Home ព័ត៌មានអន្តរជាតិ ដើម្បីរក្សាពណ៌សក់ឱ្យនៅបានយូរ Rosé BLACKPINK តែងតែអនុវត្តគន្លឹះទាំងនេះ!

ដើម្បីរក្សាពណ៌សក់ឱ្យនៅបានយូរ Rosé BLACKPINK តែងតែអនុវត្តគន្លឹះទាំងនេះ!

99
0

ប្រិយមិត្តប្រាកដជាដឹងហើយថា Rosé ដែលជាសមាជិក BLACKPINK គឺចូលចិត្តលាបពណ៌សក់ណាស់ នេះក៏ព្រោះតែនាងស្អប់សក់ពណ៌ខ្មៅ ដែលជាពណ៌សក់ពីកំណើតរបស់នាង ទើបនាងតែងតែលាបពណ៌សក់ពណ៌ទង់ដែងរហូត។ សក់ពណ៌ទង់ដែងគឺពិតជាសក្តិសមនឹងតារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះខ្លាំងណាស់ ដោយសារវាមានភាពស្រស់ស្អាត ធ្វើឱ្យ Rosé លេចធ្លោរខ្លាំងក្នុងពិភពសិល្បៈ។ ដូច្នេះដើម្បីថែរក្សាពណ៌សក់ឱ្យនៅបានយូរ Rosé តែងតែអនុវត្តគន្លឹះដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHloHO11spywwMoehGtoq6BDPhZ6DJK_Vl4YmRtoxW69ll87sC0iPtTJNKTK03VTP71PGG9CtP4ZTEoaNxlPbSZ4rUJtatTdOQ_b-SOYsqVOFTPE0aOAnyd-EMi2a_it4dD9teBhapFzwMx5-fH6_M7xUuoRIh2Qpw1i3sPxdm35y50Q_MVus8las0Zxfs/s1094/photo_2024-10-14_16-10-08.jpg

១.មិនកក់សក់ពេញមួយថ្ងៃ៖ បន្ទាប់បញ្ចប់ការលាបពណ៌សក់រួច Rosé តែងតែទុកសក់នាងចោលរយៈពេល ២៤ ម៉ោងដោយមិនធ្វើការកក់សក់នោះទេ។ នេះក៏ដោយសារតែនៅពេលដែលសក់ថ្មីត្រូវបានប៉ះពាល់នឹងសារធាតុគីមីពីការជ្រលក់ពណ៌ ឬសារធាតុ bleach វាច្រើនតែស្ងួតខ្លាំង ដូច្នេះការកក់សក់ភ្លាមៗនឹងលាងសម្អាតជាតិប្រេងធម្មជាតិចេញ ធ្វើឱ្យសក់របស់អ្នកកាន់តែស្ងួត និងឆាប់ខូច។ លើសពីនេះការកក់សក់ជាមួយសាប៊ូភ្លាមៗ ក៏ធ្វើឱ្យសក់លាបជ្រះពណ៌ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwwSNibBwz6hxMyu0TxDBcHR0nIgBq9K1kTiYAWxupaOgnX6MyzF2zabmgN6uKY1yC0KWkxqGlYCrnScJri0aoFvg23NFH8xUV0n5oNSNli4VqDZSZcdftnpG5VOVYEnQmVlIFmHZHgcyKvg9en7L6PCxQXl5CWXKeWQT904dn-MbUtI9WOnnuqx-nFrbS/s917/image_2024-10-14_16-45-43.png

២.ប្រើក្រែមបន្ទន់៖ បន្ទាប់ពីទុកសក់ចោលរយៈពេល ២៤ ម៉ោងរួច តារាស្រីរូបនេះក៏បានកក់សក់ និងប្រើក្រែមបន្ទន់ ដើម្បីពង្រឹងសក់ កាត់បន្ថយបញ្ហាសក់ជ្រុះ ក៏ដូចជាជួយធ្វើឱ្យសក់មានទម្ងន់ ងាយស្រួលធ្វើរចនាប័ទ្ម និងធ្វើឱ្យសក់ពណ៌មើលទៅមានសុខភាពល្អ ភ្លឺ រលោង ស្អាតបែបធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf4Sla2anzdpCPQXltHtMkllCVoXl5cXkg-pFekWLugsrZT1Poev50ijLc3rk27iH_SRjSzEJSoNAkivizJRy5QtSeEYgp0ijR3zEm7Lk-LMb5gDWzapk_UA49flArcdn6U1p1vJka1ntv5YrCL5wkI22-FIjwtLBoZ53QuUALDf8cn5pAkY7SH9DaYvhi/s1280/photo_2024-10-14_16-10-08%20(2).jpg

៣.ជៀសវាងប្រើម៉ាស៊ីនក្នុងសីតុណ្ហភាពខ្ពស់៖ ចំពោះសក់ដែលទើបតែលាបពណ៌រួច Rosé គឺមិនងាយធ្វើម៉ូដសក់ផ្តេសផ្តាសឡើយ ព្រោះការធ្វើម៉ូដច្រើនហួសហេតុពេកដូចជា ការកៀប និងការកិបជាមួយម៉ាស៊ីនដោយប្រើកម្តៅខ្លាំង នឹងងាយធ្វើឱ្យសក់ឆាប់ខូច ឬឆេះជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFfpb_MGQI9LRftmvhAMf16CUaehFu9Bf9_BMHkTlCb0W0RT4E_14u3MIqwLBNHJjp9d5xqGXfPWyQ3DjpjNsqz1jpT7-Jhqw3vb3AkuCN3u81VokBZ-xP8mCMHPy_EDlA_e_3lMTKHtus40xZCsZPC3L5hma3fpT8pCu1iuaHZEku_7R30Gn4JfGoQLnM/s1250/photo_2024-10-14_16-10-08%20(3).jpg

៤.កុំសិតសក់នៅពេលសើម៖ នៅពេលដែលសក់សើម សរសៃសក់កាន់តែខ្សោយជាងធម្មតា ងាយលាតសន្ធឹង និងខូច។ ដូច្នេះ Rosé គឺមិនដែលសិតសក់នៅពេលសក់សើមនោះទេ ការសិតសក់ពេលវាសើមអាចបណ្តាលឱ្យសរសៃសក់បែកចុង ជាហេតុនាំឱ្យសក់ជ្រុះកាន់តែច្រើន។ លើសពីនេះ ការសិតសក់នៅពេលវាសើម ក៏អាចបណ្តាលឱ្យសក់របស់អ្នកកណ្តាញ់ និងពិបាកក្នុងការគ្រប់គ្រងផងដែរ។ ដើម្បីការពារសក់របស់អ្នកពីការខូចខាត អ្នកគួររង់ចាំរហូតដល់សក់របស់អ្នកស្ងួតទាំងស្រុងសិប ទើបអាចសិតសក់បាន៕