ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ បានបញ្ចប់ទៅជាស្ថាពរ ដោយមិនមានឃើញសកម្មភាព មិនប្រក្រតីណាមួយកើតឡើងនោះទេ។
ក្រោយពីប្រឡងចប់ បេក្ខជនមានពេលជាង៣សប្តាហ៍ សម្រាប់សម្រាក ឬក៏ដើររកសកលវិទ្យាល័យ មុននឹងក្រសួងធ្វើការប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់មណ្ឌលភ្នំពេញ និងខេត្តកណ្តាល ខណៈតាមខេត្តផ្សេងទៀតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧ នាក់)៕










