សហរដ្ឋអាមេរិក ៖ ឆ្កែយន្តដែលបានផលិតឡើងនៅអាមេរិកបានក្លាយជាជម្រើសគួរឱ្យចាប់អារម្មណ៍សម្រាប់ការធ្វើកសិកម្មនាពេលបច្ចុប្បន្ន ដោយឆ្កែយន្តនេះមានតួនាទីកម្ចា.ត់ ឫសស្មៅ និងសត្វល្អិតស៊ីដំណាំ ។ ហេតុនេះ កសិករពុំចាំបាច់ប្រើប្រាស់ថ្នាំគីមីកម្ចា.ត់ សត្វល្អិតធ្វើឱ្យប៉ះពាល់សុខភាព និងពុំប្រើប្រាស់កម្លាំងមនុស្សទេ ខណៈចំនួនកសិករអាមេរិកធ្លាក់ចុះនាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxUT1OjejW9kOT9EspBWUOfbhN8bt0fEIzxYfDFM6ITE7Oepf931d_kdjVcpKh3oelfdpFmiNZ9bT9d1rX3dtIeXR82-Xs-sx2zO7C2V3of5V-GpAdVasqmNoAorXWupcyhy8eUdsVpGYCGgfvSsuJBlbWpHSZ-5NyxO83uz9nLcIvMYW-d8gHRJAlMJST/s3828/image_2024-09-27_08-34-46.png

ឆ្កែយន្តជួយការងារក្នុងផ្នែកកសិកម្មនេះ បានផលិតឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Texas A&M ដែលយកគំរូតាមឆ្កែយន្ត Spot របស់ក្រុមហ៊ុន Boston Dynamics ។ ឆ្កែយន្តនឹងប្រើប្រាស់កំដៅ ឬបាញ់ភ្លើងចេញមកក្រៅដើម្បីកម្ចាត់ឫសស្មៅ និងសត្វល្អិតបំផ្លាញដំណាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUVusBjVcTioyELdtTA8WHGuMPavfk8Oe_SSPSh2bPkJ97WV32ln0PTWd6bD4NMWeJjo_U-kI2b2zA2Y24fl0l3FMGa4WzzdrsGyanIV72YxAiNuL-l1sujpzrQeSyqSSnj41T4EIW6mGrxMYH39x-e40Hu73d3kT9yXYxwGt2dBO48t4g1fT9Ir4a_1tx/s2400/image_2024-09-27_08-34-51.png

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Texas A&M និយាយថា ឆ្កែយន្តនេះពុំទាន់អាចកម្ចាត់ស្មៅបានទាំងអស់ទេ ប៉ុន្តែគោលដៅរបស់យើង គឺចង់ឱ្យឆ្កែយន្តបំផ្លាញឫសស្មៅ ដើម្បីការពារកុំឱ្យឫសស្មៅដុះលឿន ។ ហេតុនេះ ឫសស្មៅនឹងពុំអាចដណ្តើមសារធាតុចិញ្ចឹមក្នុងដី ឬដណ្តើមពន្លឺថ្ងៃពីដំណាំទេ ហើយឆ្កែយន្តនឹងកម្ចាត់ស្មៅណាដែលពុំងាប់ដោយសារការបាញ់ថ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDiNvaXRhYErOnZvvTW6paIOZj9V_xynW4qTEUi0D8Ho2xljXZ0njXBoOpGhJyLt98AyYHCTwVaT9SvAtxvYyjeedsw7QxKFDf4r7tXiD2_1Z7eJy5kSYHVutdGq3x7cuBAfw0UB4D1OdbdidRZh7B8Y7gdYB5IMxfqK7Gg7UGqlYajGfwi58yEyRDAVyj/s1280/image_2024-09-27_08-34-52%20(2).png

លើសពីនេះ ការប្រើប្រាស់ឆ្កែយន្តបានជួយឱ្យកសិករកាត់បន្ថយការប្រើប្រាស់សារធាតុគីមីផងដែរ ស្របនឹងការដាស់តឿនរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការកម្ចាត់ស្មៅបំផ្លាញដំណាំថា ការប្រើប្រាស់សារធាតុគីមីធ្វើឱ្យប៉ះពាល់ដី និងប្រភពទឹក ឬប៉ះពាល់ការផលិតអាហារ ។ ដូច្នេះ ការប្រើប្រាស់ឆ្កែយន្តបានក្លាយជាជម្រើសថ្មីមួយ ដោយសារវាពុំប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdU_8rr57i6YBVmzyWUlwkEFoSFC2lStQctk2Hag9OLKypjVzNz3LJzHV5ZW7eBn9YiaH5AlTN50QUhjjhCIkWT21lubJvXFd7OjA_xyLYVIx2nA0D862RxAz0SKGR0iagXHDXoTjGsqX5pgivIhW9OraGPcfLh5RNM8rV_f7Wb1BCjFGpHINkt75iKLx/s1280/image_2024-09-27_08-34-52.png

ក្រៅពីនេះ អ្នកស្រាវជ្រាវសង្ឃឹមថា ឆ្កែយន្តនឹងអាចជួយការងារកសិកម្មបានច្រើន ដោយសារចំនួនកសិករអាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់ ។ បើតាមទិន្នន័យរបស់ក្រុមសិទ្ធិមនុស្សរបស់អង្គការពលកម្មអន្តរជាតិអាមេរិកប៉ាន់ស្មានថា អ្នកធ្វើការផ្នែកកសិកម្មបានធ្លាក់ចុះពី៤៤% នៅឆ្នាំ១៩៩១ មកនៅត្រឹមតែ២៦% ប៉ុណ្ណោះនៅឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuge7YqcVj3xYDbMe5Q9sWRFOVswawdXz9aCZVMnat689UZ1pnaIltXmkhxGWdOsYeUsjs6EQG0kIVe_KbE8XBNUYu_48A6aHxx32uFdpi6C2vOmIha9NV2p4aR6tZfxKuwg3iDSVITRlP_x33cdma0j9OEbCBs1zzs-3gOR1TFe6zNpXEqLXnnCUZr5Vc/s2000/image_2024-09-27_08-34-53.png

ក្នុងរយៈពេលយូរ ក្រុមសិទ្ធិមនុស្សរបស់អង្គការពលកម្មអន្តរជាតិអាមេរិកសង្ឃឹមថា ការផលិតឆ្កែយន្តប្រភេទនេះ រួមទាំងការផលិតគ្រឿងយន្តផ្នែកកសិកម្មផ្សេងទៀត ដូចជា ៖ ត្រាក់ទ័រស្កេនផ្ទៃដីកសិកម្មដើម្បីបញ្ជាក់ទីតាំង និងគណនាការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតដោយស្វ័យប្រវត្តិ នឹងអាចជួយកាត់បន្ថយកម្លាំងពលកម្មជាមនុស្ស ក៏ដូចជាកាត់បន្ថយការចំណាយដើមទុន ៕