ដោយសារមនុស្សម្នាក់ធ្វើឲ្យបា.ក់មុខមួយប្រទេស! មិនរង់ចាំយូរក្រោយឃើញការផ្សព្វផ្សាយថាមានករណីបុរសម្នាក់ជេ.រប្រ.មាថ និងគំរាមវា.យលើជនបរទេសម្នាក់ នៅក្បែររបងវត្តឧណ្ណាលោម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការសាកសួរ ដើម្បីនាំខ្លួនបុរសខ្លាំងខាងលើមកបំភ្លឺនៅបុស្តិ៍នគរបាល។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងាព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រោយពីទទួលបានប្រសាសន៍ដឹកនាំរបស់ឯកឩត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍-ខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុជុំវិញរបងវត្តឧណ្ណាលោម ដោយធ្វើការសាកសួរអ្នកលក់ដូរនិងអ្នករត់កង់បីនៅទីនោះ ដើម្បីស្រាវជ្រាវរកមូលហេតុនិងដោះស្រាយបញ្ហានេះយ៉ាងឆាប់រហ័សបំផុត។.jpg)
ក្រោយការសាកសួរ សមត្ថកិច្ចជំនាញបានទទួលដំណឹងមកថា ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងែទី៩ ខែមេសា ឆ្នាំ២០២៦ មកម្ល៉េះ ដោយបុគ្គលជនជាតិខ្មែរខាងលើនេះ គឺជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ ហើយនៅក្នុងថ្ងែកើតហេតុបុរសនោះ បានទៅម្ដុំវត្តឧណ្ណាលោមដើម្បីទទួលអំណោយពីសប្បុរសជន ដែលមកចែកបាយទឹកជូនលោកតាសុីក្លូនិងអ្នករត់កង់បី ហើយក៏បានជួបជាមួយជនបរទេសដែលកំពុង Live វីដេអូដើរសំដៅមករកខ្លួនក្នុងបំណងល្អ និងចង់សួរនាំ តែក៏ត្រូវបុរសនោះបានប្រើពាក្យសំដីមិនសមរម្យនិងគំរាមរកវា.យទៅលើជនបរទេសនោះទៅវិញ ព្រោះមិនចង់ឲ្យគេ live ជាប់មុខខ្លួន។
.jpg)
យ៉ាងណាក៏ដោយ បច្ចុប្បន្នគេនៅមិនទាន់នាំខ្លួនបុរសជនអនាថាខាងលើមកសួរនាំដោយផ្ទាល់បាននៅឡើយទេ ប៉ុន្តែកម្លាំងសមត្ថកិច្ច បាននិងកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំបុរសរូបនោះមកបំភ្លឺនៅប៉ុស្តិ៍នគរបាល និងអនុវត្តតាមជំនាញ។.jpg)
គួរជម្រាបថា ករណីនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមហាជនភាគច្រើនសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការឲ្យតឹងរឹងបំផុត ដើម្បីទុកជាមេរៀនកុំឲ្យមានអ្នកក្រោយៗទៀតយកគំរូតាម ព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា និងខូចមុខមាត់ប្រទេសជាតិទាំងមូល៕










