ប្រទេសប្រេស៊ីល ៖ បច្ចុប្បន្ន ពលរដ្ឋរស់នៅគ្រប់ទីកន្លែងលើពិភពលោក ពេញនិយមផឹកកាហ្វេយ៉ាងខ្លាំង មិនថាពេលព្រឹក ឬពេលថ្ងៃ ហើយអ្នកខ្លះតែងតែនឹកដល់ក្លិនឈ្ងុយរបស់កាហ្វេ ពេលក្រោកពីដំណេកជារៀងរាល់ថ្ងៃ ។ ប៉ុន្តែតម្លៃកាហ្វេបានកើនឡើងខ្ពស់ក្នុងរយៈពេល៤៧ឆ្នាំមកនេះ ដោយសារគ្រោះរាំងស្ងួតនៅប្រទេសប្រេស៊ីល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4b6iP-0loW7ja3QU5CY6TOxMrvBIPG3-OIns4wO52ZPS_E5hYog8FlRFPGA4hibk5BfjlMY3O54vLzHNmKO25Q2GB0XgncSWnqxJmuIgOE2AQMqxjuAamU1lpbVHAJISK0yzbR5tSGwTc_AHFwqeuYezPsl_Ym6Mbx7rCSOv9IxoPY3LlFeWPUzp1SbL_/s2400/image_2024-11-29_10-36-08.png

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ប្រេស៊ីល គឺជាប្រទេសផលិតកាហ្វេយ៉ាងច្រើននៅលើពិភពលោក និងនាំចេញកាហ្វេមានគុណភាពល្អទៅកាន់ប្រទេសជាច្រើន បានជួបនឹងគ្រោះរាំងស្ងួតធ្វើឱ្យតម្លៃកាហ្វេកើនឡើងខ្ពស់ក្នុងរយៈពេល៤៧ឆ្នាំ ។ ហេតុនេះ អ្នកនិយមផឹកកាហ្វេទាំងឡាយនឹងចំណាយប្រាក់ច្រើនជាងមុនដើម្បីទឹកកាហ្វេផឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVK-mzqb6gamTapWzDuNsVmGH9-5MfF8crD9B6yBCR8jS5ggfUB6PLeZIDthKRohXL8CI9mf4Z71CFlf3NJ5HILl1EeAfJbKY0V0K8TqZuWE2ChjILbm49XE2lR1Ptpnmvgf_H9WSHy6RH8tasBu00iZxiegI4_VdIu7X8raQXWbNX9RQUfp25si2V9KGK/s1200/image_2024-11-29_10-36-18.png

តម្លៃគ្រាប់កាហ្វេអារ៉ាប៊ីកា បានកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់ ឬគិតចាប់ពីឆ្នាំ១៩៧៧ មក ហើយតម្លៃនឹងកើនឡើងបន្តទៀត ដោយសារប្រេស៊ីលជួបនឹងគ្រោះរាំងស្ងួតនៅឆ្នាំ២០២៤ ។ វាគួរឱ្យបារម្ភយ៉ាងខ្លាំងសម្រាប់ការផលិតកាហ្វេនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ស្របពេលការផ្គត់ផ្គង់កាហ្វេកំពុងប្រឈមនឹងបញ្ហានាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO9zTSR_208g1WTBcJIxcojF6BEfyBlDZItl-FC4ESAnvn-jGXD8jwRk8g-wHoxkeUoII-xgxztX5czfyGP2cdBuY-dwT1ZqvSK7jyGBJEx6HfpSWv-bsG3e7EdPjJIrDqknFI5HlmyHzFLySKXJTssixakMWxyOXcfqFnEscaD_AmsHD2LHZJDwPb5EO0/s3500/image_2024-11-29_10-36-10.png

