របាយការណ៍ផ្តាច់មុខពី Biz Hankook បានលើកសំណួរអំពីប្រវត្តិផ្លាស់ប្តូររបស់ Suga សមាជិក BTS ។ ទន្ទឹមនឹងព័ត៌មានដែលថា Suga បានផ្លាស់ចេញពីផ្ទះវីឡាដ៏ប្រណីត UN Village របស់ខ្លួនក្នុងខែឧសភា ឆ្នាំ២០២៤ អត្ថបទក៏បានចោទប្រកាន់ថាតារាចម្រៀងរូបនេះបានរើចេញពីលំនៅដ្ឋានពីមុននៅឆ្នាំ ២០២១ ដោយសារតែ «ជម្លោះជាមួយអ្នកជិតខាងផ្សេងទៀត»។ នេះបើតាមការចុះផ្សាយរបស់ Koreaboo។
ប្រភពដដែលបានរាយការណ៍ថាអចលនទ្រព្យដែល Suga រស់នៅអស់រយៈពេល ៣ ឆ្នាំមុនពេលការផ្លាស់ប្តូរមានទីតាំងនៅ Hannam Riverhill ។ អចលនទ្រព្យនេះត្រូវបានគេនិយាយថាត្រូវបានទិញដោយ Suga ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងតម្លៃ ៣.៤0 ពាន់លានវ៉ុន (ប្រហែល ២.៤៣ លានដុល្លារអាម៉េរិក) ។ ទោះយ៉ាងណាក៏ដោយ Suga បានរើចេញនៅខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីមានជម្លោះជាមួយអ្នកស្រុកផ្សេងទៀត។ បន្ទាប់ពីផ្លាស់ចេញពី Hannam Riverhill Suga បានផ្លាស់ទៅលំនៅឋាន Park Hannam ក្នុងការរៀបចំជួលរយៈពេលវែង ហើយបានផ្លាស់ប្តូរចេញនៅខែឧសភា ឆ្នាំ ២០២៤។

យោងតាម Biz Hankook ប្រាក់បញ្ញើ ៩.៥០ពាន់លានវ៉ុន (ប្រហែល ៦.៨០ លានដុល្លារអាម៉េរិកត្រូវបានគ្របដណ្តប់ទាំងស្រុងដោយ BIGHIT MUSIC ក្រុមហ៊ុនរបស់ BTS ។បន្ទាប់ពីព័ត៌មាននេះបែកធ្លាយ អ្នកនិយមលេងអ៊ីនធឺណិតចាប់ផ្តើមចោទជាសំណួរអំពីមូលហេតុដែល Suga ត្រូវផ្លាស់ចេញពីលំនៅដ្ឋាន Riverhill របស់ខ្លួន។ មនុស្សជាច្រើនឆ្ងល់ថាតើ ការសមាជិកក្រុមចម្រៀងនេះមាន«ជម្លោះ»នោះគឺជាជម្លោះអ្វី។

គួរបញ្ជាក់ថា កន្លងមកនេះ Suga ត្រូវបង់ការពិន័យចំនួន ១៥ លានវ៉ុន (ប្រហែល ១១,២៥០ ដុល្លារអាម៉េរិក) ពីបទបើកបរក្នុងស្ថានភាពស្រវឹង ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក៕










