Home Blog Page 823

ទ្រី សក្កដា ថាសំឡេងនិងសមត្ថភាពរបស់ ថៃ នរបណ្ឌិត សមតែចូល TOP តែត្រូវខ្ទាតចេញពីកម្មវិធី

0

កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ បានបន្តមកដល់វគ្គ Live Show សប្ដាហ៍ទី ៣ ប៉ុន្តែហាក់ថមថយប្រជាប្រិយភាពបើប្រៀបធៀបជាមួយរដូវកាលទី៤។ ក្នុងសប្តាហ៍ទី៣នេះ បេក្ខជន ថៃ នរបណ្ឌិត បងប្រុសរបស់តារាស្រី ហ្វីយ៉ាតា ត្រូវបានជម្រុះចេញពីកម្មវិធី ខណៈលោកទ្រី សក្កដា ហៅ អាដា សក្កដា សំឡេងនិងសមត្ថភាពរបស់គេសមតែចូលដល់ TOP។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifdxP9IaE_qNgmuTF1e9qcadVyguwp2ujZvNxTiBkawJyOUg37GrLIksZAH-yh_ZhKUD-dKUUYPrSKdricJJa3lEQWNfk9u86LCMYbZJDjXcAG5So_XccZW1nRzS159qDEdvvwX-RnYP6Q-2I3c7vn8_KZFo0qFeogbbt_wpp_dNt4wWkimaIfLdVco6Zw/s2048/image_2024-10-15_09-27-12.png

កាលពីថ្ងៃអាទិត្យ ក្នុងកម្មវិធី បេក្ខជន ថៃ នរបណ្ឌិត បានជ្រើសបទ ដាវី ដាវី មកប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងទៀត។ ទោះយ៉ាងណានៅពេលវគ្គប្រកាសលទ្ធផលបេក្ខជនរូបនេះមិនអាចបន្តទៅវគ្គ Live Show សប្តាហ៍ទី៥ ជាមួយនឹងបេក្ខភាព៩នាក់ទៀតនោះទេ។ ការធ្លាក់ពីកម្មវិធីប្រកួត Cambodian Idol រដូវកាលទី៥ របស់ ថៃ នរបណ្ឌិត បានធ្វើឱ្យទស្សនិកជនជាច្រើនគិតថាបេក្ខជនរូបនេះមិនគួរធ្លាក់ត្រឹមវគ្គនេះនោះទេគួរតែដល់វគ្គជ្រៅជាងនេះទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqcYKkMQUE2L5ITCPkZrApFlcEsVGHKRlgRowvi_8Cx4s2_TGOQKeZ3nHmUVn9e5jRpYUPhjEZF2kuP2bCIDTOutrqii_xETZbD9VQWHTlOLRduRiFCZ61EEARsdN8ppmSh89w16gPVdAksLpNrcRhG_CRRT4T8qYhppSRwRWv-p-t8hVYIOYZdtItSNZl/s960/image_2024-10-15_13-25-21.png

ថៃ នរបណ្ឌិត បានបញ្ចេញអារម្មណ៍របស់ខ្លួនបន្ទាប់ពីខ្ទាតចេញពីកម្មវិធីនៅលើបណ្តាញសង្គមថាការធ្លាក់នេះមិនបានធ្វើឱ្យលោកអន់ចិត្តអ្វីនោះទេ ហើយលោកក៏មិនបញ្ឈប់ត្រឹមនេះដូចគ្នា។ «អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានផ្ញើសារមកគាំទ្រខ្ញុំពីសប្តាហ៍ទី 1 រហូតដល់សប្តាហ៍ទី 3 នេះ។ ទោះបីខ្ញុំមិនបានឆ្លងកាត់ទៅវគ្គបន្ទាប់ទៀតក៏ខ្ញុំមិនមានអារម្មណ៍អន់ចិត្តអ្វីនោះឡើយខ្ញុំមានតែការរំភើបសប្បាយរីករាយនិងអរគុណមេរៀនថ្មីៗពីព្រោះថានៅក្នុងរយៈពេលជិតមួយឆ្នាំនេះជីវិតខ្ញុំបានផ្លាស់ប្ដូរសឹងតែ 100% ។
បរាជ័យលើកនេះមិនមែនជាទីបញ្ចប់ឬការកំណត់ជីវិតរបស់ខ្ញុំនោះទេ។
ត្រូវចាំថាដូចពាក្យខ្ញុំនិយាយមុននឹងអញ្ចឹង (ចុងបញ្ចប់នៃអ្វីម្យ៉ាងគឺជាការចាប់ផ្ដើមនៃអ្វីម្យ៉ាងទៀត) ហើយអ្វីម្យ៉ាងនោះអាចនឹងធំធេងជាងអ្វីដែលយើងបានបាត់បង់ទៅទៀត។
មួយរយៈខ្លីនេះខ្ញុំសូមអរគុណដល់កម្មវិធីនិងបងៗគណៈកម្មការដែលតែងតែផ្ដល់កម្លាំងចិត្តនិងផ្ដល់មេរៀនថ្មី។ ខ្ញុំមិនបានចាត់ទុកថានេះជាបរាជ័យនោះទេគឺវាជាមេរៀនដ៏សំខាន់សម្រាប់ជីវិតខ្ញុំគឺខ្ញុំបានឈ្នះខ្លួនឯង។នេះហើយគឺជាជ័យជំនះរបស់ខ្ញុំ។ Thank you my family, friends and fans. ខ្ញុំនឹងមានអ្វីដែលថ្មីៗសម្រាប់អ្នកទាំងអស់គ្នាទៀតមិនអាចបញ្ឈប់ត្រឹមនេះទេ»។ នេះជាការបញ្ជាក់របស់លោក ថៃ នរបណ្ឌិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSgLjgOx_O0Lx6I88tZMAqgTqENGA8Uc1Kq3DFIXz49vCGuMyVioLz340UdXkENmH3eujPMEKDGk09M2N_YXVpw3VrPaaqcGqJE_ro3veKAid5uOiWtcp2Z_w1s1OUA1WQl0RGWscoE12pWRKhj0LIuTzQvrZizNUOXLJX_PLNBlpfW23Cx7jQ9DNq08_2/s2048/image_2024-10-15_09-27-07.png

មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលសោកស្តាយចំពោះលទ្ធផលរបស់ ថៃ នរបណ្ឌិត ងាកទៅកាន់លោក ទ្រី សក្កដា វិញក៏មិនអស់ចិត្តចំពោះលទ្ធផលនេះដូចគ្នា។ ទ្រី សក្កដា ថា «សំឡេងនិងសមត្ថភាពបែប Unique សមតែចូល TOP»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5tLFIeONWKit58OKAAMg_ii4wood0b7DaUvyERcORmqVYQV-S97eRol8SKzZQPy19_n8zn1wbHfDglhW_m_Pq-qq9R36bMasttASDFErOwdoKTUC8aG-sbZLp4N7X_Tj90IBu-6FENsc7q2DDoX1q6Y3SpBVtN55gyPYSCqCV3PugcZDyQBzzIi2Dx0cU/s2048/image_2024-10-15_09-27-09%20(2).png

គួរបញ្ជាក់ថា ថៃ នរបណ្ឌិត មានអាយុ៣១ឆ្នាំ ជាអ្នករស់នៅរាជធានីភ្នំពេញ។ ក្រៅពីការច្រៀងបេក្ខជនរូបនេះជាជាងគំនូរផងដែរ៕

 

 

 

ភូមិអាថ៌កំបាំងលើកោះតូចមួយក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយម

0

ប្រទេសក្រិក ៖ បើយើងធ្វើដំណើរឆ្លងកាត់តំបន់ Laconia ស្ថិតនៅភាគអាគ្នេយ៍នៃឧបទ្វីប Peloponnese ប្រទេសក្រិក យើងនឹងពុំដឹងថា នៅទីនេះ មានភូមិមួយលាក់ខ្លួននៅលើកោះទេ ។ ភូមិនេះឈ្មោះ Monemvasia បានអភិវឌ្ឍន៍យ៉ាងយឺតយ៉ាវ ពុំសូវមានអគារខ្ពស់ និងមានរបងខ្ពស់ការពារសុវត្ថិភាព ហើយមនុស្សគ្រប់គ្នាហៅភូមិនេះថា «ភូមិអាថ៌កំបាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYPON-8eNIV_OhZATs34sLcPmGcRLNgPB7JBwTQ8ZbDCGTIk4TQtZx-tdik8INYMHB_dUZPIrP-Nc2F7IqIhyphenhyphen6_ulQZOo1kyqhTYu2f8lpfftCgF10dc-tEg_pvbN9gw5bawRINhWkvD2MjaRGA3zBYx3At024WiUTIXdw-zE2rls2VPEVRJqOHL6F9wSy/s1200/image_2024-10-15_11-19-08%20(2).png

