Home Blog Page 833

យុវជននេប៉ាល់បំបែកឯតទគ្គកម្មឡើងលើភ្នំខ្ពស់បំផុតលើពិភពលោក

0

ប្រទេសនេប៉ាល់ ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកឡើងភ្នំជនជាតិនេប៉ាល់ម្នាក់ឈ្មោះ Nima Rinji Sherpa អាយុត្រឹមតែ១៨ឆ្នាំ បានបំបែកឯតទគ្គកម្មឡើងលើភ្នំខ្ពស់ និងគ្រោះថ្នា.ក់ បំផុតនៅលើពិភពលោក ដែលមានកម្ពស់រហូតដល់ជាង៨.០០០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPLtdWzfztbxXxjsimQGeFXkmvH5zfx-lghmmaXslyIYSIQbviRBWDCC-nNWacNjbdWINETnhjbkpUfo6JsX0VLVIT7ath3zv0QabZpteYrDWMMjsSrB2LJzGmNMNd_BPzwCIwJcBQufhUa4w00G81f_gEkuRKn4JUXnmr1_cy8jO8DEoD_f-XNbqVyQ0t/s1024/image_2024-10-10_08-24-25.png

លោក Nima អាចឡើងលើកំពូលភ្នំ Shisha Pangma ដែលមានកម្ពស់៨.០២៧ម៉ែត្រនៅទីបេ បានដោយជោគជ័យ កាលពីថ្ងៃទី៩ ខែតុលា ។ នេះចាត់ទុកថា គឺជាបេសកកម្មដ៏ជោគជ័យមួយក្នុងការឡើងលើកំពូលភ្នំខ្ពស់បំផុតលើពិភពលោក ។ រីឪពុករបស់លោក Nima ប្រាប់ថា ការឡើងលើកំពូលភ្នំដ៏ខ្ពស់បំផុតនេះ ដោយសារកូនប្រុសបានហ្វឹកហាត់យ៉ាងល្អ ហើយលោកមានទំនុកចិត្តថា កូនប្រុសពិតជាអាចធ្វើបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0QMDfNMpHTqFZ4qS5wNSBGPo6-Uh4sYRLAG469EoUCnuRhCnm193RKmg3wdnMLXOpD-OG2JO4_NU54Gh0t_mwLyQ0k372QLOr4aHnudQd68NWr-NfBDi_SDKEV84gXOyuQWufN8Sxk3Upr3GLJlcHDCXcL4YaOd3qBEZcGaa7qFcFaK0ZRO4-ccrzasQJ/s3024/image_2024-10-10_08-24-26.png

លើសពីនេះ វាជាការព្យាយាមយ៉ាងខ្លាំងបំផុតរបស់អ្នកឡើងភ្នំ ដែលត្រូវឆ្លងកាត់ឧបសគ្គ និងគ្រោះថ្នាក់ជាច្រើន ដូចជា ៖ ការខ្វះខាតខ្យល់អុកស៊ីសែន ។ លោក Nima និយាយថា ៖ «ការឡើងលើកំពូលភ្នំខ្ពស់លើពិភពលោក គឺជាក្តីសុបិនរបស់អ្នកឡើងភ្នំគ្រប់រូប ។ ការឡើងភ្នំមិនត្រឹមតែជាការងារពិបាកប៉ុណ្ណោះទេ ប៉ុន្តែវាជាការពិសោធន៍ពីភាពរឹងមាំ ការអត់ធ្មត់ និងការឈ្លក់វង្វេង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh80QUottt9jhdag45-ksz18V15WQU-rq8AL4yqyok_4xBLqMxcG9bdXSud7kcAvDbIqHHRZElLhIa2mSBsh_8nMO5fci0dWW9F98xwcpBkWV3uPOOBaY_3DDTQ6WQvAyWMvmXd0YzZxH_96oi9JoQLSSUH4Vvxg3FvwxHBQoFP4dOH5QRDzMjAKRPHLg_7/s700/image_2024-10-10_08-24-27.png

លោក Nima ចាប់ផ្តើមឡើងលើភ្នំខ្ពស់ៗតាំងពីអាយុ១៦ឆ្នាំមកម៉្លេះ ហើយលោកអាចឡើងភ្នំយ៉ាងស្ទាត់ជំនាញ ដោយសារលោកជាប់សាច់ឈាមអ្នកឡើងភ្នំ ដែលធ្លាប់បំបែកឯតទគ្គកម្មពិភពលោករួចមកហើយ ។ បច្ចុប្បន្ន លោកជានាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ផ្នែកឡើងភ្នំ ដែលជាក្រុមហ៊ុនធំបំផុតនៅប្រទេសនេប៉ាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3-zdbuwlI8LvmAKxO4AWFXVFczNKjgvx8lg-WtfK3c8B8crEv59nYDjiyC3JRcnnpEV8yRbK9MWHEpniLbm1GRiRJ3Ho4R4ejWs9wsiMcUejR2sQxjBOIqfNt-U-z5IopCxrhUo86KXWAn5s-EASBmMCVgSIBP_SoxQIXlM2YuQjT0YKConEsTUA13_6V/s3000/image_2024-10-10_08-24-27%20(2).png

កាលពីរដូវរងាឆ្នាំ២០២១ ក្រុមអ្នកឡើងភ្នំជនជាតិនេប៉ាល់បានឡើងលើកំពូលភ្នំ K2 ដោយជោគជ័យលើកដំបូង ។ វាជាភ្នំខ្ពស់លំដាប់ទី២ លើពិភពលោក និងមានគ្រោះថ្នាក់បំផុតនៅប្រទេសប៉ាគីស្ថាន ដែលមានកម្ពស់៨.៦១១ម៉ែត្រ ។ មុននេះ កាលពីឆ្នាំ២០១៩ ជនជាតិនេប៉ាល់ម្នាក់ ក៏បានបំបែកឯតទគ្គកម្មឡើងភ្នំខ្ពស់លើពិភពលោកផងដែរ គឺឈ្មោះ Mingma Gyabu Sherpa ពេលអាយុ៣០ឆ្នាំ ៕

ក្រសួង បញ្ចេញកាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងបាក់ឌុប២០២៤

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ បានបញ្ចប់ទៅជាស្ថាពរ ដោយមិនមានឃើញសកម្មភាព មិនប្រក្រតីណាមួយកើតឡើងនោះទេ។

