ការបរិភោគផ្លែឈើ មិនត្រឹមតែធ្វើឱ្យរាងកាយរបស់យើងទទួលបាននូវស្ករធម្មជាតិ និងមានអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវសារធាតុចិញ្ចឹមជួយឱ្យរាងកាយបានសម្រាក និងកាត់បន្ថយភាពតានតឹងផងដែរ ។

មនុស្សភាគច្រើនចូលចិត្តបរិភោគអាហារឆ្ងាញ់ៗដើម្បីកាត់បន្ថយភាពតានតឹង ប៉ុន្តែផ្លែឈើក៏ត្រូវបានគេចាត់ទុកថា អាចកាត់បន្ថយភាពតានតឹងដែរ ដោយសារវាផ្តល់នូវរសជាតិផ្អែម និងស្រស់ថ្លាក្នុងពេលដំណាលគ្នា ។ តើមានផ្លែឈើណាខ្លះមានសារធាតុចិញ្ចឹមជួយកាត់បន្ថយភាពតានតឹង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv1LpDceMkRxgN_b45nprN1dU7_bTqvesk-5oUY_nrrnm_1KLYPmod_Kg3ucocNezz1RjNkggDZS-5vSmtMpoP3-H1nzw-asJluxwPQwKvjEdTNDYgmUZDC64a42iPBlx7hw7r5IAWJU2JRQNnwDIptYqoDJo3aiVEBB2amCii3tDA23MRr_DQTil2PJCJ/s900/image_2024-11-29_10-25-49.png

១-ផ្លែចេក ៖ ចេកសម្បូរដោយប៉ូតាស្យូមជួយកាត់បន្ថយកម្រិតសម្ពាធឈាម, ជួយឱ្យអំបិលរ៉ែក្នុងរាងកាយមានតុល្យភាព ព្រមទាំងផ្ទុកនូវម៉ាញ៉េស្យូមបន្ធូរសាច់ដុំ និងសរសៃប្រសាទ ។ ការបរិភោគចេកនឹងអារម្មណ៍ធូរស្រាល ដោយសារវាផ្ទុកសារធាតុ Tryptophan បញ្ចេញសារធាតុ Serotonin ពីក្នុងខ្លួន ។ Tryptophan ជាសារធាតុជួយឱ្យអ្នកបរិភោគចេកមានក្តីសុខ, អារម្មណ៍រីករាយ និងសម្រាកលក់ស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9GR0qJOz8OrJLy5T7FGsIt4Ea9DY5jHRdxdszoA9kIiy_l34zSmZPS5O1YEYsQIH5n3SsjDrt2tn0AdnO7SqGOln0CyZa0wjX-Okw7hjIJIFAkM1VSCW9Z-Hfn0nVOBllacmBLTIaiRE7sDn67bS18YTJ3sAhOUYXOEJ0xkx4S_S5titWWLu6Qh2tv_oB/s1920/image_2024-11-29_10-25-50.png

២-ផ្លែក្រូច ៖ ក្រូចមានរសជាតិជូរអែម ឬសម្បូរទឹក នឹងធ្វើឱ្យអារម្មណ៍ស្រស់ថ្លាភ្លាមៗ ដោយសារចេកសម្បូរវីតាមីន C ។ ក្រៅពីវាជួយពង្រឹងប្រព័ន្ធការពាររាងកាយហើយ ការស្រាវជ្រាវបង្ហាញថា វីតាមីន C បានកាត់បន្ថយអរម៉ូនតានតឹង និងរក្សាតុល្យភាពកម្រិតសម្ពាធឈាមក្នុងខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMUQFe7zWY5e15GBTfySu9TYGc3mS3PtGgNgFARpBWZYT-sdfdBcUVsgK5AvBMTmO6O5BGeGoIl66NLgfC8d5lMw2LFlwTASJMxP1a1p10vaG-fhSAZgv4Zu9cDPAZX5NXmAhWr_mvgujdMMj16VGybmBer-SMj3uenWZrxCVoo-U8f-J6RGKLgtEbgnlW/s1024/image_2024-11-29_10-25-51.png

