ប្រធានាធិបតីរុស្សីលោក ពូទីន បានធ្វើការបន្ថែមលក្ខខណ្ឌថ្មី ក្នុងការប្រើប្រាស់គ្រាប់នុយក្លេអ៊ែរ ខណៈភ្លើងសង្គ្រាមជាមួយអ៊ុយក្រែននៅតែបន្តអូសបន្លាយជាង៣ឆ្នាំ។
លក្ខខណ្ឌថ្មីនេះ បានចែងថា៖” រុស្សុីនឹងបាញ់គ្រាប់នុយក្លេអ៊ែរភ្លាមៗ បើខ្លួនត្រូវបានឈ្លានពានពីប្រទេសដែលមានការគាំទ្រពីប្រទេសមានគ្រាប់នុយក្លេអ៊ែរ ដោយចាត់ទុកថាជាការវាយប្រហាររួមគ្នា”។

លើសពីនេះទៅទៀត លោក ពូទីន ក៏បានសង្កត់ធ្ងន់ថា៖”ទីក្រុង Moscow នឹងពិចារណាប្រើប្រាស់គ្រាប់នុយក្លេអ៊ែរ ប្រសិនបើមានប្រទេសណាមួយ វាយប្រហារមីស៊ីលខ្នាតធំទៅលើសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន ប្រទេសបេឡារុស”។
លក្ខខណ្ឌថ្មីនេះ ជាការគំរាមទៅកាន់អ៊ុយក្រែន ដែលទទួលការគាំទ្រពីសំណាកអាមេរិក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជា៥ពាន់គ្រាប់។
បច្ចុប្បន្នរុស្សុី ជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេក្នុងចំណោមប្រទេសទាំង៩ ដែលត្រូវបានគេប៉ាន់ស្មានថាមានដល់ជាង៦ពាន់គ្រាប់។
គួរបញ្ជាក់ផងដែរថា អាវុធនុយក្លេរអ៊ែរ ជាសព្វាវុធដ៏គ្រោះថា្នក់បំផុតនៅក្នុងពិភពលោក ដោយមានផ្ទុកកម្លាំងបំបែកអាតូម និងជាតិវិទ្យុសកម្មកម្រិតខ្ពស់៕