ក្រោយពីប្រឡងចប់ បេក្ខជនមានពេលជាង៣សប្តាហ៍ សម្រាប់សម្រាក ឬក៏ដើររកសកលវិទ្យាល័យ មុននឹងក្រសួងធ្វើការប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់មណ្ឌលភ្នំពេញ និងខេត្តកណ្តាល ខណៈតាមខេត្តផ្សេងទៀតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧ នាក់)៕

អតិថិជនដើរផ្សារទំនើបនឹងអាចប្រើប្រាស់រទេះដាក់អីវ៉ាន់ហោះនាពេលឆាប់ៗ

0

ប្រទេសកូរ៉េខាងត្បូង ៖ នៅតាមផ្សារទំនើបនានាតែងតែមានកន្ត្រក ឬរទេះរុញសម្រាប់ឱ្យអតិថិជនដាក់អីវ៉ាន់ផ្សេងៗ ហើយអតិថិជនត្រូវរុញរទេះទៅកាន់ចំណុចនានាដោយខ្លួនឯង ។ បញ្ហាលំបាកក្នុងការលើក ឬរុញអីវ៉ាន់ចុះឡើងក្នុងផ្សារទំនើបបានធ្វើឱ្យក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូងស្រាវជ្រាវបង្កើតរទេះដាក់អីវ៉ាន់ហោះ ដើម្បីជួយសម្រួលដល់អ្នកដើរផ្សារពុំចាំបាច់លំបាក គឺគ្រាន់តែបញ្ជាឱ្យវាធ្វើចលនាដោយស្វ័យប្រវត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6MCi6MPckibZVojNi-U4PeTkkoPmi5veL03n-cfN5Kk5p_0eZYIuDBiLS90dWIr5-drWqSfA9bQs7RfIxt-CqxZ9UyNBf837CvMVYDedfle3IDdNJvr0C0LkdpA0HjqZn8J0gHjb-IYGWk5UngH6h-jTaPnVO9CGGWGASlo3MnscvzXy0_oiCXDuGFoU4/s654/image_2024-10-09_16-02-53%20(2).png

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅទីក្រុងសេអ៊ូល (Seoul National University of Science and Technology) ប្រទេសកូរ៉េខាងត្បូងបានស្រាវជ្រាវបង្កើតរទេះហោះសម្រាប់ដាក់អីវ៉ាន់ក្នុងផ្សារទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ។ រទេះនេះមានលក្ខណៈស្រដៀងនឹងរថយន្តហោះ ឬដ្រូន ដើម្បីឱ្យអតិថិជនងាយស្រួលដើរទិញអីវ៉ាន់ នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs1XOo0veg4sO1prxXgZDhmJ-rS3h4sbIU2NR99KOub67uSasHo1fLciYuzkoC29BmnqMRkcI2dza5X3ulHnYaSATutLp8zKxY_30s4cDsxgHbEbtG_E8kv_7wQEusHgIUqVds1hJqwz1LkRkazJ32ppJKIXuiHwS5mdNV-rOEQRsu4Rz-diS_f9ZG68fZ/s1200/image_2024-10-09_16-02-53.png

រទេះដាក់អីវ៉ាន់អាចហោះបាននេះមានឈ្មោះថា «Palletrone» ហើយតាមការសាកល្បងរបស់ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា រទេះនេះអាចដាក់អីវ៉ាន់មិនលើសពី៣គីឡូក្រាម ។ ប៉ុន្តែភាពជោគជ័យរបស់ពួកគេ គឺវាមានរូបរាងដូចរទេះដាក់អីវ៉ាន់ក្នុងផ្សារទំនើបទូទៅដែរ ដោយអ្នកប្រើប្រាស់ត្រូវឈ្វេងយល់ពីរូបវិទ្យា, វិស្វកម្ម និងការគណនាកម្រិតខ្ពស់ ។ ក្រៅពីនេះ អតិថិជនអាចបញ្ជាឱ្យវាធ្វើចលនាចុះ-ឡើងតាមតម្រូវការ ដោយមានដៃចាប់សម្រាប់បញ្ជាទិសដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6zvIiFJNGjjrAfEqjRWAJlbXqCzD4jJHcFLhWWHsR8SL-Iy3xKGdM4vVpC-bOLBG67yu_rxTDHcGIxsXz_bLHHMfMnrqc4CA6bKzBA7N-UHnOW81J8BuSGpzRtLY__z2yN-w4QxYpjI9Tq6csH7fVijhUTrBAdLRQe4iiYHAcOKFUxZuAs6ZYZ9dsCJCf/s1200/image_2024-10-09_16-02-54.png

អតិថិជនអាចគ្រប់គ្រងល្បឿន និងការបម្លាស់ទីរបស់រទេះដាក់អីវ៉ាន់ទៅកាន់ចំណុចគោលដៅ ដូចជា ៖ ការរុញ និងការបត់ឆ្វេង-ស្តាំ ។ លើសពីនេះ ពេលឡើង-ចុះជណ្តើរ រទេះនេះនឹងមិនហោះខ្ពស់ជាងកម្ពស់អ្នកប្រើប្រាស់ ឬហោះផ្អៀងខ្លាំងធ្វើឱ្យធ្លាក់អីវ៉ាន់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ6slKJFPHVuq9QFVc4kkgHln3XhbJYFukDFqWRDhdAzEgr6cJglLCJ8dsiHP9hnWb0093mb5Mn4nuNIIu7DYdPFPgU_RkLylnjFRxGOCFVr_BznMsLIvGvX_O0XYUjrMhLBlCyptNd5gkyRkJWq5UoENvYLuuDIoM7EXmurM6SS_XXWLRBS4i5eHNrvPY/s1280/image_2024-10-09_16-02-53%20(3).png

ការបង្កើតរទេះដាក់អីវ៉ាន់ Palletrone របស់ក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូងត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី IEEE Robotics And Automation Letters នាពេលកន្លងមក ។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា អតិថិជននឹងអាចប្រើប្រាស់រទេះដាក់អីវ៉ាន់ហោះនាពេលឆាប់ៗ ហើយនៅដើមខែតុលា ឆ្នាំ២០២៤នេះ ពួកគេកំពុងរកវិធីឱ្យ Palletrone អាចដាក់អីវ៉ាន់លើស៣គីឡូក្រាម ៕