បើទោះជាភូមិ Monemvasia បានអភិវឌ្ឍយ៉ាងយឺតយ៉ាវក្តី ប៉ុន្តែអ្នកភូមិនេះបានប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណី និងគោរពវប្បធម៌របស់ពួកគេជានិច្ច ។ ការរស់នៅទីនេះ មានខ្យល់អាកាសល្អបរិសុទ្ធ និងទេសភាពស្រស់ស្អាតយ៉ាងខ្លាំង ។ លើសពីនេះ អ្នកភូមិលើកោះអាចធ្វើដំណើរទៅកាន់ទីប្រជុំជនផងដែរ ដោយឆ្លងកាត់ស្ពានប្រវែង២០០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0L1AdA1khfL5jnyGhC9yGevt5tYN9UG7YRYuPbWBd0vWG6eD4olkS1lKI9YKogCkU5SWNBGmgiJqYOQ9SAM6LO6IWwci7fNSRdWEVuWz54fh6FvtMLO3MXgM7p8hGzJdFPBl2vBlaqZQxCQstLThn37jz-Qn_VT9sGPzGDrmi3CfuctWFF5iVVgx1XkQu/s1000/image_2024-10-15_11-19-08.png

កាលពីមុន ផ្ទៃដីកោះនេះស្ថិតនៅជាប់គ្នាជាមួយទីប្រជុំជន ប៉ុន្តែផ្ទៃដីកោះត្រូវបានកាត់ផ្តាច់ពីទីប្រជុំជនដោយសារគ្រោះរញ្ជួយដីកាលពីឆ្នាំ៣៧៥ ។ ក្រោយមក ក្នុងអំឡុងសតវត្សទី១៦ ក៏ចាប់ផ្តើមមានមនុស្សម្នាមកតាំងទីលំនៅរស់នៅលើកោះជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCuM6SgfbBL_fzE-ZtLUkddub7MO0KMWt5znz4N_BErwG-ToZ3rQGt7EN4iHmW5o-N_dPN3HN3eg6M2-XRfGB5xmwWG7aLkrbrzM-0ysyn7ufPJg2C5GE6v9g6HVnwOkmT6qwtWZUvX77GDdTFiWUPLpD0ty6A4NUjY7wWkXXi1tSJq4xOkVZY9iFeek6P/s2200/image_2024-10-15_11-19-09.png

ភូមិ Monemvasia ស្ថិតនៅលើកោះមានប្រវែងត្រឹមតែ១គីឡូម៉ែត្រប៉ុណ្ណោះ និងមានកម្ពស់ខ្ពស់ជាងទឹកសមុទ្រ ប្រមាណ១០០ម៉ែត្រ ។ លំនៅឋាន និងអគារនានាក្នុងភូមិត្រូវបានសាងបែរមុខទៅរកឆ្នេរសមុទ្រ ហើយទិដ្ឋភាពភូមិទាំងមូលមានលក្ខណៈស្រដៀងគ្នានឹងភ្នំថ្មនៅក្រោយភូមិ ទើបធ្វើឱ្យមនុស្សមើលពុំឃើញថា វាជាភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcgu-_jbjj9mxeEhjIOaQw0lCAoKqN0rgzYYxbryY_mgqTYb3Ss_f_hF7pN4fGu0jG1Hhl-IVwemtPqYGgKZnwbWAVb5nGmKZhUR5CTk2npcYLx2UaoHzrQ74oQotwA1SmxJ36JedAXeNSKJRVhJ-HsdW8cHZD-U1UR4kY2Oj-1RyGxbUUZVBjQ3Jr22Wy/s1000/image_2024-10-15_11-19-10.png

គួរបញ្ជាក់ថា ជនជាតិ Laconia បុរាណបានមកតាំងទីលំនៅក្នុងភូមិតាំងពីសតវត្សទី៦ មកម៉្លេះ ដើម្បីគេចខ្លួនពីការធ្វើបាបរបស់ជនជាតិ Slavic ដែលគ្រប់គ្រងប្រទេសក្រិក ចាប់ពីឆ្នាំ៥០០ ដល់ឆ្នាំ៧០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcHKWhSsSXOywuP0FO0sWWAjUxF3I5POn9lC5N8GO-3OUr-PiH8qfagiMeuggR3J4-S51gjX6ejOlNYai_uQ5oRnekdSAN_8oLrPDeNu7FinqYWe3baVKS9AxmhcdyjXce-l9GQkDeku6DMWlGgCvd8B378ntGwGa9Aw5qq8o5weawBCgs7qCFhQbHtxVN/s1652/image_2024-10-15_11-19-11.png

បច្ចុប្បន្ន ភូមិ Monemvasia បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកយ៉ាងច្រើនមកកម្សាន្តក្នុងភូមិ នារដូវក្តៅ ។ រីឯអគារបុរាណជាច្រើនកន្លែងក្នុងភូមិត្រូវបានកែលម្អធ្វើជាសណ្ឋាគារ និងភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរកើនឡើងជារៀងរាល់ឆ្នាំ ៕

Apple នឹងបញ្ចេញវ៉ែនតា Vision Pro តម្លៃទាបបំផុត ដើម្បីប្រកួតប្រជែងជាមួយ Meta

0

បរទេស៖ ម៉ូដែលវ៉ែនតា Apple Vision Pro ជំនាន់ថ្មី ដែលរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២៥ ត្រូវបានគេនិយាយថាមានតម្លៃទាបបំផុតប្រហែល ២,០០០ ដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលតម្លៃនេះគឺថោកជាង Apple Vision Pro ជំនាន់មុនពាក់កណ្តាលឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-O6Ehyh6G-jzdUn_e1xafrJfJwZRonI39-s7Wsv3FWldrtplPWrYWRqXKP0SjDpuAlAhg9G4uJA93bwOfALRzdqOVZobtjjIXMFpxXBS7IBBuOdkC8JUpasaDRyHnNA_xrd1cQj6IgPYeeCNdHP09KXPXmoV1tjPgKP2VGbqRuPuw7gj1WTrwTb59eJhp/s1200/photo_2024-10-15_10-07-37.jpg
យោងតាមអ្នកជំនាញរបស់ Bloomberg លោក Mark Gurman បាននិយាយថា ក្រុមហ៊ុន Apple បច្ចុប្បន្នកំពុងអភិវឌ្ឍយ៉ាងសកម្មនូវឧបករណ៍ថ្មីៗរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយ Meta ។ ផលិតផលទាំងនេះរួមមានម៉ូដែល Vision Pro តម្លៃទាប វ៉ែនតាឆ្លាតវៃ និងកាស AirPods ដែលមានកាមេរ៉ាភ្ជាប់មកជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGQ_9FlFerNuG7KUQKsaUT27_R_cpvmQv8FB3Xutisfff-Sz9AcLaXG8MNpsmuqjoyX-zkNxeCTvEtpDN12tvA5k5LNo_t4zTDdogb_jZrDA2UmdQGajMgojXocfQcS1Sa9L3BA1K-LN214TyMNfoc_2QJ8r6M1b7k1Vyak5Sw7E4u_TzUUxsWH5FNUqP-/s1280/photo_2024-10-15_10-07-38.jpg

កំណែតម្លៃទាបរបស់ Vision Pro ប្រើប្រាស់វត្ថុធាតុដើមថោកជាង បន្ទះឈីបដំណើរការខ្សោយជាងជំនាន់ទីមួយ ហើយថែមទាំងត្រូវកាត់បន្ថយមុខងារ EyeSight វិញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងតម្លៃទាបជាងពីមុន Apple រំពឹងថាការលក់ផលិតផលថ្មីរបស់ខ្លួននឹងកើនឡើងទ្វេដងបើធៀបនឹងផលិតផលបច្ចុប្បន្ន។ ក្រុមអភិវឌ្ឍន៍ Vision Pro ក៏កំពុងពិចារណាផងដែរក្នុងការដាក់ឱ្យដំណើរការវ៉ែនតាឆ្លាតវៃស្រដៀងទៅនឹង Meta Ray-Ban ក្នុងឆ្នាំ ២០២៧ ដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃដែលមើលឃើញដើម្បីស្កេន និងវិភាគបរិយាកាសជុំវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbwSdytwr3Yr7K8xIOFNso2eV2Qyk3GSwMgAv56X3_-ET-7RnPJbAncQ6T39jdUvVKwSGEZJh2ZheJeF3RtXM1hWjuEEK8YOgmlX-WPL265k1Pxhp5ALaTWmvqsMfXv9F1mGjKD6_a7K1eWxFbopB7nS-08IDWrxNIQ_EY0Sub0ixbwHQxpRopFAxTPuMk/s1280/photo_2024-10-15_10-07-41.jpg

