៕

ប្លែក ! តើការបម្រើសេវាកម្មបែបនេះដល់អតិថិជន ជាវិធីសាស្រ្តទាក់ទាញអតិថិជន ឬយ៉ាងណា?

0

ប្រទេសជប៉ុន៖ នៅប្រទេសជប៉ុនដើម្បីទាក់ទាញអតិថិជន ម្ចាស់ហាងតែងមានគំនិតប្លែកៗជាច្រើន ដូចជាការបម្រើភ្ញៀវដោយសេវាកម្មទះកំផ្លៀង ខណៈភោជនីយដ្ឋានខ្លះទៀតធ្វើត្រាប់តាមពន្ធនាគារ ដោយអតិថិជនត្រូវបានគេដាក់ខ្នោះដៃជាដើម។ ទោះជាយ៉ាងណាថ្មីៗនេះភោជនីយដ្ឋានមួយដែលមានឈ្មោះថា Bato Cafe Omokenashi វិញក៏មិនធម្មតាដែរ ដោយសារមានបម្រើសេវាកម្មស្តីបន្ទោសអតិថិជន និងយកស្បែកជើងវាយអតិថិជនជាដើម ដែលបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមទាំងក្នុង និងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKtmNOeARa7xoQQcAmghOEGnyRfgNZRALe6votCh2U_kNIPDuGnZefTxJiIgEAdQ-IivIP2OhlyhVIMyCOQdJF62q3UHfCP183euuJcmrCeLD2pR630npH38UTDO4JvqrfQorNrWtFWoQoMfczc8SnqJDeSHjB5e2Dk6136YGvRBspi0O_nqVeFyYMyqhI/s1366/image_2024-09-28_14-49-12.png

Bato Cafe Omokenashi គឺជាភោជនីយដ្ឋានដែលទើបតែបើកថ្មីៗនោះទេក្នុងទីក្រុងតូក្យូ មានបម្រើសេវាកម្មស្តីបន្ទោសអតិថិជន និងយកស្បែកជើងវាយអតិថិជន ដែលសព្វថ្ងៃកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ សេវាកម្មនេះត្រូវបានបំផុសគំនិតដោយកម្មវិធីទូរទស្សន៍មួយដែលដឹកនាំដោយ Nobuyuki Sakuma ។ ហេតុនេះសម្រាប់ភ្ញៀវដែលចង់ទទួលបានបទពិសោធន៍ថ្មីៗ ប្លែកៗអាចមកហាងនេះផ្ទាល់ ដើម្បីស្តាប់ពាក្យមិនល្អ ឬគម្រុះគម្រើយពីបុគ្គលិក និងត្រូវបុគ្គលិកវាយប្រហារដោយស្បែកជើងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAnNIgOnGlt7A0k1qodPZccnI4EalJYIThiSvjwx2PZTeab2-gbgpIzp9Jg7Y4ZImtonf6CEQR8QT7_dhq7EOWkKcjz0r7b2qGkMunYVaqR7cOHZ8NR65kjwMeKhx3B8qom9apIZbYrsmHLLZWfEEmnGjOcNtFKs5kOztv1YNB2FvpMDGf8gBuDCNDtk1b/s1200/image_2024-09-28_14-49-13.png

ទោះជាយ៉ាងណាការធ្វើអាកប្បកិរិយាបែបនេះគឺជាការសំណូមពរពីអតិថិជននោះទេ ដូច្នេះបុគ្គលិកក្នុងហាងត្រូវតែធ្វើតាមអតិថិជនដូចជាការស្តីបន្ទោស ឬវាយនឹងស្បែកជើងជាដើម។ អតិជនខ្លះសំណូមពរបុគ្គលិកក្នុងហាងឱ្យវាយពួកគេចំមុខ ហើយអ្នកខ្លះទៀតក៏សំណូមពរឱ្យបុគ្គលិកក្នុងហាងវាយពួកគេនឹងគូទផងដែរ។ ទោះបីជាយ៉ាងនេះក្តីមនុស្សជាច្រើនដែលបានពិសោធសេវាកម្មនេះ បាននិយាយថា អាហារនៅ Bato Cafe Omokenashi គឺពិតជាឆ្ងាញ់ខ្លាំងណាស់ ព្រោះមានរសជាតិប្លែក និងពិសេសខុសពីហាងដទៃ។ លើសពីនេះអតិថិជនក៏មានការចាប់អារម្មណ៍ចំពោះបុគ្គលិកស្រីៗនៅទីនោះផងដែរ ដោយសារពួកគេមានសម្រស់ស្រស់ស្អាតនិងមានភាពរួសរាយរាក់ទាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBhnFK7-kxisEu9oyfjDsTrAEws2WFUmW9_VqFqC7-Gg8Jr7LoXRDPWwMvacI5rGqHh-P_JMD43fBQs_ZgykqD-9zgVgMzHDsTLGEyVXm7_5InNMOKgXG_ntYKE8k2aXvtjoxz3TzpyUB5HsHy3MhvLWty9KkEauegR45dm69VMAbaK2eXCFoo5FBjByCf/s1200/photo_2024-09-28_14-18-06%20(2).jpg

គួរបញ្ជាក់ដែរថា ការបើកហាងដោយមានបម្រើសេវាកម្មចម្លែកៗបែបនេះមិនមែនជាលើកទីមួយក្នុងប្រទេសជប៉ុននោះទេ កន្លងមកហាងជប៉ុនជាច្រើនបានប្រើវិធីសាស្ត្រនេះ ដើម្បីទាក់ទាញអតិថិជន។ ជាក់ស្តែងដូចភោជនីយដ្ឋាន Shachihoko អ៊ីចឹងគឺមានបម្រើភ្ញៀវដោយសេវាកម្មទះកំផ្លៀង ហើយថ្មីៗនេះព្រះសង្ឃមួយអង្គបានបើកក្លឹបរាត្រីមួយក្នុងទីក្រុងតូក្យូ ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1UkF_mE9hYrmMGrg2vJU_EzxEm1qmGjNWwlf_Ix_COkXd93v-ncDMHCFTJdy4_H8bpcnkWS0nt_hecmTInyUJMmZoDc9G5arWiI8ndsatJ32-1yYeS8iohrAlceUUvzZ2494JxrFWt-GYgniPhAtVA0EiaYYLwAJx-NQH0os-C5YkXU-eDqk8G76dQ5-K/s1280/photo_2024-09-28_14-18-06.jpg

