ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា ពលរដ្ឋជាង៣៧,០០០នាក់ រស់នៅខេត្តចំនួន៦ របស់ប្រទេសម៉ាឡេស៊ី បានរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ។ វាបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃនាចុងខែវិច្ឆិកានេះ ក្នុងនោះខេត្តកាឡាន់តាន់ ស្ថិតនៅជាប់ប្រទេសថៃ លិចខ្លាំងជាងគេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggoHcbE2kzDpBJYkprc2877H_iD_y40BgVF69l13Fx1ssJl-_xYSeXTfCJFL2SoKoqdZspxy-aPiVHa7mzxPe9vs1W6XvFc6NrnfMbVZsX9ylLf-Gsku-4gtlWUNbZlUheufK1su94Eq5EKgiVz9z9nn8yBVju6P4WBSNOa2lcnHjYpZM7eV_uL2VoDr3v/s1500/image_2024-11-29_09-43-38%20(2).png
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងនៅថ្ងៃទី២៨ ខែវិច្ឆិកា ថា អាជ្ញាធរបានធ្វើជម្រកស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តទាំង៦ រួមមាន ៖ ខេត្តកាឡាន់តាន់, ត្រាំងកានូ, ខេដាស់, ប៉េលិស, យ៉ាក់ហូ និងប៉េរ៉ាក់ ស្មើនឹង៣២២កន្លែង សម្រាប់ឱ្យពលរដ្ឋរងផលប៉ះពាល់ស្នាក់នៅ ។ ខេត្តកាឡាន់តាន់ ស្ថិតនៅភាគឦសានម៉ាឡេស៊ី និងជាប់ប្រទេសថៃ លិចលង់ខ្លាំងជាងគេ ដែលខេត្តនេះមានពលរដ្ឋ៣០,៥៨២នាក់ មកពី៩,២២៣គ្រួសារ រងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_plMwChhyA2rcncolQQN5U_jBXWB_mVvSrHLIjX_5MeIfMHbItM7hzLJ6qdEtq5Z7dldflOiGDZW2RDhZw0ef3Xll-gdYAFWUUpxKeL4VKn7MxqGthMDid88J2iVfndNbhPj6kDMqUlyZJ2lSw6qc0USWvNX1BSVSqXSP3bdLVEmbJNtJrwnM3p17LPBN/s923/image_2024-11-29_09-43-38.png

ទឹកជំនន់តែងតែលិចនៅបរិវេណឆ្នេរសមុទ្រភាគខាងកើតប្រទេសម៉ាឡេស៊ីនៅរដូវវស្សា ដែលធ្វើឱ្យពលរដ្ឋរាប់ពាន់នាក់ជម្លៀសចេញពីលំនៅឋានជារៀងរាល់ឆ្នាំ ចាប់ពីខែតុលា រហូតដល់ខែមីនា ។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងមក ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហោះរូបភាពក្នុងហ្វេសប៊ុកផេក ដែលបង្ហាញពីអាជ្ញាធរកំពុងជួយជម្លៀសពលរដ្ឋចេញពីតំបន់ទឹកជំនន់ក្នុងខេត្តកាឡាន់តាន់ ដោយមានទាំងទូក និងឧបករណ៍ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjry1HFDQdLQ-J46W40nS4dtzRWqbAxv57lzeaAAp4tgyXePQ9QMTwVUZ5GtZLRMU4mPihFgrcii3Gbt_2oEwJWbH_NGzo1YktYrr7CRl74yZ3QCQKsLf_LNd1iSOXy9UTsb4RwyQSGiNSSNGSwb0bz0ZSA_sYRR8qt0XnzCRY8X92AZ6lCHkmw-sRM2Yzc/s900/image_2024-11-29_09-43-39.png

ចំណែកភ្នាក់ងារឧតុនិយមម៉ាឡេស៊ីបានប្រកាសអាសន្នឱ្យពលរដ្ឋជ្រាបពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ ជាពិសេស ពលរដ្ឋរស់នៅខេត្តកាឡាន់តាន់, ប៉ាហាំង និងត្រាំងកានូ ។ ដូចគ្នានេះ ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបានទទួលបញ្ជាឱ្យត្រៀមកម្លាំងដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqIcoBqmkVKCL4Dy2hmjgfuPb6bzfcwmP_GGOdWbz_NWPdX-iVHuA4QbAGw9k0FeQL2C1wl0Hr0TPGMaZE0tk6935scUfCVfDyTgw4I-60p78i9D0bKGEHCmYU6KX4F_R7rcUPzKnIBUJsQAINgbJsAbHSqhF__70z1pZkw-9cPsgAZiRRBZb_i2WjRaGw/s1600/image_2024-11-29_09-43-40.png

ខេត្តត្រាំងកានូ បានបិទផ្លូវចំនួន៣២ខ្សែ មិនឱ្យពលរដ្ឋធ្វើដំណើរតាមយានជំនិះគ្រប់ប្រភេទ ដោយសារស្ថានការណ៍ទឹកជំនន់កាន់តែធ្ងន់ធ្ងរ ។ រីឯតូបលក់ម្ហូបអាហារបណ្តែតទឹក បានរសាត់តាមទឹកជំនន់អស់ ម្ចាស់តូបនិយាយថា ទឹកជំនន់លើកនេះបំផ្លាញសម្ភារៈលក់ដូរ, តុកៅអី និងស្បៀងអស់មួយចំនួនធំ ៕