តម្លៃកាហ្វេកើនឡើងខ្ពស់ធ្វើឱ្យក្រុមហ៊ុននានាស្វែងរកដំណោះស្រាយរៀងៗខ្លួន សម្រាប់លក់កាហ្វេនៅដើមឆ្នាំ២០២៥ ដូចជា ៖ ក្រុមហ៊ុន Nestlé ត្រៀមដំឡើងថ្លៃកាហ្វេសម្រាប់អតិថិជន ខណៈក្រុមហ៊ុន The Swiss Group បានប្រកាសនៅខែវិច្ឆិកា ឆ្នាំ២០២៤ ថា នឹងដំឡើងថ្លៃកាហ្វេ ព្រមទាំងច្រកកាហ្វេក្នុងថង់តូចជាងមុនដើម្បីទទួលបានប្រាក់ចំណេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-7pgd41lV3fuyrtpF7py3jXnddo9kgiUarCONPtxMz7l3Gh1oU0kGrrWMjxiOLWhcOCs_qhu90xsdh2mhEnfrBhrU5T2cBt9v2jf4EhuUb_ZC4fnjI1DhVzcHXFaj2sUK6-8Ffv2ue9c_X9xu0OWYUonFqTfDCscK4ZQUc2A1hkhliW_wWWGn3PWVmeEg/s1024/image_2024-11-29_10-36-19.png

ពលរដ្ឋរស់នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានប្រាប់សារព័ត៌មាន AFP ថា ពួកគេចាប់ផ្តើមទិញកាហ្វេក្នុងហាងតិចជាងមុន ដោយសារតម្លៃកាហ្វេកើនឡើងកាលពីពេលថ្មីៗនេះ ។ រីឯអ្នកខ្លះទៀតបានទិញកាហ្វេកញ្ចប់មកឆុងផឹកនៅផ្ទះ ដើម្បីកាត់បន្ថយការចំណាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ3VqTLECO0Odyy1obpa2WcWYEGbgbHbY3noSA9uK_kVspN37cxdxKmv5-aiTzoyoHebvvYJreIJBdVLI-Mw_mJUyPQoDMCAGkftIIj9CBQREJfmZobsxI1uy711-iUjqAVOe3-QzbrmCl64gHRurt13GPQjVJWLUI2zS7Z8QmM0lA10G5Jm-bHH6MGYZV/s3536/image_2024-11-29_10-36-14.png

ដោយឡែក នៅប្រទេសវៀតណាម ក៏មានបញ្ហាផ្គត់ផ្គង់កាហ្វេនៅឆ្នាំ២០២៤ ដែរ ជាពិសេស គ្រាប់កាហ្វេរ៉ូបឺសស្តា សម្រាប់ផលិតជាកាហ្វេកញ្ចប់ ដោយសារគ្រោះរាំងស្ងួតក្នុងរដូវកាលដាំដុះ ។ កាហ្វេរ៉ូបឺសស្តា ស្មើនឹង៥,២០០ដុល្លារអាមេរិកក្នុង១តោន ក្រោយពីវាបានឡើងថ្លៃខ្លាំងរហូតដល់៥,៨២៩ដុល្លារអាមេរិកក្នុង១តោន កាលពីខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfSOCgbdPItEzh9ttgdkxMGv2oRPxrVcJ_elonJWCPthmhXW2ftTTt7iWv8u1ceV5QY6W7BLt6rUkj4xAcTDW-ds6khDpeFh2Fw-xrvvdYQiywTUtTEuaiSG7DOS73mVMH562IrGdA527vv8bDGUdiaFYwxBDwDwKBla0IbpbsswagmPVbAvoGkYLBgr31/s2000/image_2024-11-29_10-36-20.png

អ្នកវិភាគនិយាយថា ការផ្អាកដឹកជញ្ជូនតាមសមុទ្រ, ពន្ធទំនិញកើនឡើងក្នុងសម័យលោក Donald Trump និងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបកាន់តែតឹងរ៉ឹងពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ គឺសុទ្ធតែជាកត្តាជំរុញឱ្យកាហ្វេឡើងថ្លៃខ្លាំង ៕