ក្រុមហ៊ុន Netflix នឹងចេញផ្សាយឯកសារស្តីពីរឿងអាស្រូ.វផ្លូវភេ.ទរបស់តារារ៉េបអាម៉េរិក Diddy

0

ក្រុមហ៊ុន Netflix កំពុងចាប់ដៃគូជាមួយតារាចម្រៀងរ៉េប 50 Cent ដើម្បីផលិតឯកសារស្តីពីតារាចម្រៀងរ៉េបអាម៉េរិក «Diddy» ដោយផ្តោតលើការរំលោភផ្លូវភេទ និងការចោ.ទប្រកាន់គំរាមកំហែងដោយហិង្សាលើខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjgMxCZhmOKIpQmyV0_n3rxROZ8_8U1qf8ABDMifR3BUZGxoCaeVY1UiQRQ2pJhPRPFaVh_r6IVEDXKDibfr6cZyB5Oi_lkye8LC2J224VPtw9iz_ywYQ_uzMTAjIv3E9qRHZ_vot-99QwM4E5XPyuFG4CtrOXoTppqMayNYsVVbUkl5YK8JKXTSIEkXCW/s1548/image_2024-09-28_14-38-28%20(2).png
យោងតាម Variety គម្រោងដែលបានប្រកាសកាលពីថ្ងៃទី ២៥ ខែកញ្ញា និងដឹកនាំដោយ Alexandria Stapleton នឹងស្វែងយល់ពីរឿងរ៉ាវដ៏ស្មុគស្មាញដែលមានរយៈពេលរាប់ទសវត្សរ៍ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការផលិត។ 50 Cent និង Alexandria បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្តាច់មុខមួយទៅកាន់ Variety ថា «នេះគឺជារឿងមួយដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស។ វាគឺជាការនិទានរឿងដ៏ស្មុគស្មាញដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ មិនមែនត្រឹមតែចំណងជើង ឬឈុតខ្លីៗដែលឃើញកន្លងមកនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwvC1qghMtzJriJV6St32zGVZmUl5QVZhnRBB9QAZZMmFV3e2nFRErIsPTY7WwQYYELQnZS_Vt6X1ePF7RlWFis28VwFQtO0bnI-kPob2WNVpLxkKCheAXp5tYVxUqQ1QBmywlBKvdEccdNUQTkObZH60g_MOIiBbJuSfK0JHhcVv0pmRct-6CzRsSL6O2/s2000/image_2024-09-28_14-47-17.png
Diddy ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៦ ខែកញ្ញា ដោយប្រឈមនឹងការចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ការវាយដំ និងការរំលោភបំពានដោយហិង្សា។ យោងតាមសារព័ត៌មាន Daily Mail ព្រះរាជអាជ្ញាបានសម្ភាសន៍ជនរងគ្រោះ និងសាក្សីជាង ៥០នាក់ ដោយចំនួនរំពឹងថានឹងកើនឡើង។ Diddy បានសារភាពថាមិនមានកំហុស និងបានស្នើសុំនៅក្រៅឃុំចំនួន ៥០ លានដុល្លារ ប៉ុន្តែចៅក្រមបានបដិសេធសំណើរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz7BGuhe7WRxgFHyxtTLp3EsAJT1sMpHy4tA4BMY6uMa1pYInyofAeeY8alMe9MugOco3vj7lQcHovG3KvMt6mhriznczeYy2H3BkrhYtHtya8IjdjUE9TeLz8cK83b0UeiIcPnePjoLqESlod9_weVsHePI7EWYhNUTPfl9lz_2VwNon13utzdRlPNsC2/s2000/image_2024-09-28_14-38-20.png

យោងតាម CNN ថា 50 Cent និង Diddy មានទំនាក់ទំនងតានតឹងជាមួយគ្នាយូរមកហើយនិងបានផ្លែផ្កាឱ្យគ្នាតាមរយៈតន្រ្តី «ហ៊ីបហប» ដែលសំដៅទៅលើសកម្មភាពគួរឱ្យសង្ស័យដែលបានកើតឡើងនៅ «White Party» របស់ Diddy សម្រាប់ឥស្សរជនរបស់ញូវយ៉ក។ តារារ៉េបរូបនេះក៏បានបង្ហាញពីការសង្ស័យទាក់ទងនឹងការជាប់ពាក់ព័ន្ធសក្តានុពលរបស់ខ្លួនក្នុងការសម្លាប់តារារ៉េប Tupac Shakur ឆ្នាំ ១៩៩៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCx2OtjkediuPxUo0RnfHiawTEyrqLRSwFAls7ufcW0XSqeAYwCc6LNg8Qt9AZ_jBEqY0ezqJ1V-1fyLpa1f-Q-9MwIjYiOibJqBs4j4xzVIdV8Azr_bpwiUJ1SQ1DbFMprD4RuR6Klw3yHZapAStVZ-nUaI-kBsPfVixXbckpj1OHW1GOH9TZ2URHJdYw/s3000/image_2024-09-28_14-38-21.png

