នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរថៃបានចាប់បញ្ជូនជនភៀសខ្លួនខ្មែរ ៦នាក់ និងកុមារ ១នាក់មកកម្ពុជាវិញ តាមសំណើរបស់អាជ្ញាធរកម្ពុជា។
សមត្ថកិច្ចថៃបានចុះឡោមព័ទ្ធចាប់ខ្លួនជនភៀសខ្លួននយោបាយទាំង ៦នាក់នៅក្នុងខេត្តប៉ាធុមថានី (Pathum Thani) កាលពីថ្ងៃទី២៤ វិច្ឆិកាឆ្នាំ២០២៤ មុននឹងបញ្ជូនមកកម្ពុជានៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤
ជនភៀសខ្លួនកម្ពុជា ទាំង៦នាក់ ត្រូវបានសម្ថកិច្ចកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខុសៗគ្នា ក្រោមបទចោទ “ក្បត់ជាតិ” ដែលអាចប្រឈមនឹងការក្នុងពន្ធនាគារពី ៧ឆ្នាំទៅ៣០ឆ្នាំ។
អ្នកទាំង៦ បានធ្វើការរិះគន់តាមបណ្តាញសង្គមពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសបញ្ហាសង្គម និងបញ្ហាព្រំដែន។
បើតាមមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា ជនជាប់ចោទទាំងនោះត្រូវបានតុលាការចោទប្រកាន់អំពីបទ “អំពើក្បត់ជាតិ” ដោយពួកគេបានប្រព្រឹត្តអំពើល្មើសច្បាប់កម្ពុជា និងអនុវត្តតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ៕