ដូចមហាជនជ្រាបមកហើយថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធី Miss Planet International ដែលនឹងមានបវរកញ្ញាមកពីជាង៧០ប្រទេសជុំវិញពិភពលោកចូលរួមប្រកួតនាខែវិច្ឆិកា នេះ។ អ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានផ្តល់ជាចំណុចកែលម្អទៅកាន់កម្មវិធី MPI ដើម្បីឱ្យកាន់តែល្អប្រសើរស្របទៅតាមលក្ខណៈស្តង់ដាដើម្បីឱ្យកម្មវិធីបង្កើតឡើងដោយកូនខ្មែរមួយនេះអាចប្រកួតប្រជែងជាមួយកម្មវិធីសម្រស់ធំៗផ្សេងៗទៀតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEgDc_VMfn0-qF11bI4DJF2dwKKkaiuPQWXlsDfKcrBt-m7EE593MbjSD2C150wZcVj2pUSJWQI4SnxvANZS3dXAkYZaJp5r70Vpo7BfxCMMfoF1GQqERug2u5X6efvqZU-meCa59paJ74PFIHDh-IMWTX6DwJlF5ydkrkFjeFbOlkC-w8kDNLEN4YoEyS/s2048/image_2024-10-12_10-51-25.png

តាមការស្ទង់មតិពីអ្នកគាំទ្រផ្តល់ទៅកាន់ផេកបុរាណាចារ្យ ចំណុចដែលអ្នកគាំទ្រកែលម្អទៅកាន់ការរៀបចំការប្រកួត Miss Planet International មានដូចជា«១. ឆាកគឺសុំទំហំតាមចំនួនបេក្ខភាពនិងមានរចនាសោភ័ណ ហើយផ្លាស់ប្តូររូបរាងរាល់ឆ្នាំ ២. កាមេរ៉ាចាប់ប្លង់ឱ្យបានល្អ ច្បាស់4k និងភ្លើងឱ្យភ្លឺ សម្លេងច្បាស់ និងមានLED ដែលមានការរចនាឌីហ្សាញបានស្អាត ៣. មានឆាកធំល្មមសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងមានការថតផ្សាយច្បាស់លាស់៤. ឈុតតំណាងជាតិ និងឈុតហែលទឹកគួរធ្វើនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៥. ការប្រកួតមួយវគ្គៗសុំឱ្យមានរយៈពេលល្មមត្រឹមតែ៣ទៅ៤ម៉ោងបានហើយ ៦. ជ្រើ ជ្រើសពិធីករឱ្យសមនឹងកម្មវិធីអន្តរជាតិ មានបទពិសោធន៍និងមានវោហាសាស្ត្រ»។ ៧. ប្រកាស top និងរង្វាន់នីមួយៗឱ្យបានលឿន ដោយមិនចាំបាច់រំខានគណៈអធិបតីឡើងមក ៨. ចង់ឱ្យ Miss planet បង្ហាញពី concept របស់ខ្លួនឱ្យបានច្បាស់ៗ ដើម្បីឱ្យបេក្ខភាព រៀបចំខ្លួនត្រូវតាមការចង់បានរបស់កម្មវិធី ៩. ឆៀងបេក្ខភាពត្រូវមានទំហំធំ មើលអក្សរឃើញច្បាស់មិនប្រើពណ៌ឆើតពេក។ ១០. ការថតរូប ការថតវីដេអូ បង្ហោះភ្លាមៗ ក្នុងទំព័រផ្លូវការ សម្រាប់សកម្មភាពផ្សេងៗ របស់បេក្ខភាពហើយត្រូវច្បាស់នឹងមានសោភ័ណភាព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCYADxJ0NSJWSMrX-dJKvrDPok4chbacpMDuyw0a5jI97NerwEiKSsgfJqKeDzq4YQOt6DHgdPCuDCxVJWnDyzeFuNVT7MrF4UY4gZzKN9KtUjFCAiHxk1053ht9U4YlwtyPKspOQscCO_-X31-CvVWPofB4Xf-E2bT0NP_9IAVjiNAgrUDMdwptx30FK-/s1024/image_2024-10-12_10-51-27%20(3).png
ចំណុចដែលអ្នកគាំទ្របវរកញ្ញាចង់កែលម្អកម្មវិធី MPI ជាច្រើនទៀតបានដូចជា មានភ្លេងសម្រាប់កម្មវិធីផ្ទាល់ច្រើនបែប ប្រើសម្រាប់វគ្គនីមួយៗ មានហែលឈុតហែលទឹក ឈុត តំណាងជាតិជាដើម។ មានកាលវិភាគសកម្មភាពច្បាស់លាស់ និងស្របតាមគោលការណ៍កម្មវិធី។ បន្ថែមពេលវេលាប្រកួតយ៉ាងហោច១៥ថ្ងៃឡើង បន្ថែម Activity សកម្មភាពអោយបានច្រើន។ អ្នកដែលឈ្នះមកុដត្រូវមានសកម្មភាព និង មានការងារធ្វើរកចំណូលមកវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh34H4r7IFbqnpfclD5hAVL9BgElSW-YPJerKx7zs-lIxecz7JXZbDZPfcEsLObIbOg2KNmjCdslutn9xQYvUjScEEIFFahetmQCBE0VMiCEjDv2qejI6JmIQWI-b6QZRHNgZgZTc1vQHzByWywoWyDNEtzCwE8zPUiDhGI2lfpSW2NTUiZRW-U1hAUGsoo/s2000/image_2024-10-12_10-51-29.pngមានការវ៉ូត យកប្រជាប្រិយភាពតាមបណ្តាញសង្គម Facebook Instagram។ ផេកផ្លូវការ ត្រូវពង្រីកវិសាលភាពការផ្សព្វផ្សាយ មានអ្នកកាន់ច្រើន មានការ Live សកម្មភាពបវរកញ្ញា សម្ភាសន៍បវរកញ្ញាផ្សេងៗ។ មានការស្លៀកសម្លៀកបំពាក់ប្រពៃណីដែលមានគុណភាពនិងសោភ័ណភាព ក្នុងថ្ងៃផ្តាច់ព្រ័ត្រ។ មានអ្នកបកប្រែជូនបេក្ខភាព សម្រាប់បេក្ខនារីដែលត្រូវឆ្លើយសំណួរ។ ខិតខំប្រឹងប្រែង ស្វែងរក Sponsor និងចាប់ក្រសែសង្គមដើម្បីភាពល្បីល្បាញ ។ រៀបចំកម្មវិធីឱ្យមានស្តង់ដារ ផែនការទៅខាងមុខនៃកម្មវិធី ដើម្បីប្រកួតប្រជែងនឹងកម្មវិធីផ្សេងៗទៀតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNsM_XcC-Et8uLe9AnC3p_4UWOEeqig3LLpMPTVm9vBKuRIhzPnCRK0DqrNFZHSOpIzoEgmmF9OrcODbrseAMQr1JquWTPsWiAOmcvZ_pvvFPGVlf7WnqyjZy1MBbYsY4GJC2WFnZjzVrZzkseoQq7vV-O0bEJCWJAR1w81LKlHeffL8LwRzOBwaeDbfLV/s1440/image_2024-10-14_11-36-24.png

បវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ឬជាភាសាអង់គ្លេសហៅថា Miss Planet International 2024 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ កញ្ញា ដេត ស្រីនាឌ ជា Miss Planet Cambodia 2024 នឹងតំណាងឱ្យកម្ពុជាក្នុងឆ្នាំនេះ ខណៈកាលពីឆ្នាំមុនកម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់TOP7៕