Diddy បានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន ដែលនាំឱ្យមានភាពចម្រូងចម្រាសលើការអះអាងដែលថាលោកបានប្រើ «អំណាច និងកិត្យានុភាព» របស់ខ្លួនដើម្បីដាក់សម្ពាធស្ត្រីឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ ណែនាំបុគ្គលិកឱ្យរៀបចំស្ត្រីឱ្យចូលទៅក្នុងស្ថានភាពទាំងនេះ និងជួយបិទបាំងឧក្រិដ្ឋកម្ម។ ទោះជាយ៉ាងណា ក្រុមឯកសារបានសង្កត់ធ្ងន់ថា អាកប្បកិរិយារបស់ Diddy មិនបានឆ្លុះបញ្ចាំងពីវប្បធម៌ហ៊ីបហបនោះទេ។ 50 Cent បាននិយាយថា «យើងមានគោលបំណងដើម្បីធានាថាសកម្មភាពបុគ្គលមិនគ្របដណ្តប់លើការរួមចំណែកដ៏ទូលំទូលាយនៃវប្បធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifjLK7F68QtB1UBDGaTMg-AtLIQhCPx9OgCZpU37XhrjH7OGZCn5TFMn7byg_2w9ja0Cy31KTLbnYm_xV2-nJlApvASHO1iuKUaJEHgDAHiM6v0W7J_4ZCX2EFe20vY9IvjT6BDhDccAVLpiBG9uPZJBKt8HTtYgM_wi7dR1HB8qw1LLx3ajAo30T6zC-T/s1500/image_2024-09-28_14-38-26.png

ភាពយន្តឯកសារនេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពី Diddy ត្រូវបានប្តឹងដោយស្ត្រីបួននាក់ រួមទាំងអតីតមិត្តស្រីរបស់លោក Cassie Ventura ផងដែរ។ ក្រុមភាពយន្តឯកសារត្រូវបានឧទ្ទិសដល់ការផ្តល់សំឡេងដល់បុគ្គលដែលងាយរងគ្រោះ ហើយប្រាក់ចំណូលពីស៊េរីនេះនឹងត្រូវបានដឹកនាំឆ្ពោះទៅរកការគាំទ្រជនរងគ្រោះពីការរំលោភផ្លូវភេទ។

Curtis James Jackson III កើតនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ១៩៧៥ នៅ South Jamaica រដ្ឋ Queens ទីក្រុង New York និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា 50 Cent គឺជាតារាចម្រៀងរ៉េប តារាសម្តែង តារាចម្រៀង សហគ្រិន អ្នកនិពន្ធ និងជាស្ថាបនិកនៃក្រុមហ៊ីបហបដែលត្រូវបានតែងតាំងដោយ Grammy ។ បន្ទាប់ពីចាកចេញពីជីវិតនៃការជួញដូរគ្រឿងញៀន លោកបានចាប់ផ្ដើមអាជីពតន្ត្រីរបស់ខ្លួនជាមួយនឹងអាល់ប៊ុមដំបូងក្នុងឆ្នាំ ២០០២។ នៅឆ្នាំ២០២៤ លោកត្រូវបានគេទទួលស្គាល់នៅក្នុងបញ្ជីរបស់ Forbes ក្នុងចំណោម 50 Top Rappers of All Time។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBJufHXPUOtr8jtQZ88LtyibecNpz46QlAFu4AUPXz6LZjA8LepAxOsldklZ5zC7f5BdQpLNulBJ9Omvcuhlh3PGjrviabCHnAVS9IiCsobc_BDzh7itVR3QtjMMMVjhjBYxTBNcO1Oq6QVen5x4IzIm-UdEQZklZ-DV7zOE7qwtvHHOj4kHkbGxrO9GYG/s1140/image_2024-09-28_14-38-28.png

Sean Combs ដែលត្រូវបានគេស្គាល់ថា Diddy មានអាយុ ៥៤ ឆ្នាំ ហើយបានបង្កើត Bad Boy Records ក្នុងឆ្នាំ ១៩៩៣ ដោយដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យ hip hop ក្លាយជាបាតុភូតសកល។ ក្នុងឆ្នាំ ២០១៣ លោកត្រូវបានចាត់ថ្នាក់ជាអ្នករ៉េបដែលមានជាងគេបំផុតរបស់ពិភពលោក។ ក្នុងអំឡុងពេលនៃអាជីពរបស់ខ្លួន Diddy បានឈ្នះពានរង្វាន់ Grammy ចំនួនបីនិងពានរង្វាន់ MTV Music Awards ចំនួនពីរ។

ទោះបីជា Diddy មិនដែលរៀបការក៏ដោយ លោកមានកូនចំនួន ៧ នាក់ ជាមួយនឹងស្ត្រី ៤នាក់ផ្សេងគ្នា។ ប៉ុន្មានឆ្នាំមកនេះ លោកបានសាងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់តាមរយៈការបណ្តាក់ទុនអាជីវកម្មផ្សេងៗ ដោយ Forbes បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់តារារ៉េបរូបនេះប្រហែល ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXyEnbHcdb1hCGayV88UloTTKurAcNWWL9J7ZmpPPTcmU3iaK3gQAoKdpoTXdJZlG0tkAcrpSO5DOp0iQLGmy-bRGYlioOg10p3LkfNzChEuXByPDaGoM9UhNkKsTOpDkhniZeAV2yKfkkBUsOoKJZ3nQRWRaT2rPJqnJl7S2ydBUJau6XbwOnMYrBdQsc/s793/image_2024-09-28_14-47-17%20(2).png

