កោះពស់ ជាកោះមួយដែលត្រូវបានក្រុមហ៊ុនឯកជនទទួលសិទ្ធវិនយោគ ដោយការចូលទស្សនានៅលើកោះនេះ ហាក់មានការរឹតត្បិត និងធ្លាវ់មានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា៖”កោះពស់ ត្រូវបានលក់ឱ្យមហាសេដ្ឋីរុស្សុីជាយូរណាស់មកហើយ”។
កោះនេះ ធ្លាប់បើកជាបណ្តោះអាសន្នលើកចុងក្រោយ ក្នុងអំឡុងបុណ្យឆ្លងឆ្នាំសាកល ឆ្នាំ២០១១-២០១២។
ក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅនេះ ក្រុមហ៊ុនកោះពស់ ខេមបូឌា អ៊ិនវេសមេន គ្រុប អិលធីឌី បានបើកអនុញ្ញាតឱ្យសាធារណជនចូលកម្សាន្តជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ។
សម្រស់ឆ្នេរខ្សាច់នៅលើកោះនេះ ហាក់មានពណ៌ក្រហម មិនទាន់សស្អាតដូចឆ្នេរអូឈើទាលនៅឡើយនោះទេ។ ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅលើកោះនេះត្រូវបង់ថ្លៃចំណត២មុឺនរៀលសម្រាប់រថយន្ត និង៨ពាន់រៀលសម្រាប់ម៉ូតូ។.png)
សម្រសប់ការបើកចូលទស្សនានេះ ខាងក្រុមហ៊ុនកោះពស់ មិនទាន់បញ្ជាក់ច្បាស់ថានឹងបើកឱ្យចូលទស្សនារហូតឬក៏យ៉ាងណានៅឡើយនោះទេ។
គួរបញ្ជាក់ថា កោះពស់ ជាកោះដែលនៅជិតជាងក្នុងខេត្តព្រះសីហនុ ពោលមានមានចម្ងាយប្រហែល៨គីឡូម៉ែត្រពីរង្វង់មូលតោពីរ៕