ពូទីន បន្ថែមលក្ខខណ្ឌថ្មី ដែលអាចឱ្យរុស្សុីប្រើប្រាស់គ្រាប់នុយក្លេអ៊ែរបានភ្លាមៗ

0

ប្រធានាធិបតីរុស្សីលោក ពូទីន បានធ្វើការបន្ថែមលក្ខខណ្ឌថ្មី ក្នុងការប្រើប្រាស់គ្រាប់នុយក្លេអ៊ែរ ខណៈភ្លើងសង្គ្រាមជាមួយអ៊ុយក្រែននៅតែបន្តអូសបន្លាយជាង៣ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh87xzTlPqEBvB8NX44C7-QPq61GyjRRMX22N8VOhwv8w5Ua-H-3bllxvPkwBEXbB3VlZKXThig7rvfK1f9MOnQhS1va9pFWKxTkISlt4Ry-LWuHg-ge_6kqS-hsoJCb51YV_f-53bowisbX5OsYNx0Cm2OnWw2I_ml50fsTrEqH_9B6KpikQJ_dGdA9hWa/s1280/image_2024-10-09_14-20-57.png

លក្ខខណ្ឌថ្មីនេះ បានចែងថា៖” រុស្សុីនឹងបាញ់គ្រាប់នុយក្លេអ៊ែរភ្លាមៗ បើខ្លួនត្រូវបានឈ្លានពានពីប្រទេសដែលមានការគាំទ្រពីប្រទេសមានគ្រាប់នុយក្លេអ៊ែរ ដោយចាត់ទុកថាជាការវាយប្រហាររួមគ្នា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK2bc-4p2ZhOh-Go7mV_uTFTpyemZYpKAZg4s2LbVhWyea_de3QDChCKsp0I5oER3L2v9r1VRlCaYbpDpUopWWaPqsxKzZ8OGCEWttGiA3mGSRyECmL7JGS4ojL-xdsmB-RmSHA_P2TJ1dVORncu_4aJb7-dV9AR6tQ2nYIUwevAdzdFxuGclj-8SYSFpk/s1600/image_2024-10-09_14-20-58%20(2).png

លើសពីនេះទៅទៀត លោក ពូទីន ក៏បានសង្កត់ធ្ងន់ថា៖”ទីក្រុង Moscow នឹងពិចារណាប្រើប្រាស់គ្រាប់នុយក្លេអ៊ែរ ប្រសិនបើមានប្រទេសណាមួយ វាយប្រហារមីស៊ីលខ្នាតធំទៅលើសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន ប្រទេសបេឡារុស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVVxRskpNtZdkwM5hKO8bzCNVOHLC8mlnqIo4-c482eSZw0JH5PCbtWz_IgeQ3sHggC-Wwmo7tkcQLaJbLJGfQrmAf77iMR6MN-dhh-U7v0XP3ctk19A01p1nYWp9kciu9Mq2E5n6yjrX_e3HlihIQQcqFuqTidXOvRJlRQbaxv4Rw8GH4H0RVvKzrB-3h/s1200/image_2024-10-09_14-20-59.png

លក្ខខណ្ឌថ្មីនេះ ជាការគំរាមទៅកាន់អ៊ុយក្រែន ដែលទទួលការគាំទ្រពីសំណាកអាមេរិក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជា៥ពាន់គ្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLvje6Y8vb7Eah1dSg_4j84nkc53cZGauC9gZE87KZLr6TBYtVrhfIY2pvLcmU_FWmrdUga6T5D5ffOGC3V-d_is3VKFyAbOJ0WHFbPe_o56gyHbqol81ElkeI1C2CJw5fwdTKbQqBAsBomAnPJvsUZGJLcZX3m5hos8yY_qAbx2SaghrY7a2EkxSqemhf/s2410/image_2024-10-09_14-21-01%20(2).png

បច្ចុប្បន្នរុស្សុី ជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេក្នុងចំណោមប្រទេសទាំង៩ ដែលត្រូវបានគេប៉ាន់ស្មានថាមានដល់ជាង៦ពាន់គ្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8jfJSlvSDFXqJfdbywT9DzqFTImP4Cxyrw-5QiVbOGEYjQk9K9rMUNzJenCEWgZ7I3aAyrEGiAc47AIEBvSO32eYQw9bfhm123b9A4OanhY0OSxsxxG9rgW38uz35MjoASwFUpvjU5a1e-QNsQuuFKgKQs1JIApvtS6M4yB-k7GpJBSWNsFw7g2hKcESa/s1200/image_2024-10-09_14-21-04.png

គួរបញ្ជាក់ផងដែរថា អាវុធនុយក្លេរអ៊ែរ ជាសព្វាវុធដ៏គ្រោះថា្នក់បំផុតនៅក្នុងពិភពលោក ដោយមានផ្ទុកកម្លាំងបំបែកអាតូម និងជាតិវិទ្យុសកម្មកម្រិតខ្ពស់៕

 

លោក ណាវ៉ាត់ ថា ម្ចាស់ផ្ទះរៀបចំការប្រកួត MGI 2024 និយាយកុហ.ក និងមិនទទួលខុសត្រូវ

0

ប្រទេសថៃ ៖ វាបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកសម្រាប់មហាជនទូទៅ ក្រោយពីហ្វេសប៊ុកផេក «Miss Grand International» បានប្រកាសលុបចោលការធ្វើជាម្ចាស់ផ្ទះប្រកួត MGI 2024 នៅប្រទេសកម្ពុជា និងនាំបវរកញ្ញាចំនួន៧៣ប្រទេស ទៅប្រកួតបន្តនៅថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHmpvgODRpGvWcZF1TlS6t-3ZkHkUL_m0yu1d3NzdfkwfDInjXzbxCIGcKBrO4PpS37oPnvi0OkF2i-xLY6N-GwWeuprtsRsvZLoVN18cNgOh9r_-O6YGD0ljh9Ry8C2FvmqWolSdUbZFRNZ8Xf1pY6_GJFpLGsyjJ7nYPJP8QrbGAU5WReztUD6auNFYG/s2048/369340056_690906639741231_7044674550168517185_n.jpg

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក ណាវ៉ាត់ អ៊ីសារៈក្រៃស៊ីល (Nawat Itsaragrisil) ជាម្ចាស់កម្មវិធី MGI បាននាំបវរកញ្ញាចំនួន៧៣ប្រទេសធ្វើដំណើរមកប្រទេសថៃ ដើម្បីចូលរួមប្រកួត MGI 2024 បន្តទៀត ដោយមានអ្នកគាំទ្រ និងមនុស្សម្នាជាច្រើននាក់មកទទួលស្វាគមន៍នៅអាកាសយានដ្ឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtai0f-W22CxmzgBRdt5G5Bi8lB_uTYuLzfOnH1GngZw_Yi6OhwFz639nBkMu7UClTdVUJWHfPUm_CzW5zIH1oEVLZki9qF5RyIP7WoBUVfNFL2L-SUsRy9HtnqiONHBFS6yI96LTtHuB45l7WMZ0EJ1rNLJekbyfZ1d76YKfjZHd_JKQo-R0MsboC7q14/s1578/409406957_18403544497021731_7612647305751500047_n.jpg