ចិននឹងនាំចូលអាហារសមុទ្រជប៉ុនឡើងវិញក្រោយផ្អាកអស់១ឆ្នាំ

0

ប្រទេសចិន ៖ កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិននឹងចាប់ផ្តើមនាំចូលអាហារសមុទ្រជប៉ុនឡើងវិញបន្តិចម្តងៗ ក្រោយពីចិនបានផ្អាកការនាំចូលអស់រយៈពេល១ឆ្នាំ ដោយសារបារម្ភថា អាហារសមុទ្រជប៉ុនគ្មានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC-Kb7HQ4C-doPgFU0isVmvYqwd-CYs8AnLj2wnKHFAdlDgYtuLEomU-OesOuaNtP4rlnwU1wuYgjezbmc5Vk9mhEo2wY20GL05UR-e7oCxY8gxeVRJZmtqf1ri63xhu-EVYhUkGD5LnjgEQ-oh428zhd08VJkqJjgo8O6OdcsU_nHVGH7JcQ3xDmQ_Heg/s860/image_2024-09-28_14-35-58%20(2).png

រដ្ឋាភិបាលចិនលើកឡើងថា តាំងពីខែសីហា ឆ្នាំ២០២៣ មក រដ្ឋាភិបាលចិនបានចេញបញ្ជាហាមនាំចូលអាហារសមុទ្រពីជប៉ុនជាដាច់ខាត ហើយចិនក៏ចាប់ផ្តើមអនុវត្តបម្រាមនេះ នៅខែតុលា ឆ្នាំ២០២៣ ។ ការហាមឃាត់នាំចូលអាហារសមុទ្រជប៉ុន ដោយសារជប៉ុនបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZpQjQofgDDYj8Z3DYHlq7cYNooNFoErTy653RNvALcNeuGo01egyadJQD66mASe1xqgPHRIl8UX277j5dcjW-qeLh6nICFjT_Q0pYwkrhfFKKTLbzSJQCTR9dCxqgqkHghGay0taqNF-p7K251dOjSJ73TiTve7puFhGIpfOZFi1PoOcUZP3Lla7iebM/s1280/image_2024-09-28_14-35-58.png

ប៉ុន្តែរដ្ឋាភិបាលជប៉ុននិយាយថា ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនមានសុវត្ថិភាព និងទទួលការគាំទ្រពីទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ។ ការបង្ហូរទឹកកខ្វក់នេះបានធ្វើឱ្យចិនតវ៉ាយ៉ាងខ្លាំងថា គឺជាទង្វើមួយឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយចិនក៏បានហាមនាំចូលអាហារសមុទ្រជប៉ុនគ្រប់ប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxcd-yRh2GDt_ozzuwBmbl_4vkq_vvt8fLd_kvHqUMxXAcSHD9HwWRYLSgGyR8eOGPeu1ZI7t3b40diFzANMcTtz9x832iE6gpmKY_ztgZfQpEzIxhhLvqlwoX4B1jGTjKbMjdAV70lupmeoe5nsrwm5rKrrN-AoYcjjlMRHS-QilZClEtGkMq8qq5Z7V/s1280/image_2024-09-28_14-35-59.png

នៅខែកញ្ញា ឆ្នាំ២០២៤នេះ ប្រទេសចិន និងជប៉ុនបានឯកភាពគ្នាពាក់ព័ន្ធនឹងការបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ ទើបចិនសម្រេចចិត្តលុបចោលការផ្អាកនាំចូលអាហារសមុទ្រជប៉ុន ដែលចិនបានអនុវត្តអស់រយៈពេល១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5FtDlvmTq7qtyaHZDtpEgVsL0iWWVqFCIx93mM6fM8jPHrOFsm9CsKtQiKXn0knRPXjGrA9LaI_1hIY626OpbP-Yb7l4_s9oAALDuglFCXu8QH-QNGDccv_hLo-4xQBDfh56guolQiTsgKDIRdk81iHE2ewBwWOmjFmGP_zpMqfEeHzv7IjKV0Jv7-SUZ/s1600/image_2024-09-28_14-36-00.png

ក្រសួងការបរទេសរបស់ចិនឱ្យដឹងថា នឹងចាប់ផ្តើមកែតម្រូវវិធានការពាក់ព័ន្ធទាំងអស់ដោយផ្អែកលើកត្តាវិទ្យាសាស្ត្រ ហើយចិននឹងនាំចូលអាហារសមុទ្រជប៉ុនបន្តិចម្តងៗ ដើម្បីឱ្យស្របតាមបទប្បញ្ញត្តិ និងស្តង់ដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgovW0qDnRSr2cIu1gZL2_ZAZ0lTcSfCC-vdcH3x-mKoe_9ka9nahIvXYb2KuhOscVJylKAb19-ZiTo_Zh8rtN8fWENWkiEtz_zFT5WMwSkL0dwcFL2fD05MkzPmFOcDLyzWA_VPRPuwUzX-bS0KO9O3LwUn7KuVuXV10xcme8hyHTfUD3BW7ZK4d6gPb_o/s3000/image_2024-09-28_14-36-01.png

ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងថា ជប៉ុនរីករាយណាស់ ដែលចិនសម្រេចចិត្តនាំចូលអាហារសមុទ្រជប៉ុនឡើងវិញ ក្រោយពីផ្អាកអស់រយៈពេលយ៉ាងយូរ ។ ជប៉ុននឹងត្រួតពិនិត្យគុណភាពទឹកដែលបង្ហូរពីរោងចក្រថាមពលនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជនថា អាហារសមុទ្រជប៉ុនពុំប៉ះពាល់សុខភាពទេ ៕

តារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហើបថារូបអ្នកនាងយកអារម្មណ៍ផ្លូវចិត្តសំខាន់បំផុត

