គ្រោះរាំងស្ងួតនៅប្រទេសប្រេស៊ីលប៉ះពាល់ដល់តម្លៃកាហ្វេលើពិភពលោក
ប្រទេសប្រេស៊ីល ៖ បច្ចុប្បន្ន ពលរដ្ឋរស់នៅគ្រប់ទីកន្លែងលើពិភពលោក ពេញនិយមផឹកកាហ្វេយ៉ាងខ្លាំង មិនថាពេលព្រឹក ឬពេលថ្ងៃ ហើយអ្នកខ្លះតែងតែនឹកដល់ក្លិនឈ្ងុយរបស់កាហ្វេ ពេលក្រោកពីដំណេកជារៀងរាល់ថ្ងៃ ។ ប៉ុន្តែតម្លៃកាហ្វេបានកើនឡើងខ្ពស់ក្នុងរយៈពេល៤៧ឆ្នាំមកនេះ ដោយសារគ្រោះរាំងស្ងួតនៅប្រទេសប្រេស៊ីល ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ប្រេស៊ីល គឺជាប្រទេសផលិតកាហ្វេយ៉ាងច្រើននៅលើពិភពលោក និងនាំចេញកាហ្វេមានគុណភាពល្អទៅកាន់ប្រទេសជាច្រើន បានជួបនឹងគ្រោះរាំងស្ងួតធ្វើឱ្យតម្លៃកាហ្វេកើនឡើងខ្ពស់ក្នុងរយៈពេល៤៧ឆ្នាំ ។ ហេតុនេះ អ្នកនិយមផឹកកាហ្វេទាំងឡាយនឹងចំណាយប្រាក់ច្រើនជាងមុនដើម្បីទឹកកាហ្វេផឹក ។
តម្លៃគ្រាប់កាហ្វេអារ៉ាប៊ីកា បានកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់ ឬគិតចាប់ពីឆ្នាំ១៩៧៧ មក ហើយតម្លៃនឹងកើនឡើងបន្តទៀត ដោយសារប្រេស៊ីលជួបនឹងគ្រោះរាំងស្ងួតនៅឆ្នាំ២០២៤ ។ វាគួរឱ្យបារម្ភយ៉ាងខ្លាំងសម្រាប់ការផលិតកាហ្វេនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ស្របពេលការផ្គត់ផ្គង់កាហ្វេកំពុងប្រឈមនឹងបញ្ហានាពេលបច្ចុប្បន្ន ។
តម្លៃកាហ្វេកើនឡើងខ្ពស់ធ្វើឱ្យក្រុមហ៊ុននានាស្វែងរកដំណោះស្រាយរៀងៗខ្លួន សម្រាប់លក់កាហ្វេនៅដើមឆ្នាំ២០២៥ ដូចជា ៖ ក្រុមហ៊ុន Nestlé ត្រៀមដំឡើងថ្លៃកាហ្វេសម្រាប់អតិថិជន ខណៈក្រុមហ៊ុន The Swiss Group បានប្រកាសនៅខែវិច្ឆិកា ឆ្នាំ២០២៤ ថា នឹងដំឡើងថ្លៃកាហ្វេ ព្រមទាំងច្រកកាហ្វេក្នុងថង់តូចជាងមុនដើម្បីទទួលបានប្រាក់ចំណេញ ។
ពលរដ្ឋរស់នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានប្រាប់សារព័ត៌មាន AFP ថា ពួកគេចាប់ផ្តើមទិញកាហ្វេក្នុងហាងតិចជាងមុន ដោយសារតម្លៃកាហ្វេកើនឡើងកាលពីពេលថ្មីៗនេះ ។ រីឯអ្នកខ្លះទៀតបានទិញកាហ្វេកញ្ចប់មកឆុងផឹកនៅផ្ទះ ដើម្បីកាត់បន្ថយការចំណាយ ។
ដោយឡែក នៅប្រទេសវៀតណាម ក៏មានបញ្ហាផ្គត់ផ្គង់កាហ្វេនៅឆ្នាំ២០២៤ ដែរ ជាពិសេស គ្រាប់កាហ្វេរ៉ូបឺសស្តា សម្រាប់ផលិតជាកាហ្វេកញ្ចប់ ដោយសារគ្រោះរាំងស្ងួតក្នុងរដូវកាលដាំដុះ ។ កាហ្វេរ៉ូបឺសស្តា ស្មើនឹង៥,២០០ដុល្លារអាមេរិកក្នុង១តោន ក្រោយពីវាបានឡើងថ្លៃខ្លាំងរហូតដល់៥,៨២៩ដុល្លារអាមេរិកក្នុង១តោន កាលពីខែកញ្ញា ឆ្នាំ២០២៤ ។
អ្នកវិភាគនិយាយថា ការផ្អាកដឹកជញ្ជូនតាមសមុទ្រ, ពន្ធទំនិញកើនឡើងក្នុងសម័យលោក Donald Trump និងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបកាន់តែតឹងរ៉ឹងពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ គឺសុទ្ធតែជាកត្តាជំរុញឱ្យកាហ្វេឡើងថ្លៃខ្លាំង ៕


.png)

.png)
.png)







.png)





.png)



ល្បុក្កតោ ត្រូវបានចាត់ទុកជាមេក្បាច់គុន នៃសិល្បៈគុនខ្មែរដែលត្រូវបានគេជឿថាកើតឡើង ក្នុងរាជពង្សាវតារខ្មែរ នៃរាជព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចខ្លាំងពូកែមួយអង្គដែលបានបង្កើតច្បាប់កងទ័ព។
ពាក្យ “ល្បុក្កតោ” ក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយជាផ្លូវការណ៍ ឆ្នាំ១៩៣៨ បានបញ្ចាក់ច្បាស់នៅចុងឃ្លាវចនានុក្រមថា ល្បុក្កតោ គឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោ មានតាំងពីសម័យបុរាណមក។
ល្បុក្កតោមានមេគុន ១២ទ្វារ ដែលជាច្រកទ្វារក្បាច់គុន និងបែងចែកជា ៧កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ ដោយពណ៌នៃក្រណាត់សូត្រដែលរួមមាន៖ ពណ៌ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ និង ថ្នាក់គ្រូ ពណ៌មាស។


.png)


.png)






.png)