យោងតាមគេហទំព័របរទេស PhoneArena វ៉ែនតា Vision Pro គឺជាផលិតផលឈានមុខគេដំបូងរបស់ Apple នៅក្នុងទីផ្សារវ៉ែនតានិម្មិត ប៉ុន្តែក៏ត្រូវបានរិះគន់ចំពោះតម្លៃដ៏ថ្លៃរបស់វាគឺ ៣,៥០០ ដុល្លារ ជាមួយទម្ងន់ធ្ងន់ និងងាយឡើងកំដៅផងដែរ។ កត្តាទាំងនេះហើយ បានធ្វើឱ្យឧបករណ៍របស់ Apple ពិបាកទទួលបានប្រជាប្រិយភាព ជាពិសេសបើប្រៀបធៀបទៅនឹងផលិតផល Meta គឺវ៉ែនតានិម្មិត្ត Meta Quest 3 ដែលស្រាលជាង និងមានតម្លៃតិចជាង ១,០០០ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOcK8ZRnoaRp4EdvFn6hmE7Y6NLTEdT4DrlzoKS660w1IK0ShwCmEbcrsP_Z3PYKlcyUxsAYMdSSbxwJTS8gANK7KRxSMWsKAukv0F6UHd7DCIIS7w_QWqtLk0qEopk7RjfND6e2Y5mjyE73dupwdY21azg3jRKuOjPAX6qIvrZV3_Yhgp_bUYH9TlYWl5/s1312/image_2024-10-15_10-58-41.png

Gurman បាននិយាយថា Apple កំពុងធ្វើការដើម្បីរក្សាការច្នៃប្រឌិតរបស់ខ្លួនជាពិសេសនៅក្នុងផ្នែកនៃបញ្ញាសិប្បនិម្មិត។ ទោះបីជាមានស្ថាបត្យកម្មនៃប្រាក់ចំណូលរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំក៏ដោយ Apple មិនអាចពឹងផ្អែកតែលើភាពជោគជ័យនៃស្មាតហ្វូនរបស់ខ្លួនរហូតនោះទេ។ ហេតុនេះក្រុមហ៊ុនត្រូវតែពន្លឿនវដ្តនៃការបង្កើតថ្មីរបស់ខ្លួន ដើម្បីរក្សាតំណែងដឹកនាំរបស់ខ្លួននៅក្នុងទិដ្ឋភាពបច្ចេកវិទ្យាដែលផ្លាស់ប្តូរឥតឈប់ឈរ៕

Jimin សមាជិក BTS ត្រូវខាតលុយជាង៧ម៉ឺនដុល្លារឱ្យតារាកំប្លែងម្នាក់ខ្ចីដែលវក់នឹងល្បែ.ងអនឡា.ញ

0

នៅថ្ងៃទី១៤ ខែតុលា ទីភ្នាក់ងារ BigHit Music របស់ Jimin សមាជិកក្រុម BTS បានបញ្ជាក់ប្រាប់ Newsen ថា «វាជាការពិតដែល Jimin រងការខូចខាតផ្នែកហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងកម្ចីត្រូវបានធ្វើឡើង ហើយប្រាក់នោះត្រូវបានឱ្យគេខ្ចី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgcGWFCSzXBrodyb8uRGZE47Et13pu12frVyiDVr1pCr_oG4H2JRkvd7mpy3EAbTQYaar9wPD8AzRUDu7K0vImqf02IeB2IA5SIHcRsm-Dm8L3K5OIoIZUtZoVswKiShRDlVOLcSLgszrmMm4H_MEXjiPScEoSE-zI_l-gwx73QK3FlSYCEj9tcrtQ6pt/s2048/image_2024-10-14_16-40-25.png

នៅថ្ងៃដដែលនេះ លោក Lee Jin-ho ដែលជាតារាកំប្លែងបានសារភាពតាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា លោកបានចាប់ផ្តើមលេងល្បែងស៊ីសងនៅលើគេហទំព័រល្បែងអនឡាញខុសច្បាប់ក្នុងឆ្នាំ២០២០ ហើយបានប្រមូលបំណុលដែលមិនអាចគ្រប់គ្រងបាន។ លោកបានបញ្ជាក់ថា៖ «ដោយមានការព្រមានយ៉ាងតឹងរ៉ឹងពីអ្នកស្គាល់គ្នា និងការភ័យខ្លាចថាខ្ញុំមិនអាចបន្តការងារដែលខ្ញុំស្រលាញ់បាននោះ ទីបំផុតខ្ញុំបានដឹងខ្លួនហើយឈប់លេងល្បែង។ ទោះយ៉ាងណាក៏ដោយ ខ្ញុំបានទទួលជំនួយផ្នែកហិរញ្ញវត្ថុពីមនុស្សជាច្រើនរួចហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsMaYIGA4FRwF1a_-Unu0JTKe8HWOs4kSQlgsifsaKga6E7uYmzxqnn6oO0rFd8l_poVrfMN05wJOfC79ebzSBMk49g4K4ZATGDQGrZS1IRzuy3ZLORBiNKnlRLlkd85jVNk946zdoo5CYG1pwWeSVsRBMxntMLwmo61_iSi-cWPz4P5yEAm6Fi05HjkrY/s674/image_2024-10-14_16-40-31%20(2).png លោកបានបន្ថែមថា៖ «ខ្ញុំបានសងបំណុលជារៀងរាល់ខែ ហើយនឹងប្រាកដថានឹងសងវាទាំងអស់ដោយកម្លាំងរបស់ខ្ញុំផ្ទាល់ ទោះវាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ។ ខណៈពេលដែលការខូចខាតផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់ ខ្ញុំមានអារម្មណ៍សោកស្ដាយខ្លាំងជាងមុនចំពោះអ្នកដែលទុកចិត្តខ្ញុំ ហើយឱ្យលុយខ្ញុំខ្ចី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsTEP_vTMrx9hBpd1za8-NqQ87twdiJ7RYHo5Frohi0H5V0b7ytcn8ZJ6T4MKzBSGk9tixij3jMdbtqh4lTZNAreNFmXek4d1ngGb1PSm6-g0IvEYBE8lMsdCRArgAYpLVjN2S5aQk1Qw7mxer2Uy1XiegXNykS0ePV49DNwDKXOLaWZX0OayGfhJ2kSaF/s2048/image_2024-10-14_16-40-29.png

ប្រព័ន្ធផ្សព្វផ្សាយក្រោយមកបានរាយការណ៍ថានៅឆ្នាំ ២០២២ លោក Lee Jin-ho បានខ្ចីប្រាក់ចំនួន ១០០ លានវ៉ុនប្រមាណជាង៧ម៉ឺនដុល្លារពី Jimin សមាជិក BTS ដោយអះអាងថាលោកត្រូវការជាបន្ទាន់ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែមិនបានសងវាវិញទេ។ វាត្រូវបានគេបង្ហាញផងដែរថាតារាល្បី ៗ ផ្សេងទៀតត្រូវបាន Lee Jin-ho ខ្ចីហើយបានទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi39E9u6kBKHwaS-hcsASQNt1NEjVwKWOj-Q9MFh4TpiXTWsUtcAjvXav5ErQJPEqRXsMPiZF0p3EkPmsJ7UrcqCkcZsZVzRf2JI1j-oixuJWT2DEnCJlHHsPPNyQSdupSSQyOQw_UXRYufliMHdXNr_7gE8HJQhlMMIVnOJ7eF5mBDThp-cRHlJaAmjdsD/s1200/image_2024-10-15_10-23-16.png

ភ្នាក់ងាររបស់ Lee Jin-ho គឺ SM C&C ត្រូវបានគេរាយការណ៍ថាកំពុងពិនិត្យមើលសកម្មភាពនាពេលអនាគតរបស់លោកបន្ទាប់ពីស្ថានភាពនេះបានកើតឡើង៕

ប្រទេសផ្សេងៗផលិតឡានអគ្គិសនីបើកបរដោយស្វ័យប្រវត្តិ តែស៊ុយអែត បែរជាផលិតសាឡាងដឹកមនុស្សបើកបរដោយស្វ័យប្រវត្តិទៅវិញ !