0

តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជាអ្នកនាង ឱក សុគន្ធកញ្ញា បានទទួលភាពជោគជ័យយ៉ាងខ្លាំងចំពោះការប្រគំតន្រ្តីទោលលើកដំបូងរបស់ខ្លួនដែលមានអ្នកគាំទ្ររាប់ពាន់ចូលរួមទស្សនាជាមួយតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងស្រុកចាប់ពី៣០ដុល្លារទៅ១០០ដុល្លារ។ ថ្មីៗនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហើបប្រាប់ទស្សនិកជនដែរថាអារម្មណ៍ផ្លូវចិត្តរបស់អ្នកនាងពិតជាសំខាន់ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhZO_0a-42iuRAvuDS42MpDfUFOotIkWrmdj8zgH76NMGvBm8kJolZo3jxxVXd78Gsg0xUSwCnbquublPeHDxAmg7811XkNkKOal-O8U3BLkcvLnsvMigBQBpoDXHNqwjtZ5NC24RKrNs8CvJ6EhsCyFFVVJZKZE5OwU5CTQ3dTUKSScqLIXpF-NInGWFl/s2048/image_2024-09-28_11-50-33.png

នៅយប់ថ្ងៃទី២៧ ខែកញ្ញា អ្នកនាង ឱក សុគន្ធកញ្ញា បានLive នៅលើបណ្តាញសង្គមរបស់ខ្លួនជាង៤០នាទី ទាំងការលក់ផលិតផលយីហោផ្ទាល់ខ្លួន ការជជែកជាមួយអ្នកគាំទ្រ និងការបកស្រាយចម្រៀងខ្លីៗតបតាមការសំណូមពររបស់ហ្វេនៗផងដែរ។ ក្នុងនោះដែរ តារាចម្រៀងរូបនេះបាននិយាយថាមនុស្សដូចជាអ្នកនាងយកអារម្មណ៍ជាធំ ផ្លូវចិត្តជាសំខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaEp0fRX7ehI4cY-CqG1K8Ligv6GEvmndjNodxAKa3ZU9jwtrWNuJ2ib5YCgdIICeIoUzMBioDTK8zdApJlzjuJco7ybCT_MPHfeItbn86owDGNR4l1wmQZub6AX8E74tu_3jScU-Ia3pQStEuet-J0oygG15JJjU0sN2iHPloqv2QVyOkCJZrkwSGLkqW/s2048/image_2024-09-28_11-50-27.png

តារាចម្រៀង ឱក សុគន្ធកញ្ញា ថាបើផ្លូវកាយអស់កម្លាំងវិញគឹអស់ដោយបញ្ជាក់ថានាងជាមនុស្សធ្វើការមិនបានគេងជួនកាលធ្វើការ១យប់២យប់គេងបាន១ម៉ោង២ម៉ោងក៏ឆ្អែតដែរហើយធ្វើការបានធម្មតា។ ប៉ុន្តែកុំឱ្យមានអ្វីមកប៉ះពាល់ផ្លូវចិត្តឱ្យសោះ ប៉ះពាល់កម្លាំងចិត្តផ្លូវចិត្តភ្លាមគឺអស់កម្លាំងភ្លាមមួយរំពិចដូចគេយកដៃមកផ្ទាត់ដួលព្រូសតែម្តង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRWiPXYQET8gjs_G5QDKX9XVGYdfhXJqTrEjWRM_fI5cGaQLweKpbNUI3DLXrvIcsw0bXBy5xAjdzyfxsmwJTjkBQLiGtSYFqf7ofzcVk36_LJQM69MAkALTqAEfoy7uu0jgCuVdhpJtmrJ5G0F7oQSRZ8OsGlPOBZEsR1OpimYYx_D-_S8QtsyNWa2uca/s2048/image_2024-09-28_11-50-23.png

    នៅក្នុងការ Live នោះអ្នកនាងឱក សុគន្ធកញ្ញា បានរម្លឹកពីការប្រគំតន្រ្តីទោលរបស់ខ្លួនគឺទទួលបានស្នាមញញឹម ភាពកក់ក្តៅពិតៗពីអ្នកគាំទ្រ រំភើបចិត្តពីបេះដូងអ្នកគាំទ្រ។ ម្ចាស់បទ «យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ» បានលើកឡើងដែរថា ក្នុងថ្ងៃប្រគំតន្រ្តីមានពេលខ្លះហ្វេនៗមិនបានឃើញរូបអ្នកនាងស្រក់ទឹកភ្នែក។ ប៉ុន្តែពីមួយវគ្គទៅមួយវគ្គរូបអ្នកនាងរំភើបចិត្តនឹងស្នាមញញឹមសំឡេងហ៊ោ ការចូលរួមរបស់ទស្សនិកជនគឺនាងរំភើបមុន១០ថ្ងៃទៅហើយដែលទទួលបានអារម្មណ៍បែបនេះស្រក់ទឹកភ្នែកស្ទើរតែរាល់ថ្ងៃជាអារម្មណ៍បែបរំភើបដោយមិនចង់រំភើបនៅលើឆាកនោះទេព្រោះត្រូវមានកាតព្វកិច្ចធំជូនហ្វេនៗទាំងអស់គ្នា។ អ្នកនាងក៏លើកឡើងដែរថាបើតាមជាក់ស្តែងរឿងយំវិញគឺសឹងតែមួយវគ្គទៅមួយវគ្គយំម្តងប៉ុន្តែរូបនាងបានទប់អារម្មណ៍ខ្លួនឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvSsjpbrxwmChtOewZYR4tNZkS3x8O7L8RReQ0PIwCwY_wxMbRadt_qfp19orcAO1NzX6q1MjJ1nlNb-OU2SuIcEuNwzS81CviYpTmwQ-L4seaW6DkWaAGu9fzFrTAYIX6hZlEGu3W6X2GUf9V9Acol4f2Zmm2gjl764zjJ57ARw4Iyv7hGuMzmkGb63CD/s2048/image_2024-09-28_11-50-21.png

