Home Blog Page 824

ស្ថានការណ៍ក្តៅគគុក! ចិនធ្វើសមយុទ្ធកងទ័ពជាថ្មីនៅជុំវិញកោះតៃវ៉ាន់ដោយពុំកំណត់ថ្ងៃបញ្ចប់

0

តៃវ៉ាន់ ៖ កងទ័ពចិនបានចាប់ផ្តើមធ្វើសមយុទ្ធជាថ្មីនៅជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ហើយបញ្ជាក់ថា វាជាការផ្តល់សញ្ញាទៅកាន់ឥរិយាបថបែងចែកទឹកដីរបស់កងទ័ពឯករាជ្យតៃវ៉ាន់ ។ ការធ្វើសមយុទ្ធរបស់កងទ័ពចិនលើកនេះពុំបានកំណត់ថា នឹងបញ្ចប់នៅថ្ងៃណាទេ ដែលធ្វើឱ្យរដ្ឋាភិបាលទីក្រុងតៃប៉ិរបស់តៃវ៉ាន់ចេញមុខថ្កោលទោ.ស ចិនភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoPJzCF7lfTquImwaXAKq5_svdR6kw0-XITxxwOdVOaT9M6U-iqqHAGV2G8hO7OGOMyyT0RVnMCvBLbdH6IyrSfOnbSjqwwW8n4N38C26kQo3GtZ2uL2Nu-ELPcdmcjayEShFV43F_pBxi6tevxqy9xqye1OsgBmocrkZlcEvZv0UqiV5WHg0IgJXciS7T/s1200/image_2024-10-15_08-22-33.png

ចិនបានប្រកាសធ្វើសមយុទ្ធកងទ័ពនេះ គឺក្រោយពីប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ថ្លែងសុន្ទរកថានៅថ្ងៃបុណ្យជាតិ កាលពីសប្តាហ៍មុន ។ ក្នុងសុន្ទរកថានេះ ប្រធានាធិបតីតៃវ៉ាន់បានប្រកាសប្រឆាំងនឹងការបង្រួបបង្រួមទឹកដីរបស់ចិនជាមួយតៃវ៉ាន់ ហើយលោកបញ្ជាក់ថា ទីក្រុងប៉េកាំងគ្មានសិទ្ធិមកលើតៃវ៉ាន់ទេ បើទោះជាលោកធ្លាប់ស្នើសុំសហការផ្នែកមួយចំនួនជាមួយក្រុងប៉េកាំងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSQowRG2i-Vee9ykNUh2ASCM9TZ2TaNpZ6Wfq1iF2E8T_ldc1kFCUCP1KvPpjcxJx5GL-3Yo1GepiNKHs6OfCQBX0LwQ63DpdUFvNgh74xpfaHW1RaiDmjJb_HdT8MEs4LD3vkkOIRke0Oa-Qypqq9iGUO8SttbB22ipOEbH0tzXpl2LAyn3tPpptPbkHf/s1500/image_2024-10-15_08-22-34.png

សុន្ទរកថារបស់ប្រធានាធិបតីតៃវ៉ាន់បានធ្វើឱ្យចិនថ្កោលទោសយ៉ាងខ្លាំង ហើយនាពេលថ្មីៗនេះ មេបញ្ជាការភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិននិយាយថា ការធ្វើសមយុទ្ធ «Joint Sword-2024B» បានចាប់ផ្តើមនៅច្រកសមុទ្រតៃវ៉ាន់ និងតំបន់នៅភាគខាងជើង, ខាងត្បូង និងខាងកើតរបស់តៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPDcsT0Ti1dnjf8rsWJcat6Lgb_eq4PkfuESXrt6kB0cNYVKXyZHjQEQka55t5Kk9sh_AsWRB2K1H_R28faWcg8pVlSepVks6JYIAW3e6EpSo-pXzVkxOCrH6csRpe0PMogiFX7KtxMOuPOb9D3Tpli7uV5qFENlloTUD6hbc-MPoiVIWwmDJjak2lyy50/s1024/image_2024-10-15_08-22-34%20(2).png

កងទ័ពចិនបានចេញសេចក្តីប្រកាសជាភាសាចិន និងអង់គ្លេសថា ការធ្វើសមយុទ្ធ គឺជាការដាស់តឿនមួយចំពោះឥរិយាបថផ្តាច់ទឹកដីរបស់កងទ័ពឯករាជ្យតៃវ៉ាន់ ។ វាជាប្រតិបត្តិការស្របច្បាប់ និងចាំបាច់ដើម្បីការពារអធិបតេយ្យ និងប្រទេសចិនតែមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvvT__98okdD192yX957ZRvRHFVbV2CUOCiBVeHCG167WBuYI_iokLZiaJeBbb3KjCKA0EWrnwDyNFNi_erWfTWxZNcEnKQE_bsj_bx6ZGctdHoH5pJX_gnPisZf_4S1C1djLTBsbOW5JaOEgiNs_6WTKd2NbKaavO-sIEDa8szeYw5DkVs1NR7wLxJ7mS/s4364/image_2024-10-15_08-22-35.png

ប៉ុន្តែកងទ័ពចិនពុំបានបញ្ជាក់ថា ពួកគេធ្វើសមយុទ្ធបាញ់គ្រាប់ពិត ឬធ្វើសមយុទ្ធនៅតំបន់ហាមឃាត់ទេ ។ រីឯមន្ត្រីតៃវ៉ាន់និយាយថា ការធ្វើសមយុទ្ធរបស់ចិន គឺជាការញុះញង់ឈានទៅបំផ្លាញស្ថិរភាព និងសន្តិភាពក្នុងតំបន់យ៉ាងខ្លាំង ។ មន្ត្រីតៃវ៉ាន់បន្តថា បើទោះជាចិនគំរាមផ្នែកនយោបាយ, កងទ័ព និងសេដ្ឋកិច្ចយ៉ាងខ្លាំងក្តី ប៉ុន្តែតៃវ៉ាន់នឹងពុំចុះចាញ់ឡើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb1clwUgi09LIrxX2T1RlILM569BRTkjt9PmtGNa9bwcSxedXLCcRwIvmlkVB958gXPYciNxvXfoCd1XxerKWs_hpldFUL7F8YJkEfFKUr9E72pdKZnskTuFEWPTfqW7TsSZvvf3ADgeuNUSUJ_oRGvCdjhx2UV-u35q540-foxT_khcliknnS0K1aavO-/s1200/image_2024-10-15_08-22-40.png

មន្ត្រីសន្តិសុខជាន់ខ្ពស់របស់តៃវ៉ាន់ពុំបញ្ចេញឈ្មោះម្នាក់បាននិយាយមកកាន់សារព័ត៌មានរ៉យទ័រថា ចិនធ្វើសមយុទ្ធដើម្បីបិទច្រកកំពង់ផែនានានៅភាគខាងជើងតៃវ៉ាន់ ព្រមទាំងបិទកំពង់ផែអន្តរជាតិ ។ វាដូចគ្នានឹងការធ្វើសមយុទ្ធបិទផ្លូវការធ្វើដំណើរចូលតៃវ៉ាន់របស់កងទ័ពបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqsI6Q4NlNsWplRVo-Db89xjYxY6wD5JdqUMbZjpWbe5401y5LlnVUYqoz9bbozv-CdljWiHUmXMCHyS75XZV62Zez9q5kUmOKsK-00T0Ax22_xZnXMuBJK7evp4My2G5aj3tIvMbBcznGf8J8708yEp9q5b5Oc63elumQjmWimTxQ199QSyKRx32efQCE/s1198/image_2024-10-15_08-22-41%20(2).png

កាលពីថ្ងៃទី១៣ ខែតុលា កន្លងមក សារព័ត៌មានតៃវ៉ាន់រាយការណ៍ថា នាវាផ្ទុកយន្តហោះរបស់ចិនបានបើកមកកាន់ភាគខាងត្បូងកោះតៃវ៉ាន់ ដោយឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រ «បាស៊ិ» ។ ច្រកសមុទ្រយុទ្ធសាស្ត្រនេះ គឺជាការបែងចែកទឹកដីរវាងតៃវ៉ាន់ និងហ្វីលីពីន ហើយវាតភ្ជាប់សមុទ្រចិនខាងត្បូងទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDoWlv_9de5yNVAaW_C-49HwEB_Viw-oRo_9AbnqpQCnDxaDeCMW96tgsgjz5rJIn98soTierDvyBid92ADW4K8MwdZ8A65X4Jn-vBLVTyVLCX1p4KO9oBZMxAdIjEkeLI86tOQvCmSQc3B3mWblmvuTEFOjC6TNIRGNMiWFBkANSVyq6Yh-sUy3HDekpo/s1200/image_2024-10-15_08-22-41.png

