Home ព័ត៌មានអន្តរជាតិ វិមានក្រោមដីដែលមានអាយុកាលជាង ១,៤០០ ឆ្នាំក្នុងប្រទេសទួរគីកំពុងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ

វិមានក្រោមដីដែលមានអាយុកាលជាង ១,៤០០ ឆ្នាំក្នុងប្រទេសទួរគីកំពុងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ

61
0

ប្រទេសទួរគី៖ វិមានក្រោមដី Basilica Cistern នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីបច្ចុប្បន្នគឺបានកំពុងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ទាំងជាតិ និងអន្តរជាតិ។
វិមាននេះកាលពីមុនគឺជាអាងទឹកក្រោមដី ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ៥៤២ ក្រោមអធិរាជ Byzantine Justinian I. ក្នុងគោលបំណងដើម្បីផ្តល់ទឹកសម្រាប់ព្រះរាជវាំងរបស់អធិរាជ និងផ្ទុករបស់របរសំខាន់ៗជាច្រើននៅក្នុងទីក្រុង Constantinople នៃចក្រភពអ៊ីស្តង់ប៊ុល គឺជាអាងទឹកមានសារៈសំខាន់ និងធំបំផុត។។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo48ziJW-_Ym8lCOnmbzhwWkHUtUl0_RSaueJMagWt3IWMyHy64VgCMmuiB8k1OR0-_BZXWwjPyr1VHfU9x0THE0gOm9-PFYYFqhJmVb_Ldw1f3rbPpxx5kSL-23WEVleLXX2o7V2luw9elPcyrTlLMjGQxuLVNNb7wNvg8TGT-AW3DUl1a-g99QuB8ZfK/s1200/image_2024-11-29_10-17-53.png

ប៉ុន្តែនៅពេលដែលទីក្រុងនេះបានធ្លាក់ដល់ចក្រភពអូតូម៉ង់ក្នុងសតវត្សទី ១៥ អាងទឹក Basilica Cistern លែងមានតួនាទីសំខាន់ទៀតហើយ មិនយូរប៉ុន្មានវាក៏ត្រូវបានគេបំភ្លេចចោល។ នៅសតវត្សទី ១៦ អ្នករុករកជនជាតិបារាំង Petrus Gyllius បានរកឃើញអាងក្រោមដីនេះ។ បន្ទាប់ពីនោះមក គម្រោងនេះក៏បានឆ្លងកាត់ការជួសជុលជាច្រើន ហើយបានបើកដំណើរការនៅឆ្នាំ ១៩៨៧ ដោយបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAkr_471Of8IDP3SYfY6NpGFomsF5BwgBcF8oe2CMwCIYTGTSV0A1-RWwvGuw8mts2X6LoINOc0ihuWgo_tRPjpDt1VpYZExioIW9WZIKOTDL_PVEowQNXWahvjbdh-r_KO1Y48vWC34T1SSx-8zl_3wrR4oVR4yLDvtSmfS_bsqx33BLgpJI0czRFyNbZ/s1024/image_2024-11-29_10-17-54%20(2).png

បច្ចុប្បន្នអាងទឹក Basilica Cistern ត្រូវបានគេប្រដូចទៅនឹងវិមានក្រោមដីដោយសារស្ថាបត្យកម្មអស្ចារ្យគ្មានពីរ។ Basilica Cistern មានប្រវែង ១៤០ ម៉ែត្រ និងទទឹង ៧០ ម៉ែត្រ ត្រូវបានគេប៉ាន់ស្មានថាអាចផ្ទុកទឹកបានជាង ៨០,០០០ m3 ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់អ្នករស់នៅទីក្រុងបានប្រហែលមួយខែ។ ពិដាននៃវិមានក្រោមដីនេះ ត្រូវបានគាំទ្រដោយសសរថ្មម៉ាបធំៗចំនួន ៣៣៦ ជាមួយកំពស់ប្រហែល ១០ ម៉ែត្រ។ ជួរនៃសសរនីមួយៗបង្កើតបានជាសម្រស់ដ៏អាថ៌កំបាំងដូចប្រាសាទបុរាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw2zpeENLY-UoYYsnlMhAWp0aoyD4cV1WbHjn0YNaZASW1hHyp2526jkYUVRyP0WtzvT7PlYkVIrDKtXBzmZyo_83eQm342WFiamzoC7wUVFgh9sE6XT3Y4_z6njuq3ww890EEchfIHaWMftqYc3py3GNnpdV2-YB9QFoH4939YIYTwzujc6z9q_EB3qyE/s1024/image_2024-11-29_10-17-54.png

ដោយសាររចនាសម្ព័ន្ធបុរាណ ដ៏ស្រស់ស្អាត និងអស្ចារ្យរបស់វា វិមានក្រោមដី Basilica Cistern ត្រូវបានជ្រើសរើសដោយអ្នកដឹកនាំរឿងល្បីៗជាច្រើន សម្រាប់ធ្វើជាទីតាំងថតភាពយន្តបែបផ្សងព្រេង និងភ័យរន្ធត់។ ខ្សែភាពយន្តទាំងបីគឺ James Bond (១៩៦៣), The International (២០០៩) និង Brotherhood of Tears (២០១៣) សុទ្ធតែមានឈុតឆាកថតនៅទីនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaxwAqDQq39rR4xuXSMPJGrH6aUibv-O4FtbAPuryB7M8FYQI5Ov7rJToUo2sjzhgzaIt3QZoj3JrQ667snmzIqtJ-KkNimlij0sYIZ7ld219WxbtiTXHhvXUfpzp9RkV41JqST6fbhFzWGSX1ckER1wZbXG4FKwLJadZld4vIIGDTNEYwQ5ymcf6wYlq7/s1520/image_2024-11-29_10-17-55.png