យោងតាមអ្នកជំនាញជាច្រើនបានណែនាំថា កន្លែងទាំងនេះសុទ្ធតែជាតំបន់ទេសចរណ៍ល្បីៗ ទោះជាយ៉ាងណាអ្នកមិនគួរទៅលេងតំបន់ទាំងនេះឡើយព្រោះវាជាកន្លែងដែលមានតម្លៃថ្លៃនិងមានមនុស្សច្រើនកកកុញពេក ធ្វើឱ្យពិបាកក្នុងការទស្សនា ក៏ដូចជាខ្វះវប្បធម៌ជ្រៅជ្រះ។ លោក Alex Cornici នាយកប្រតិបត្តិនៃ The Traveler ដែលជាទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអ៊ីតាលីបាននិយាយថាការធ្វើដំណើរគឺភ្ជាប់ទៅនឹងបទពិសោធន៍ប្រកបដោយគុណភាព ស្វែងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ និងការរកឃើញថ្មីៗ មិនមែនគ្រាន់តែ “សម្គាល់កន្លែងដែលធ្លាប់បានទៅនោះទេ”។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៦ ដែលអ្នកគួរជៀសវាង៖

១.ភូកេត ឬប៉ាតាយ៉ាប្រទេសថៃ៖ អ្នកជំនាញបរទេសជាច្រើនបានណែនាំអ្នកទេសចរឱ្យរំលងកន្លែងទាំងនេះ ដោយសារចំនួនអ្នកទេសចរលើសកម្រិត ធ្វើឱ្យតំបន់នេះមានការកកស្ទះជារៀងរាល់ថ្ងៃ និងតែងតែមានហ្វូងមនុស្សច្រើនជារៀងរាល់ឆ្នាំ។ នេះនាំឱ្យមានអតិផរណា ការបំពុលកើនឡើង និងការធ្លាក់ចុះនៃគុណភាពជីវិតរបស់ប្រជាជនក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgywGufjqErHjJWn7p_cNr1KsViHv0mvfGkF0QrfiDWjFnPd9B2hyphenhyphenIT1N4OzCWK3qnDKuWTqq6tjcTRNc0OcGk6apudNs12H31kfe6OnY5jYPc1RrdqvhDfVvdncNP7Wu-d-LkvIonPUpXqXW-QdBkP5WdreRWtXMhVfkjyeWiG3mcX3t4XhWUBJa94fdUX/s1500/image_2024-09-26_15-06-26.png

២.ទីក្រុងឆ្នេរសមុទ្រ Dubrovnik ដ៏ល្បីល្បាញរបស់ប្រទេសក្រូអាត៖ យោងតាមក្រុមហ៊ុន Holidu ដែលជាកម្មវិធីកក់សណ្ឋាគារ បានឱ្យដឹងថា ឆ្នេរសមុទ្រ Dubrovnik គឺជាទីក្រុងដែលមានមនុស្សច្រើនជាងគេនៅអឺរ៉ុ។ ដោយសារភាពចង្អៀតនៃអ្នកទេសចរបង្កបញ្ហាជាច្រើនសម្រាប់ទីក្រុងដែលមានផ្ទៃដីប្រហែល ១៤២ គីឡូម៉ែត្រការ៉េ ដូចជាការកកស្ទះនិងការកើនឡើងតម្លៃ។ តម្លៃនៃការធ្វើដំណើរនៅទីនេះសម្រាប់មួយសប្តាហ៍គឺប្រហែលជាង ៧០០ ដុល្លារក្នុងម្នាក់ ដោយមិនរាប់បញ្ចូលថ្លៃសំបុត្រយន្តហោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqqGpWvw_cSiE1ApqD9BqhilxWdcojRW4GBluKXi_2KXmhrk7B_vcYgOOtSgTHMnCCEGjLdQAPY0kD9Yrn7CQdZ7iQ0MCtFgQAumTJDx0otmnvyVGWzHlowh3TqM8JE0cIvLdf-wWtyyqkZccMP9Sojer47ZbNGbHj6Moj72fRYq1WoHghGA8iG1t5gYEa/s1980/image_2024-09-26_15-06-27.png

៣.ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក៖ Jamis Diaz អ្នកជំនាញទេសចរណ៍ និងទីផ្សារនៅ Smoky Mountains បាននិយាយថា ទីក្រុងញូវយ៉កគឺជាទីក្រុងដែលមានតម្លៃថ្លៃបំផុតក្នុងលោក។ តម្លៃខ្ពស់ មានមនុស្សច្រើន និងការបំពុលខ្យល់ រួមទាំងកាកសំណល់កើនឡើង គឺអាចប៉ះពាល់ដល់បទពិសោធន៍ភ្ញៀវទេសចរ។ បច្ចុប្បន្នតម្លៃបន្ទប់សណ្ឋាគារនៅទីក្រុងញូវយ៉កជាមធ្យមប្រហែល ៣៧៥ ដុល្លារក្នុងមួយយប់ ហើយសេវាកម្សាន្ត និងអាហារខាងក្រៅក៏មានតម្លៃថ្លៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVs2vhtf_yxxPL4BYB0lEPpZqwO2tiCGnyJ3hyphenhyphen0bB_S-bIAzgcJT3BoFBQCSp0ObghP75Lz_tz8xiW0BR7mNXE6yc5wRQze3e0kyUUQhmvk02ny3rWQQ2Zb65vodRU-27T1tLlzshamN4sSDnEZt5qxBdHgWq0-k5Y5szIw12BPeEbnHh3K5ZPWq4Otf1p/s1600/image_2024-09-26_15-06-28.png

៤.ទីក្រុង Cancun ប្រទេសម៉ិកស៊ិក៖ យោងទៅតាម Cornici ទីក្រុងនេះមានតម្លៃថ្លៃនិងមានមនុស្សច្រើន។ អ្នកជំនាញនិយាយថា បទពិសោធន៍សំខាន់ៗគឺឆ្នេរសមុទ្រ និងជីវិតពេលយប់ ទោះជាយ៉ាងណាដោយសារមនុស្សច្រើន និងតម្លៃថ្លៃ វាអាចធ្វើឱ្យភ្ញៀវទេសចរពិបាកទទួលយកបទពិសោធន៍ល្អៗណាស់។ លើសពីនេះការចំណាយលើការធ្វើដំណើរនៅទីក្រុង Cancun គឺប្រហែល ៨០០-២,៥០០ ដុល្លារក្នុងម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqOgSEpkXEVCGoAEJUzSlRUDK2_Zw_4FnDTE_2QSaPLmoZqRRPIr1t1EGGqPdmjcvNuGoBzbU7RC7N0dUyYK8n7hUN0Z28nqXHwUI31LfC23KQGIa-d9Wfbe-yjwuoOihYN9TvAjJ7Yi89SWWGoFyI-iEcrZjX1Gku6myBP_wCrj1LLqcHvcjO9GgL2_Xi/s1200/image_2024-09-26_15-07-38.png

៥.ទីក្រុងឌូបៃប្រទេសអារ៉ាប់រួម៖ លោក Alonso Marly អ្នកជំនាញទេសចរណ៍ពី SkyLux Travel បានឱ្យដឹងថា ទីក្រុងឌូបៃមានតម្លៃថ្លៃពេក មិនសមនឹងអ្នកទេសចរធម្មតានោះទេ។ លោកបានបន្តថា ទីក្រុងនេះមានអាគារខ្ពស់ៗ រថយន្តទំនើបៗ និងភោជនីយដ្ឋានថ្លៃៗ ហើយក៏ខ្វះភាពស៊ីជម្រៅនៃវប្បធម៌ធៀបនឹងកន្លែងផ្សេងទៀតផងដែរ ដូច្នេះភ្ញៀវទេសចរគួរជៀសវាងកន្លែងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjb0pXRzKJqjE2ocHbLfo2ttBg9Ose7uNsH3EG9xiJ1LmAxme3RYy_Gyaw_-aD1AzjfywgeDIT-D-RRHh_4KIQq4Ku0PzP6sELRgjZAbiA6hoiEWhW1-hwVDM9AZdcCyKsCdKalCegK9TnvJ5-4Nu62Zkv7NpRYNcpWZxnxKAhMGmOTw8lLFDIHjiXywM0/s1600/image_2024-09-26_15-06-32.png

៦.ទីក្រុង Venice ប្រទេសអ៊ីតាលី៖ ទីក្រុង Venice បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ជាមួយនឹងការកើនឡើងនៃតម្លៃ និងផ្លូវដែលមានមនុស្សច្រើន។ Cornici បាននិយាយថា នេះធ្វើឱ្យបាត់បង់ភាពទាក់ទាញនៃទីក្រុង Venice ហើយអ្នកទេសចរគួរតែពិចារណា ព្រោះការធ្វើដំណើរនៅទីនេះមានតម្លៃថ្លៃណាស់។ យោងតាម Budget Your Trip អ្នកទេសចរនឹងចំណាយប្រហែល ១,៧០០ ដុល្លារសម្រាប់មួយសប្តាហ៍នៅទីក្រុង Venice ដោយអ្នកខ្លះចំណាយជិត ៤,៥០០ ដុល្លារឯណោះក្នុងរយៈពេលដូចគ្នានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhfl3jXfCa1wLLZvsLnM_RHlChF8RNLiQkhVR5-qrj7EKHFavJsPzobi6jzP7DNrqtPjfaX9BRuRM0XDZu2nKMzdhUW_gIRdnyevPFSAd_sd7l-hbU9BKHGJ8Z2K5zoen0Enx91j_doLLXYBwAOctV4hL8T5MGXmS9XFiAT0Vw1n3szyHGqtK05Tgiidp/s2560/image_2024-09-26_15-06-33.png