ទើបរៀបការបានប៉ុន្មានខែតារាចម្រៀងជប៉ុន Sayuri ទទួលមរណ.ភាពក្នុងវ័យ ២៨ឆ្នាំ

0

លោក Amaarashi ដែលជាតារាចម្រៀង និងជាស្វាមីរបស់តារាចម្រៀងជប៉ុន Sayuri បានបញ្ជាក់ពីមរណភាពរបស់ភរិយារបស់ខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រ ទី២៧ ខែកញ្ញា Sayuri បានលាចាកលោកកាលពីថ្ងៃទី២០ ខែកញ្ញា ហើយពិធីបុណ្យសពរបស់នាងត្រូវបានធ្វើឡើងជាលក្ខណៈឯកជនដោយគ្រាន់តែមានក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធចូលរួមប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt8PayRKCVqhqzcborEAhAJQBz4Z1Cfsz0JVEOW4e4aWcUkHuBCWIjGtCRI_7A8Pcc2OkK_e9BOk6h7mXHLzJLCp1d-GFQKA-YZk7o6rgGKYsghl8VF5S4AYfHuYJuQgz84gson4X529b49wx1LAqbYLxbJiblxFsn0xUNxDfYWiQHCA4bqr6yMOUtGZg-/s2048/image_2024-09-28_13-46-05.png

ស្វាមីតារាចម្រៀងរូបនេះ បានបង្ហាញថា «យើងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះអ្នកគ្រប់គ្នាសម្រាប់ការស្រលាញ់របស់ពួកគេចំពោះ Sayuri អស់រយៈពេលជាច្រើនឆ្នាំ។ យើងសង្ឃឹមថាអ្នកនឹងបួងសួងឱ្យព្រលឹងនាងបានទៅកាន់សុគតិភព»។ លោកបានកត់សម្គាល់ថានៅថ្ងៃចុងក្រោយរបស់នាង Sayuri បានប្រយុទ្ធនឹងជំងឺ។ ទោះបីជានាងរងទុក្ខយ៉ាងណា ក៏នាងនៅតែបន្តលះបង់ចំពោះតន្ត្រីរបស់នាង ដោយចងចាំនូវការចងចាំរបស់អ្នកដែលចូលចិត្តសំឡេងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2gBclagZM6nvf8IXlac0CzsI7cg5ZVqewORlZ6qG0GXXCDopHvvOIMSMo1aLpWekCuUIJBSvYVKHLPiljtGu4jXRO93KvR7F9NlC9EARh9FuT9zH9MVMd2l-cKs_WgR81y9B3hKZDztuG06qiSF8gFwmmDnQHd1P7G4YG05Ag3rvVBzFHfsYGXPm0RRgz/s2048/image_2024-09-28_13-46-07%20(2).png

Now News បានរាយការណ៍ថា ដោយសារតែហេតុផលឯកជនភាព ក្រុមគ្រួសារបានជ្រើសរើសមិនបញ្ចេញព័ត៌មានជាក់លាក់អំពីបញ្ហាសុខភាពរបស់ Sayuri ។ យ៉ាងណាមិញ នាងធ្លាប់បានប្រកាសកាលពីខែកក្កដា លើបណ្ដាញសង្គមថានាងផ្អាកសកម្មភាពការងារដោយសារពិបាកនិយាយ។ ក្រោយមកនាងឈប់បង្ហោះព័ត៌មានតាមបណ្តាញសង្គម ហើយមិនបានបង្ហាញខ្លួនជាសាធារណៈទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrbbaufmG368pkvQGoTBIyZJnUxAJFs-Zjw5-gFDyzpcxkxLXvzbpuZPdYFoxdv7d8fDrFlZ21r4O9iJmLwIQMkoDaNd-eQFsKFnQgmtsg6x4ZB1qe-UxZ9PAs73KMjbsWo4DQenU4_Ry8uower3HRpPwwAjdFb71IJyik_s64OI3OktraJa4bkcDYqpao/s1366/image_2024-09-28_10-08-08.png
Sayuri បានចាប់ផ្តើមអាជីពរបស់នាងនៅក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ២០១០។ ក្រៅពីការច្រៀង នាងក៏ជាអ្នកនិពន្ធផងដែរ។ នាងបានរៀបការជាមួយ Amaarashi ដែលជាសមាជិកក្រុមតន្រ្តី Misekai ក្នុងខែមីនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi42tdBFd9VfROx1is4gL4xFPThx8pJcC2U_p8ppY59E82DSpPbZ0oUomgoGPgQDHfZGWmEysVDnsDRRHVxfRLpKmMresvUWoCUpZfoh8cvN7tsicGM3boZHICOC2mvZ_Og4xKV2qUZEurnuiuBOHmf9US3OH4Qrr6bPoEyDGKMbnmuY5NjomUWJhc-ioJ/s1360/image_2024-09-28_13-46-07.png

Sayuri ធ្លាប់បានសារភាពថានាងមិនសូវពូកែខាងទំនាក់ទំនងទេ តាំងពីចូលរៀនវិទ្យាល័យមក នាងមានអារម្មណ៍ថា «បាត់បង់ទំនាក់ទំនង» ជាមួយពិភពខាងក្រៅបន្តិចម្តងៗ។ ការលេងហ្គីតា និងច្រៀងបានក្លាយជាវិធីរបស់ Sayuri ក្នុងការនិយាយទៅកាន់អ្នកដទៃ៕

ការផលិតមនុស្សយន្តរបស់ចិនកាន់តែទំនើប និងរស់រវើកដូចមានជីវិត

0

ប្រទេសចិន ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិតមនុស្សយន្តរបស់ចិនកាន់តែទំនើបខ្លាំងឡើងៗ ។ ក្នុងកិច្ចប្រជុំមនុស្សយន្តលំដាប់ពិភពលោក នៅទីក្រុងប៉េកាំង ប្រទេសចិន បានបង្ហាញមនុស្សយន្ត Humanoid ជាច្រើនប្រភេទ ក្នុងនោះមានមនុស្សយន្តកវីដ៏ល្បីល្បាញបំផុតរបស់ចិន ឈ្មោះ ស៊ូ ស៊ឺ ដែលរស់រវើកដូចមានជីវិតពិតៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEx1ANbWS_0EXJlCWnqY8fR5tDON1cGhuIHCyc0xDdIb7HOY5w1LoL170DaTf5nRCpZ4ELbT6HXzY_JM65oncoDoUJ8QjVHj0AC13N9_PEV3P395zLs_YJkoDlLDqKHWhTQKYOBqPOPHQwpewoxRoqfTI3fKBjhn6CexQ1eeophIp2FlctdCSYlRYyEKw6/s1600/image_2024-09-28_13-40-02.png