0

ប្រទេសស៊ុយអែត ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសស៊ុយអ៊ែតបានសាកល្បងប្រើប្រាស់សាឡាងអគ្គិសនីបើកបរដោយស្វ័យប្រវត្តិ ឬអាចបញ្ជាការបើកបរពីលើគោក សម្រាប់ដឹកអ្នកដំណើរឆ្លងទន្លេនៅទីក្រុង Stockholm ។ នេះជាជម្រើសការធ្វើដំណើរដ៏ល្អមួយ ដែលអាចជួយកាត់បន្ថយការបំពុលបរិស្ថានមួយបានកម្រិតធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI-JWRbV2fzLKl4MSzjztX1urQyD_M0lKuXZ8a4CeEyzmwxN1gI7yg3NHXG2muqCS_wuOZSnOPJVEKEAR_B8TAr-T26bhysV2cfbZmSvJ3sIUZbDEfcG7pOZfnajvBx4P7CyKmz1NQ3RR3z8AFdcCujHtR8QKd897vFkX4xH4BV4HeYTUtVVtHqoM6d79P/s2500/image_2024-10-15_10-19-12.png

វាធ្វើឱ្យ Stockholm ក្លាយជាទីក្រុងដំបូងគេនៅលើពិភពលោក ដែលបានប្រើប្រាស់បច្ចេកវិទ្យាសាឡាងបើកបរដោយស្វ័យប្រវត្តិសម្រាប់ផ្តល់សេវាកម្មដល់ពលរដ្ឋ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានផលិតរថយន្តអគ្គិសនីប្រកួតប្រជែងគ្នានៅលើទីផ្សារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhwbT79rbVMcxYQa65yb5b9L0WMM-bgQRk9fzEzDZFRbFEfmTc0dH5tJS_v3ZuWlki_5cMn-JwwKp3J804uqT-fZtLfTG4lBhyphenhyphenRdFQ1CIkCBeAZiu7nhpXXlEohyphenhyphenChy0MhIgaQ3VuhYXs9DLkpJAWk3IbRRMWRJcyaUbR_QHEuJiAnfbUOYDYP1HyGY_kp/s1218/image_2024-10-15_10-19-14%20(2).png
សាឡាងអគ្គិសនីមានឈ្មោះថា «MF Estelle» មានថ្មទំហំ១៨៨គីឡូវ៉ាត់ម៉ោង ដែលអាចប្រើប្រាស់បានរយៈពេលយូរបំផុតចំនួន១៥ម៉ោងក្នុង១ថ្ងៃ និងបើកបរក្នុងល្បឿន១២គីឡូម៉ែត្រក្នុង១ម៉ោង ។ សាឡាងអគ្គិសនីមានប្រវែងសរុប១២ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរ ព្រមទាំងបុគ្គលិកសាឡាង ប្រមាណ២៥នាក់ ដោយសាឡាងពុំត្រូវការអ្នកបើកបរទេ ។ ប៉ុន្តែត្រូវមានភ្នាក់ងារមើលការខុសត្រូវ, រៀបចំសណ្តាប់ធ្នាប់ក្នុងសាឡាង និងគ្រប់គ្រងសាឡាងករណីកើតហេតុការណ៍អាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr5RSvFVQvkn3YOiVcxPcPxEgMgM0FKOSPGkOEClEPHmXdayX36ILIomeBO_icmPsIzfd7YJslPrgvYjbb192qRZTUb7ukVYas-oJh7iHKZK7n8anRO3gAwDAJHQokipGEJsIPwcm3HIhTZOIlB9syTYJPZeRgkI9rz97rjoTByxRqHnSkGM94LxQjCn2s/s750/image_2024-10-15_10-19-14.png

ការដឹកអ្នកដំណើរឆ្លងទន្លេ គឺស្ថិតនៅក្រោមការបញ្ជាប្រព័ន្ធបើកបរពីបន្ទប់គ្រប់គ្រងនៅលើគោក ដោយប្រើប្រាស់បច្ចេកវិទ្យាបើកបរសាឡាងដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុនស៊ីប៉ាស់ ។ ក្រៅពីនេះ ក៏មានកាមេរ៉ាថតការបើកបរនៅជុំវិញសាឡាង ៣៦០ដឺក្រេ ដើម្បីឱ្យអ្នកបញ្ជាការបើកបរអាចត្រួតពិនិត្យសុវត្ថិភាពគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj35ORgBMnbB5h8_FyMB9juLdMB-poQonICJxKgAgtHnVtRtyTMPuUxDLjwBT20PQbnW7i_V1iytj7rd3i2HQMvGgrfMuX_VgvwSri9Yu1qpO5vomy-MjxkLedVecaINmxESeREJdRppvzKWaHwz-pk9Pk_K8IspuxsPvMTnxZ8SropGLAnUsPh9GvoC-OR/s1000/image_2024-10-15_10-19-15%20(2).png

ក្រុមហ៊ុនស៊ីប៉ាស់បានសាកល្បងប្រើប្រាស់សាឡាងអគ្គិសនីដឹកអ្នកដំណើរជាក់ស្តែងរវាងតំបន់ខុមហូលម៉េន និងតំបន់សូលឌឺ បេឡាសត្រេន នៅទីក្រុង Stockholm ។ បច្ចុប្បន្ន មានប្រទេសជាច្រើនចាប់អារម្មណ៍ចង់ប្រើប្រាស់សាឡាងអគ្គិសនី ជាពិសេស ប្រទេសស្ថិតនៅជាប់មាត់ទន្លេ ដោយសារការប្រើប្រាស់ពុំប៉ះពាល់បរិស្ថាន និងចំណាយដើមទុនតិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg99awO2NFhBxxYNhVgt2DhNOTR6JR24N7b3xbJVQKd2PV4rp1vZuAdeTQWNVY1mhoXD_qnMtRPWdC68q9y19reVymEW5bDwAMVGlwkxs2b6UlgGUUsBbbLGWbs-eVt4RAOGIE8_B5gdF51W1W8cioZFNExDfe6IuGb8cj_RZZMLXK1w6uU0ISIWW_qKYOb/s1000/image_2024-10-15_10-19-15.png

ចំណែកអ្នកជំនាញលើកឡើងថា សាឡាងអគ្គិសនីនឹងជួយឱ្យពលរដ្ឋស៊ុយអែតងាកមកធ្វើដំណើរតាមសាឡាងកាន់តែច្រើន ដោយសារវាពុំប៉ះពាល់បរិស្ថាន ។ ក្រុមហ៊ុនគួរតែបង្កើនចំនួនសាឡាងបន្ថែមទៀតដើម្បីផ្តល់សេវាកម្មដឹកអ្នកដំណើរនៅទីក្រុង Stockholm និងទីក្រុងផ្សេងៗនៅទូទាំងពិភពលោក នាថ្ងៃអនាគត ៕

ស្ងាត់ៗ! ក្រុមហ៊ុន Honda បានបើករោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេនៅក្នុងប្រទេសចិន

0

បរទេស៖ ក្រុមហ៊ុនជប៉ុន Honda ថ្មីៗនេះបានសម្ពោធរោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេបង្អស់នៅក្នុងប្រទេសចិន ដោយមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ១២០,០០០ គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMONHhKmI1NMuV1GjGMkdP3fTYKFsYU_8lgMSEdawZrVeTdhdYhsqiPtSMC4QnywTzI1qs6mtw_9ryYq7JnsCd6CHzgPzLevFlprPeSbEb7TRs2z1kTQ9K4-PwMYlB5Xmn1Vukji-tWoVH73Vv7bXxn4XsG9Pg9FU13_Ily3KJ-miaz7REOS63tXZuSeY_/s1024/image_2024-10-15_09-37-26%20(2).png
យោងតាមគេហទំព័របរទេស Yahoo finance រោងចក្រថ្មីនេះគឺមានឈ្មោះថា Dongfeng Honda ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Honda របស់ជប៉ុន និងក្រុមហ៊ុន Dongfeng Motor របស់ប្រទេសចិន។ វាមានទីតាំងនៅទីក្រុង Wuhan ខេត្ត Hubei គឺជារោងចក្រផលិតរថយន្តថាមពលថ្មី (NEV) ដំបូងបង្អស់របស់ Honda នៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrLAvXmJkiRzwH9t1saBTN5RLgj9WodMPPdeCXp272iir299HxNak3AG53KBYgOMDvEUkPpmsv9ZtL4SM_oQbwqskiHoifL6aImy8i_AfkQOY54QnDXvUT5WEcrEDvzPMwgrwILiYb3gz5CjIZzs7CH_x49FocTrH-_s2mOu1BsmyLJCOrs51mUBsyhuQu/s1000/image_2024-10-15_09-38-25.png

