នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ គឺជាការគម្រប់ខួប ១២ឆ្នាំ នៃការបាត់បង់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPMoKO4XV8pv2mw7CuCFEU2i2fLtjlbxiVwXX36h8FH9ScAdNGAW09mFYlLBf_M4G2ghd_JNDY8iRBjtaz54UcSNQcUr6xXKdbrxQHGKCSEDFXcYi8nXlviMKEY9twq8JINhbE8EtbGQVrdLxZc-xpX2BH8IAd6_-_e3x1wvVHW6GFu0_Z08OtjTemtrK2/s750/image_2024-10-14_16-56-29%20(5).png

ព្រះបរមរតនកោដ្ឋ បាន​ប្រសូតនៅ​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ​១៩២២ និង បាន​យាង​ចូល​ទិវង្គត​ ក្នុង​ព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះបរមសពរបស់ព្រះអង្គ ត្រូវបានតម្កល់រយៈពេល ៩០ថ្ងៃ នៅក្នុងព្រះបរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirWPUeYQSEAk6eAmElm6e94uwon3_SfPaD8VpbG_v-m88VF542-bQ5lMBc99PcVU4IVoPA816hUXBBQOeSW2fq7zpA9WzbWqkY0GDQD8oqkqjewTZLCZASmrxcWR-sPN3ouE8o2ey11CQ4MGfs-56kuO9P5BFocmDm1QGPDKH4SYwWqGj-DtNzpnfDqa9r/s696/image_2024-10-14_16-56-29%20(4).png

ស្នាព្រះហស្ថធំៗរបស់ព្រះបរមរតនកោដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAaQuaXPvex3trV4tO00Le6STJ2bD_aeqsFIoUT3o1pPXVG0p-SYYOnaqOGy2qyNnTFJ-OUUxdVPNkYav3A_st3kvpnk98ToUQFv8egeZtndcjtqvLgjIg4CgZnWgW0WXaUk6u-QGGyCdAVFGpPqHD_-7I-vBG7hI3plvpXy-7rfM3xn0VUMn2CxzQ2neT/s620/image_2024-10-14_16-56-29%20(3).png

ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាត្រូវបានគេចាត់ទុកថាជា “គុជអាស៊ី” ដោយមានការរីកចម្រើនលើគ្រប់វិស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_bI1CR6grAgS_9C6NeFyvAiK0JYcEnfaPnBVT6xlt8R8REGWYKrKLJDAaeA6lBX6NPqf38oN-rm8Q7F3WIkd3S8guhtHqMZ09spIdaLbBJy_zX9ji43P6k8qDb0_lgnW0BQ1ycyLwPjBmWaD-Uayhh6u-DIcQFk5NAdNWc3vY0m3SdBVWWW3ylalWMiRB/s750/image_2024-10-14_16-56-29%20(2).png

ដើម្បីតបស្នងព្រហ្មវិហារធម៌ដ៏វិសេសវិសាលរបស់ព្រះអង្គ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jWZ4DBYvohGZFZcH1hcM_plq09WcIGkKzmaesbM1tW5uJLF6ceCQaQfF8ScJGeRdsE8ujTMFNXHD6D7AQLQj6KBooXAoZbYKBXKsxT66OwEGjTLd5yo-WvIMIp0xPdPfuVXFxsyDthhQclv_okFO2GncbJjv_f3Geq4iSoUbvws4723cdVUomGsSHRf2/s600/image_2024-10-14_16-56-29.png

គួរបញ្ជាក់ផងដែរថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ បានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព៕