Home ព័ត៌មានជាតិ ជប៉ុន ចាប់អារម្មណ៍បង្កើតរោងចក្រផលិតផលចេញពីប្រេងស្វាយចន្ទីនៅកម្ពុជា

ជប៉ុន ចាប់អារម្មណ៍បង្កើតរោងចក្រផលិតផលចេញពីប្រេងស្វាយចន្ទីនៅកម្ពុជា

98
0

ក្រុមហ៊ុន មីស៊ូប៊ីស៊ី (Mitsubishi) របស់ជប៉ុន សម្តែងការចាប់អារម្មណ៍ចង់វិនិយោគលើផ្នែកផលិតនូវផលិតផលចេញពីប្រេងស្វាយចន្ធីនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6j2bAb4QnP3mNq44Kqzmk6o-pd3LW3aUIFRrCEkLykhjY-aB2s0XM8D0ogfsW9ZjJSPtKLDH7xs5FVSQWZrkmL7Njsdutmc-DS4YSBDT3npNzKnBMy8TWgRRuiWSC0jrb9UA0ISSuGPnb_LkRqRyAyXFl34sfGd-iLVrpclUlzcxrEyrzhnhho-PDNXXi/s1024/image_2024-10-09_13-32-37.png

បើតាម លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានលើកឡើងថា៖” ស្វាយចន្ទីរបស់យើង មានសក្តានុពលខ្លាំង ហើយអាចកែច្នៃជាផលិតផលផ្សេងៗ ដូចជាក្រែមលាបមាត់ ជាស្បែកហ្វ្រាំងយានយន្ត ជាចំណីអាហារក៏បាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCSKLaWzD22onjW8w19smGPdMcfeYo7iZpno0L9b1yG302Tua8SZOzIH0J3gz8waEbLupmihDdruuiXL-dNJbFR08rtp17IFQo3CqmVXbtQiBVcikIXTwUZbdoy7huzEOObHMAcaiWn6jT6e7lk8sX7LAl7IMzJXnzQLSsFDns4fMQCMeqYew0nC6MJjpD/s1024/image_2024-10-09_13-34-59.png

លោកសង្កត់ធ្ងន់ទៀតថា៖” ភាគីខាងក្រុមហ៊ុនជប៉ុន មីស៊ុយប៊ីស៊ី (Mitsubishi) នៅចាំតែភាគីខាងកម្ពុជាយើងមានតំបន់ឧស្សាហកម្មកសិផលនៅមួយកន្លែង នោះគេនឹងដាក់រោងចក្រកែច្នៃធ្វើប្រេងចន្ទីតែម្តង”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhprvpMBdXHquslMQuHlXK0t3jg54wTOSfrRyqR1IruUPIWBy5GTcj5pq4u7HHWMMVPcc8hYRR_k5Cu5X1lG83qP8KqfIFcRDFk6TQ7OxUJeusLIAViD3kjJ6Dr3xTLNabEJkaLlfSgs_UdjIHzc7m_YyCT6kJOnMEFooXjKzlCQDfsgfonKHYYN7Hqsi_W/s960/image_2024-10-09_13-32-38.png
គួរបញ្ជាក់ផងដែរថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា បើគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiePH48MnN-q2cHLNJppSQ6q7WkW6SKo4dzMxxKH2U7H3Vt8UIHeRaqiyDz_OVVD6JtgKL-z6nOTJoNxEvKJqv-NICLEZOm0TzLRSi7LoFVHuJu6wWnObl1iLKSpex4AJVsRnWD_R0RzuEbBdf7R4QLTPnMd6SncryeSCChfs2mZUR3DJ5KY1HUXO-SxaRr/s1200/image_2024-10-09_13-33-19.png