នេះមានន័យថា ក្រុមហ៊ុន Honda បានបើករោងចក្រផលិតរថយន្តអគ្គិសនីដំបូងបង្អស់នៅលើពិភពលោកក្នុងប្រទេសចិន។ រោងចក្រនេះមានសមត្ថភាពផលិតម៉ូដែលរថយន្តអគ្គិសនីមួយចំនួនដូចជា Lingxi L និង Ye S7 ប្រចាំឆ្នាំប្រហែល ១២០,០០០ គ្រឿង ដោយបច្ចុប្បន្នមានបុគ្គលិកចំនួន ៨០០ នាក់ហើយ។ ការបើករោងចក្រថ្មីនេះគឺជាផ្នែកមួយនៃគោលដៅបរិស្ថានកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន Honda ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូនសម្រាប់ផលិតផលទាំងអស់ និងសកម្មភាពសាជីវកម្មរបស់ខ្លួននៅឆ្នាំ ២០៥០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv_P9189ycp6vav259w-YuaHtoCMeZwnlCqsDoU51KY0uyohMserjouMKgJILicbxWO5dMVCxiRKyXV7BWFO09YSO-5rXenMPM2C3fh9ceOPxuEfsWlQ5CQSbdDqb1hDP2g9RP7cz1BUJK2lfAp5aKJCxTx4YDlJe-l__ihsulxlmwi4ZzjkD9-rMyIPFv/s3500/image_2024-10-15_09-38-37.png

បច្ចុប្បន្នក្រុមហ៊ុន Honda កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងផ្នែកអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសចិន ដោយគ្រោងនឹងដាក់បង្ហាញរថយន្តថ្មីៗរបស់ខ្លួនចំនួន ១០ ម៉ូដែលក្នុងប្រទេសចិននៅឆ្នាំ ២០២៧ រួមទាំង e:N Series ដែលដាក់លក់នៅឆ្នាំ ២០២២ និង Ye Series ដែលជាស៊េរី EV ជំនាន់ក្រោយ។ ជាមួយនឹងម៉ូដែលទាំងនេះ ក្រុមហ៊ុន Honda កំពុងកំណត់គោលដៅលក់រថយន្ត EV ១០០% នៅក្នុងទីផ្សារប្រទេសចិននៅឆ្នាំ ២០៣៥។ ទោះជាយ៉ាងណាក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនបានលក់រថយន្តចំនួន ៥៨៨,០១៨ គ្រឿងនៅក្នុងប្រទេសចិន ធ្លាក់ចុះ ២៩.២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn5qJiezOv-Neqpc4zdcsMl9iG88eOLB1PkojBZwcfJgUXB-a6WLTh6qcpvnVrbNRHZYXc1DYJ0moD5Xx9JFP23Sv2ItjJHSwJC-qetW_hBCUFvbvw48fssmfC3NF_wE5e_wUvEjM7S-TQfL9mELHxGbVINTsrwOwcd4exhQyDuR12-dQYVhH8nbPTjfTq/s1024/image_2024-10-15_09-38-57.png

ដូច្នេះការបើករោងចក្រថ្មីនៅទីនេះគឺបើកក្នុងបរិបទដែលក្រុមហ៊ុនផលិតរថយន្តជប៉ុន រួមទាំងក្រុមហ៊ុន Honda កំពុងមើលឃើញការធ្លាក់ចុះនៃការលក់យ៉ាងឆាប់រហ័សនៅក្នុងទីផ្សារប្រទេសចិន។ ទោះបីជាយ៉ាងនេះក្តី លោក Toshihiro Mibe នាយកប្រតិបត្តិក្រុមហ៊ុន Honda បាននិយាយថា “លោកនឹងដំណើរការរោងចក្រថ្មីនេះដោយរលូន និងស្ថិរភាព ក៏ដូចជាផ្តល់នូវម៉ូដែល EV ជាច្រើនដែលមានគុណភាពខ្ពស់បំផុតដល់អតិថិជននៅក្នុងប្រទេសចិន តាមរយៈការខិតខំប្រឹងប្រែងរបស់យើងដើម្បីពង្រីកភាពរីករាយសម្រាប់អតិថិជន និងសង្គមរបស់យើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCoWywpeqnnMbu3zRPII4x4bH25fwxby-HqwzauLrXYVcWTP51I89hNZjeoBnONtPkc_aqQwN3vALLxnH3E7bwNvTNqdzWa1uQyVdq9lIS7KoMs5HSbVMkqU0HAeb11VdeFGTFCrIQKsR2Wdyxu2eZetlPwkuWfWjLBdQEAsUT7PiiULmnUU-WJr_9IlSa/s980/image_2024-10-15_09-37-26.png

អតីតអភិបាលក្រុងកែប សារភាពទទួលកំហុស និងសុំឱ្យតុលាការបន្ធូបន្ថយទោស

0

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ អតីតអភិបាលក្រុងកែប លោក ខេង យ័ន ត្រូវបាននាំខ្លួនពីពន្ធនាគារព្រៃស មកកាន់សាលាដំបូងរាជធានីភ្នំពេញ  ដើម្បីបើកសវនាការជម្រះទោសជាសាធារណៈ។

អតីតអភិបាលក្រុងកែបរូបនេះ រងការចោទប្រកាន់ថាបានរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ក្រោយការឃុំខ្លួនរយៈពេល ១០ខែ រួចមក មកទល់ពេលនេះ លោក ខេង យ័ន បានសារភាពទទួលកំហុស និងសំណូមពរសុំឱ្យតុលាការបន្ធូបន្ថយទោស។ តែយ៉ាងណាមិញ តុលាការមិនទាន់កំណត់ពេលវេលាជាក់លាក់ ដើម្បីប្រកាសសាលក្រមនោះទេ។

គួរបញ្ជាក់ផងដែរថា លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននៅក្នុងគេហដ្ឋាន រួចបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៕

V40 Series បានសម្ភោធជាផ្លូវការនៅថ្ងៃទី14 ខែតុលាក្នុងការសហការជាមួយកញ្ចក់លែន ZEISS ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុនចាប់ពីថ្ងៃនេះតទៅ

0

នៅក្នុងការ​វិវឌ្ឍន៍ដ៏គួរឱ្យរំភើបសម្រាប់អ្នកចូលចិត្តស្មាតហ្វូន vivo សូមជម្រាបជូនថា V40​ Series ថ្មីនេះ បានបើកសម្ភោធជាផ្លូវការនូវ​ V40 Series ដែលសហការជាមួយក្រុមហ៊ុនអុបទិកដ៏ល្បីល្បាញម៉ាក “ZIESS” ព្រមទាំងបើកទទួលការកក់ចាប់ពីថ្ងៃទី14ខែតុលាឆ្នាំ 2024 នេះតទៅ ។ កិច្ចសហការនេះសន្យាថានឹងលើកកម្ពស់ ការថតរូប ការថតវីដេអូតាមរយៈទូរស័ព្ទទៅកាន់កម្រិតថ្មីមួយទៀត​ ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបជាមួយនឹងការរចនាពិសេស។ ព្រឹត្តិការណ៍ដ៏រំភើបនេះនឹងមានការចូលរួមពីគ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយររបស់យើង លោក Jerry Thai ដែលនឹងបង្ហាញពីមុខងារពិសេសនៃ V40​ Series ក៏ដូចជាមានការចូលរួមពី តារាល្បីៗដូចជា កញ្ញា  SK និង​ កញ្ញា MINA ដែលបង្ហាញពីភាពស្រស់ស្អាតរបស់ស្មាតហ្វូន V40 Series ថ្មីផងដែរ។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxTaTgKWyv-vZVRURPibfm-6L7d0J_rC5asVKmuYwXve3ZyFHpayvh9V255EiwHWD5AY3-olRI-Z_PRDMssTrv390buT3n2rTNJn_JgSa5OKscTQDuRKATGQVKS-uHvGspwFErB5rK7tUGGBZZFrpCN2MkwLf0_r70vP7IOnXDG41VFg6zfQ-ScNlQhIB3/s1920/V40-Launch-Event-KV_Peach_Horizontal_RGB_1920-x-1080.jpg