នៅល្ងាចថ្ងៃទី៨ ខែតុលា លោក ណាវ៉ាត់ បាននាំបវរកញ្ញាទាំងអស់ទៅស្រស់ស្រូបអាហារលើទូក «Meridian Cruise» នៅទន្លេចៅព្រះយ៉ា ។ ពេលនោះ លោក ណាវ៉ាត់ ក៏បាននិយាយពីមូលហេតុដែលលោកនាំបវរកញ្ញាទាំង៧៣ប្រទេសមកប្រកួតនៅថៃថា កម្ពុជា គឺជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Grand International គ្មានស្តង់ដារ ទើបធ្វើឱ្យលោកខកបំណង និងខាតពេលវេលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTGMpRSfRwWlxe49kquV8h-lOsXzlySXbooXzHHAfv4ldYecjdemmqWFpXlT5hmsM-LIkbIrp-Cd7qaCP8PuyX9_xce56L_lUd4ypsh0RoFgRLhnXohwighJBXLyPv7OzdRuIvH4hQ9rh_VtnoWhyCUPfnYnAwCfvjcwkswzyc9-hIEXAHPtMwe27XM9JH/s1440/462183101_18463175092021731_4206814786985656129_n.jpg
លោក ណាវ៉ាត់ និយាយថា ៖ «យើងស្គាល់កម្ពុជាតិចពេកហើយ ពីព្រោះបើមើលពីខាងក្រៅ យើងគិតថា កម្ពុជា ជាប្រទេសអ្នកមាន និងរៀបចំពិធីប្រកួតមានគុណភាព ។ កម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI ដោយសារមីយ៉ាន់ម៉ាមិនធ្វើជាម្ចាស់ផ្ទះ ទើបឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីព្រោះខ្ញុំបានធ្វើការជាមួយកម្ពុជា អស់រយៈពេល២ឆ្នាំហើយ ។ ប៉ុន្តែកម្ពុជាធ្វើមិនដូចអ្វីដែលខ្ញុំគិត ហើយពេលខ្ញុំស្នើសុំអ្វីបន្ថែម ម្ចាស់ផ្ទះមិនធ្វើតាមទេ ដោយនិយាយថា វាជាថ្ងៃឈប់សម្រាក គ្មានមនុស្សធ្វើការ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAWhHTrpub3c8NgmpuQng7Ok2ZigVww2NMYVsTRLpgF2pXHwggMzWf7-BGjFwIqzeRyuljcnsjdav0ptPlMhdwoCef7aESKh1aItlHTeChQNhHi3j26nh6JQPxSbolaRA5DQxDGyfvY-WoAxdUwmoxOMNmqmIRB8SAxLXKQJ35hQNQhjCz5Llg7HWfiPTD/s1440/462322692_3399212580213622_7999463711205386283_n.jpg

លោកបន្តថា បើតាមទម្លាប់ បើបវរកញ្ញាធ្វើដំណើរមកដល់អាកាសយានដ្ឋាន គឺត្រូវតែមានការទាក់ទងគ្នានៅអាកាសយានដ្ឋាន ប៉ុន្តែនេះ បែរជាគ្មានអ្វីសោះ សូម្បីតែ Wi-Fi ។ លើសពីនេះ ពេលលោកសំណូមអ្វីទៅកម្ពុជា គឺកម្ពុជានិយាយថា នឹងធ្វើតាមលោក ប៉ុន្តែពេលវេលាមកដល់ កម្ពុជាពុំបានធ្វើអ្វីម្យ៉ាងសោះ ។ ហេតុអ្វីកម្ពុជាធ្វើពុំបាន? កម្ពុជាចូលចិត្តកុហក រហូតក្លាយជាទម្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFOCRJdN9T1m3mMvObheJ4Tnt5fTn4Y5OQr9a1-qWkkpXteMnjqNH5wjYm9eLAyvyxx1MlZe-ptLUyt7iPt_RbccNKMw_fHIag3fsgqZqi9gTMr8wdhifakvvYgUb8wfX3PwcwdCYygc2x-YemaaAF7PbHStoTzuC9CUbidW1soJD3QcFMOZHbm8gCIkne/s1440/451769036_18447624937021731_7257615302789233011_n.jpg

ពីដំបូងប្រាប់ថា នឹងមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍មកចូលរួម ប៉ុន្តែរហូតមកដល់ម៉ោង៤ល្ងាច រដ្ឋមន្ត្រីទេសចរណ៍ពុំបានមកទេ ។ ក្រៅពីនេះ កម្ពុជាប្រាប់ថា បន្តិចទៀតនឹងមានភ្ញៀវមកចូលរួមពិធី៤០០នាក់ ប៉ុន្តែភ្ញៀវមកជាក់ស្តែង គឺមានតែ២០នាក់ប៉ុណ្ណោះ ។ ម្ចាស់ផ្ទះនិយាយអួតរហូតថា ខ្លួនមាននេះ មាននោះ ប៉ុន្តែលោកសុំអ្វី ក៏មិនបានដែរ ហើយរៀបចំពិធីប្រកួតដូចពិធីរៀបការមិត្តភក្តិអីចឹង ។ ការរៀបចំពិធីនេះល្ងង់ខ្លាំងណាស់ គ្មានគំនិត និងគ្មានការទទួលខុសត្រូវ ហើយពិធីប្រកួតអត់សុវត្ថិភាពទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrQBAcyv9Vw9FCtd23QmxUxXI5ur3PivuevnsR_U3LripEPajxYbFaLTHaIaQq3tFDqC_aCHXogkPicvqKf1XTo8soRB7t4H0XriMpfcCmFa8wr8oj8X78v8cqBkUL3htrpu_NQOlXXhBxhrsyhIWMVmDX80VXw8E4k-YD8KPY5tyjQC7WBRcfic2emvYZ/s1280/photo_2024-10-09_14-22-39.jpg

លោកបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ បើចង់ជ្រើសរើសប្រទេសណាមួយធ្វើជាម្ចាស់ផ្ទះ MGI ត្រូវតែគិតឱ្យបានច្បាស់លាស់ជាមុន ។ រីឯការរៀបចំប្រកួត MGI នៅប្រទេសថៃនេះ ពុំបាច់បារម្ភទេ ពីព្រោះថៃមិនព្រមលក់មុខទេ ។ លោកបន្ថែមថា បវរកញ្ញាទាំង៧៣ប្រទេសបានឡើងលើទូក២ជាន់នៅទន្លេចៅព្រះយ៉ា និងសប្បាយរីករាយគ្រប់គ្នាក្នុងការបរិភោគអាហារពិសេសៗយ៉ាងឆ្អែត ចំណុចសំខាន់ គឺបវរកញ្ញាទាំងអស់អាចបរិភោគអាហារថៃបានគ្រប់មុខ ៕

ជប៉ុន ចាប់អារម្មណ៍បង្កើតរោងចក្រផលិតផលចេញពីប្រេងស្វាយចន្ទីនៅកម្ពុជា

0

ក្រុមហ៊ុន មីស៊ូប៊ីស៊ី (Mitsubishi) របស់ជប៉ុន សម្តែងការចាប់អារម្មណ៍ចង់វិនិយោគលើផ្នែកផលិតនូវផលិតផលចេញពីប្រេងស្វាយចន្ធីនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6j2bAb4QnP3mNq44Kqzmk6o-pd3LW3aUIFRrCEkLykhjY-aB2s0XM8D0ogfsW9ZjJSPtKLDH7xs5FVSQWZrkmL7Njsdutmc-DS4YSBDT3npNzKnBMy8TWgRRuiWSC0jrb9UA0ISSuGPnb_LkRqRyAyXFl34sfGd-iLVrpclUlzcxrEyrzhnhho-PDNXXi/s1024/image_2024-10-09_13-32-37.png

បើតាម លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានលើកឡើងថា៖” ស្វាយចន្ទីរបស់យើង មានសក្តានុពលខ្លាំង ហើយអាចកែច្នៃជាផលិតផលផ្សេងៗ ដូចជាក្រែមលាបមាត់ ជាស្បែកហ្វ្រាំងយានយន្ត ជាចំណីអាហារក៏បាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCSKLaWzD22onjW8w19smGPdMcfeYo7iZpno0L9b1yG302Tua8SZOzIH0J3gz8waEbLupmihDdruuiXL-dNJbFR08rtp17IFQo3CqmVXbtQiBVcikIXTwUZbdoy7huzEOObHMAcaiWn6jT6e7lk8sX7LAl7IMzJXnzQLSsFDns4fMQCMeqYew0nC6MJjpD/s1024/image_2024-10-09_13-34-59.png

លោកសង្កត់ធ្ងន់ទៀតថា៖” ភាគីខាងក្រុមហ៊ុនជប៉ុន មីស៊ុយប៊ីស៊ី (Mitsubishi) នៅចាំតែភាគីខាងកម្ពុជាយើងមានតំបន់ឧស្សាហកម្មកសិផលនៅមួយកន្លែង នោះគេនឹងដាក់រោងចក្រកែច្នៃធ្វើប្រេងចន្ទីតែម្តង”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhprvpMBdXHquslMQuHlXK0t3jg54wTOSfrRyqR1IruUPIWBy5GTcj5pq4u7HHWMMVPcc8hYRR_k5Cu5X1lG83qP8KqfIFcRDFk6TQ7OxUJeusLIAViD3kjJ6Dr3xTLNabEJkaLlfSgs_UdjIHzc7m_YyCT6kJOnMEFooXjKzlCQDfsgfonKHYYN7Hqsi_W/s960/image_2024-10-09_13-32-38.png
គួរបញ្ជាក់ផងដែរថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា បើគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiePH48MnN-q2cHLNJppSQ6q7WkW6SKo4dzMxxKH2U7H3Vt8UIHeRaqiyDz_OVVD6JtgKL-z6nOTJoNxEvKJqv-NICLEZOm0TzLRSi7LoFVHuJu6wWnObl1iLKSpex4AJVsRnWD_R0RzuEbBdf7R4QLTPnMd6SncryeSCChfs2mZUR3DJ5KY1HUXO-SxaRr/s1200/image_2024-10-09_13-33-19.png

 

រដ្ឋាភិបាល សម្រេចផ្តល់ប្រាក់ខែដល់សិស្សក្រីក្រពីថ្នាក់ទី១រហូតដល់ចប់វិទ្យាល័យ

0

រដ្ឋាភិបាល បានសម្រេចដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​សិស្សានុសិស្ស​ក្នុង​គ្រួសារ​មាន​ប័ណ្ណ​សមធម៌ ដើម្បីសម្រួលដល់ក្រុមគ្រួសារក្រីក្រអាចមានលទ្ធភាពបញ្ជូនកូនមកសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3NHZblGAMRI2mOjsgiFmYf2JLMIxfbB4qZStL8XeKkWOAESH0HqaRoEAWurZIAaKSK0IdpwEQ2mqOKXolBumKqqW4kKcER1Pb7izfoaI9MLN3l3qWJedio4hzLK8YKNVGN6n29M0gdOiI0ZoiVV5HZ7oJ9qXnpOmXAn1WQncDvkZJik0hmaIGvaULLNRy/s1280/image_2024-10-09_11-35-09.png

កម្មវិធី​ឧបត្ថម្ភ​នេះ អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤នេះ ឬក៏អាចដល់ដើមឆ្នាំ២០២៥ ដោយក្នុងនោះសម្រាប់​ថ្នាក់​បឋមសិក្សាពីថ្នាក់​ទី​១ដល់ទី៦​ និង​មធ្យម​សិក្សា​បឋមភូមិពីថ្នាក់​ទី ៧​ដល់ទី៩​ ទទួល​បាន២មុឺនរៀល​ក្នុង​មួយ​ខែ ខណៈថ្នាក់​មធ្យមសិក្សា​ទុតិយភូមិពីថ្នាក់​ទី ១០​ដល់ទី​១២​ ទទួល​បាន៣មុឺនរៀល ក្នុង​មួយ​ខែ​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWuRfE7zXWIV_-Dt3ncslKC6X3LfkQXmeor9ZbtS0v-kj69qRI2DAIo8pli4Latb29hzEI7-TffOL6A6xB8wW_v-YgY9G1BkOLIlG9xcq-hHoejf25GhViuaR_Nq19XhVFt8kqvP1zele2KUryE8ECjyk02OiRcTYITrWgE9AwX0QO570vDviVPZ_g3KYT/s800/image_2024-10-09_11-35-10.png