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៤ ចិនធ្លាប់ធ្វើសមយុទ្ធ «Joint Sword-2024A» នៅជុំវិញកោះតៃវ៉ាន់ ចំនួន២ថ្ងៃ ក្រោយពីលោក Lai Ching-te ឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់មិនយូរប៉ុន្មាន ។ ការធ្វើសមយុទ្ធលើកនោះ ចិនប្រាប់ថា វាជាការថ្កោលទោសចំពោះការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីតៃវ៉ាន់ ដែលមានបំណងផ្តាច់ខ្លួនពីចិន ៕

១២ឆ្នាំនៃការបាត់បង់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

0

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ គឺជាការគម្រប់ខួប ១២ឆ្នាំ នៃការបាត់បង់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPMoKO4XV8pv2mw7CuCFEU2i2fLtjlbxiVwXX36h8FH9ScAdNGAW09mFYlLBf_M4G2ghd_JNDY8iRBjtaz54UcSNQcUr6xXKdbrxQHGKCSEDFXcYi8nXlviMKEY9twq8JINhbE8EtbGQVrdLxZc-xpX2BH8IAd6_-_e3x1wvVHW6GFu0_Z08OtjTemtrK2/s750/image_2024-10-14_16-56-29%20(5).png

ព្រះបរមរតនកោដ្ឋ បាន​ប្រសូតនៅ​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ​១៩២២ និង បាន​យាង​ចូល​ទិវង្គត​ ក្នុង​ព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះបរមសពរបស់ព្រះអង្គ ត្រូវបានតម្កល់រយៈពេល ៩០ថ្ងៃ នៅក្នុងព្រះបរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirWPUeYQSEAk6eAmElm6e94uwon3_SfPaD8VpbG_v-m88VF542-bQ5lMBc99PcVU4IVoPA816hUXBBQOeSW2fq7zpA9WzbWqkY0GDQD8oqkqjewTZLCZASmrxcWR-sPN3ouE8o2ey11CQ4MGfs-56kuO9P5BFocmDm1QGPDKH4SYwWqGj-DtNzpnfDqa9r/s696/image_2024-10-14_16-56-29%20(4).png

ស្នាព្រះហស្ថធំៗរបស់ព្រះបរមរតនកោដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAaQuaXPvex3trV4tO00Le6STJ2bD_aeqsFIoUT3o1pPXVG0p-SYYOnaqOGy2qyNnTFJ-OUUxdVPNkYav3A_st3kvpnk98ToUQFv8egeZtndcjtqvLgjIg4CgZnWgW0WXaUk6u-QGGyCdAVFGpPqHD_-7I-vBG7hI3plvpXy-7rfM3xn0VUMn2CxzQ2neT/s620/image_2024-10-14_16-56-29%20(3).png

ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាត្រូវបានគេចាត់ទុកថាជា “គុជអាស៊ី” ដោយមានការរីកចម្រើនលើគ្រប់វិស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_bI1CR6grAgS_9C6NeFyvAiK0JYcEnfaPnBVT6xlt8R8REGWYKrKLJDAaeA6lBX6NPqf38oN-rm8Q7F3WIkd3S8guhtHqMZ09spIdaLbBJy_zX9ji43P6k8qDb0_lgnW0BQ1ycyLwPjBmWaD-Uayhh6u-DIcQFk5NAdNWc3vY0m3SdBVWWW3ylalWMiRB/s750/image_2024-10-14_16-56-29%20(2).png

ដើម្បីតបស្នងព្រហ្មវិហារធម៌ដ៏វិសេសវិសាលរបស់ព្រះអង្គ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jWZ4DBYvohGZFZcH1hcM_plq09WcIGkKzmaesbM1tW5uJLF6ceCQaQfF8ScJGeRdsE8ujTMFNXHD6D7AQLQj6KBooXAoZbYKBXKsxT66OwEGjTLd5yo-WvIMIp0xPdPfuVXFxsyDthhQclv_okFO2GncbJjv_f3Geq4iSoUbvws4723cdVUomGsSHRf2/s600/image_2024-10-14_16-56-29.png

គួរបញ្ជាក់ផងដែរថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ បានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព៕

​សម្តេចធិបតី ព្រមានដកសិទ្ធិពីក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង លើការអភិវឌ្ឍផ្លូវដែក

0

នាព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានមានប្រសាសន៍ថា “កំណត់ឱ្យក្រុមហ៊ុនផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវធ្វើយ៉ាងណា បញ្ចប់កិច្ចចរចា និងចុះMOU ឱ្យចប់សព្វគ្រប់នៅចុងឆ្នាំនេះ បើពុំដូច្នេះទេ សម្តេចធិបតី នឹងដកសិទ្ធិពីក្រុមហ៊ុន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2C9khIpDjDqPBDgxPfC8f-HzNM88ss-pJIfiSvfL7SEmSrmCjRtvbnvNtr2NXHN020hoFTjs74d7uqlKZIF3rnunu3Qmjx7cBelIz6g-Hj8iYVcXOKuKvZYVgYZBlhVdC_p7d-XCIlCp6AIgIVyh7NfljcCxmJyAHdpBIhn8C2UoHp8RGkfJbwE2_9iU/s768/image_2024-10-14_16-52-07.png

សម្តេចធិបតី បានសង្កត់ធ្ងន់ថា “យើងមិនអាចទុកតទៅទៀតទេ ទៅថ្ងៃមុខយើងអាចពិនិត្យលទ្ធភាព រឿងផ្លូវដែកពីភ្នំពេញទៅទិសខាងកើត ព្រោះវាជួយច្រើននៅក្នុងការដឹកជញ្ជូន ដោយកាត់បន្ថយការចំណាយច្រើន ដូច្នេះសូមអ្នកឧកញ៉ា គិត ម៉េង ហើយឯកឧត្តម ប៉េង ពោធិ៍នា ធ្វើម៉េចចរចាឱ្យចប់ MOU រឿងផ្លូវដែកនឹង ឱ្យចប់ត្រឹមដាច់ឆ្នាំនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaHt9wcmiqH1WH0vTvYWbbA118hDEv6AdYP0LwrLzdTD9vU7xlrnULwwnG2GuvUb9-4mh0JTolacGlGNJ7KtxvLZMkW10fJ-GHuZZIX_wUuoik9kigSDtWJwxX31RDa0ntOTeCgHhXlM0h7RDAAqMy7ImiIR6JJgfZsfH11gNgYgZz38KoFqCSauFIZzxW/s960/image_2024-10-14_16-52-07%20(2).png

លើសពីនេះទៅទៀត សម្តេចអះអាងថា៖”សម្រាប់ការជួសជុលផ្លូវដែកនេះ ចិនបានផ្តល់ឱ្យថវិកាប្រមាណ ៣០០លានយ័ន ជាជំនួយឥតសំណង ហេតុដូច្នេះយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យផ្លូវដែកកាន់តែល្អប្រសើរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1_BmPFkWrnjic26vnsCkQ7ccw4XcQcpwi_HTZRLl-8V9gUqpCHoE2kCydrxWcARi7o1ZyqkhOxml0RIq-TEheOyvLsU5AW7d49EIB1kWCZFUqAoaBfEk3QRwXuuGFAK_iZg1DjEK3FqVxKMyfhYbQuMiRREfM7pc5mJmqUZmiKCaiOJQoQLYiTS5N8ZDy/s990/image_2024-10-14_16-52-07%20(3).png

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជា មានផ្លូវដែកចំនួន២ខ្សែ ដោយខ្សែទី១ នៅភាគខាងជើង ចេញពីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងខ្សែទី២ នៅភាគខាងត្បូង ចេញពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដោយក្នុងនោះការដឹកជញ្ជូនតាមផ្លូវដែក គឺមានតិច ដែលមកតាមកុងតឺន័រមានតែ៦-៧ភាគរយ តែប៉ុណ្ណោះ៕

ដើម្បីរក្សាពណ៌សក់ឱ្យនៅបានយូរ Rosé BLACKPINK តែងតែអនុវត្តគន្លឹះទាំងនេះ!