លក្ខណៈសំខាន់ៗនៃ V40 Series

    • V40 5G ZEISS Co-Engineered Imaging System:​
      ZEISS គ្រប់កាមេរ៉ាគោល រួមមានកាមេរ៉ាគោល ZEISS OIS ទំហំ 50 MP, កាមេរ៉ាទំហំ 50 MP ZEISS ultra wide-angle និងកាមេរ៉ាទំហំ 50 MP ZEISS Group Selfie។
    • V40 Lite ស្មាតហ្វូនស្តើងក្នុងទំហំថាមពលថ្មធំដ៏ទៅ 5000mAh :
      លើសពីនេះទៀត V40 Lite ភ្ជាប់មកជាមួយការធានាអាយុកាលថ្មរយៈពេល 4 ឆ្នាំដ៏គួរឱ្យចាប់អារម្មណ៍ ដែល​ធានាបាននូវភាពជឿជាក់រយៈពេលវែងសម្រាប់អ្នកប្រើប្រាស់។
    • AI Aura Light: មុខងារនេះនឹងប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពលក្ខខណ្ឌពន្លឺ ដោយធានាថារាល់ការបាញ់ពន្លឺត្រូវបានបំភ្លឺយ៉ាងល្អឥតខ្ចោះ ដោយមិនគិតពីបរិស្ថានសម្រាប់ V40 5G និង V40 Lite។
    • ពណ៌របស់ V40 Series : V40 5G នាំមកជូនលោកអ្នកនៅជម្រើស2 ពណ៌គឺ Sunglow Peach និង Stellar Silver ដែលមានភាពថ្លៃថ្នូរ និងឆើតឆាយជាពណ៌មិនចេះសាំ រីឯ V40 Lite ក៏មានជម្រើស2 ពណ៌គឺ Titanium Silver និង Dynamic Black។
    • ​មុខងារ AI នៅក្នុង V40 5G និង V40 Lite: ម៉ូដែលទាំងពីរនឹងរួមបញ្ចូលមុខងារ AI កម្រិតខ្ពស់ បង្កើនបទពិសោធន៍អ្នកប្រើប្រាស់តាមរយៈមុខងារឆ្លាតវៃ ដែលសម្របខ្លួនទៅនឹងគំរូនៃការប្រើប្រាស់នីមួយៗ ដោយធ្វើឱ្យរូបភាពកាន់តែមានភាពប្រសើរឡើង និងលុបវត្ថុដែលមិនចង់បានចេញជាមួយនឹង AI Enhance និង AI Erase។
    • កម្រឹតបង្ហាញអេក្រង់ : V40 Series​មានអេក្រង់រស់រវើកជាមួយនឹងគុណភាពបង្ហាញខ្ពស់ ផ្តល់នូវបទពិសោធន៍ទស្សនីយ៌ភាពដ៏អស្ចារ្យសម្រាប់វីដេអូ ហ្គេម និងកិច្ចការប្រចាំថ្ងៃ។
    • ប្រត្តិបត្តិការ : V40​5G​បំពាក់ដោយប្រព័ន្ធដំណើរការចុងក្រោយបង្អស់ជាមួយ Qualcomm Snapdragon 7 Gen 3 និង RAM 12GB + ROM 256GB (RAM ជំនួយ 12 GB ) ។ V40​5G សន្យាថានឹងផ្តល់ដំណើរការយ៉ាងរលូន ទោះបីជាបើកកម្មវិធីច្រើនក្នុងពេលតែមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ទាំងអ្នកប្រើប្រាស់ទូទៅ និងអ្នកចូលចិត្តបច្ចេកវិទ្យាទំនើប។ រីឯ V40 Lite នាំមកជាមួយនឹង​បន្ទះឈីប Snapdragon 685 ជាមួយទំហំ 6nm CPU 8-core ការពារភាពរលូនរបស់អ្នក និងមានពិន្ទុតេស្ត 370,000+។
    • អាយុកាលថ្ម: V40 5G​ជាមួយនឹងថាមពលថ្មដ៏រឹងមាំ និងសមត្ថភាពសាកថ្មលឿននៃ 5500mAh និង V40 Lite មានថាមពលថ្ម 5000mAh ជាមួយនឹងការសាកថ្មលឿន 80 w អ្នកប្រើប្រាស់អាចរីករាយជាមួយការប្រើប្រាស់រយៈវែងដោយមិនចាំបាច់សាកថ្មជាប្រចាំ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYo20EmHizIrejRdujrz8I1iCFWqPnI9r6Zes-DZVlCgjlLzk3YGn5bSb7uA-fApouodNkhxI4yfJwQZRPoVhR9HThX_yqZdPGH4AD_L4HDG1DiHtb7ecXq1bYOkTTCbh3FGgPcV8a98MlTMZbUFvUOEksSSgeuiSkwtfET4IeebvIdyXTpJdWOZznptr/s5000/vivo-V40%20Lite-All%20Specs%20Infos.jpg

សេចក្តីលម្អិតពី V40 Series

 

សេចក្តីលម្អិតនៃការកក់ទុកជាមុន

ចាប់ពីថ្ងៃទី 14 ខែតុលានេះ អតិថិជនអាចបញ្ជាទិញទុកមុនស្មាតហ្វូន V40 Series តាមហាងដៃគូរបស់ vivo ទូទាំងប្រទេសកម្ពុជា។  ការបញ្ជាទិញទុកមុនមិនត្រឹមតែឆាប់ទទួលបានការប្រើប្រាឆាប់ប៉ុណ្ណោះទេ ប៉ុន្តែភ្ជាប់មកជាមួយកាដូពិសេសនិងសេវាកម្មក្រោយពេលលក់ដ៏ល្អផងដែរ។ អតិថិជនដែលមានចំណាប់អារម្មណ៍ចំពោះ V40 Series អាចមកពិនិត្យមើលផ្ទាល់នៅតាមបណ្តាលហាងដែលនៅជិតខ្លួន ក្នុងការបញ្ជាទិញទុកមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1WzFLCoNaDT7DrfOCbRlrVaxluzIS9kB1PirkPKItokNROPhyBEp73rVTNIzCst81dXSDvZWn9_tKBaL4egG6G3XyCIpjUhndrmcnzYH7zWgs7gOUmIFKIjUoJUIT3abSMtgI1ibZckbtV9FmkmTvs5smOqzqus80A60iPvt7z4s8f8-sVjn4Uz-pLD3I/s1280/photo_2024-10-14_23-27-27.jpg

ព្រឹត្តិការណ៌ខ្លះពីកម្មវិធីសម្ពោត

ក្នុងអំឡុងព្រឹត្តិការណ៍សម្ពោធ V40 Series លោក Jerry Thai ដែលជាគ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយរបស់យើងនឹងផ្តល់ការបង្ហាញស៊ីជម្រៅអំពីមុខងារពិសេសរបស់ V40 Series ដោយបង្ហាញពីបច្ចេកវិទ្យាច្នៃប្រឌិតដែលធ្វើឱ្យស្មាតហ្វូនទាំងពីរ មានភាពខុសប្លែកពីស្មាតហ្វូនដែលមានការប្រកួតប្រជែងនៅក្នុងទីផ្សារ។​សម្រាប់ព័ត៌មានបន្ថែម  សូមរង់ចាំមើលព័ត៌មានថ្មីៗ នឹងកាលបរិច្ឆេទចេញលក់ជាផ្លូវការ ព្រមទាំងត្រៀមទទួលយកបទពិសោធន៍អនាគតនៃបច្ចេកវិទ្យាស្មាតហ្វូនជាមួយនឹងម៉ូឌែល V40 Series របស់ vivo!

