ប្រទេសអង់គ្លេស ៖ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនៅប្រទេសអង់គ្លេសបានផលិតឧបករណ៍ចាប់សញ្ញា AI ត្រួតពិនិត្យគុណភាពទឹកតាមប្រឡាយ និងឆ្នេរសមុទ្របែប Real Time ដើម្បីជួយកាត់បន្ថយគ្រោះថ្នា.ក់ របស់អ្នកលេងទឹកដែលអាចឆ្លងមេរោគ E.Coli ។ មេរោគនេះបណ្តាលឱ្យអ្នកលេងទឹកឈឺពោះ និងឆ្លងមេរោគក្នុងប្រព័ន្ធតម្រង់នោម ជាពិសេស ស្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAhqewdqpn3axnn3goN0US-zt7PYpt9RJOovEAbaBJK4h9fmClrGtQCav7EB7bx2kIUMRNT1JwzrtXvEbRFTojn-cF6n3N13QmhoeCdDg9Hf9F37XzmnNZZfNk4NHFwZwvjqsc-nanryRqHyCsv79q1RoHK7bb3v2wDqJWrvdUT9AASMTpNgBZ-va_V6SR/s1061/image_2024-10-09_09-03-51%20(2).png

Wessex Water គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទឹកស្អាតដ៏ធំរបស់អង់គ្លេសបានសាកល្បងប្រើប្រាស់ឧបករណ៍ចាប់សញ្ញា AI ដើម្បីរាយការណ៍ពីគុណភាពទឹកនៅតាមទីសាធារណៈ ។ ឧបករណ៍នេះអាចជួយកាត់បន្ថយការឆ្លងមេរោគផ្សេងៗ ដែលអាចប៉ះពាល់ដល់ពោះវៀន និងតម្រង់នោម ខណៈកាលពីមុន ក្រុមហ៊ុនបានត្រួតពិនិត្យជំងឺក្នុងបន្ទប់ពិសោធន៍ និងចំណាយពេលជាច្រើនខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9KCCJHwKRsUfdtmq0otIpf-Pqi22R3UDL5bfm0hITQFvXhGBABuBIwh6PvwTGAmh2nsROnjTxJq9uwB10M2bU-0jP9oJrxAV-qmZYWRMvxtwSVsYBYyUjKc6vdxehtDS9JHSKahyphenhyphenrFp-ryFvV0U-nWJq6zfoJ0DP6eW0HMRqLbj26VUZDXOWXR1_L7HKP/s1140/image_2024-10-09_09-03-51.png

E.Coli គឺជាមេរោគនៅក្នុងទឹក និងជាមូលហេតុធ្វើឱ្យអ្នកលេងទឹកឈឺពោះ និងមានបញ្ហារលាកតម្រង់នោម ជាពិសេស ស្ត្រី ។ ប៉ុន្តែការត្រួតពិនិត្យរកមេរោគ E.Coli ត្រូវចំណាយពេលជាច្រើនខែ ដោយចាប់ផ្តើមពីការយកទឹកទៅត្រួតពិនិត្យក្នុងបន្ទប់ពិសោធន៍ រហូតដល់ចេញលទ្ធផល ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja1ejGa7nGK-AT0D7yXifj5c9FBU_kmiIowmP0lK9WzEhzhXFJk8Y4i2e_fomjyPXAcMiRvewi7BOO8zNNqmgA6lwNpuoD-ETLm5vOZsCDOVCORnHXskw3UMnKFmOPHVx1GE8LAd3CJwcf7265NgSl0wy4fFcXG1auLg4DBfl5yRvImueOZWogwZhSQmFf/s1512/image_2024-10-09_09-03-52.png

ហេតុនេះ ក្រុមហ៊ុន Wessex Water បានផលិតឧបករណ៍ចាប់សញ្ញា AI ដោយសហការជាមួយក្រុមហ៊ុន UnifAI Technology ដើម្បីដាស់តឿនពីមេរោគឆ្លងតាមទឹក ។ ទោះយ៉ាងណា វាពុំអាចវាស់កម្រិតឆ្លងមេរោគដោយផ្ទាល់បានទេ ប៉ុន្តែជាការប្រាប់ពីបរិមាណមេរោគ E.Coli, សីតុណ្ហភាពទឹក, បរិមាណអុកស៊ីសែន និងអាម៉ូញាក់រលាយក្នុងទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXfTm088vsIhAsl3RpPIhevJ5uErspaFL8RbJeTHCk4mkIrwNqopebM55WfyaQViCmZrTVg6xkyI4pwlc96gVd-SqM11i0uA1WgZSlglVPJyJqp5hHGUikZYAA0rTXgYteeBBRYIwebzhXiT33ImPqhEUYIdI1Rr_NVhjE67DI7LZnfrgvDJ0DPd34skyn/s3264/image_2024-10-09_09-03-54.png

ក្រុមហ៊ុនបញ្ជាក់ថា នៅពេលបច្ចេកវិទ្យា AI រកឃើញការឆ្លងមេរោគផ្សេងៗក្នុងទឹក វានឹងជូនដំណឹងទៅអ្នកប្រើប្រាស់តាមរយៈកម្មវិធីអ៊ីនធើរណេតក្នុងទូរស័ព្ទដៃ ដើម្បីឱ្យពួកគេប្រយ័ត្នខ្លួន ។ វានឹងជូនដំណឹងមកអ្នកប្រើប្រាស់នៅរៀងរាល់៣០នាទីម្តង ។

ឧបករណ៍ចាប់សញ្ញាមេរោគនេះ ខាងក្រុមហ៊ុនបានសាកល្បងដាក់ក្នុងទឹកទន្លេដែលមានមនុស្សលេងទឹកច្រើន ។ នៅឆ្នាំ២០២៥ ក្រុមហ៊ុននឹងដាក់ឧបករណ៍ចាប់សញ្ញាមេរោគក្នុង២០តំបន់ នៅភាគខាងត្បូងប្រទេសអង់គ្លេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC8PfTl9th593vO12wNXO9vW5uyKrIWuk1IQ7srCC4uGUNxZisAv0NcEcQFL-qFiEAiP3RYUlreMyneNoJjn7W-43t-xNnVZvf3TKz1xdwmb8imPCbXsvBLGd26MzK08Hnk3onCmOn3l-DjaOZcMNTs6GSM5ol_xememYo0OuSRPOdGTb1Nu6jkzgDbbpC/s700/image_2024-10-09_09-03-58.png
ក្រុមហ៊ុន Wessex Water និង UnifAI Technology មានគោលបំណងឱ្យឧបករណ៍ចាប់សញ្ញាមេរោគនេះជួយត្រួតពិនិត្យគុណភាពទឹកសម្រាប់អ្នកលេងទឹក និងប្រុងប្រយ័ត្នការឆ្លងមេរោគ E.Coli ។ អ្នកប្រើប្រាស់នឹងចំណាយតិច ប៉ុន្តែទទួលបានឧបករណ៍មានប្រសិទ្ធភាពសម្រាប់សុខភាព ៕