នៅពេលមានមនុស្សម្នាក់ឆក់ខ្សែភ្លើង ចរន្តអគ្គិសនីនឹងឆ្លងចូលក្នុងរាងកាយ បណ្តាលឱ្យស្ពឹក និងឈឺចុកចាប់តិចៗ រហូតដល់បេះដូងឈប់ដើរមួយរំពិចផងដែរ។ លើសពីនេះវាក៏អាចបង្កជារបួសនៅនឹងកន្លែងដែលឆក់ដូចជា រលាក ឬដំបៅស្បែក ហើយចំពោះករណីឆក់ចរន្តដែលខ្លាំងវិញ វាអាចប៉ះពាល់ដល់ខួរក្បាល និងបេះដូងទៀតផង។ បើប៉ះចំបេះដូង អាចនាំឱ្យបេះដូងលោតញ៉ាប់ ឈានដល់ការគាំងបេះដូង និងស្លាប់ភ្លាមៗ ប៉ុន្តែបើប៉ះចំខួរក្បាលវិញ អាចទៅជាប្រកាច់ និងមានជំងឺខួរក្បាលធ្ងន់ធ្ងរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzb5ilF-bwoxVFsoOcr0aHTRRHup5w_KoS_jxiRbrMaglyVEMhex28oiNoNRtlMiQMT96j27HkWJ_YOAcpG4oZVFaHpAP7lnjBlxAseFoTYVPPs4XT2K_gLpS4VaswbeKu_XIkrDDA8UoE4eSbyPsRJ_U4zTXk6RdLXOPmR1bvtzy4UKi4yscs-nN5fZDn/s1200/image_2024-11-29_10-30-39%20(2).png
ដូច្នេះហើយ តើយើងគួរធ្វើយ៉ាងណាដើម្បីសង្គ្រោះមនុស្សនៅពេលដែលឆក់ខ្សែភ្លើង? ខាងក្រោមនេះគឺជាការយល់ដឹងអំពីវិធីសង្គ្រោះបឋមលើករណីឆក់ខ្សែភ្លើងយ៉ាងហោចណាស់ក៏អាចជួយជនរងគ្រោះពីបញ្ហាខាងលើនេះបានតិចតួចផងដែរ។
១.បិទប្រភពនៃអគ្គិសនីទាំងអស់ ដូចជាផ្តាច់កុងតាក់ បិទបារ៉ែត ឬឌីហ្សុងទ័រជាដើម ហើយត្រូវខលហៅឡានសង្គ្រោះភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtQsjf-PZZeZOlpM8DRElTJ_Oc5dAEzO2xZTECK2oXroZK1hcGHH9_b_ZHCiisqU6pnvCiExkV0iEocXzm-KcHMsXyphdzZd-tJHDBCHJSaJj8CxFGyQTedEn4NwJBnB48kRnw-xqypCj9WJuvUWz1L4bdlRFVDwz5xUlsXFQ8ZShwetXyD2DarhKtlMI9/s673/image_2024-11-29_10-30-39.png

២.កុំទាន់ចូលទៅជួយដោយការចាប់ប៉ះផ្នែកណាមួយនៃរាងកាយរបស់ជនរងគ្រោះភ្លាមៗអី ចូររក្សាចម្ងាយឱ្យឆ្ងាយពីជនរងគ្រោះបន្តិច សង្កេតមើលឱ្យច្បាស់ថាដើមហេតុរបស់ចរន្តអគ្គិសនីដែលបណ្ដាលឱ្យឆក់ជនរងគ្រោះនោះចេញមកពីត្រង់ណា ហើយនៅឱ្យឆ្ងាយពីត្រង់នោះសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6nGyV3ljfC2BwcnVwsH09yIpqQhInz98EOaRnNDwcfml8pVtPEQRTizKprvKi5Whx0R086eejOxNVTmjTATM7T1sYwCxxYPGGmRDThryO0yxTSkzgxa14yDsOOxpsW9joddhCKXR-3tv19St3uL15Lv8s03ClT3k5D1qCWQCNXK4EOEehrlCojWpM_JUD/s1280/image_2024-11-29_10-30-40%20(3).png
៣.ប្រើឈើ ឬជ័ររុញជនរងគ្រោះចេញពីប្រភពចរន្តអគ្គិសនី ដោយព្យាយាមទាញជនរងគ្រោះពីចេញពីប្រភពឆក់ទាំងនោះ ហើយយកជនរងគ្រោះ មកកន្លែងដែលមានសុវត្ថិភាព និងមានខ្យល់គ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI_2cMF38mZyGjuAG9Geo-ECgDXmSktbrzjC7rApks_L272VruLUOODUp7HE8ixQDyaeKnOwyExhcj0F_Hjbe-wHQDI6lCZa7addRXXTjxqEREGCxRxaE7_HD0fyW80lqZ15PnrKuEZ7qmp6YrYzdznK7krpVaAzEmg8hMsslYYWh5NPQDhHirim1t8__g/s1200/image_2024-11-29_10-30-40%20(4).png

៤.ក្រោយយកអ្នកជំងឺចេញពីប្រភពអគ្គិសនីហើយ ចូរដាក់អ្នកជំងឺឱ្យគេងផ្អៀង ហើយដាក់ក្បាលកើយលើដៃខ្លួនឯង និងពិនិត្យមើលការដកដង្ហើមរបស់គេផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAxqthxe3Ed2I6ycHskWvp3tD9Rl55AiRnYreVimxZSV9ZHOFA_Xh7TdEU2Ocns6UmesSI55Oij44h0TfMnWSGiQl3ZxzS0np4yozz29xbyQtp9k-CRkjvxi_jzbQgUJyhiQcUnb9sKNHfWzIQGgqN65KUuU6yqbhbZBvwKEtDkSxI7RxWbUVf5jL7uQLu/s1600/image_2024-11-29_10-30-40.png
៥.ចូរចាប់ផ្តើមធ្វើការម៉ាស្សាបេះដូង និងសួត (CPR) បើសិនជាជនរងគ្រោះមិនមានដង្ហើម ប៉ុន្តែបើជនរងគ្រោះនៅដកដង្ហើមបានធម្មតាមិនត្រូវធ្វើការម៉ាស្សាបេះដូង និងសួតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtDOzWBD2s64XD0YJij-H6CgpplFWNqgs6sO6hpuK3NpGqNa6AHCbORPcBMTZYI7q2iZ-Q0oFnAXJTnKkR62q2jAWT7oeJQVJ_BkV3IVZV88cYSNOZaz6JipoM_Z40BVh9Qj2v8Q6ScI9sqHBxRYTxaNs34rrAk8D90vZsddh6R0AvtZKnrtTTOoGl8DYD/s617/image_2024-11-29_10-31-14.png

៦.កុំលើកជនរងគ្រោះចុះឡើង ទុកអ្នកជំងឺឱ្យគេងមួយកន្លែង ដោយដាក់ក្បាលឱ្យទាបជាងដងខ្លួន និងលើកជើងឱ្យខ្ពស់ជាងបន្តិច ហើយរងចាំឡានពេទ្យមកដល់ជាការស្រេច នោះអ្នកជំងឺនឹងរួចផុតពីគ្រោះថ្នាក់។ គួរបញ្ជាក់ដែរថា លោកអ្នកមិនគួរស្រោចទឹក កប់ភក់ ឬខ្សាច់នោះទេ ព្រោះវាជាវិធីដែលមិនត្រឹមត្រូវនោះឡើយ៕