ការចាប់ផ្តើមនៃ vivo V40 Series គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាស្មាតហ្វូន ជាពិសេសនៅក្នុងវិស័យថតរូបទូរស័ព្ទ។ ជាមួយនឹងការសហការរួមគ្នាជាមួយ ZEISS V40 Series ត្រូវបានកំណត់ធ្វឲ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍ជាមួយនឹងមុខងារច្នៃប្រឌិត និងដំណើរការដ៏ល្អឥតខ្ចោះ។ កុំឲ្យខកខានឱកាសនេះដើម្បីស្ថិតក្នុងចំណោមអ្នកដំបូងគេដើម្បីទទួលបានបទពិសោធន៍ស្មាតហ្វូននេះដោយការបញ្ជាទិញជាមុនចាប់ពីថ្ងៃទី 14 ខែតុលា។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលទំព័រហ្វេសប៊ុកផ្លូវការរបស់យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvCCJFktFqW6FEB0SX0wh6I1Rov3Dr5oUThUrpQACbTWZI3yT9rFr6VNvz6HjMfE0NFoDFhcWOvJQJjpDhUNM-Wpcq8CTVdSJpRl-bM6MIM1WZq76glMCW3LjIbH-DpISbWU9Z9gbkN2j8v60hvzFRIkdl-v7w08WnSrBuE9oXfjINJV_GApR-WEbOy3-w/s5000/vivo-V40-All%20Specs%20Infos.jpg

មិនចេញទៅប្រកួតនៅថៃតែ ប៊ី សុធារី មានការគាំទ្រច្រើន នៅលើបណ្តាញសង្គមIGកើនអ្នកតាមដានខ្លាំង

0

អស់រយៈពេល១សប្តាហ៍ហើយជុំវិញភាពចម្រូងចម្រាស MGC និង MGI ខណៈនៅលើបណ្តាញសង្គមក៏ថមថយកម្តៅហើយដែរ។ បើក្រឡេកមកមើលសកម្មភាពរបស់ ប៊ី សុធារី វិញកំពុងតែមមាញឹកជាមួយការងារដែលបុកចូលមកជាបន្តបន្ទាប់។ លើសពីនេះដ្បិតមិនចេញទៅប្រកួត MGI នៅប្រទេសថៃក្តីប៉ុន្តែគេសង្កេតឃើញថា ប៊ី សុធារី មានប្រជាប្រិយភាពមិនធម្មតាកើនអ្នកតាមដាននៅលើ IG ជាង១ម៉ឺននាក់ឯណោះត្រឹមរយៈពេលខ្លីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHAy5oCxAHZtTvJfCU4h_wpikSfm2YETmWRxuWdSqkJQNJjhn_Gxadys48p-uO9_d4Qy42gG5wPWtBoBFqGuaxdXrU6JAdVFbz0sURQpieCIh6SN4D-8uUUGLWzsFFBwXLbVwZXde8BWRdImdhg3K5FhbtQx-7GwiKQBYkhj68YCVIg1Zd-R0lshNB_FL7/s1280/photo_2024-10-14_15-20-57.jpg

គេចាំបានថាមុនការប្រកួត Miss Grand International ប៊ី សុធារី បវរកញ្ញាកម្ពុជាមានអ្នកតាមដានជិត២០០K បន្ទាប់ពីគ្រប់ចំនួន២០០K ហើយធ្លាក់ចុះមកវិញ។ ទោះជាយ៉ាងណា សកម្មភាពក្នុងការប្រកួតប៉ុន្មានថ្ងៃនៅលើទឹកដីកម្ពុជារួមជាមួយបញ្ហាជាមួយស្ថាបនិកស្ថាប័ន១សប្តាហ៍ បណ្តាញសង្គម Instagram របស់ ប៊ី សុធារី កើនឡើងយ៉ាងគំហករហូតដល់២១២K ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAIgASf5orQ6OewSmYDPXs9YC5WNJBJSrEGMzC5TTb5Bb2t8SS5wh8-Ov_5-YBmCnzws-NIAA07Vfdw4nEOsJQCtvRtcOLFZQL_EJ5cAWDZMwryKZyx39UT0H4LNzTtMiXZCeZKNgah63eLy5PImowgCvYateFcAx8nbK5TQ1P-_c9DkUYJk_mBOUlyrFA/s1209/photo_2024-10-14_15-21-00.jpg

នេះមានន័យថា ប៊ី សាធារី កើនអ្នកគាំទ្រដល់ទៅជាង១ម៉ឺននាក់ឯណោះក្នុងរយៈពេលខ្លីហើយក៏បញ្ជាក់បានថាដ្បិតតែបវរកញ្ញាកម្ពុជារូបនេះសម្រេចចិត្តមិនបន្តការប្រកួតនៅលើឆាកអន្តរជាតិទោះបីជាមានការទាមទារពីស្ថាប័ន MGI យ៉ាងណាក៏ សុធារី មិនផ្លាស់ប្តូរចិត្តរបស់នាងចូលរួមប្រកួតនៅប្រទេសថៃយ៉ាងណាក្តី តែបវរកញ្ញាកម្ពុជារូបនេះនៅតែឆក់ប្រជាប្រិយភាពបានទាំងក្នុងស្រុកនិងក្រៅស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoXnrC1HjQFXRCmrJyjLAuUwMXPrBbK8s_O2yMNkYpAgGCOKRt_uaa_H2AJnFA1XX8nNBE4_W-1EY-5aXiChtjG9qCtEFg_QQic6R0C8Gb4wI4k_bN7D5Qmv_514DKIpfAT-OOkKgYreO_4JyxWOSTNwGhtscfaeZ5POPfj5-uoioAU1JGXTbem9w5W0Vj/s1280/photo_2024-10-14_15-21-02.jpg

ទទួលបានប្រជាប្រិយភាពបែបនេះទំនងជា ពាក្យសម្តីរបស់ ប៊ី សុធារី បានចាក់ចំបេះដូងទស្សនិកជនដែលសម្រេចចិត្តយកឈ្នះបេះដូងប្រជាជនខ្លួនឯងជាងទៅប្រកួតដណ្តើមមកុដដែលមិនបានឱ្យតម្លៃមកប្រជាជនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilZoZdhekplQNAN9tYuNgQYPQlkhICV49IhyzP2NZMImf2V9ix9JDwxakRjN_vAxtaM0nXLmqdN-Ew41DvWJeYz_-egE57292gQqBhE-_McAB2VuzbzlEjt9eIUSff18vV4Zyi3q5xtcdo6oHrnSWYDQ_f5bb0u4DbjhRd8d_iYPjtc9obCI74F0-GvFyI/s1280/photo_2024-10-14_15-21-17.jpg

គួរឱ្យដឹងថា បន្ទាប់ពីផ្ទុះបញ្ហាចម្រូងចម្រាសមកមិនបានចេញទៅប្រកួតតំណាងប្រទេស ប៊ី សុធារី ក៏កំពុងមមាញឹកចំពោះការក្នុងស្រុកដូចគ្នាចូលរួមកម្មវិធីផ្សេងៗ ខណៈនាងក៏ចូលរួមក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា ដែលរៀបចំឡើងជាលើកទី២ នៅថ្ងៃទី២៩-៣០ តុលា ឆ្នាំ២០២៤ នេះជាមួយនឹងសិល្បករសិល្បការិនីជាច្រើនរូប៕

Jennie និង Lisa ទទួលបានលទ្ធផលផ្ទុយគ្នាពេលចេញបទចម្រៀងទោល

0

Jennie និង Lisa នៃសមាជិក BLACKPINK ទទួលបានលទ្ធផលផ្ទុយគ្នាបន្ទាប់ពីបទចម្រៀងទោលរបស់ពួកគេ។បទ Jennie បានទទួលបានចំណាត់ថ្នាក់កំពូលនៅលើតារាងចំណែក Lisa ត្រូវបានជាប់នៅក្នុងភាពចម្រូងចម្រាសជាច្រើនជុំវិញបទទោលរបស់នាង «Rockstar»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-W9J1r5d5xoNscdnvW_wq-my8ai9vzNRVNlAYbo5RsyNhlIbOeGx1vOfAhUq6X7MuQLgAoiYIOBNSmodRaUS5jccVF7Ue4gaNuS190jASheVc6LfONvtJ9rKXuXcmtaOQRVOxVaFdx6kRvQqggOixj4KYOUy2g8FPX_u30Nx7dcyjKbE0dZg7lfVwZsQu/s1440/image_2024-09-12_08-43-55%20(3).png

Jennie បានត្រឡប់មកការផ្សព្វផ្សាយទោលវិញប្រហែលមួយឆ្នាំបន្ទាប់ពីបទចម្រៀងពិសេសរបស់នាង «You & Me» កាលពីខែតុលា ឆ្នាំ២០២៣ និងរយៈពេល៦ឆ្នាំបន្ទាប់ពី MV Solo។ ជាមួយនឹងការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន OA Entertainment ការចេញផ្សាយថ្មីរបស់នាង «Mantra» ទទួលបានទាំងការរំពឹងទុក និងការព្រួយបារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-7oHpTcotfat5GamA-a3PS2yeuvAxSslHL5HUWxOVd_7bNVF7lYqfocYi2bwIUl_ox3yrCDfW8UPnUY_s-GaIOZwsZ9SIqG3uWZKNwrswejkxiQEeYg6dscTXnq3PxBfI2MIswyo0_hyphenhyphenvhjevuXFReH7D-Vsd0BbP00MwFAkb6oEbgSvrlq6PoQded8ck/s2048/image_2024-10-11_15-43-31.png