EX Robots គឺជាក្រុមហ៊ុនល្បីល្បាញផ្នែកផលិតមនុស្សយន្ត Humanoid បានរៀបចំកម្មវិធីបង្ហាញមនុស្សយន្តថ្មីៗជាច្រើន ព្រមទាំងមនុស្សយន្តមានជំនាញធ្វើការងារផ្ទះផងដែរ ។ វាជាមនុស្សយន្តស្រី ដែលក្រុមហ៊ុន EX Robots បានផលិតសម្រាប់ឱ្យជួយធ្វើការងារផ្សេងៗក្នុងផ្ទះ ហើយវាអាចគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាទាំងអស់ក្នុងផ្ទះ និងធ្វើជាមិត្តភក្តិជាមួយសមាជិកគ្រួសារផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtNmJkAQr0OF6aEoF2_ara_JG6Sxf_U4wArCHOe3nOZbEyrvwI3copW-xR7Tu0xMH_nwcZee59SGTiHLSWR10SerDaoi13yRInuYMub-MILruIhY9dP-vADvUZrl9JQnaHy-8ZXYbZxhfD-mcqlF9JuhzC5iWr_F9slqIXogk2jz3GfDW0yiTQrGataC7h/s1000/image_2024-09-28_13-40-02%20(2).png

លោក លី ប៉យ៉ាង ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន EX Robots នៅទីក្រុងតាលៀន និយាយថា ក្រុមហ៊ុនរបស់លោកបានរួមបញ្ចូល Hardware និងបច្ចេកវិទ្យា AI ជាមួយគ្នា ដើម្បីឱ្យមនុស្សយន្តអាចសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗបែប Real Time ។ លោកបញ្ជាក់ថា ៖ «មនុស្សយន្តអាចបំពេញតួនាទីជាអ្នកថែទាំគ្រួសារដ៏សំខាន់ មិនថាមនុស្សចាស់រស់នៅផ្ទះម្នាក់ឯង ឬយុវជន ឬកុមារ ដែលអ្នកទាំងនេះចង់មានមិត្តភក្តិជាមនុស្សយន្ត» ។

លោកបន្តថា មនុស្សយន្តរាប់រយគ្រឿងរបស់ក្រុមហ៊ុន EX Robots ត្រូវបានយកទៅប្រើប្រាស់រួចហើយ ។ ក្រុមហ៊ុននឹងផលិតមនុស្សយន្តបន្ថែមទៀតចំនួន៥០០គ្រឿង នៅឆ្នាំ២០២៤ នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifYq7PjQzJsgGIXDsnU0J8Uav3pfmD_UNJaA7ssNr8ZCZe6163Nrk0enWRrpH_AkZfuekOQMKX1t_mXhoRJzdoDb8Q84TutkGmLBycaqIgrE-OC-2O_v0kqfiLe2apErrt4GkrsdbxqEyqKj9YaHM79aXqm0_afukNo6X2Joto-TgErJMXNmbAgo4W1Z3n/s918/image_2024-09-28_13-40-01.png

ដោយឡែក ក្រុមហ៊ុន Astrobot ដែលមានទីតាំងនៅទីក្រុងសិនជិន ក៏បានបង្ហាញមនុស្សយន្តថ្មីផងដែរ គឺមនុស្សយន្តនេះអាចលេងតន្ត្រីចិនបុរាណឈ្មោះ «យាងឈីន» និងសរសេរអក្សរចិនបាន ។ ក្រៅពីនេះ វាក៏អាចបង្ហាញពីក្បាច់គុនចិន, ធ្វើការងារផ្ទះ និងរៀបចំម្ហូបអាហារទៀតផង ។

លោក ឡៃ ជី ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Astrobot និយាយថា បច្ចេកវិទ្យា AI មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធ្វើឱ្យមនុស្សយន្តមានចលនាដូចមនុស្ស និងអាចរៀនសូត្រវិធីធ្វើការជាប្រព័ន្ធ ព្រមទាំងមានហេតុផលស្រដៀងមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_woC1jzSoXfAL8Lo3csXgLJmiqRaDOjthkocliW30v0xQ0nn0SecXTFtcxZ18_yroLWItg9MDy1OOFihLdXF__W1U6Cb4F2b3u1y81Pzs4ci0Nc7H2aSUYin5LiYR5XOgK26zgYLE6OAkD7nUgvy_AZ8XYj33xwCMhnqH8QTWHMdW-PgIy069_hRXetXZ/s940/image_2024-09-28_13-39-58.png

ក្រុមហ៊ុន Astrobot បានផលិតមនុស្សយន្តប្រុស Humanoid មានលក្ខណៈស្រដៀងមនុស្ស ដើម្បីអាចប្រើប្រាស់សម្ភារៈផ្សេងៗដែលមនុស្សបង្កើតឡើង ព្រមទាំងដឹងពីអារម្មណ៍ផ្លាស់ប្តូររបស់មនុស្ស ។ ក្រុមហ៊ុនរំពឹងថា មនុស្សយន្តនឹងជំនួសកម្លាំងពលកម្មមនុស្សដែលកំពុងធ្លាក់ចុះ និងបំពេញការងារជាបុគ្គលិកថែទាំមនុស្សចាស់ ខណៈចិនកំពុងឈានទៅរកសង្គមមនុស្សចាស់យ៉ាងឆាប់រហ័ស និងមានកម្លាំងពលកម្មធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS4LqgxeiDd7oA5iaM3KX06Ef-VayxclxHZaPp-CfdrKLigp0CocuUxfx_raJ9cBfHnzx2m0NgwjC83EWkSnxoEG5rKOEwRQ6X6bLsnqa0jhpQnTW9WyovfpCPW91A1SBXp5gH78RYOnc0moNVkGHnoGG6f3xvV9ENJCmQHex5PkVq0Fzz250gwhRkTom2/s4000/image_2024-09-28_13-39-58%20(2).png