៣-ផ្លែ Strawberry ៖ Strawberry សម្បូរវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ។ វាជួយកាត់បន្ថយភាពតានតឹង ហើយថែមទាំងមានរសជាតិជូរអែមឆ្ងាញ់ បរិភោគពេលណា ក៏មានអារម្មណ៍ស្រស់ថ្លាដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimI1TjFUd640KZNn7fP_-6OcL3D1BcF0EIVhyUUsogdTiNvOUw9FaoQRxBkjlPMlQMltTobSX26sHbcPkqE8g6G9Q8-oM2Kj37RRezrwHASXjyNYB9fPWHEoBc-bM42kM3Me2PXREQK7_AM01F0Vuphfve9v-uSKJ27sqL_TSfgXBd1CE5Fe4nrLxnhtHG/s1000/image_2024-11-29_10-25-52.png
៤-ផ្លែត្របែក ៖ ផ្លែត្របែកស្ថិតក្នុងចំណោមផ្លែឈើមានវីតាមីន C ខ្ពស់ ហើយយើងអាចបរិភោគត្របែកឱ្យបាត់អស់អារម្មណ៍តានតឹងបាន ។ បើក្លាសេវាក្នុងទូរទឹកកក គឺរឹតតែឆ្ងាញ់ និងទំពារដើម្បីបំបាត់ទុក្ខកង្វល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5lm9b7l9PNVBE2i8Y7DI01gORUxCh5GrcOv3eCISF8jzswRCzKOvqlLwNMqZ75gLG7bKdNH0L0zadMHO7uAy9zu7xyctnv9wTQWdIsPWRiCaqdJutitxa6_jxDhtOWAWoiuAjVrLxuOFbFbdy0r-6I8Gfev6U0jTLk6VahDhsP06NVeXh15Y-13UWCzNq/s1500/image_2024-11-29_10-25-52%20(2).png

៥-ផ្លែប៉ោម ៖ គ្រាន់តែធុំក្លិនផ្លែប៉ោម ក៏ធ្វើឱ្យអារម្មណ៍ស្រស់ថ្លាដែរ ការបរិភោគផ្លែប៉ោមនឹងទទួលបានរសជាតិផ្អែមឆ្ងាញ់ និងវីតាមីន C ។ វាថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា ៖ Flavonoids ដែលអាចប្រឆាំងការរលាក និងកាត់បន្ថយភាពតានតឹង ។ ក្រៅពីនេះ វាផ្តល់នូវជាតិសរសៃខ្ពស់ធ្វើឱ្យឆ្អែតបានយូរ និងមានកម្លាំងកំហែងពេញមួយថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3F9UFtljHkA2xy-JIhb7_SCvmS4Def5h-DRgkbR9kCZaTpJzwossyni-za_KK6DICChhpezl1re5WfAkyqS1t7OcgdoDaBn1nWQbO_J0PMG0A4fHI2s0_xqCKQ9cXOWNEC7nLk3YsQRqSPYFcp5ZuDTj3BZsl4lx0ZxnfjJa9FOnr0UyMkkU_eGnT8r7B/s1600/image_2024-11-29_10-25-53.png
៦-ផ្លែប័រ ៖ ផ្លែប័រផ្តល់នូវសារធាតុចិញ្ចឹមយ៉ាងច្រើន និងបំបាត់ស្ត្រេស ។ ក្រៅពីមានរសជាតិឆ្ងាញ់ហើយ ផ្លែប័រសម្បូរជាតិខ្លាញ់ល្អបំប៉នប្រព័ន្ធប្រសាទ និងខួរក្បាល ព្រមទាំងសម្បូរវីតាមីន E ជួយនាំអុកស៊ីសែនចូលក្នុងកោសិកាផ្សេងៗរបស់រាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhweqrdi7jBg1uAMnx6563I88RzrMBCTCyH3bIXREW3yQ3Ibh9HoI-yIk5f8kcRn5upu8tKTHs3Jh2mRiAGoEB722ndyjUwaqQ17GiGrB1oUk4K1hcyBg0Vqq54z7-T59Cin1yKZCHYCuTqPGaQ6znPmGgnzydbjsegbvrilERlHTMCWTOyiSmBq_T_x8_b/s1024/image_2024-11-29_10-25-54.png

៧-ផ្លែឪឡឹក ៖ ជាផ្លែឈើដ៏ពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍ ពីព្រោះសម្បូរទឹក, រសជាតិផ្អែមឆ្ងាញ់ ថែមទាំងអាចបរិភោគគ្រប់រដូវកាល ។ លើសពីនេះ ឪឡឹកក៏អាចជួយកាត់បន្ថយភាពតានតឹង, កាត់បន្ថយកម្រិតសម្ពាធឈាម, កាត់បន្ថយការនឿយហត់អស់កម្លាំង និងជួយបញ្ចុះកំដៅក្នុងខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCWY5aLxZtmc5TZUkZbUummRmohTyntcbbnsCRhL380sGTWj0N0X2dWwKk8Ziu3wAbAkpQu1Eb8qIINwemLQePsxQMTavTidqytXd46Cbby0jS3vfPcmzp4j9yr4t31XZUANcE70hpZGvsYUFQoo71eJKUYbQPoHnoCeXUlDqOaroqNaxWQTlEDDYrtf3u/s1024/image_2024-11-29_10-25-55.png

បើតប់ប្រមល់ ឬនឿយហត់អស់កម្លាំង យើងអាចទិញផ្លែឈើទាំងនេះមកបរិភោគបាន ហើយកុំភ្លេចផឹកទឹកឱ្យច្រើន, ធ្វើអ្វីដែលខ្លួនចូលចិត្ត និងសម្រាកគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយទទួលបានថាមពលយ៉ាងរហ័ស ៕