Home ព័ត៌មានអន្តរជាតិ ស្ថានការណ៍ក្តៅគគុក! ចិនធ្វើសមយុទ្ធកងទ័ពជាថ្មីនៅជុំវិញកោះតៃវ៉ាន់ដោយពុំកំណត់ថ្ងៃបញ្ចប់

ស្ថានការណ៍ក្តៅគគុក! ចិនធ្វើសមយុទ្ធកងទ័ពជាថ្មីនៅជុំវិញកោះតៃវ៉ាន់ដោយពុំកំណត់ថ្ងៃបញ្ចប់

53
0

តៃវ៉ាន់ ៖ កងទ័ពចិនបានចាប់ផ្តើមធ្វើសមយុទ្ធជាថ្មីនៅជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ហើយបញ្ជាក់ថា វាជាការផ្តល់សញ្ញាទៅកាន់ឥរិយាបថបែងចែកទឹកដីរបស់កងទ័ពឯករាជ្យតៃវ៉ាន់ ។ ការធ្វើសមយុទ្ធរបស់កងទ័ពចិនលើកនេះពុំបានកំណត់ថា នឹងបញ្ចប់នៅថ្ងៃណាទេ ដែលធ្វើឱ្យរដ្ឋាភិបាលទីក្រុងតៃប៉ិរបស់តៃវ៉ាន់ចេញមុខថ្កោលទោ.ស ចិនភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoPJzCF7lfTquImwaXAKq5_svdR6kw0-XITxxwOdVOaT9M6U-iqqHAGV2G8hO7OGOMyyT0RVnMCvBLbdH6IyrSfOnbSjqwwW8n4N38C26kQo3GtZ2uL2Nu-ELPcdmcjayEShFV43F_pBxi6tevxqy9xqye1OsgBmocrkZlcEvZv0UqiV5WHg0IgJXciS7T/s1200/image_2024-10-15_08-22-33.png

ចិនបានប្រកាសធ្វើសមយុទ្ធកងទ័ពនេះ គឺក្រោយពីប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ថ្លែងសុន្ទរកថានៅថ្ងៃបុណ្យជាតិ កាលពីសប្តាហ៍មុន ។ ក្នុងសុន្ទរកថានេះ ប្រធានាធិបតីតៃវ៉ាន់បានប្រកាសប្រឆាំងនឹងការបង្រួបបង្រួមទឹកដីរបស់ចិនជាមួយតៃវ៉ាន់ ហើយលោកបញ្ជាក់ថា ទីក្រុងប៉េកាំងគ្មានសិទ្ធិមកលើតៃវ៉ាន់ទេ បើទោះជាលោកធ្លាប់ស្នើសុំសហការផ្នែកមួយចំនួនជាមួយក្រុងប៉េកាំងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSQowRG2i-Vee9ykNUh2ASCM9TZ2TaNpZ6Wfq1iF2E8T_ldc1kFCUCP1KvPpjcxJx5GL-3Yo1GepiNKHs6OfCQBX0LwQ63DpdUFvNgh74xpfaHW1RaiDmjJb_HdT8MEs4LD3vkkOIRke0Oa-Qypqq9iGUO8SttbB22ipOEbH0tzXpl2LAyn3tPpptPbkHf/s1500/image_2024-10-15_08-22-34.png

សុន្ទរកថារបស់ប្រធានាធិបតីតៃវ៉ាន់បានធ្វើឱ្យចិនថ្កោលទោសយ៉ាងខ្លាំង ហើយនាពេលថ្មីៗនេះ មេបញ្ជាការភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិននិយាយថា ការធ្វើសមយុទ្ធ «Joint Sword-2024B» បានចាប់ផ្តើមនៅច្រកសមុទ្រតៃវ៉ាន់ និងតំបន់នៅភាគខាងជើង, ខាងត្បូង និងខាងកើតរបស់តៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPDcsT0Ti1dnjf8rsWJcat6Lgb_eq4PkfuESXrt6kB0cNYVKXyZHjQEQka55t5Kk9sh_AsWRB2K1H_R28faWcg8pVlSepVks6JYIAW3e6EpSo-pXzVkxOCrH6csRpe0PMogiFX7KtxMOuPOb9D3Tpli7uV5qFENlloTUD6hbc-MPoiVIWwmDJjak2lyy50/s1024/image_2024-10-15_08-22-34%20(2).png

