ហែលទឹកនៅទីសាធារណៈដោយសុវត្ថិភាពមិនខ្លា.ច ឆ្លងរោគគ្រាន់តែប្រើឧបករណ៍នេះ
ប្រទេសអង់គ្លេស ៖ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនៅប្រទេសអង់គ្លេសបានផលិតឧបករណ៍ចាប់សញ្ញា AI ត្រួតពិនិត្យគុណភាពទឹកតាមប្រឡាយ និងឆ្នេរសមុទ្របែប Real Time ដើម្បីជួយកាត់បន្ថយគ្រោះថ្នា.ក់ របស់អ្នកលេងទឹកដែលអាចឆ្លងមេរោគ E.Coli ។ មេរោគនេះបណ្តាលឱ្យអ្នកលេងទឹកឈឺពោះ និងឆ្លងមេរោគក្នុងប្រព័ន្ធតម្រង់នោម ជាពិសេស ស្ត្រី ។.png)
Wessex Water គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទឹកស្អាតដ៏ធំរបស់អង់គ្លេសបានសាកល្បងប្រើប្រាស់ឧបករណ៍ចាប់សញ្ញា AI ដើម្បីរាយការណ៍ពីគុណភាពទឹកនៅតាមទីសាធារណៈ ។ ឧបករណ៍នេះអាចជួយកាត់បន្ថយការឆ្លងមេរោគផ្សេងៗ ដែលអាចប៉ះពាល់ដល់ពោះវៀន និងតម្រង់នោម ខណៈកាលពីមុន ក្រុមហ៊ុនបានត្រួតពិនិត្យជំងឺក្នុងបន្ទប់ពិសោធន៍ និងចំណាយពេលជាច្រើនខែ ។
E.Coli គឺជាមេរោគនៅក្នុងទឹក និងជាមូលហេតុធ្វើឱ្យអ្នកលេងទឹកឈឺពោះ និងមានបញ្ហារលាកតម្រង់នោម ជាពិសេស ស្ត្រី ។ ប៉ុន្តែការត្រួតពិនិត្យរកមេរោគ E.Coli ត្រូវចំណាយពេលជាច្រើនខែ ដោយចាប់ផ្តើមពីការយកទឹកទៅត្រួតពិនិត្យក្នុងបន្ទប់ពិសោធន៍ រហូតដល់ចេញលទ្ធផល ។

ហេតុនេះ ក្រុមហ៊ុន Wessex Water បានផលិតឧបករណ៍ចាប់សញ្ញា AI ដោយសហការជាមួយក្រុមហ៊ុន UnifAI Technology ដើម្បីដាស់តឿនពីមេរោគឆ្លងតាមទឹក ។ ទោះយ៉ាងណា វាពុំអាចវាស់កម្រិតឆ្លងមេរោគដោយផ្ទាល់បានទេ ប៉ុន្តែជាការប្រាប់ពីបរិមាណមេរោគ E.Coli, សីតុណ្ហភាពទឹក, បរិមាណអុកស៊ីសែន និងអាម៉ូញាក់រលាយក្នុងទឹក ។
ក្រុមហ៊ុនបញ្ជាក់ថា នៅពេលបច្ចេកវិទ្យា AI រកឃើញការឆ្លងមេរោគផ្សេងៗក្នុងទឹក វានឹងជូនដំណឹងទៅអ្នកប្រើប្រាស់តាមរយៈកម្មវិធីអ៊ីនធើរណេតក្នុងទូរស័ព្ទដៃ ដើម្បីឱ្យពួកគេប្រយ័ត្នខ្លួន ។ វានឹងជូនដំណឹងមកអ្នកប្រើប្រាស់នៅរៀងរាល់៣០នាទីម្តង ។
ឧបករណ៍ចាប់សញ្ញាមេរោគនេះ ខាងក្រុមហ៊ុនបានសាកល្បងដាក់ក្នុងទឹកទន្លេដែលមានមនុស្សលេងទឹកច្រើន ។ នៅឆ្នាំ២០២៥ ក្រុមហ៊ុននឹងដាក់ឧបករណ៍ចាប់សញ្ញាមេរោគក្នុង២០តំបន់ នៅភាគខាងត្បូងប្រទេសអង់គ្លេស ។

ក្រុមហ៊ុន Wessex Water និង UnifAI Technology មានគោលបំណងឱ្យឧបករណ៍ចាប់សញ្ញាមេរោគនេះជួយត្រួតពិនិត្យគុណភាពទឹកសម្រាប់អ្នកលេងទឹក និងប្រុងប្រយ័ត្នការឆ្លងមេរោគ E.Coli ។ អ្នកប្រើប្រាស់នឹងចំណាយតិច ប៉ុន្តែទទួលបានឧបករណ៍មានប្រសិទ្ធភាពសម្រាប់សុខភាព ៕











.png)
.png)







.png)
.png)







លោក ថាច់ សឿ (គ្រួសារខ្មែរនៅឃុំគឹមហ្វា ស្រុកកូវង៉ាង ត្រាវិញ) ជាង១០ឆ្នាំហើយ គាត់រស់នៅម្នាក់ឯងក្នុងសភាពទ្រុឌទ្រោម ប្រពន្ធនិងកូនត្រូវទៅរស់នៅផ្ទះរបស់ឪពុកម្ដាយខាងប្រពន្ធ ត្រូវបានអាជ្ញាធរ ឧបត្ថម្ភផ្ទះថ្មីតម្លៃ ៦០លានដុង។ គាត់រំភើបចិត្តជាខ្លាំង ហើយនិយាយថា ជាយូរមកហើយលោកគ្មានផ្ទះស្នាក់នៅត្រឹមត្រូវទេ តែឥឡូវត្រូវបានអាជ្ញាធរ សង់ផ្ទះជូន ដូច្នេះសូមអរគុណដល់អាជ្ញាធរដែលបានជួយ ។ លោកថាជាទូទៅ នៅពេលយប់ពេលមានភ្លៀង លោកត្រូវក្រោកទៅដេកក្នុងអង្រឹងព្រោះតែផ្ទះដំបូលធ្លុះធ្លាយ លិចទឹក ។
កម្មវិធីសាងសង់ផ្ទះចំនួន ១ ៣០០ខ្នង នៅខេត្តត្រាវិញ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ក្រសួងសន្តិសុខសាធារណៈ នាយកដ្ឋានមុខងារ និងអ្នកមានគុណចំពោះបងប្អូនជនរួមជាតិខ្មែរ និងជនក្រីក្រ។ ការជួយឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារក្រីក្រ គ្រួសារជិតទីទ័លក្រ និងគ្រួសារដែលមានការលំបាកលំនៅឋាន នៅខេត្តត្រាវិញពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តត្រាវិញនិយាយរួម ហើយកងកម្លាំងនគរបាលខេត្តនិយាយដោយឡែក រួមចំណែកអនុវត្តគោលនយោបាយសន្តិសុខសង្គមល្អជួយ គ្រួសារដែលជួបការលំបាក ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព មានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការងារប្រកបដោយផលិតភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ក៏ជាការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ផងដែរ។






.png)


.png)



.png)