ដើម្បីទទួលបាន​ការឧបត្ថម្ភ​នេះ ​សិស្សានុសិស្ស​មក​ពី​គ្រួសារ​មាន​ប័ណ្ណ​សមធម៌(​ប័ណ្ណ​ក្រីក្រ) ត្រូវ​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​ភ្នាក់ងារ​មូលនិធិ​ជាតិ​ជំនួយ​សង្គម (មជជ) របស់​ក្រសួង​សង្គមកិច្ច នៅ​តាម​សាលា​ដែល​ខ្លួន​កំពុង​រៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_NUq2J4y1vTsNtpeIvpE-REVNartvrUVvGEqHoVudBOnX0Z6_TckGzbfi5wVCQ4VVKwJz6uo-8j2dVUAmyN3GK-sny6AuFVghUL87iI3t_fiNn_U2vE1FyGa4EVEXWfSqg293vfxLKH33vTLzy5euTzNWgtofsIeiQzNVfGqNA8qvk7Cgt84qb1DamiCN/s1024/image_2024-10-09_11-35-11.png

គោលដៅ​ដែលរាជរដ្ឋាភិបាល ដាក់ចេញនូវ​​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​សិស្សានុសិស្ស​ក្នុង​គ្រួសារ​ក្រីក្រ គឺ​​ចង់​ឱ្យសិស្សានុសិស្ស​មក​ពី​គ្រួសារ​ក្រីក្រ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​រហូត​ចប់​មធ្យមសិក្សា​ចំណេះ​ដឹង​ទូទៅ​ និងក៏ដើម្បីជួយសម្រួលបន្ទុកថ្លៃចំណាយដល់អណាព្យាបាលបានមួយកម្រិតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyQyXOqPcJhEJz4BZKwficRF8VOoGx-YrOgNsYFTl0JAhk61cSkFzz-hwokqGNOnjjx-57oPnJXYvgi1wPsfTtkOd4Na8IejBFbGlreBz5Uo94Fi26ce1fe6Lnrm2zCPx9M6_DjgvIiiJXhSQGlEfrG5Cex3OeOQuod_5F-EEVwcljXOpZrD1czb6gXC4c/s1608/image_2024-10-09_11-35-12.png

 

 

រដ្ឋ សម្រេចអនុម័តគម្រោង​វិនិយោគ​អគ្គិសនី តម្លៃជិត៦ពាន់លានដុល្លារ

0

កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយបានសម្រេចអនុម័តគម្រោងវិនិយោគអគ្គិសនីចំនួន ២៣គម្រោង សម្រាប់រយៈពេល ៦ឆ្នាំ ពីឆ្នាំ២០២៤-២០២៩ ក្រោមទុនវិនិយោគសរុប ៥,៧៩០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwkwnD6msdpisO0rnc3nvq_MFbhR55tor20fXch5T5KNMuxZxq_oxoUm3K61aZx_pBfp22Ll3cyVXlGuPz2TFV8FiZZ_zzms3YOL0-opjfF6DUsxUossfvmBhUiv8GGKwRNwxp4NLgB8jQyeQiUnFFjyTaAMI8O6QxazI_4c8aTDDMnwl9OQvXbplOIXGv/s1280/image_2024-10-09_10-27-02.png

គម្រោងវិស័យអគ្គិសនីទាំង២៣នេះ ចែកចេញជា៦គម្រោងសំខាន់ ដោយរួមមាន៖

• គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ១២គម្រោង
• គម្រោងថាមពលខ្យល់ចំនួន ៦គម្រោង
• គម្រោងជីវម៉ាសផ្គុំជាមួយថាមពលពន្លឺព្រះអាទិត្យចំនួន ១គម្រោង
• គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន LNG ចំនួន ១គម្រោង
• គម្រោងវារីអគ្គសនីចំនួន ១គម្រោង
• គម្រោងស្ថានីយ៍ស្តុកថាមពលចំនួន ២គម្រោងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiERN4MbvTzu8Ts4Zf8TwoKAQxfUb7GeeijKv_AybtNha4SjSCSt1VQLB3AuHo_NxhP6wlrLG8GTiNVS4Mlnu8LHcTK4WylKjCoj8PHzaR8YKN3zWgfGWL4NmhcvgaAXd3ls449HiManrUXj9M7y-kVLf7nJEgErkHdbaRB4xcV8XSOqiVTl7kuFlHxE6tK/s1920/image_2024-10-09_10-27-03%20(2).png

គម្រោងទាំងអស់នេះ មានទីតាំងនៅខេត្ត បាត់ដំបង ខេតត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តព្រៃវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqebjoI5BmuI9HjJryCkoykisuvxkPKSigZKU9cgRwW6UMA48oasm0Dyk8wE3Sb2A1IZQDBlx3g7sVyuHt4SqfiVqA9adPfz3DgtKJuF2y5Umb_w0KparrFGX_7Q5qy8w4OihWj4znNLg-noLIqThU7AZCXx75yYxveFi6e-RXlHCQ7pVb7HZ5f_-bI9N0/s1000/image_2024-10-09_10-27-03.png

គួរបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍវិស័យអគ្គិសនីនេះ អាចផ្ដល់ថាមពលអគ្គិសនីសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ដល់កម្ពុជា និងអាចស្តុកទុកថាមពលបានរហូតដល់២.០០០ មេហ្គាវ៉ាត់ផងដែរ៕

 

ហែលទឹកនៅទីសាធារណៈដោយសុវត្ថិភាពមិនខ្លា.ច ឆ្លងរោគគ្រាន់តែប្រើឧបករណ៍នេះ

0

ប្រទេសអង់គ្លេស ៖ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនៅប្រទេសអង់គ្លេសបានផលិតឧបករណ៍ចាប់សញ្ញា AI ត្រួតពិនិត្យគុណភាពទឹកតាមប្រឡាយ និងឆ្នេរសមុទ្របែប Real Time ដើម្បីជួយកាត់បន្ថយគ្រោះថ្នា.ក់ របស់អ្នកលេងទឹកដែលអាចឆ្លងមេរោគ E.Coli ។ មេរោគនេះបណ្តាលឱ្យអ្នកលេងទឹកឈឺពោះ និងឆ្លងមេរោគក្នុងប្រព័ន្ធតម្រង់នោម ជាពិសេស ស្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAhqewdqpn3axnn3goN0US-zt7PYpt9RJOovEAbaBJK4h9fmClrGtQCav7EB7bx2kIUMRNT1JwzrtXvEbRFTojn-cF6n3N13QmhoeCdDg9Hf9F37XzmnNZZfNk4NHFwZwvjqsc-nanryRqHyCsv79q1RoHK7bb3v2wDqJWrvdUT9AASMTpNgBZ-va_V6SR/s1061/image_2024-10-09_09-03-51%20(2).png

Wessex Water គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទឹកស្អាតដ៏ធំរបស់អង់គ្លេសបានសាកល្បងប្រើប្រាស់ឧបករណ៍ចាប់សញ្ញា AI ដើម្បីរាយការណ៍ពីគុណភាពទឹកនៅតាមទីសាធារណៈ ។ ឧបករណ៍នេះអាចជួយកាត់បន្ថយការឆ្លងមេរោគផ្សេងៗ ដែលអាចប៉ះពាល់ដល់ពោះវៀន និងតម្រង់នោម ខណៈកាលពីមុន ក្រុមហ៊ុនបានត្រួតពិនិត្យជំងឺក្នុងបន្ទប់ពិសោធន៍ និងចំណាយពេលជាច្រើនខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9KCCJHwKRsUfdtmq0otIpf-Pqi22R3UDL5bfm0hITQFvXhGBABuBIwh6PvwTGAmh2nsROnjTxJq9uwB10M2bU-0jP9oJrxAV-qmZYWRMvxtwSVsYBYyUjKc6vdxehtDS9JHSKahyphenhyphenrFp-ryFvV0U-nWJq6zfoJ0DP6eW0HMRqLbj26VUZDXOWXR1_L7HKP/s1140/image_2024-10-09_09-03-51.png

E.Coli គឺជាមេរោគនៅក្នុងទឹក និងជាមូលហេតុធ្វើឱ្យអ្នកលេងទឹកឈឺពោះ និងមានបញ្ហារលាកតម្រង់នោម ជាពិសេស ស្ត្រី ។ ប៉ុន្តែការត្រួតពិនិត្យរកមេរោគ E.Coli ត្រូវចំណាយពេលជាច្រើនខែ ដោយចាប់ផ្តើមពីការយកទឹកទៅត្រួតពិនិត្យក្នុងបន្ទប់ពិសោធន៍ រហូតដល់ចេញលទ្ធផល ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja1ejGa7nGK-AT0D7yXifj5c9FBU_kmiIowmP0lK9WzEhzhXFJk8Y4i2e_fomjyPXAcMiRvewi7BOO8zNNqmgA6lwNpuoD-ETLm5vOZsCDOVCORnHXskw3UMnKFmOPHVx1GE8LAd3CJwcf7265NgSl0wy4fFcXG1auLg4DBfl5yRvImueOZWogwZhSQmFf/s1512/image_2024-10-09_09-03-52.png

ហេតុនេះ ក្រុមហ៊ុន Wessex Water បានផលិតឧបករណ៍ចាប់សញ្ញា AI ដោយសហការជាមួយក្រុមហ៊ុន UnifAI Technology ដើម្បីដាស់តឿនពីមេរោគឆ្លងតាមទឹក ។ ទោះយ៉ាងណា វាពុំអាចវាស់កម្រិតឆ្លងមេរោគដោយផ្ទាល់បានទេ ប៉ុន្តែជាការប្រាប់ពីបរិមាណមេរោគ E.Coli, សីតុណ្ហភាពទឹក, បរិមាណអុកស៊ីសែន និងអាម៉ូញាក់រលាយក្នុងទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXfTm088vsIhAsl3RpPIhevJ5uErspaFL8RbJeTHCk4mkIrwNqopebM55WfyaQViCmZrTVg6xkyI4pwlc96gVd-SqM11i0uA1WgZSlglVPJyJqp5hHGUikZYAA0rTXgYteeBBRYIwebzhXiT33ImPqhEUYIdI1Rr_NVhjE67DI7LZnfrgvDJ0DPd34skyn/s3264/image_2024-10-09_09-03-54.png

ក្រុមហ៊ុនបញ្ជាក់ថា នៅពេលបច្ចេកវិទ្យា AI រកឃើញការឆ្លងមេរោគផ្សេងៗក្នុងទឹក វានឹងជូនដំណឹងទៅអ្នកប្រើប្រាស់តាមរយៈកម្មវិធីអ៊ីនធើរណេតក្នុងទូរស័ព្ទដៃ ដើម្បីឱ្យពួកគេប្រយ័ត្នខ្លួន ។ វានឹងជូនដំណឹងមកអ្នកប្រើប្រាស់នៅរៀងរាល់៣០នាទីម្តង ។

ឧបករណ៍ចាប់សញ្ញាមេរោគនេះ ខាងក្រុមហ៊ុនបានសាកល្បងដាក់ក្នុងទឹកទន្លេដែលមានមនុស្សលេងទឹកច្រើន ។ នៅឆ្នាំ២០២៥ ក្រុមហ៊ុននឹងដាក់ឧបករណ៍ចាប់សញ្ញាមេរោគក្នុង២០តំបន់ នៅភាគខាងត្បូងប្រទេសអង់គ្លេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC8PfTl9th593vO12wNXO9vW5uyKrIWuk1IQ7srCC4uGUNxZisAv0NcEcQFL-qFiEAiP3RYUlreMyneNoJjn7W-43t-xNnVZvf3TKz1xdwmb8imPCbXsvBLGd26MzK08Hnk3onCmOn3l-DjaOZcMNTs6GSM5ol_xememYo0OuSRPOdGTb1Nu6jkzgDbbpC/s700/image_2024-10-09_09-03-58.png
ក្រុមហ៊ុន Wessex Water និង UnifAI Technology មានគោលបំណងឱ្យឧបករណ៍ចាប់សញ្ញាមេរោគនេះជួយត្រួតពិនិត្យគុណភាពទឹកសម្រាប់អ្នកលេងទឹក និងប្រុងប្រយ័ត្នការឆ្លងមេរោគ E.Coli ។ អ្នកប្រើប្រាស់នឹងចំណាយតិច ប៉ុន្តែទទួលបានឧបករណ៍មានប្រសិទ្ធភាពសម្រាប់សុខភាព ៕