កងទ័ពចិនបានចេញសេចក្តីប្រកាសជាភាសាចិន និងអង់គ្លេសថា ការធ្វើសមយុទ្ធ គឺជាការដាស់តឿនមួយចំពោះឥរិយាបថផ្តាច់ទឹកដីរបស់កងទ័ពឯករាជ្យតៃវ៉ាន់ ។ វាជាប្រតិបត្តិការស្របច្បាប់ និងចាំបាច់ដើម្បីការពារអធិបតេយ្យ និងប្រទេសចិនតែមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvvT__98okdD192yX957ZRvRHFVbV2CUOCiBVeHCG167WBuYI_iokLZiaJeBbb3KjCKA0EWrnwDyNFNi_erWfTWxZNcEnKQE_bsj_bx6ZGctdHoH5pJX_gnPisZf_4S1C1djLTBsbOW5JaOEgiNs_6WTKd2NbKaavO-sIEDa8szeYw5DkVs1NR7wLxJ7mS/s4364/image_2024-10-15_08-22-35.png

ប៉ុន្តែកងទ័ពចិនពុំបានបញ្ជាក់ថា ពួកគេធ្វើសមយុទ្ធបាញ់គ្រាប់ពិត ឬធ្វើសមយុទ្ធនៅតំបន់ហាមឃាត់ទេ ។ រីឯមន្ត្រីតៃវ៉ាន់និយាយថា ការធ្វើសមយុទ្ធរបស់ចិន គឺជាការញុះញង់ឈានទៅបំផ្លាញស្ថិរភាព និងសន្តិភាពក្នុងតំបន់យ៉ាងខ្លាំង ។ មន្ត្រីតៃវ៉ាន់បន្តថា បើទោះជាចិនគំរាមផ្នែកនយោបាយ, កងទ័ព និងសេដ្ឋកិច្ចយ៉ាងខ្លាំងក្តី ប៉ុន្តែតៃវ៉ាន់នឹងពុំចុះចាញ់ឡើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb1clwUgi09LIrxX2T1RlILM569BRTkjt9PmtGNa9bwcSxedXLCcRwIvmlkVB958gXPYciNxvXfoCd1XxerKWs_hpldFUL7F8YJkEfFKUr9E72pdKZnskTuFEWPTfqW7TsSZvvf3ADgeuNUSUJ_oRGvCdjhx2UV-u35q540-foxT_khcliknnS0K1aavO-/s1200/image_2024-10-15_08-22-40.png

មន្ត្រីសន្តិសុខជាន់ខ្ពស់របស់តៃវ៉ាន់ពុំបញ្ចេញឈ្មោះម្នាក់បាននិយាយមកកាន់សារព័ត៌មានរ៉យទ័រថា ចិនធ្វើសមយុទ្ធដើម្បីបិទច្រកកំពង់ផែនានានៅភាគខាងជើងតៃវ៉ាន់ ព្រមទាំងបិទកំពង់ផែអន្តរជាតិ ។ វាដូចគ្នានឹងការធ្វើសមយុទ្ធបិទផ្លូវការធ្វើដំណើរចូលតៃវ៉ាន់របស់កងទ័ពបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqsI6Q4NlNsWplRVo-Db89xjYxY6wD5JdqUMbZjpWbe5401y5LlnVUYqoz9bbozv-CdljWiHUmXMCHyS75XZV62Zez9q5kUmOKsK-00T0Ax22_xZnXMuBJK7evp4My2G5aj3tIvMbBcznGf8J8708yEp9q5b5Oc63elumQjmWimTxQ199QSyKRx32efQCE/s1198/image_2024-10-15_08-22-41%20(2).png

កាលពីថ្ងៃទី១៣ ខែតុលា កន្លងមក សារព័ត៌មានតៃវ៉ាន់រាយការណ៍ថា នាវាផ្ទុកយន្តហោះរបស់ចិនបានបើកមកកាន់ភាគខាងត្បូងកោះតៃវ៉ាន់ ដោយឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រ «បាស៊ិ» ។ ច្រកសមុទ្រយុទ្ធសាស្ត្រនេះ គឺជាការបែងចែកទឹកដីរវាងតៃវ៉ាន់ និងហ្វីលីពីន ហើយវាតភ្ជាប់សមុទ្រចិនខាងត្បូងទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDoWlv_9de5yNVAaW_C-49HwEB_Viw-oRo_9AbnqpQCnDxaDeCMW96tgsgjz5rJIn98soTierDvyBid92ADW4K8MwdZ8A65X4Jn-vBLVTyVLCX1p4KO9oBZMxAdIjEkeLI86tOQvCmSQc3B3mWblmvuTEFOjC6TNIRGNMiWFBkANSVyq6Yh-sUy3HDekpo/s1200/image_2024-10-15_08-22-41.png

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៤ ចិនធ្លាប់ធ្វើសមយុទ្ធ «Joint Sword-2024A» នៅជុំវិញកោះតៃវ៉ាន់ ចំនួន២ថ្ងៃ ក្រោយពីលោក Lai Ching-te ឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់មិនយូរប៉ុន្មាន ។ ការធ្វើសមយុទ្ធលើកនោះ ចិនប្រាប់ថា វាជាការថ្កោលទោសចំពោះការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីតៃវ៉ាន់ ដែលមានបំណងផ្តាច់ខ្លួនពីចិន ៕