0

ប្រិយមិត្តប្រាកដជាដឹងហើយថា Rosé ដែលជាសមាជិក BLACKPINK គឺចូលចិត្តលាបពណ៌សក់ណាស់ នេះក៏ព្រោះតែនាងស្អប់សក់ពណ៌ខ្មៅ ដែលជាពណ៌សក់ពីកំណើតរបស់នាង ទើបនាងតែងតែលាបពណ៌សក់ពណ៌ទង់ដែងរហូត។ សក់ពណ៌ទង់ដែងគឺពិតជាសក្តិសមនឹងតារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះខ្លាំងណាស់ ដោយសារវាមានភាពស្រស់ស្អាត ធ្វើឱ្យ Rosé លេចធ្លោរខ្លាំងក្នុងពិភពសិល្បៈ។ ដូច្នេះដើម្បីថែរក្សាពណ៌សក់ឱ្យនៅបានយូរ Rosé តែងតែអនុវត្តគន្លឹះដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHloHO11spywwMoehGtoq6BDPhZ6DJK_Vl4YmRtoxW69ll87sC0iPtTJNKTK03VTP71PGG9CtP4ZTEoaNxlPbSZ4rUJtatTdOQ_b-SOYsqVOFTPE0aOAnyd-EMi2a_it4dD9teBhapFzwMx5-fH6_M7xUuoRIh2Qpw1i3sPxdm35y50Q_MVus8las0Zxfs/s1094/photo_2024-10-14_16-10-08.jpg

១.មិនកក់សក់ពេញមួយថ្ងៃ៖ បន្ទាប់បញ្ចប់ការលាបពណ៌សក់រួច Rosé តែងតែទុកសក់នាងចោលរយៈពេល ២៤ ម៉ោងដោយមិនធ្វើការកក់សក់នោះទេ។ នេះក៏ដោយសារតែនៅពេលដែលសក់ថ្មីត្រូវបានប៉ះពាល់នឹងសារធាតុគីមីពីការជ្រលក់ពណ៌ ឬសារធាតុ bleach វាច្រើនតែស្ងួតខ្លាំង ដូច្នេះការកក់សក់ភ្លាមៗនឹងលាងសម្អាតជាតិប្រេងធម្មជាតិចេញ ធ្វើឱ្យសក់របស់អ្នកកាន់តែស្ងួត និងឆាប់ខូច។ លើសពីនេះការកក់សក់ជាមួយសាប៊ូភ្លាមៗ ក៏ធ្វើឱ្យសក់លាបជ្រះពណ៌ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwwSNibBwz6hxMyu0TxDBcHR0nIgBq9K1kTiYAWxupaOgnX6MyzF2zabmgN6uKY1yC0KWkxqGlYCrnScJri0aoFvg23NFH8xUV0n5oNSNli4VqDZSZcdftnpG5VOVYEnQmVlIFmHZHgcyKvg9en7L6PCxQXl5CWXKeWQT904dn-MbUtI9WOnnuqx-nFrbS/s917/image_2024-10-14_16-45-43.png

២.ប្រើក្រែមបន្ទន់៖ បន្ទាប់ពីទុកសក់ចោលរយៈពេល ២៤ ម៉ោងរួច តារាស្រីរូបនេះក៏បានកក់សក់ និងប្រើក្រែមបន្ទន់ ដើម្បីពង្រឹងសក់ កាត់បន្ថយបញ្ហាសក់ជ្រុះ ក៏ដូចជាជួយធ្វើឱ្យសក់មានទម្ងន់ ងាយស្រួលធ្វើរចនាប័ទ្ម និងធ្វើឱ្យសក់ពណ៌មើលទៅមានសុខភាពល្អ ភ្លឺ រលោង ស្អាតបែបធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf4Sla2anzdpCPQXltHtMkllCVoXl5cXkg-pFekWLugsrZT1Poev50ijLc3rk27iH_SRjSzEJSoNAkivizJRy5QtSeEYgp0ijR3zEm7Lk-LMb5gDWzapk_UA49flArcdn6U1p1vJka1ntv5YrCL5wkI22-FIjwtLBoZ53QuUALDf8cn5pAkY7SH9DaYvhi/s1280/photo_2024-10-14_16-10-08%20(2).jpg

៣.ជៀសវាងប្រើម៉ាស៊ីនក្នុងសីតុណ្ហភាពខ្ពស់៖ ចំពោះសក់ដែលទើបតែលាបពណ៌រួច Rosé គឺមិនងាយធ្វើម៉ូដសក់ផ្តេសផ្តាសឡើយ ព្រោះការធ្វើម៉ូដច្រើនហួសហេតុពេកដូចជា ការកៀប និងការកិបជាមួយម៉ាស៊ីនដោយប្រើកម្តៅខ្លាំង នឹងងាយធ្វើឱ្យសក់ឆាប់ខូច ឬឆេះជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFfpb_MGQI9LRftmvhAMf16CUaehFu9Bf9_BMHkTlCb0W0RT4E_14u3MIqwLBNHJjp9d5xqGXfPWyQ3DjpjNsqz1jpT7-Jhqw3vb3AkuCN3u81VokBZ-xP8mCMHPy_EDlA_e_3lMTKHtus40xZCsZPC3L5hma3fpT8pCu1iuaHZEku_7R30Gn4JfGoQLnM/s1250/photo_2024-10-14_16-10-08%20(3).jpg

៤.កុំសិតសក់នៅពេលសើម៖ នៅពេលដែលសក់សើម សរសៃសក់កាន់តែខ្សោយជាងធម្មតា ងាយលាតសន្ធឹង និងខូច។ ដូច្នេះ Rosé គឺមិនដែលសិតសក់នៅពេលសក់សើមនោះទេ ការសិតសក់ពេលវាសើមអាចបណ្តាលឱ្យសរសៃសក់បែកចុង ជាហេតុនាំឱ្យសក់ជ្រុះកាន់តែច្រើន។ លើសពីនេះ ការសិតសក់នៅពេលវាសើម ក៏អាចបណ្តាលឱ្យសក់របស់អ្នកកណ្តាញ់ និងពិបាកក្នុងការគ្រប់គ្រងផងដែរ។ ដើម្បីការពារសក់របស់អ្នកពីការខូចខាត អ្នកគួររង់ចាំរហូតដល់សក់របស់អ្នកស្ងួតទាំងស្រុងសិប ទើបអាចសិតសក់បាន៕

បើចង់បានលាភសំណាងហូរចូល កុំភ្លេចរៀបចំផ្ទះរបស់អ្នកឱ្យស្អាត និងមានសណ្តាប់ធ្នាប់

0

មនុស្សមួយចំនួនចូលចិត្តសន្សំសម្ភារៈចាស់ៗទុកពេញផ្ទះ មិនហ៊ានបោះចោលទេ ហើយពេលសន្សំកាន់តែច្រើនធ្វើឱ្យផ្ទះកាន់តែណែនចង្អៀតខ្លាំងឡើង និងគ្មានកន្លែងទំនេរ សូម្បីតែចន្លោះសម្រាប់ដើរ ។ រីឯអ្នកខ្លះទៀតទុកដាក់សម្ភារៈពេញផ្ទះ ដូចជា ៖ សម្លៀកបំពាក់, គ្រឿងសម្អាង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហើយពេលត្រូវការម្តងៗ ពួកគេបានចំណាយពេលយ៉ាងយូរដើម្បីរកសម្ភារៈទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDUbQsVDfDQcJPlxVg-NRrSlSd1skZkzgArW1oL-rp08_kSOUEpoG0oUHGOkaJCqIiSH7fMImro5t3zmOwm5HU3XvhHK2KRDA2RVGYPQVn0VHCQNRLtHX61iRNW7KkXjpPHWCGieSawegXE1RaGtddI_sinqvvDZPn7ppB73-EleeJskdy4S6bDI6X4enu/s2560/image_2024-10-14_16-41-07.png

