អង់គ្លេសនឹងអនុវត្តច្បាប់ហាមយុវជនប្រើប្រាស់បា.រី អេឡិចត្រូនិកនៅឆ្នាំ២០២៥
ប្រទេសអង់គ្លេស ៖ សមាជិកសភាអង់គ្លេសបានអនុម័តលើសេចក្តីព្រាងច្បាប់ហាមយុវជនទិញ និងប្រើប្រាស់បា.រី អេឡិចត្រូនិក ដើម្បីការពារផលប៉ះពាល់សុខភាព ចាប់ពីឆ្នាំ២០២៥ តទៅ ។ រដ្ឋាភិបាលទីក្រុងឡុងដ៍បញ្ជាក់ថា មានគោលដៅបង្កើតក្រុមយុវជនមិនប្រើប្រាស់បា.រី ដំបូងគេនៅប្រទេសអង់គ្លេស ។.png)
សារព័ត៌មាន AFP បានរាយការណ៍ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា សមាជិកសភាចំនួន៤១៥នាក់ បានអនុម័តលើសេចក្តីព្រាងច្បាប់ហាមប្រើប្រាស់បារីអេឡិចត្រូនិក ហើយមានមតិមិនឯកភាពត្រឹមតែ៤៧សំឡេងប៉ុណ្ណោះ ។ ច្បាប់នេះនឹងការពារមិនឱ្យយុវជន ដែលកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ ប្រើប្រាស់បារីអេឡិចត្រូនិក ប៉ុន្តែអង់គ្លេសនឹងបង្កើនអាយុអប្បបរមាយុវជនអាចទិញបារីបាន ។
.png)
សេចក្តីព្រាងច្បាប់នេះ គឺស្រដៀងគ្នានឹងសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលអាណត្តិមុន ប៉ុន្តែត្រូវបានផ្អាកកាលពីដើមឆ្នាំ២០២៤ ពេលលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេសនាពេលនោះ អំពាវនាវឱ្យបោះឆ្នោតមុនកំណត់ ។ នៅឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Keir Starmer និងមន្ត្រីរដ្ឋាភិបាល ក៏បានយកសេចក្តីព្រាងច្បាប់នេះមកពិចារណាឡើងវិញ ដើម្បីការពារសុខភាពយុវជនតាមការស្នើរបស់ភ្នាក់ងារសុខភាពជាតិ ។
សេចក្តីព្រាងច្បាប់ថ្មីនឹងកំណត់លើការផ្សព្វផ្សាយពាណិជ្ជកម្មគាំទ្របារីអេឡិចត្រូនិក, ការបង្ហាញរសជាតិ និងវេចខ្ចប់បារី ដើម្បីកាត់បន្ថយភាពទាក់ទាញកុមារ និងយុវជន ។ រដ្ឋាភិបាលទីក្រុងឡុងដ៍បញ្ជាក់ថា ប្រទេសអង់គ្លេសនឹងអនុវត្តច្បាប់ហាមឃាត់យុវជនទិញ និងប្រើប្រាស់បារីអេឡិចត្រូនិក ចាប់ពីឆ្នាំ២០២៥ តទៅ ក្រោមច្បាប់ដាច់ដោយឡែក ។.png)
ក្រៅពីនេះ រដ្ឋាភិបាលអង់គ្លេសនឹងបន្ថែមតំបន់ហាមជក់បារីផងដែរ ដូចជា ៖ កន្លែងក្មេងលេង, សាលារៀន និងបរិវេណខាងក្រៅមន្ទីរពេទ្យ ។ រីឯនៅក្លិបរាត្រី និងកន្លែងធ្វើការ រដ្ឋាភិបាលអង់គ្លេសបានហាមឃាត់រួចហើយកាលពីឆ្នាំ២០០៧ ដោយសារមើលឃើញថា ការជក់បារីមិនត្រឹមតែបំផ្លាញសុខភាពអ្នកជក់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងបំផ្លាញសុខភាពសមាជិកគ្រួសារ និងមនុស្សជុំវិញខ្លួន ៕









.png)





.png)






.png)
.png)


.png)





ស្ថានទូតអាមេរិក ចាត់ទុកការចេញផស្សាយព័ត៌មានរបស់ The Sunday Guardian ជាព័ត៌មានមិនពិត និងបំភាន់គោលនយោបាយការបរទេសអាមេរិក។
ការប្រតិកម្មរបស់ស្ថានទូតអាមេរិកនេះ ក៏ព្រោះតែកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន The Sunday Guardian របស់ឥណ្ឌាបានផ្សាយថា៖”រដ្ឋបាលអាមេរិករបស់លោក Joe Biden ស្ថិតនៅពីក្រោយផែនការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដោយយកគំរូតាមប្រទេសបង់ក្លាដែស”។
សារព័ត៌មានឥណ្ឌានេះ បានអះអាងថា៖”គម្រោងធ្វើបដិវត្តន៍ពណ៌នេះ ក៏ជាប់ពាក់ព័ន្ធនឹងអតីតប្រធានគណបក្សប្រឆាំងសង្គ្រោះជាតិលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ដែលអ្នកទាំង២ទទួលបានថវិកា ៥៥,០០០ ដុល្លារពីមូលនិធិលោក George Soros ក្នុងរូបភាពជាជំនួយនៃគម្រោងផ្សេងៗ តែជាក់ស្តែង ថវិកានេះប្រើសម្រាប់ក្នុងការតស៊ូមតិ ជាមួយរដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្នរហូតដល់ចុងឆ្នាំ២០២៤”។
តែយ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Katherine Diop បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានព្យាយាមធ្វើការជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ដោយគោរពតាមប្រជាធិបតេយ្យ និងឯករាជ្យជាតិកម្ពុជា៕
.png)


.png)