Taylor Swift គឺជាតារាចម្រៀងស្រីដែលមានជាងគេបំផុតនៅលើពិភពលោកវ៉ាដាច់ Rihanna

0

យោងតាមទស្សនាវដ្ដី Forbes កាលពីថ្ងៃទី៧ ខែតុលា ប្រាក់ចំណូលពីដំណើរទេសចរណ៍ពិភពលោក The Eras Tour បានជួយ Taylor Swift វ៉ាដាច់ Rihanna ដែលជាអ្នកកាន់តំណែងតារាចម្រៀងស្រីដែលមានជាងគេបំផុតក្នុងពិភពលោកជាមួយនឹង ១.៤ ពាន់លានដុល្លារអាម៉េរិក ខណៈនាងមានទ្រព្យសម្បត្តិ ១.៦ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdpbF95p5_wQ6Od5eVm0SSgAf6Lrk_fLwlEwvLZF0pAMbwcp9BCKE8SfnwTSyphp08A9z1SVf2he68mv8LRRBg3Wk41WZcmSr8XmcTCE7RBRIVaceaLzLAnRmwDLhdyRpQbKytit3DXjqF3lN7_zfqVp_WmSd3sLswfLuoJNC5nHh4MmxDgwccSo1VnZuE/s1400/image_2024-10-09_08-45-37.png

ទីភ្នាក់ងារព័ត៌មានបាននិយាយថា ប្រាក់ចំណូលភាគច្រើនរបស់ Taylor Swift បានមកពីថ្លៃរក្សាសិទ្ធិបទចម្រៀង និងដំណាក់កាលតន្ត្រី។ នៅខែតុលា ឆ្នាំ ២០២៣ នាងបានចូលក្នុងចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោកជាមួយនឹងទឹកប្រាក់ ១.១ ពាន់លានដុល្លារ ដោយសារប្រាក់ចំណេញនៃស៊េរីការប្រគំតន្ត្រីនេះ។ ទ្រព្យសម្បត្តិដែលបានប៉ាន់ប្រមាណរបស់នាងរួមមាន ៦០០លានដុល្លារក្នុងសំបុត្រ និងថ្លៃសួយសារតន្ត្រី ៦០០ លានដុល្លារពីគម្រោងដើម្បីថតបទចម្រៀងចាស់ Taylor Swift’s Version (២០២១) និង ១២៥ លានដុល្លារក្នុងអចលនទ្រព្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxnBfnU_KMM_PAE51D35tueoKE6nVONjZBEC189EJ-LNoQi2dQcqL0LPKDZc0mlbJD8xqB6qudB494tKxvblZQGWPyzjHtBy2K9odf6LuB7GRKH4viA3BbcVm_XHSb9Tu5NXINDMF4Dfa0mZeM35mSUJoZ0ejLgvi-ezRTof9KcGbj9H6-7Kcd9bYQL6wP/s1500/image_2024-10-09_08-45-38.png

ជាមួយនឹងទឹកប្រាក់ ១.៦ ពាន់លានដុល្លារអាម៉េរិក Taylor Swift ទទួលបានតំណែង 2,117 ក្នុង បញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes ។ ហើយ Rihanna ជាប់ចំណាត់ថ្នាក់ 2,336។ ប្រសិនបើ Swift រកប្រាក់បានពីតន្ត្រីជាចម្បង ប្រាក់ចំណេញភាគច្រើនរបស់ Rihanna បានមកពីភាពជោគជ័យរបស់ក្រុមហ៊ុនគ្រឿងសំអាង Fenty Beauty និងម៉ាកយីហោខោអាវក្នុងSavage x Fenty ដែលនាងបានបង្កើត។
ក្រៅពី Rihanna តារាចម្រៀងស្រីនៅពីក្រោយ Taylor Swift រួមមាន Madonna (៨៥០លានដុល្លារ) Beyoncé (៧៦០ លានដុល្លារ) Celine Dion (៥៥០ លានដុល្លារ)។ Taylor Swift ក៏ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណាត់ថ្នាក់តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងដែលមានជាងគេបំផុតលើពិភពលោកតាមពីក្រោយតារាចម្រៀងរ៉េប Jay-Z ដែលមានទ្រព្យសម្បត្តិ ២.៥ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-3mdpzw6SMfheUf6xfx1RXqgoPLOjYuHnAK97vXV6L3iAi8yYXosZCvamzGd8tx7OS82coaDilfcoCD5rBkVEI8OgLMf3TCnZt8MFuskcFWahxePcIAh5TWHf5u5i2vBmSyy9QR79IefUMCaBsfFPTAwrpKOH9X5t9rffeMA3kaUf16-cnR1LtFGg1akm/s1500/image_2024-10-09_08-45-40.png

Taylor Swift មានអាយុ ៣៥ ឆ្នាំគឺជាតារាចម្រៀង-អ្នកនិពន្ធបទចម្រៀងជនជាតិអាម៉េរិកដែលល្បីល្បាញជាមួយនឹងតន្ត្រីប្រទេសក្នុងឆ្នាំ ២០០៦ ។ នាងបានទទួលពានរង្វាន់ Grammy ចំនួន ១៤ និងពានរង្វាន់ Billboard ចំនួន ២៩ ពានរង្វាន់ VMAs ចំនួន ៣០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipa-_zl29MAvfLVWaWP08YAzhf0iC8DH61MeAy-fUkXz0iTGprbPCbtX9NQZ6716WVNqAg6M6wMEiLJBNUZvQo5JUPdeebEwq1xYzLnF_LV8q1U5djv4Oi7YxAgqmoESrFxKkfhfKDTVIvzTflJ4ZoPcQd0PsiRgtpjTcP6w-9UGEvTK4fkfy8ngHVGOKI/s1296/image_2024-10-09_08-45-39.png
Rihanna មានអាយុ ៣៦ឆ្នាំ ជាតារាចម្រៀង និងជាអ្នកជំនួញ មានដើមកំណើតមកពី Barbados។ ក្នុងអំឡុងពេលអាជីពតន្ត្រីរបស់នាង នាងបានឈ្នះពានរង្វាន់ Grammy ចំនួន៩ ពានរង្វាន់តន្ត្រីអាម៉េរិកចំនួន ១៣ ពានរង្វាន់ Billboard Music Awards ចំនួន ១២និងទទួលបានកំណត់ត្រាហ្គីណេសចំនួន ៦។ នៅខែកក្កដា ឆ្នាំ ២០២២ ទស្សនាវដ្តី Forbes បានប្រកាសថា Rihanna គឺជា មហាសេដ្ឋីដែលបង្កើតដោយខ្លួនឯង ក្មេងជាងគេ នៅសហរដ្ឋអាម៉េរិក៕