ការផលិតមនុស្សយន្ត Humanoid របស់ចិនបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០២៣ និងកើនឡើង៨៥.៧% បើធៀបនឹងឆ្នាំ២០២២ ។ ចិនរំពឹងថា ឧស្សាហកម្មមនុស្សយន្តនឹងកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត នាថ្ងៃអនាគត ៕

តោះមកសាកល្បងជាមួយរថភ្លើងជប៉ុនKiha អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ

0

រថភ្លើងរបស់ជប៉ុន ដែលដឹកមកកម្ពុជាកាលពីអំឡុងខែមេសាកន្លងទៅ ខណៈក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះនឹងដាក់ឲ្យដំណើរការតេស្តសាកល្បងរយៈពេល ៣ ថ្ងៃ ទៅកាន់គោលដៅមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWnfwYYkQ0R4jxSjpG0vzgKuC_nrOcp2cp1X89bmb-9l0igiq6MfeBl5IrprjJqdAFaVGgICapjWBkGifpdPSlJtEPmKleu5S7ntdl2mWCpfEn4ut2x5nODEf2UY611hH587x8NaHhaRVq4Yq3-JYmgiRQDgERyIyqdoTqtLFbp5K60JCw9pQdA7HaEvnB/s2048/461497408_1050674376852732_1304181781862597445_n.jpg

កាលពីថ្ងៃទី ២៧ ខែកញ្ញា យោងតាមការចុះផ្សាយរបស់គេហទំព័រ Royal Railway Cambodia បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ យើងខ្ញុំនឹងដាក់ដំណើរការតេសសាកល្បងនូវទូរថភ្លើងជប៉ុន Kiha 182-183 ដឹកអ្នកដំណើរចំនួន ៣ ថ្ងៃ ទៅតាមកាលវិភាគខាងក្រោមគឺ៖

នៅថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា នឹងធ្វើដំណើរទៅកាន់គោលដៅមួយចំនួនដូចជា៖ ពីភ្នំពេញ – ព្រះសីហនុ, ភ្នំពេញ – កំពត, ភ្នំពេញ – កែប, ភ្នំពេញ – តាកែវ។

នៅថ្ងៃអង្គារ ទី១ ខែតុលា នឹងធ្វើដំណើរពីភ្នំពេញ – កំពង់ឆ្នាំង ( រមាស ), ភ្នំពេញ – ពោធិ៍សាត់, ភ្នំពេញ – មោង និងភ្នំពេញ – បាត់ដំបង។

នៅថ្ងៃពុធ ទី២ ខែតុលា ៧:០០ នាទីព្រឹក នឹងធ្វើដំណើរពី ភ្នំពេញ – ព្រះសីហនុ, ភ្នំពេញ – កំពត, ភ្នំពេញ – កែប, ភ្នំពេញ – តាកែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrW0eLZDxTeZFQ0QSRwcbSbNFa-qo509p0zRu46iRcxvycQSsSvXk0MggpIgqvyq75z0awlW92c76jfxMAz5lOyYaTXfjWrcjcKkxwUa2U9ShWTRCRjwxVzdB4BHYjIJSj0dzfZieTAskZojGH_9doHdTnQZyJNQzkSeX0e68D7Xg8mpK0NSc-02tzzZSK/s2048/461432619_1050674306852739_2363084938272859175_n.jpg

គេហទំព័ខាងលើបានបញ្ជាក់ទៀតថា«ដំណើរការដឹកអ្នកដំណើរសាកល្បងទាំង ៣ ថ្ងៃនេះ តម្លៃសំបុត្ររថភ្លើង នឹងរក្សាតម្លៃដើម មិនមានការផ្លាស់ប្តូរ ឬដំឡើងតម្លៃសំបុត្រឡើយ។ សូមអញ្ជើញអតិថិជនទាំងអស់មកទទួលយកបទពិសោធន៍ថ្មី ជាមួយការធ្វើដំណើរតាមរយៈទូរថភ្លើងជប៉ុនទៅកាន់ស្រុកកំណើត និងដំណើរកំសាន្តនានា»។

សូមជម្រាបជូនផងដែរថា ទូរថភ្លើងជប៉ុន Kiha 182-183 គឺជារថភ្លើងរបស់ប្រទេសជប៉ុន ដែលបានដឹកតាមកប៉ាល់ ចូលមកកាន់កំពង់ផែស្វ័យតក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ រថភ្លើងនេះគឺជាសមាជិកថ្មីបន្ថែមមួយទៀត ដែលបម្រើដល់វិស័យផ្លូវដែកនៅកម្ពុជា របស់ក្រុមហ៊ុន Royal Railway Cambodia៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNDTXuYIpkM0pEr0c9TfYxyFsqYmoZBBxLDgk2KYnSPO_TRC3bgxs2bJK03J1CXioY4TC5pPyUbVfTGHu6QCccK3Oprqou4SGj5YFNID3riIsIWP0VNbPD-X5bIWx60xzb9H1y9snaEi8MCGIiOI3Y4H-3mWi6w0IuVrD1-wCdFftil8ypVNltcWC3ObGu/s1280/461529251_1050748713511965_3338236421484167999_n.jpg