បឹងព្រះពន្លៃ គឺជាជំរំសត្វស្លាបដ៏ច្រើនមហាសាលហោះពាសពេញមេឃ បង្កើតបានជាទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាតបំផុតគ្មានពីរ ស្ថិតនៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ បឹងនេះមានចម្ងាយប្រហែល ២៨ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ដែលអ្នកទេសចរអាចធ្វើដំណើរទៅបានយ៉ាងស្រួល ដោយមិនមានការធ្វើដំណើរដោយថ្មើរជើង ឬឆ្លងទឹកឡើយ។ នៅរដូវរងារនេះសត្វស្លាបគ្រប់ប្រភេទបានប្រមូលផ្តុំគ្នាហើរមកទុំ និងរកចំណីនៅបឹងព្រះពន្លៃ ដែលធ្វើឱ្យទីនោះក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមថ្មីមួយក្នុងទឹកដីខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLlbt5arzvHxGxl2HTguHHhlK3LlfV6MRM3mQ16Nlmsolgdk64jU4YtZX_WC8WBnEE8J-r2fHHFFb3F7llu_2mR-djNxw1DrW5EohWCYa4kvlJ_QJqwbjdMUjK_YR__EXOW43kQmPWfif2Ws5A8FRMixyxpcv86cIqNzbmIwy-WDhsgwLjg8m-QHm5jwya/s2048/image_2024-11-29_09-40-51.png

ពោធិ៍សាត់ គឺជាខេត្តមួយដែលមានសម្រស់ស្រស់ស្អាត មិនចាញ់ខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរីប៉ុន្មាននោះទេ។ ខេត្តនេះគឺប្រមូលផ្ដុំទៅដោយទឹកជ្រោះ សត្វព្រៃ ដើមឈើធំៗ និងភ្នំតូច-ធំជាច្រើន ក៏ព្រោះតែចំណុចទាំងនេះហើយទើបទាក់ទាញភ្ញៀវទេសចរទៅលេងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះសម្រាប់បងប្អូនដែលមានបំណងដើរលេងនៅចុងឆ្នាំនេះ ជាពិសេសនៅរដូវរងារនេះ បឹងព្រះពន្លៃនៃខេត្តពោធិ៍សាត់គឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍បំផុត ធានាថាលោកអ្នកបានទៅដល់ទីនោះហើយគឺមិនខកបំណងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdzIk51bu71aQReE_86EB-CDUSTK-Hs5j9oqyaK0Srp_GV3eGlCtkc7ybqIp0FchzbCD2P3a8GlMelbxxOQtAtThi6ItnwzyBpFyJcmbHRoULEJH0bzPlEHZsZpLz4D4jl8Qai9_vhzWjBfh79K9zUFj9GJf1SKtV1imkoAHOlhmeeNHwV9Xszxr4pRfZQ/s1280/image_2024-11-29_09-40-52.png

ដោយសារលោកអ្នកនឹងបានឃើញ សត្វស្លាបគ្រប់ប្រភេទយ៉ាងច្រើនមហាសាលហោះពាសពេញមេឃ បង្កើតបានជាទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យបំផុត។ ពេលវេលាសម្រាប់ទស្សនាសត្វស្លាបហោះហើរជាពិសេសគឺសត្វកុក គឺនៅព្រឹកម៉ោង ៥:០០am-៧:០០am និងល្ងាចម៉ោង ៤:០០pm-៦:០០pm ចំពោះសត្វដទៃទៀតយើងអាទស្សនាបានគ្រប់ពេលតែម្តង នេះបើយោងតាមក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjLmJ9XpLqbSzYMwNplPi5XwbZHGP8XTEaungL7nKqeSZlrfWYpPjaIUBcuz6e9ygUxadDKeQy76n9HHhUG8U13POTtEQrFyJf_BScXivtNTDMy1PsftKUCqTXeVhWKxkbx0bW-fpMlr0sbIDpuJS4iqN-nSGgvYrPGOGo_bVxQEr9eRRL7ZLDXnSgIoWo/s1280/image_2024-11-29_09-40-53%20(2).png

បឹងព្រះពន្លៃគឺជាបឹងប្រវត្តិសាស្ត្រដែលមានជាយូរមកហើយ ដោយរាជរដ្ឋាភិបាលបានអភិឌ្ឍន៍បន្ថែមឱ្យក្លាយជាអាងទឹកព្រះពន្លៃ ដើម្បីរក្សាទឹកទុកស្រោចស្រពវិស័យកសិកម្ម។ បឹងនេះគឺជាដីរបស់រដ្ឋ ដើម្បីគ្រប់គ្រងបម្រើផលប្រយោជន៍រួម មិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាគឺជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល។ គួរបញ្ជាក់ដែរថា បឹងព្រះពន្លៃ មានឈ្មោះដើមថា បឹងព្រះពន្លាជ័យ គឺជាបឹងធម្មជាតិមួយដ៏ធំលាតសន្ធឹងលើផ្ទៃដី ២៧០ ហិកតា និងជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះជាជំរំសត្វស្លាប និងជីវចម្រុះច្រើនប្រភេទរស់នៅទីនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcbNSSjAcATxmDyaB_wCQ6ISjsWKnsIPmSDGqOJo87rkt0jxDw87h4n1tL-0y8Dst31s_pW1ftgsGYMz1QRgZzHDJ-qJRuEs6IiAy4WLySaXi6CWrkxrpuGQE2kr4Rm2n56MokTCzT3GHVz6pteopTNIAVn2Lg0zFXBZpaw-uaA3nSB0zTutTRJY_HWKNt/s1280/image_2024-11-29_09-40-53.png