ឥណ្ឌូណេស៊ី៖ កម្មវិធី “អាហារថ្ងៃត្រង់ឥតគិតថ្លៃ” របស់ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមសាកល្បងនៅខែក្រោយ ហើយនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២៥ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក៏ដូចជាបង្កើនការងារសម្រាប់ប្រជាជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9mCMw_XghZAa8jLaGMRbWAuaab5cTfMAZ3IXGy3_grayYF0pNlhybXQ0IiWqUUqfu7mZsxGb2O_00AuCiocuqtcPnifMOGxFhuWIB1c9Vm77n6Fp915isDmNdd5vhFrG001p_OSKBj62C3ZUXzwbi2yubNE5eGJfKgoNOR_KGSw6KC3VinJmBnBjYJFtm/s2000/image_2024-11-29_14-21-47.png

យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា សម្រាប់ពលរដ្ឋពិការភាព ស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ អាចទទួលទានអាហារថ្ងៃត្រង់ឥតគិតថ្លៃ នៅគ្រប់ហាងទូទាំងប្រទេសតែម្តង មានន័យថាម្ចាស់ភោជនីយដ្ឋានទាំងអស់បានសហការជាមួយរដ្ឋាភិបាលដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបង្កើនការងារសម្រាប់ប្រជាជនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJXnqmu9LrJO4hSWQnTWIl5gnIVgKgY7CxjNTqdvju7Rgoa-ARjKGk1IVj_kC3u5TqH2-FYHOaKGUkdw2l5HpEllJjiQH5MTFrZ5KEcZ_Bi-BD1IT5e5fZ63s07aR140bt-kywhMHvTDa2fXWDIlPC6UyD2NesaXZhOyZk4XEtzPSwUN44r_9vTs-WrBrF/s1200/image_2024-11-29_14-21-46.png
កម្មវិធីនេះដំបូងឡើយមានគោលបំណងសម្រាប់តែសិស្សមត្តេយ្យសិក្សា និងកុមារនៅសាលា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ប៉ុន្តែក្រោយមកក៏ត្រូវបានពង្រីកដោយរួមបញ្ចូលទាំងស្ត្រីមានផ្ទៃពោះ ជនពិការ និងមនុស្សចាស់។ យោងតាមទីភ្នាក់ងារអាហារូបត្ថម្ភជាតិរបស់ប្រទេសឥណ្ឌូនេស៊ី អាហារនីមួយៗត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ១៥,០០០ រូពី (ប្រមាណ ០.៩៥ ដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3WH7jSa0eRvFmdrEk7bqZW47e7mJCZpyJBsD7mcjJvYupwrdH4yUvGfuxDYu6hSNqqkwIrZwtDdEEwKSIAvGXuhpVsZQE6wEO3ewSwaw01BKRAuSoRBq7C2kCpsXlDGTp49D_omacqGfrqSQethLN9xopOJXncczq3EQJLz7NGp4MqGQdG027krnLeIpG/s1360/image_2024-11-29_14-21-45%20(2).png

ប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិរបស់ឥណ្ឌូនេស៊ី លោក Dadan Hindayana បាននិយាយថា កម្មវិធីនេះនឹងចាប់ផ្តើមសាកល្បងនៅខែធ្នូ ពីទីក្រុង Sabang ទៅកាន់ទីក្រុង Merauke បន្ទាប់មកនឹងត្រូវដាក់ឱ្យដំណើរការទូទាំងប្រទេសនៅដើមឆ្នាំ ២០២៥។ លោក Dadan បានបន្ថែមថា កម្មវិធី “អាហារថ្ងៃត្រង់ឥតគិតថ្លៃ” នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ ជាមួយនឹងទំហំហាងបាយចំនួន ៩២៣ ក្នុងរយៈពេល ៣ ខែដំបូង បន្ទាប់មកនឹងពង្រីកដល់ ៥,០០០ ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQck0z6MvpyEn1IxGudnBV59DMxrY5v4Ancl-fpOV-o8Q3iWMjZDuwF2t13hjqSbMvmrPgWs_J7DVcuzSTz5DnFgH3MejlZPe3dE_-rrBEZAaNCQ1acX5cz6qcayg2s74NB7FCK1uH0w8nDIpyiv9I9-t3kDFRyerpEFUmTntq4HXP6l4B3jkVmoUv2-T5/s830/image_2024-11-29_14-21-45.png

ហាងបាយនីមួយៗត្រូវបានគេរំពឹងថានឹងបម្រើមនុស្សប្រហែល ៣,០០០ នាក់ក្នុងមួយថ្ងៃ។ វាត្រូវបានគេប៉ាន់ប្រមាណថាកម្មវិធីនេះក៏នឹងបង្កើតការងារប្រហែល ១.៥ លានកន្លែងនៅក្នុងប្រទេស និងផ្តល់អត្ថប្រយោជន៍ដល់មនុស្សប្រហែល ៨២.៩ លាននាក់ក្នុងរយៈពេល ២ ឆ្នាំដំបូងនៃប្រតិបត្តិការផងដែរ។ គំនិតផ្តួចផ្តើមខាងលើគឺជាការប្តេជ្ញាចិត្តនៃយុទ្ធនាការរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto៕