តើលោកអ្នកជ្រាបទេថា ផ្ទះគ្មានសណ្តាប់ធ្នាប់ និងពុំបានរៀបចំកន្លែងសម្រាកពេលក្រោកពីគេង តើវានឹងប៉ះពាល់ដល់ជីវិតបែបណាខ្លះ? យោងតាមទិន្នន័យរបស់ Center of Everyday Lives and Families បញ្ជាក់ថា អ្នកដែលមានសម្ភារៈប្រើប្រាស់ច្រើនចង្អៀតពេញផ្ទះ ឬផ្ទះគ្មានសណ្តាប់ធ្នាប់ ឬសម្ភារៈនៅខ្ចាត់ខ្ចាយពាសពេញ វានឹងធ្វើឱ្យអ្នកនោះស្ត្រេសកាន់តែខ្លាំង ហើយជួបតែភាពបរាជ័យក្នុងជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5rlom4ohpWZgovMqUtzstdnxZutL8PYUNYP_NYhQOq1tU1VRwdjT8lGDzAfdHTAPtWhBTZI6cOOgDklJArMCk50p8FYpt0W-ZtGw0mAJ_tkpTuwdb3j1nBlk57F-GIiZ2b3ZY12TLsmNjJisGqbrYpPHMsTQpMR6HSTHuCcAC3gr4Gi1DXNkBYV0NhumB/s1000/image_2024-10-14_16-41-09.png

ក្រៅពីនេះ តាមការស្ទង់មតិផ្សេងទៀតបញ្ជាក់ថា អ្នកឆ្លើយតបសំណួរ៧១% ប្រាប់ថា ការរៀបចំគ្រែសម្រាកឱ្យមានរបៀបរៀបរយក្រោយក្រោកពីគេងបានធ្វើឱ្យពួកគេមានសេចក្តីសុខ ។ រីឯអ្នកឆ្លើយសំណួរ៦២% ទៀតប្រាប់ថា ពួកគេពុំបានរៀបចំគ្រែសម្រាកឱ្យមានសណ្តាប់ធ្នាប់ទេ ហើយវាធ្វើឱ្យពួកគេស្ត្រេសក្នុងចិត្ត និងគ្មានសេចក្តីសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmvKlcaw5_IeSzz_dQ497SE7SN0tP7h6KqoNO6rRmlUlX0bxthIIIb0iKymhS_hUwboA7NzihKbTYQdOHYQFXCxiSBiK-vOTpY0EnRV-4DOtdcGyPvFYWnDxEA6f30z07MIR-1pw4vGI8O5MgM0XIFnLEhHFJkbstlZAm4RYybSY6Ar8YGhJQ4PqeaI3ZG/s2500/image_2024-10-14_16-41-10.png

ហេតុនេះ ពេលក្រោកពីដំណេកជារៀងរាល់ថ្ងៃ យើងគួរតែចំណាយពេល២នាទីរៀបចំកន្លែងគេងឱ្យមានសណ្តាប់ធ្នាប់ល្អ និងបោសធូលីឱ្យស្អាតបាត ពីព្រោះវានឹងជួយឱ្យយើងអាចចាប់ផ្តើមថ្ងៃថ្មីយ៉ាងល្អ និងមានកម្លាំងចិត្ត ។

តាមផ្នែកវិទ្យាសាស្ត្របញ្ជាក់ថា សុភមង្គល និងសេចក្តីសុខអាចកើតឡើងបាន គឺអាស្រ័យលើទម្លាប់ការរស់នៅរបស់មនុស្សម្នាក់ៗ ហើយវាពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃក្នុងផ្ទះផងដែរ ។ តើជ្រាបទេថា បើផ្ទះយើងកាន់តែរញ៉េរញ៉ៃ និងពុំបានរៀបចំកន្លែងគេងឱ្យបានត្រឹមត្រូវ វានឹងធ្វើឱ្យជីវិតជួបតែភាពបរាជ័យជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio2bmevVIRGu2AVGHfTzjQ-J6_-mQdesA001kbrcrz16aO6DA2PHrmmvS3TFXpFiH7l3YtollIiSx8Kk6BWLmE0OJ0YcM7It7DDo0Gpr8FBrhyphenhypheneOEKXondoQ5WNFfGzIllY8OhZLFXGinA-Ms88V6ckIFw5stY43UQbGUKI9DbscsRiKgjNJZDvT0yxZMk/s1500/image_2024-10-14_16-41-12.png

ចំណែកស្ត្រីវិញ បើមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះណែនខ្លាំងប៉ុនណា វានឹងកាន់តែធ្វើឱ្យមានភាពស្ត្រេស និងជួបតែភាពបរាជ័យកាន់តែខ្លាំងដែរ ។ ហេតុនេះ ចូរកម្ចាត់សម្ភារៈរញ៉េរញ៉ៃទាំងនេះឱ្យអស់ ដើម្បីឱ្យជីវិតជួបតែភាពស្ងប់ស្ងាត់ ៕

អ្នកដែលធ្វើការច្រើនម៉ោង ហួសកំរិតញឹកញាប់ ប្រឈមនឹងកើតជំងឺដ៏គ្រោះថ្នាក់៤ប្រភេទនេះ

0

ជាធម្មតា មនុស្សភាគច្រើនតែងធ្វើការចំនួន ៨ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែដោយសារបញ្ហាបន្ទុកការងារ ឬកត្តាសេដ្ឋកិច្ច ទើបធ្វើឱ្យមនុស្សមួយចំនួនសម្រេចចិត្តធ្វើការថែមម៉ោង ដោយមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីថែរក្សាសុខភាពឱ្យបានត្រឹមត្រូវ។ ដូច្នេះហើយខាងក្រោមនេះគឺជា ជំងឺគ្រោះ.ថ្នាក់ចំនួន ៤ ដែលអ្នកធ្វើការភាគច្រើនតែងតែប្រឈមមុខជាមួយ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh06NYebdK-anUE8vPIRjZPPo5ckruewTQZgbqH5b72wmj7RhiOLj6dSlx0d3BI0ij3hXv0PLuqT1t1NbCh8FwOM-UX14IqhTAE6STAH1775ZulSjgWSHpQESAwf9gjbKyj5s2uvigCE_McQC8iuZtEaQf01IG9s2y8Rj9wcy4eFw6G640cpMoWVZ9ebNwX/s1200/image_2024-10-14_16-36-36.png

១.ជំងឺបាក់ទឹកចិត្ត៖ ជំងឺបាក់ទឹកចិត្តតែងតែគំរាមកំហែងដល់អាយុជីវិតមនុស្សជាពិសេសក្នុងវ័យធ្វើការ។ មូលហេតុនៃការធ្លាក់ទឹកចិត្ត គឺបណ្តាលមកពីកត្តាជាច្រើនទាំងតំណពូជ សារធាតុគីមីក្នុងខួរក្បាល និងចរិតលក្ខណៈផ្ទាល់ខ្លួន…។ ដូច្នេះដើម្បីបំបាត់រោគសញ្ញាទាំងអស់នេះអ្នកត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តឱ្យបានទាន់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXRHcONxd5ef1ICPYkGiHPZXklGU7CYYdD8q24-axS-t11s75Rs10rEk41F8azrjcfenFQhv2jLFjAwvnThn4ooxb-C6JMTqgy-UyBYSqqF69mGBT31bDmF_ckmb-tx5vJM1rP54rtpYUy1d0dqPQGOZ8U7h74plA5L2eVsGh_HnjAGxiDLo8b1Rx4ilvp/s1920/image_2024-10-14_16-36-39.png

២.សម្ពាធឈាមឡើងខ្ពស់៖ អ្នកធ្វើការភាគច្រើនតែងមានភាពតានតឹង ស្មុគស្មាញ រហូតដល់មានជំងឺលើសឈាម ឬឡើងសម្ពាធឈាមដោយមិនដឹងខ្លួន។ ដូច្នេះដំណោះស្រាយគឺត្រូវបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន ទទួលទានផ្លែឈើឱ្យបានច្រើន ចៀសវាងគ្រឿងស្រវឹង បារី អាហារដែលផ្អែម និងប្រៃពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5HDWSZdsjcbNo2vjjRW1ZqqEQZGILHkCxM68woFMTG0_8C0SjyK-4rjWt5TthBYhLqxBoMwR4JiuvKSenJlRdJecKTLpzy2Y6-tzqXsn5xUfF2U6vgWapHIpNEW8l8NpOOCkVunAGV8kkQzSh7lTJYEXuxRf1ouQ3GF8GU6-EKa9pDZ511CpccMPqrn46/s2500/image_2024-10-14_16-36-36%20(2).png

