Influencer ដ៏ល្បីល្បាញម្នាក់របស់ឥណ្ឌា Simran Balar Jain មានអ្នកតាមដាន Instagram ជាង ១.៤ លាននាក់ បានធ្វើការពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលនាងបានធ្វើដំណើរទៅដល់ទីក្រុងតូក្យូប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju0Z0UKhibWFnN87R07tnGw0GPllI1Qn-nWYJ-eTog5Oj7hTYDM3u6L_DT-C9lIT4EkfGq40AhbKngPrDDxlVQpkBWZaoT7LGbUJKPppUq4oABMKZ1ivgp1EWoYidYTAcaVNEEHvZ9RA1AJc53yoaBqtKYCEbq90rYV055caYHv9dxDXKBCJhqm-eRPRNx/s1280/image_2024-11-29_14-28-30%20(2).png

Simran Balar Jain បានបង្ហោះវីដេអូមួយ ដោយដោះស្បែកជើង ពាក់តែស្រោមជើងពណ៌សដើរតាមផ្លូវក្នុងទីក្រុងតូក្យូរយៈពេល ១៥ នាទី ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា ស្រោមជើងពណ៌សរបស់នាងនៅតែស្អាតដដែល គ្មានស្នាមប្រឡាក់ដីទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9wFBB7-6O_HRZBwf_2WqGlpJdD9QSxe9OwkzxZ7ADp9BZ5gKHT4ZDpGnuV7ITS4GelA0OAlCSmkO-kCrwB8bkNwbV0ELrKdr8PgEeFDok5G3Z-RAlMUad4PR7F2L549twUy5a1IAkb1PBjMoOWq0cjy974ZEspg7ebnGQS6FKLjXZ5VxFxPr5gY22Iea/s650/image_2024-11-29_14-28-30.png

នេះបញ្ជាក់ថាកម្រិតអនាម័យនៅតាមដងផ្លូវក្នុងទីក្រុងតូក្យូគឺល្អឥតខ្ចោះ ហើយនាងបានវាយតម្លៃថាជប៉ុនគឺជាប្រទេសស្អាតជាងគេលើពិភពលោក។ វីដេអូនេះបានសាយភាយយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដោយទាក់ទាញអ្នកចូលមើលជាង ២៦ លានដងនៅលើ Instagram។ ទោះជាយ៉ាងណាក៏មានមតិមួយចំនួនរិះ.គន់ថា “វីដេអូរបស់នាងនិយាយបំផ្លើសការពិតទាំងស្រុង” អ្នកខ្លះក៏ថា “ពួកគេមិនជឿទេ”។ Simran Balar Jain គឺជាបុគ្គលមានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គម ដោយជាទូទៅនាងតែងតែចែករំលែកវីដេអូនៃបទពិសោធន៍ធ្វើដំណើរ និងការយល់ដឹងអំពីភាពស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh12Mzg8LE2aBwApzuj9P4Xvqt6JHzy1NHDRvSETzhX9sGmKdAcfRAkIu40CTZNeIhD2FBYFtey3a6klOVNxLtixVejwu3i-TAjXqNVj9rDZAfiqStvU2m35vLbltypAxEy3okfk69m9zz8Mk_IG0czRzXgpp6JZRePzAJt-SWKCay8nvLgat3FD-tyCzEW/s1200/image_2024-11-29_14-28-31.png
គួររំលឹកដែរថាកាលពីឆ្នាំ ២០២៣ ទីក្រុងតូក្យូត្រូវបានចាត់ថ្នាក់ថា ជាទីក្រុងមួយក្នុងចំណោមទីក្រុងស្អាតបំផុតទាំង ១០ នៅលើពិភពលោកដោយក្រុមហ៊ុនប្រឹក្សាសកល Mercer Eco-City ។ ប្រទេសជប៉ុនមានភាពល្បីល្បាញដោយសារផ្លូវស្អាត ប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងការបំពុលតិចតួចបំផុត។ ភាពស្អាតស្អំត្រូវបានបញ្ចូលយ៉ាងជ្រៅនៅក្នុងវប្បធម៌ជប៉ុន ដែលចាត់ទុកថាជាការឆ្លុះបញ្ចាំងពីសណ្តាប់ធ្នាប់ និងវិន័យល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJM3xD-I-PajuRoKmzrnLCMkPEy6BKcX-5NP5rujLOiigv6CEwNg5dlgT1m8UKmY3M8K46UwJK9_6yEYkxT-BrYm-Kn-gYxo3iSbKDLHp-xjG6h1QguJCNsuuFOSgPAZD1E1O8xzrRMmIV_sF86ZQNqQhTi8TvThzCAqVOXuUEmGyx36Lvrvc6AWNC7QM/s1200/image_2024-11-29_14-28-48.png

ជនជាតិជប៉ុនចាត់ទុកថាទង្វើនៃការចោលសំរាម គឺជាសញ្ញានៃការមិនគោរពដល់អ្នកដទៃ និងខ្វះការគោរពដល់សង្គម។ ទីក្រុងតូក្យូដែលមានប្រជាជនជិត ១៤ លាននាក់រស់នៅ មានធុងសំរាមសាធារណៈតិចតួចណាស់ ដោយសារមនុស្សភាគច្រើនយកសំរាមទៅផ្ទះ។ ការចោលសំរាមពាសវាលពាសកាល គឺជាអំពើខុសច្បាប់នៅក្នុងប្រទេសជប៉ុន អ្នកបំពានអាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០ លានយ៉េន (ប្រមាណជាង ៦,៦០០ ដុល្លារអាមេរិក) ឯណោះ៕