នាព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានមានប្រសាសន៍ថា “កំណត់ឱ្យក្រុមហ៊ុនផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវធ្វើយ៉ាងណា បញ្ចប់កិច្ចចរចា និងចុះMOU ឱ្យចប់សព្វគ្រប់នៅចុងឆ្នាំនេះ បើពុំដូច្នេះទេ សម្តេចធិបតី នឹងដកសិទ្ធិពីក្រុមហ៊ុន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2C9khIpDjDqPBDgxPfC8f-HzNM88ss-pJIfiSvfL7SEmSrmCjRtvbnvNtr2NXHN020hoFTjs74d7uqlKZIF3rnunu3Qmjx7cBelIz6g-Hj8iYVcXOKuKvZYVgYZBlhVdC_p7d-XCIlCp6AIgIVyh7NfljcCxmJyAHdpBIhn8C2UoHp8RGkfJbwE2_9iU/s768/image_2024-10-14_16-52-07.png

សម្តេចធិបតី បានសង្កត់ធ្ងន់ថា “យើងមិនអាចទុកតទៅទៀតទេ ទៅថ្ងៃមុខយើងអាចពិនិត្យលទ្ធភាព រឿងផ្លូវដែកពីភ្នំពេញទៅទិសខាងកើត ព្រោះវាជួយច្រើននៅក្នុងការដឹកជញ្ជូន ដោយកាត់បន្ថយការចំណាយច្រើន ដូច្នេះសូមអ្នកឧកញ៉ា គិត ម៉េង ហើយឯកឧត្តម ប៉េង ពោធិ៍នា ធ្វើម៉េចចរចាឱ្យចប់ MOU រឿងផ្លូវដែកនឹង ឱ្យចប់ត្រឹមដាច់ឆ្នាំនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaHt9wcmiqH1WH0vTvYWbbA118hDEv6AdYP0LwrLzdTD9vU7xlrnULwwnG2GuvUb9-4mh0JTolacGlGNJ7KtxvLZMkW10fJ-GHuZZIX_wUuoik9kigSDtWJwxX31RDa0ntOTeCgHhXlM0h7RDAAqMy7ImiIR6JJgfZsfH11gNgYgZz38KoFqCSauFIZzxW/s960/image_2024-10-14_16-52-07%20(2).png

លើសពីនេះទៅទៀត សម្តេចអះអាងថា៖”សម្រាប់ការជួសជុលផ្លូវដែកនេះ ចិនបានផ្តល់ឱ្យថវិកាប្រមាណ ៣០០លានយ័ន ជាជំនួយឥតសំណង ហេតុដូច្នេះយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យផ្លូវដែកកាន់តែល្អប្រសើរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1_BmPFkWrnjic26vnsCkQ7ccw4XcQcpwi_HTZRLl-8V9gUqpCHoE2kCydrxWcARi7o1ZyqkhOxml0RIq-TEheOyvLsU5AW7d49EIB1kWCZFUqAoaBfEk3QRwXuuGFAK_iZg1DjEK3FqVxKMyfhYbQuMiRREfM7pc5mJmqUZmiKCaiOJQoQLYiTS5N8ZDy/s990/image_2024-10-14_16-52-07%20(3).png

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជា មានផ្លូវដែកចំនួន២ខ្សែ ដោយខ្សែទី១ នៅភាគខាងជើង ចេញពីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងខ្សែទី២ នៅភាគខាងត្បូង ចេញពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដោយក្នុងនោះការដឹកជញ្ជូនតាមផ្លូវដែក គឺមានតិច ដែលមកតាមកុងតឺន័រមានតែ៦-៧ភាគរយ តែប៉ុណ្ណោះ៕