៣.បញ្ហាក្រពះ៖ អ្នកធ្វើការភាគច្រើនតែងបរិភោគអាហាររហ័ស និងអាហារជាតិខ្លាញ់ ដែលមិនសូវមានគុណភាព និងតម្លៃថោក ធ្វើឱ្យក្រពះរបស់យើងឈឺ ពិបាកបន្ទោរបង់ រហូតដល់រលាកក្រពះ ដំបៅក្រពះ ឬការស្ទះក្រពះជាដើម។ ហេតុនេះសម្រាប់ដំណោះស្រាយនោះគឺអ្នកត្រូវកាត់បន្ថយអាហារដែលមានជាតិហឹរ, អាហារខ្លាញ់, អាហារចៀន, ឬភេសជ្ជៈផ្អែមៗ…ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxDoXQVpWYZmdG4qPNf3s1O4J_A2WeCaYgQWmJAH511csVRteXfwISZT46ap6jq3pS_addgIOUAWNxquZRURMzf26a4Tmuvmc9MYgz_JFEHvoG3lsOxbQgTx4vgFxLbl2g_oSbrsSWLsHAUcqFFBgoBxxMKxzQLqoHgXNjYqVtK0nkUIwQtILj1Oa4QvEh/s1024/image_2024-10-14_16-36-40.png

៤.ប្រឈមនឹងការបាក់សម្រស់៖ ជាការពិតណាស់អ្នកធ្វើការភាគច្រើនតែងតែមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ការថែរក្សាសម្រស់ ដែលបណ្តាលឱ្យយើងគិតច្រើន គេងមិនលក់ សម្រស់ធ្លាក់ចុះ សុខភាពចុះខ្សោយ និងឡើងគីឡូជាដើម។ ហេតុនេះ អ្នកគួរតែចំណាយពេលវេលាខ្លះដើម្បីខ្លួនឯង ក៏ដូចជាស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងបរិយាកាសធម្មជាតិ ដើរកំសាន្តបំបាត់ស្ត្រស គិតរឿងល្អៗ និងទទួលទានអាហារឆ្ងាញ់ៗ…ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyTnkkeFoE5oxjciXMTadBqMEy7zyqIAdQ7mfjmx6ETEFOwoHD_rDjGOZOmq6FwPFpZwSPR9pstl-nAQuJ4Cg2NDw7gfQ9vbcK3ib4hGvWEqZd-iGUtGT6EosujOsq0cMEkiKj368QpZGJMj0jR0vHaMEDbmLvRLNLxIDz_nmWw86qRX0903ZvF8b7O9GC/s1600/image_2024-10-14_16-36-40%20(2).png

អ្នកគាំទ្រផ្តល់ចំណុចកែលម្អកម្មវិធី Miss Planet International ដើម្បីកាន់តែល្អប្រកួតប្រជែងជាមួយកម្មវិធីសម្រស់ផ្សេងទៀត

0

ដូចមហាជនជ្រាបមកហើយថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធី Miss Planet International ដែលនឹងមានបវរកញ្ញាមកពីជាង៧០ប្រទេសជុំវិញពិភពលោកចូលរួមប្រកួតនាខែវិច្ឆិកា នេះ។ អ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានផ្តល់ជាចំណុចកែលម្អទៅកាន់កម្មវិធី MPI ដើម្បីឱ្យកាន់តែល្អប្រសើរស្របទៅតាមលក្ខណៈស្តង់ដាដើម្បីឱ្យកម្មវិធីបង្កើតឡើងដោយកូនខ្មែរមួយនេះអាចប្រកួតប្រជែងជាមួយកម្មវិធីសម្រស់ធំៗផ្សេងៗទៀតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEgDc_VMfn0-qF11bI4DJF2dwKKkaiuPQWXlsDfKcrBt-m7EE593MbjSD2C150wZcVj2pUSJWQI4SnxvANZS3dXAkYZaJp5r70Vpo7BfxCMMfoF1GQqERug2u5X6efvqZU-meCa59paJ74PFIHDh-IMWTX6DwJlF5ydkrkFjeFbOlkC-w8kDNLEN4YoEyS/s2048/image_2024-10-12_10-51-25.png

តាមការស្ទង់មតិពីអ្នកគាំទ្រផ្តល់ទៅកាន់ផេកបុរាណាចារ្យ ចំណុចដែលអ្នកគាំទ្រកែលម្អទៅកាន់ការរៀបចំការប្រកួត Miss Planet International មានដូចជា«១. ឆាកគឺសុំទំហំតាមចំនួនបេក្ខភាពនិងមានរចនាសោភ័ណ ហើយផ្លាស់ប្តូររូបរាងរាល់ឆ្នាំ ២. កាមេរ៉ាចាប់ប្លង់ឱ្យបានល្អ ច្បាស់4k និងភ្លើងឱ្យភ្លឺ សម្លេងច្បាស់ និងមានLED ដែលមានការរចនាឌីហ្សាញបានស្អាត ៣. មានឆាកធំល្មមសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងមានការថតផ្សាយច្បាស់លាស់៤. ឈុតតំណាងជាតិ និងឈុតហែលទឹកគួរធ្វើនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៥. ការប្រកួតមួយវគ្គៗសុំឱ្យមានរយៈពេលល្មមត្រឹមតែ៣ទៅ៤ម៉ោងបានហើយ ៦. ជ្រើ ជ្រើសពិធីករឱ្យសមនឹងកម្មវិធីអន្តរជាតិ មានបទពិសោធន៍និងមានវោហាសាស្ត្រ»។ ៧. ប្រកាស top និងរង្វាន់នីមួយៗឱ្យបានលឿន ដោយមិនចាំបាច់រំខានគណៈអធិបតីឡើងមក ៨. ចង់ឱ្យ Miss planet បង្ហាញពី concept របស់ខ្លួនឱ្យបានច្បាស់ៗ ដើម្បីឱ្យបេក្ខភាព រៀបចំខ្លួនត្រូវតាមការចង់បានរបស់កម្មវិធី ៩. ឆៀងបេក្ខភាពត្រូវមានទំហំធំ មើលអក្សរឃើញច្បាស់មិនប្រើពណ៌ឆើតពេក។ ១០. ការថតរូប ការថតវីដេអូ បង្ហោះភ្លាមៗ ក្នុងទំព័រផ្លូវការ សម្រាប់សកម្មភាពផ្សេងៗ របស់បេក្ខភាពហើយត្រូវច្បាស់នឹងមានសោភ័ណភាព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCYADxJ0NSJWSMrX-dJKvrDPok4chbacpMDuyw0a5jI97NerwEiKSsgfJqKeDzq4YQOt6DHgdPCuDCxVJWnDyzeFuNVT7MrF4UY4gZzKN9KtUjFCAiHxk1053ht9U4YlwtyPKspOQscCO_-X31-CvVWPofB4Xf-E2bT0NP_9IAVjiNAgrUDMdwptx30FK-/s1024/image_2024-10-12_10-51-27%20(3).png
ចំណុចដែលអ្នកគាំទ្របវរកញ្ញាចង់កែលម្អកម្មវិធី MPI ជាច្រើនទៀតបានដូចជា មានភ្លេងសម្រាប់កម្មវិធីផ្ទាល់ច្រើនបែប ប្រើសម្រាប់វគ្គនីមួយៗ មានហែលឈុតហែលទឹក ឈុត តំណាងជាតិជាដើម។ មានកាលវិភាគសកម្មភាពច្បាស់លាស់ និងស្របតាមគោលការណ៍កម្មវិធី។ បន្ថែមពេលវេលាប្រកួតយ៉ាងហោច១៥ថ្ងៃឡើង បន្ថែម Activity សកម្មភាពអោយបានច្រើន។ អ្នកដែលឈ្នះមកុដត្រូវមានសកម្មភាព និង មានការងារធ្វើរកចំណូលមកវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh34H4r7IFbqnpfclD5hAVL9BgElSW-YPJerKx7zs-lIxecz7JXZbDZPfcEsLObIbOg2KNmjCdslutn9xQYvUjScEEIFFahetmQCBE0VMiCEjDv2qejI6JmIQWI-b6QZRHNgZgZTc1vQHzByWywoWyDNEtzCwE8zPUiDhGI2lfpSW2NTUiZRW-U1hAUGsoo/s2000/image_2024-10-12_10-51-29.pngមានការវ៉ូត យកប្រជាប្រិយភាពតាមបណ្តាញសង្គម Facebook Instagram។ ផេកផ្លូវការ ត្រូវពង្រីកវិសាលភាពការផ្សព្វផ្សាយ មានអ្នកកាន់ច្រើន មានការ Live សកម្មភាពបវរកញ្ញា សម្ភាសន៍បវរកញ្ញាផ្សេងៗ។ មានការស្លៀកសម្លៀកបំពាក់ប្រពៃណីដែលមានគុណភាពនិងសោភ័ណភាព ក្នុងថ្ងៃផ្តាច់ព្រ័ត្រ។ មានអ្នកបកប្រែជូនបេក្ខភាព សម្រាប់បេក្ខនារីដែលត្រូវឆ្លើយសំណួរ។ ខិតខំប្រឹងប្រែង ស្វែងរក Sponsor និងចាប់ក្រសែសង្គមដើម្បីភាពល្បីល្បាញ ។ រៀបចំកម្មវិធីឱ្យមានស្តង់ដារ ផែនការទៅខាងមុខនៃកម្មវិធី ដើម្បីប្រកួតប្រជែងនឹងកម្មវិធីផ្សេងៗទៀតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNsM_XcC-Et8uLe9AnC3p_4UWOEeqig3LLpMPTVm9vBKuRIhzPnCRK0DqrNFZHSOpIzoEgmmF9OrcODbrseAMQr1JquWTPsWiAOmcvZ_pvvFPGVlf7WnqyjZy1MBbYsY4GJC2WFnZjzVrZzkseoQq7vV-O0bEJCWJAR1w81LKlHeffL8LwRzOBwaeDbfLV/s1440/image_2024-10-14_11-36-24.png

បវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ឬជាភាសាអង់គ្លេសហៅថា Miss Planet International 2024 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ កញ្ញា ដេត ស្រីនាឌ ជា Miss Planet Cambodia 2024 នឹងតំណាងឱ្យកម្ពុជាក្នុងឆ្នាំនេះ ខណៈកាលពីឆ្នាំមុនកម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់TOP7៕

 

 

Min Pechaya និង Boy Pakorn សូមទោសជនរងគ្រោះព្រោះផុងខ្លួនផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនមួយត្រូវស៊ើ.បអង្កេ.តពីបទឆ.បោ.ក

0

តារាសម្ដែងថៃ Min Pechaya យំសូមទោសដែលធ្វើការស្រាវជ្រាវមិនបានគ្រប់គ្រាន់ ទើបនាងបានផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនមួយ ដែលស៊ើបអង្កេតពីបទឆបោក ធ្វើឱ្យមនុស្សជាច្រើនក្ស័យធន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែតុលា Min Pechaya បាននិយាយថា នាងមិនបានកាន់តំណែងនៅក្រុមហ៊ុន The iCon Group ដែលជាក្រុមហ៊ុនកំពុងត្រូវបានស៊ើបអង្កេតដោយប៉ូលិសនោះទេ ប៉ុន្តែគ្រាន់តែជាទូតសុឆ្ឆនៈប្រព័ន្ធផ្សព្វផ្សាយសម្រាប់ផលិតផលប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIEij0Xlm7waUOHjtzzzql1h7Np2qKmznmhb_cu1py0eo08laPJ7alW23BfgvZ5mciv-7UXRmH5vrjwa8iw3Z4VRMYk3FCt0ew7Ij-5aywYP-xKoUAVbvR8jAgfJfaXuZsCWvkIZVNFzsu-6N89p1M7992woKTZQlqNOVnwldkvKSbCwYd6eKRsN1hO3S1/s1343/image_2024-10-14_09-46-12.png

ក្នុងសេចក្តីថ្លែងរបស់ Min នាងបាននិយាយថាបានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន។ តារាស្រីរូបនេះបាននិយាយថានាងមិនដែលទាក់ទងជាមួយទិដ្ឋភាពណាមួយដែលទាក់ទងនឹងប្រតិបត្តិការរបស់ក្រុមហ៊ុនទេ។ នាងបានសូមទោសចំពោះការពាក់ព័ន្ធនឹងរឿងអាស្រូវ និងមិនបានធ្វើការស្រាវជ្រាវគ្រប់គ្រាន់មុនពេលចុះកិច្ចសន្យាជាមួយ The iCon Group។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNEXuLEl_Rpq97h4lhmM-UxqjNflmpOuUu3LLBdbvL94tOH7U-GfEdc7TPvCwHUXGFC4T1hlAABY8WFA9S3aIN9z80ZGn_4-LBDC5IGLg6ufVw6Il7BEwX-awGxMCLl3ohk1TmuCNrlE72KuNRkuNj6edbzIiEUPdHp_QKxNbW4laYLx-Or4FVOcrsyZbX/s1386/image_2024-10-14_09-54-20.png

គិតត្រឹមថ្ងៃទី១២ ខែតុលា ប៉ូលិសបានចាប់ខ្លួនអ្នកគ្រប់គ្រង ៦នាក់នៅ The iCon Group ។ ក្រុមហ៊ុននេះលក់ផលិតផលថែរក្សាសម្រស់ អាហារបំប៉ន និងលក់វគ្គបណ្តុះបណ្តាលស្តីពីការលក់ និងការការពារសុខភាព។ ពួកគេបញ្ចុះបញ្ចូលសមាជិកឱ្យជ្រើសរើសសមាជិកថ្មី និងទិញផលិតផលដើម្បីសម្រេចបាននូវការលក់ដែលបានកំណត់ដោយក្រុមហ៊ុន ដោយហេតុនេះទទួលបានប្រាក់ចំណូលកាន់តែច្រើន។ ដើម្បីឈានដល់កម្រិតកំណត់ មនុស្សជាច្រើនបានខ្ចីលុយនិងបានដាក់ដើមទុនទៅក្នុងការទិញទំនិញ មនុស្សជាច្រើនបានបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនហើយក្ស័យធន។
ជនរងគ្រោះម្នាក់បាននិយាយថា បន្ទាប់ពីក្លាយជាសមាជិក ខ្លួនគេមិនដែលរៀនពីរបៀបលក់ទេ ប៉ុន្តែត្រូវបានបញ្ចុះបញ្ចូលជានិច្ច ឱ្យវិនិយោគលុយបន្ថែមទៀត ដើម្បីយកដើមទុនមកវិញ និងទទួលបានប្រាក់ចំណេញ។ ចំពោះផលិតផលរបស់ក្រុមហ៊ុនគឺ«សម្រាប់លក់តែគ្មានអ្នកណាទិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqv1akcbc_K47aP2nggXDl6CozjZXl0a4LoxrA2l14O_lrhgTqtAQXudBZr_K2tUd_43VCDvaBim54kXGZ6s0e_4rXh7L5JAGuOfCx7831I0iYvnB3Pw7dGqvziZ7dCOV58MaQytd87loSfpMwZoI__D_PcF3FprYM9X_CgOlVNbnnuMn4pKrxJL1PalnT/s1350/image_2024-10-14_09-54-21%20(2).png

ក្រៅពី Min Pechaya ក៏មានតារាល្បីៗមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ ក្នុងនោះក៏មានតារាសម្ដែង Boy Pakorn ផងដែរ។ នៅក្នុងកម្មវិធីទូរទស្សន៍មួយលោកបានយំ សូមទោសជនរងគ្រោះ ហើយនិយាយថា លោកមិនមែនជាអ្នកដឹកនាំក្រុមហ៊ុនទេ គឺគ្រាន់តែថតរូបផ្សព្វផ្សាយ និងចូលរួមក្នុងព្រឹត្តិការណ៍ក្រុមហ៊ុនប៉ុណ្ណោះ។ តារាសម្តែងរូបនេះបាននិយាយថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ព័ត៌មានទាំងអស់នៅក្នុងកិច្ចសន្យា ដើម្បីបម្រើការស៊ើបអង្កេតរបស់ប៉ូលិស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbFaX4mQRJChsTE3A7ErqKp0VStkXKhyEgTwFUIgAGcrdZdFcMt0PJe6hWeL05_Cb00lXTRftcXlQLOsGEJ1sUpTLa36q_dne4ep5_olGaj7E1POoDK5MfY0FcFPoxcW_HFFtLrvdaKiO-hp0bNMi2-6EzfKv4duqZutdI3ovEIXPeniTlw9dWdMwCDQnx/s650/image_2024-10-14_16-19-17%20(2).png

របាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះកាលពីឆ្នាំមុនបានបង្ហាញថាខ្លួនមានទ្រព្យសម្បត្តិសរុបដែលមានតម្លៃ ២.៤ ពាន់លានបាត បំណុល ១.៥៥ ពាន់លាន ប្រាក់ចំណូលសរុប ១.៨៩ ពាន់លានបាត ការចំណាយ ១.៨៦ពាន់លាន បង់ពន្ធ ៩.១ លានបាត និងប្រាក់ចំណេញសុទ្ធ ១៩.៧៧ លានបាតប្រមាណជិត៦០ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7DBFMjkMSK6nr20AA87uyA761Q_XWIOgmY-dOwfaQkilrftRPTYWScaJK05U8Az8SRmzcOPXwe5FzLnA9F94OaFzqulkbjPTK3-cAGxK9HbRwgASrSP2Vt1IUsiKt7MUCZg6m5jLc6LiimnXAku3OVvDTaY3bdibeGsHbXoc8gM-PSJlItjH_3SmaEFoV/s1022/image_2024-10-14_16-19-17.png