ទោះជាយ៉ាងណាក៏ដោយ Jennie បានបង្ហាញនូវភាពក្លាហានរបស់នាងម្តងទៀតជាមួយនឹងការត្រឡប់មកវិញរបស់នាង ដោយបញ្ជាក់ពីកន្លែងរបស់នាងជា “តារាចម្រៀងទោលដ៏ភ្លឺស្វាង”។ “Mantra” បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៥ នៅលើតារាង “Daily Top Songs Global” របស់ Spotify ដែលលើសពីបទចម្រៀងផ្ទាល់ខ្លួនរបស់នាងដែលល្អបំផុតលេខ ១៣ជាមួយ “You & Me” ។ ភាពជោគជ័យនៃ “Mantra” បង្ហាញពីការយកចិត្តទុកដាក់របស់ Jennie ចំពោះអាជីពទោលរបស់នាង។ បទចម្រៀងនេះបង្កប់នូវសារដ៏មានអានុភាពលើកទឹកចិត្តដល់ការស្រលាញ់ខ្លួនឯង និងទំនុកចិត្ត ក៏ដូចជាការផ្តល់អំណាចដល់អ្នកដទៃផងដែរ។ ដោយមានទំនុកច្រៀងជាភាសាអង់គ្លេសទាំងស្រុង “Mantra” បានអនុញ្ញាតឱ្យ Jennie បញ្ចេញរូបភាពអតីតកាលនៃភាពគ្មានកំហុស ដោយឱបក្រសោបមនុស្សក្លាហាន និងមានទំនុកចិត្តជាង។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍ និងពង្រីកការអំពាវនាវរបស់នាងបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw98ElgeueAZ2XqmTtGNdz3coDFTQoWJfzmFRuDHSrOPSEm2tUpMf1aY470EqqdR9Kbvk3_z7DXjQVT97L8rHHcA7kUpQP7Yr2EPHdAnLY266QI15If_69hRX-KEKqqTZtfbQe9i4PUAIxxIga8ZLgQdZfjjhE7prwWr2_BuCyWSwl0g4l-CfJvMCBjo0y/s1920/image_2024-10-11_15-43-34%20(2).png

បន្ទាប់ពីការចេញផ្សាយរបស់វា “Mantra” បានឈរនៅលើតារាងពេលវេលាពិតប្រាកដនៅ នៅក្នុងប្រទេសកូរ៉េ ហើយបានឈានដល់លេខ ១ នៅលើ iTunes ‘Top Songs” ក្នុង ៥៧ប្រទេស/តំបន់ រួមទាំងសហរដ្ឋអាម៉េរិក ប្រេស៊ីល សិង្ហបុរី ហ្វីលីពីន និងម៉ិកស៊ិក។ គួរកត់សម្គាល់ថា Jennie បានក្លាយជាតារាចម្រៀងស្រី K-pop ដំបូងគេដែលទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes “Top Songs” របស់សហរដ្ឋអាម៉េរិកនៅឆ្នាំនេះ។ វីដេអូចម្រៀង “Mantra” ក៏ឈានដល់លេខ ១នៅលើវីដេអូដែលកំពុងពេញនិយមរបស់ YouTube ទាំងនៅក្នុងប្រទេសកូរ៉េ និងសហរដ្ឋអាម៉េរិកបន្ទាប់ពីការចេញផ្សាយរបស់វា ហើយបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងនិន្នាការទូទាំងពិភពលោករបស់ YouTube ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក។ យ៉ាងណាទន្ទឹមនឹងចំណាត់ថ្នាក់ល្អ Jennie ក៏រងនូវមតិរិះគន់ខ្លះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB3AGz-sHxbKOMtuafe2CwZTXyZSYAWC3BucEsXdYYdzV-dzeMGwPTlpIxLRszvWl5nAn1stFAP2YtgFExfArSf7xPpeKBdTg5Hs497MvCQVa7tI9jB2o75VX8iRNDFr9OMRL0UsO1IOQU1MCrH-un8GAzZvw51-WFc4hCpUHedWOdh-WvSy0WH17498CI/s1920/image_2024-10-11_15-43-36.png

ផ្ទុយទៅវិញ Lisa ដែលបានចេញបទ “Rockstar” កាលពីថ្ងៃទី ២៨ ខែមិថុនា បានជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសផ្សេងៗ។ ការចោទប្រកាន់ពីការលួចចម្លងវីដេអូតន្ត្រី និងការមិនច្រៀងផ្ទាល់អំឡុងពេលសម្តែង រួមទាំងនៅមហោស្រពពលរដ្ឋសកលនៅទីក្រុងញូវយ៉ក បានធ្វើឱ្យនាងចាប់អារម្មណ៍។ អ្នកគាំទ្រដែលធ្លាប់សាទរនាងក្នុងនាមជាអ្នកសម្តែងផ្ទាល់បានចាកចេញពីការខកចិត្តចំពោះឧប្បត្តិហេតុទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPe-iALsxWB7eEpj6_5qClFuqZ7c75P_gDfZLm9H7b0f5K4tWgaa0Iy6p4TDjyBUHYs9iAy6w4jb3i0eMhSElJVRxIU3WKFwqfE-sugJK2kb8k3W1ZaDAM4sFTS1WDQJuKe2OQH6FR9uWhd5338fE5Chdv1ISKvl816Zo6rbbGvox3QL3jeis6S7q2CzK9/s1600/image_2024-09-12_08-47-15%20(2).png
Lisa ដែលមានសញ្ជាតិថៃ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញប្រជាប្រិយភាពជាសកលរបស់ BLACKPINK។ នៅពេលនាងចាប់ផ្តើមសកម្មភាពទោលរបស់នាង នាងទទួលបានការចាប់អារម្មណ៍ច្រើន ប៉ុន្តែក្រៅពីពាក្យចចាមអារ៉ាមអំពីជីវិតផ្ទាល់ខ្លួនរបស់នាង ដូចជាទំនាក់ទំនងរបស់នាងជាមួយ Frédéric Arnault កូនប្រុសមហាសេដ្ឋីដែលជាសមិទ្ធិផលរបស់នាងក្នុងនាមជាអ្នកសិល្បៈមានការខកចិត្តខ្លះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDZqQdB-ttMSFEIVP_EcKkgv3Bq5XuQ7mIZpZ-nnt4eVYvAEQsj1Z5dCKmoWsPOvwFKYmnPHlV4EW-6WpZ997jQbOJi7TYY5lqaP4GnMGEgAeQSqhHHwLI8AME6OagOl3_yUQSea1Slj0mLMCJ9Chu-zJTaaxumPbDC4YxQ4BApqn9TR__TTGOiHYoDwsX/s1536/image_2024-09-12_08-47-16.png

អ្នករិះគន់វប្បធម៌ប៉ុប Ha Jae-geun បានអធិប្បាយថា “Lisa បានបង្ហាញពីថាមពលតារាដ៏អស្ចារ្យ ប៉ុន្តែក្នុងនាមជាអ្នកចម្រៀង តន្ត្រីរបស់នាងបានធ្លាក់ចុះពីការរំពឹងទុករបស់សាធារណៈជន។ គួបផ្សំនឹងភាពចម្រូងចម្រាសផ្សេងៗ ការសម្តែងរួមរបស់នាងហាក់ដូចជាខ្វះខាត។ ម៉្យាងវិញទៀត Jennie បានទទួលការវាយតម្លៃជាវិជ្ជមានសម្រាប់ ‘Mantra’ ហើយគន្លឹះក្នុងការបង្កើនការអំពាវនាវរបស់នាងគឺថាតើនាងអាចពង្រឹងការអំពាវនាវដ៏ធំរបស់នាងបានប៉ុណ្ណាទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg27wWWPzLnAEUNq5CSkyxW4CJwI4-kgGN1eHDAtDYIb2jGlxf9xHQkELWgusHYq96ioPgv1mvuRDhYSfdezpdZ21Ebk2FRvfSqhQ-Dv_-xcXHEtsIaR_8Db1v_-knlhN3LsC4qeIzHY-FKzBzMu8oxVxnhXk4GVadmvM3eh4MygaaDRkepHOB00b6lMQP2/s1352/image_2024-09-12_08-47-15%20(3).png

ទោះយ៉ាងណា ដ្បិតតែ MV “Rockstar” របស់ Lisa រងនូវភាពចម្រូងចម្រាសក្តីប៉ុន្តែមិនអាចបដិសេធបានទេចំពោះសមិទ្ធផលរបស់ Lisa ក្រោយពីមិនបន្តកុងត្រាទោលជាមួយ YG នាងបានបង្កើនប្រវត្តិសាស្រ្តសម្រាប់ខ្លួនឯងជាច្រើនថែមទាំងដណ្តើមបានពានរង្វាន់ VMA ទៀត៕