គួរបញ្ជាក់ថាទាំង Min Pechaya និង Boy Pakorn សុទ្ធតែជាតារាល្បីក្នុងជួរសិល្បៈដែលមានអ្នកគាំទ្រច្រើន។ Min Pechaya មានវ័យ៣៥ឆ្នាំមានអ្នកតាមដានលើបណ្តាញសង្គម IG ៧លាននាក់ ។ ចំណែកតារាសម្ដែង Boy Pakorn មានអាយុ៤០ឆ្នាំមានអ្នកតាមដានជិត១០លាននាក់នៅលើ Instagram ៕

ទីក្រុងក្រោមវាលខ្សាច់របស់អូស្ត្រាលីបានទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរផ្សងព្រេង

0

ប្រទេសអូស្ត្រាលី ៖ មនុស្សភាគច្រើនពុំសូវបានឮឈ្មោះទីក្រុងនេះទេនៅប្រទេសអូស្ត្រាលី បើទោះជាទីក្រុងគ្របដណ្តប់ទៅដោយវាលខ្សាច់ និងមានអាកាសធាតុក្តៅខ្លាំងក្តី ប៉ុន្តែមានភ្ញៀវទេសចរបរទេសជាច្រើននាក់ចង់មកកម្សាន្តនៅទីនេះ ជាពិសេស អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង ។ តើអ្វីជាមន្តស្នេហ៍ទាក់ទាញរបស់ទីក្រុង? ហេតុអ្វីភ្ញៀវទេសចរចង់មកកម្សាន្តនៅតំបន់ក្តៅខ្លាំងបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQG_X9ErgAOb3shSddXWJUC_bHZ4G3fbXsKt6Q-EoasTnNG2_N3z5G0fIO7aqnZ0sWOTBz-3MZkHWp-aN4yKC-JLLRo3Hp74INRFmhFEG1nepWkbiRgiTnYHDvoaus-_EirMbYy5zjBsef7WMNVPqRnkandrSy2gs5CWQVxOup4o61kw5HyZcnHhqOAxQ2/s2200/image_2024-10-14_13-46-15.png
Coober Pedy គឺជាឈ្មោះទីក្រុងរ៉ែដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលស្ថិតនៅរដ្ឋ South Australia ប្រទេសអូស្ត្រាលី ។ ទីក្រុងនេះត្រូវបានមនុស្សជាច្រើនហៅថា «រាជធានី Opal របស់ពិភពលោក» ដោយសារវាជាកន្លែងជីករ៉ែ Opal ដ៏ធំបំផុតលើពិភពលោក សម្រាប់យកមកផលិតជាគ្រឿងអលង្ការ ។ ប៉ុន្តែចំណុចទាក់ទាញមួយទៀតរបស់ទីក្រុងនេះ គឺពលរដ្ឋភាគច្រើននិយមសាងសង់ផ្ទះ និងអគារផ្សេងៗនៅក្រោមដីខ្សាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6zYzGoxgC_rVcI0AByPC_cTMAE0ciNb4iJhhGCbZid1d8I-0xbUaxcSP99zJHzMtBeOkB2wRQWB4WBgWQKCwakT25YqQz2hyphenhyphen57w5e8zYhhntlUt9g5_TWwU7ENIRp-Yt5LYbCMecOnjl0dq6Z8Cm6r40r0uQBtxma9UbiHB1_ayDqorHaE_XDafVhKLjj/s862/image_2024-10-14_13-46-19.png

ទីក្រុង Coober Pedy មានទីតាំងស្ថិតនៅលើវាលខ្សាច់ដ៏ស្ងួតហួតហែង និងមានអាកាសធាតុក្តៅយ៉ាងខ្លាំង ។ ហេតុនេះ ទើបធ្វើឱ្យមនុស្សម្នាភាគច្រើនរស់នៅក្នុងទីក្រុងសម្រេចចិត្តសាងសង់ផ្ទះរបស់ខ្លួននៅក្រោមដីខ្សាច់ ឬហៅថា «Dugouts» ដើម្បីការពារកំដៅខ្លាំងនៅពេលថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZdbCOuyk5gJvefy5bBgyzcibSIR4cmgvSihbJtw-fGV0ttnnIyOJ0SccNARTy-_3VA1DbHWWt8VpNwhitceAz4GClbHWdCs4s8DsTR36eyDMk6oSlBHf9kE7EX-kYIleO45Ryhw0RQkUwZhJjvQNlRVKmTB8Wdz81MoQMJbdc1D8XXJ-UfPyIZERh6f7L/s1024/image_2024-10-14_13-46-19%20(2).png

ទីក្រុង Coober Pedy ត្រូវបានបង្កើតឡើងកាលពីដើមសតវត្សទី២០ ក្រោយពីការរកឃើញរ៉ែប្រភេទ Opal ក្នុងតំបន់នេះ កាលពីឆ្នាំ១៩១៥ ។ ចាប់តាំងពីពេលនោះមក ទីក្រុងនេះក៏បានក្លាយជាមជ្ឈមណ្ឌលជីករ៉ែ Opal សម្រាប់ផលិតគ្រឿងអលង្ការ និងមានជនបរទេសមកពីជុំវិញពិភពលោក ផ្លាស់មកធ្វើការនៅទីនេះ និងស្វែងរករ៉ែ Opal ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWAuio5NTiohEhjwyX9qPD54VlW5lT2uK1TWVocGCblAcUQpKJuxpExm1ssXBSXoN0LAcnXJ8IlXp8-EKobfF-Atq4B4JMez7UUFtfCb4M6BGLxOudSo6YJitidXmG4G-Eb-xUPsXRlzVMzmbKFmmFbweNm2a97okB9EO9h3wRw4rZ-FpKvMwaqHXp7PpH/s1052/image_2024-10-14_13-46-17.png

ក្រៅពីការជីកយករ៉ែ ទីក្រុង Coober Pedy គឺជាតំបន់ទេសចរណ៍មួយកន្លែងគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ពីព្រោះពលរដ្ឋរស់នៅទីនេះមានការរស់នៅខុសប្លែកពីគេ ។ ភ្ញៀវទេសចរបរទេសអាចដើរមើលសំណង់ផ្សេងៗនៅក្រោមដីខ្សាច់ ដូចជា ៖ ផ្ទះ, ព្រះវិហារ, សារមន្ទីរបង្ហាញពីការជីករ៉ែ Opal និងទទួលបានបទពិសោធន៍ជីករ៉ែ Opal ដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip3U7nD29JaM3LOzGxj6fk5UCvSZc8mO4VEWq2_lh4evmELJnr2r3YjVVPZxyvGPVDbDwndd6tmN-bYjeBvmeF9GYfV6xqblkcI_z3yO9Xuaj4OqplMmfMX2sT6myBP_9WVEvjk4ld5ZPYj-exoSTrPgQA4_NLolBjJWzpQnEqbeWQ6cmDjmgIesEhSkNb/s2048/image_2024-10-14_13-46-17%20(2).png

ក្រៅពីនេះ វាលខ្សាច់យ៉ាងស្រស់ស្អាត និងពោរពេញទៅដោយភាពរាំងស្ងួត គឺជាការបង្កើតមន្តស្នេហ៍ថ្មីប្លែកសម្រាប់ទីក្រុង Coober Pedy ។ ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរបរទេសជាច្រើននាក់ដែលចូលចិត្តការធ្វើដំណើរផ្សងព្រេងបានមកលេងទីក្រុងវាលខ្សាច់ និងដើរមើលសំណង់ផ្សេងៗនៅក្រោមដីខ្សាច់ ៕

ថៃបារម្ភពីវៀតណាមដណ្តើមយកទីផ្សារផ្លែមៀនខ្លួន នៅអាល្លឺម៉ង់

0

ប្រទេសថៃ ៖ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិប្រចាំប្រទេសថៃបានលើកឡើងពីស្ថានការណ៍នាំចូលផ្លែមៀននៅអាល្លឺម៉ង់ថា អាល្លឺម៉ង់ត្រូវនាំចូលផ្លែមៀនពីបណ្តាប្រទេសអាស៊ី ដូចជា ៖ ថៃ, វៀតណាម និងចិន ។ កាលពីឆ្នាំ២០២២ ថៃជាប្រទេសដាំដុះ និងនាំចេញផ្លែមៀនយ៉ាងច្រើនទីកាន់ទីផ្សារពិភពលោក ហើយអាល្លឺម៉ង់ គឺជាទីផ្សារសំខាន់បំផុតរបស់ថៃនៅតំបន់អឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgztY-c1s_SV8btXAMe6ihGdvs3R5HX0oAs2Us3mmAxhCKZjHxELP8ZP12N9PkSyhrqSRs8udIYjSxzV0jhsspm_sg9Pt_5CTXNlreSpmy1ymX-erVITmuIWy4o-wmY_Wrt_V_TMQDiOJiRexxBL3MmCipjzA_Jcbh-w-n9nwxPpTnx133J9-2_GMFof0BJ/s990/image_2024-10-14_13-45-20.png

បច្ចុប្បន្ន ក្រុមហ៊ុននាំចេញផ្លែមៀនថៃបានប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយប្រទេសវៀតណាម ដែលវៀតណាមបានបង្កើនដាំដុះ និងនាំចេញផ្លែមៀនយ៉ាងច្រើនទៅក្រៅប្រទេស ។ ម្យ៉ាងទៀត រយៈពេលប្រមូលផលផ្លែមៀនរបស់វៀតណាម គឺយូរជាងថៃ ទើបធ្វើឱ្យវៀតណាមអាចនាំចេញផ្លែមៀនទៅក្រៅប្រទេស ក្នុងអំឡុងពេលថៃផុតរដូវកាលប្រមូលផល ។ ហេតុនេះ ក្រុមហ៊ុននាំចេញផ្លែមៀនវៀតណាមមានប្រៀបជាង ពីព្រោះអាចបំពេញតម្រូវការក្នុងទីផ្សារសំខាន់ៗរយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAZeslPh1CHCdiFI4SMBL5MyuRhyqae-ZaLms7Spzp1rY3rSvx_5DrUNp09oi_P6gvDE2R-iENyBF1xrXSx-U9Zfs4ZFniqINII0NWGVaU7f_llQyG-qhU0wzjoowAntlLBBiusyIRCvXKQo8nBkWoSyY_dWSxMmGXnqKbvR_uCpzkZtBnpw2YKe5lg9gq/s2766/image_2024-10-14_13-45-17.png

ប៉ុន្តែប្រទេសអាល្លឺម៉ង់បាននាំចូលផ្លែមៀនតិចជាងមុន ដោយសារតម្រូវការរបស់អតិថិជនធ្លាក់ចុះ គឺអតិថិជនអាល្លឺម៉ង់ផ្តល់ភាពសំខាន់យ៉ាងខ្លាំងក្នុងការសន្សំសំចៃប្រាក់នាពេលបច្ចុប្បន្ន ។ ក្រៅពីកត្តាទីផ្សារ បញ្ហាផ្សេងទៀតក៏បានធ្វើឱ្យការនាំចូលផ្លែមៀនរយៈពេលជាច្រើនឆ្នាំរបស់អាល្លឺម៉ង់ធ្លាក់ចុះផងដែរ ដូចជា ៖ គោលនយោបាយពាណិជ្ជកម្ម និងការផ្គត់ផ្គង់ផ្លែឈើក្នុងស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiVBvDUY4AentR6Iy2e8GPtJXaF2lntSdhE3FkcyWkiBa6gqpD_ZPg20M7dMtlUbd5HLTJThzAjQyp5DemQbuAB8UsT7jwlulS1V_gUD_hPo3-N_DVD1zJhSYBlRHD74_rb78fT4_WciGuOrROpKBUqaVC0hElcILnaNXhM0xHt_nkHST4rpl7mfN2gRsJ/s1000/image_2024-10-14_13-45-21.png

ដូច្នេះ គេអាចសន្និដ្ឋានថា ការនាំចូលផ្លែមៀនរបស់អាល្លឺម៉ង់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បានធ្លាក់ចុះទាំងបរិមាណ និងតម្លៃ ។ វាពាក់ព័ន្ធនឹងកត្តាសេដ្ឋកិច្ច ដូចជា ៖ តម្រូវការធ្លាក់ចុះ, ការចំណាយដើមទុនកើនឡើង និងការផ្លាស់ប្តូរទីផ្សារធ្វើឱ្យប៉ះពាល់ដល់ការនាំចូលផ្លែមៀនស្រស់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4VC1j6SBBOXUtprxCkE2S_j7MEzAdzaoIitg6JYu3-R7orObzz7HwNBzOtDYv9PnjBCnhL5pA0T-vAvo_0jcfU0nYUljdlYD0wq1afnitnChE-ZQKw4C4AJfTiCYo9Bxjfff_lFgGoKiqyJP-3EIeuXC0rrnA-d9hNAf6K2lFHJoLCwbkDB0VQOlF4lJj/s2560/image_2024-10-14_13-45-22%20(2).png

    កាលពីឆ្នាំ២០២១ អាល្លឺម៉ង់បាននាំចូលផ្លែមៀនច្រើនបំផុត ដោយសារតម្រូវការកើនឡើង និងលក្ខខណ្ឌទីផ្សារអំណោយផល ។ ប៉ុន្តែរយៈពេលក្រោយមក ការនាំចូលផ្លែមៀនរបស់អាល្លឺម៉ង់បានធ្លាក់ចុះ ដែលបង្ហាញពីការផ្លាស់ប្តូរទីផ្សារ ដូចជា ៖ អាល្លឺម៉ង់នាំចូលផ្លែឈើផ្សេងទៀត, អតិថិជនអាល្លឺម៉ង់ទិញផ្លែមៀនតិចជាងមុន និងបញ្ហាប្រឈមសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_fKkGhINtl-6tLeom-huctE6z8q0uA7uI3CspBlV0sjcajvRLmbSGQ-leB421d_uO6dJ8HW4yXTsL0iD7qU0PBD6IUSOoM6EHWnxSNvtPcLyxuifWj_TdYs7sFlyddtx671XKaLNyli4z7beRYxGIcgQdp97v1r5MDW-w8r7jcz8fLCmUhfP-6gF-k5C9/s1200/image_2024-10-14_13-45-22.png

    បរិមាណ និងតម្លៃនាំចូលផ្លែមៀនធ្លាក់ចុះបានបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ការផ្អាកការផ្គត់ផ្គង់ និងបញ្ហាក្នុងពេលដឹកជញ្ជូន ទើបធ្វើឱ្យប៉ះពាល់ដល់ការចំណាយដើមទុន និងការនាំចូលផ្លែមៀនរបស់អាល្លឺម៉ង់ ។ លើសនេះ អតិថិជនអាល្លឺម៉ង់ទិញផ្លែមៀនតិច និងតម្រូវការផ្លែឈើផ្សេងៗខ្ពស់ជាងមុនអាចធ្វើឱ្យការនាំចូលផ្លែមៀនស្រស់របស់អាល្លឺម៉ង់ធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGEKgj0INURTCI8vJq9sZjTbdRJ8rROCiSiM10t9IWVP2ON1cy1f1teopjs3yJt4D0Sa69zrbIzbDnfwsv-vO5-lsqECiCfHD7HcIwDO17g8bXaK3JQCdJylcaNlLmGHKAokzpWiwvyFQ7e4qZmUcB8qH1Yttx8bGscl417Y1wSpXwUYRI06uHWqQ2JLM7/s990/image_2024-10-14_13-45-27.png

    ក្រៅពីនេះ ផ្លែមៀនឆាប់ស្អុយខូចគុណភាព ទើបធ្វើឱ្យពិបាកលក់ផ្លែមៀនស្រស់នៅអាល្លឺម៉ង់ ហើយផ្លែមៀនភាគច្រើនត្រូវបានដាក់លក់ក្នុងហាងលក់ទំនិញអាស៊ី និងផ្សារទំនើបធំៗ ។ បច្ចុប្បន្ន អាល្លឺម៉ង់បានលក់ផ្លែមៀនតាមអនឡាញ ហើយអ្នកលក់ផ្លែមៀនភាគច្រើន គឺជាពលរដ្ឋអាស៊ីរស់នៅអាល្លឺម៉ង់ រួមមាន ៖ វៀតណាម, ចិន និងថៃ ៕