អ្នកបង្កើតមាតិកាលើបណ្តាញសង្គមអ្នកនាង កាកា អូស្តា្រលី បានចេញជាវីដេអូខ្លីមួយលើកពីទស្សនៈផ្ទាល់ខ្លួនជុំវិញវីដេអូបទចម្រៀង «សេកមន្ត» របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងតារាចម្រៀង តន់ ចន្ទសីម៉ា ត្រង់ចំណុចរួមបញ្ជូន តុក្កតាឡាប៊ូប៊ូ គឺភ្លាវខ្លាំង បើជួយអត់ភ្លាវមួយពេលក៏ល្អដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMTuxipAdzN3KM35P6DRcsu_TzJOW6PiFDDvzOzLdcjfBVq31wFycR9BOTktvpTvdI0oWVGraP0KMfFyV0ESLe-T7ZRTL8szsmxc6WCNqvACzGDs6ExuzBaf6-FWtGOxOuHiY9RWKdN5DTyJBncJxsD4IHNX_si90CRW0-deG9foz9tHmRiFYQ-SlrHF8N/s2048/image_2024-01-20_11-56-51%20(2).png

វាបានក្លាយទៅជាប្រធានបទជជែកវែកញែកបន្ទាប់ពីផលិតកម្មរបស់តារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេង ឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បានទិញសិទ្ធិមកផលិតបទចម្រៀង សេកមន្ត ឡើងវិញ បន្ទាប់ពីបទនេះបានផ្ទុះកក្រើកពេញបណ្តាញសង្គមទិកតុក។ មិនត្រឹមតែប៉ុណ្ណោះការផលិតវីដេអូរបស់តារាចម្រៀងទាំងពីរគឺបានរួមបញ្ជូលនូវចាប៉ីខ្មែរជាង១០០ដើម ប្រគំភ្លេងបុរាណលាយសម័យដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី៣០ ខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRTx-UCL5V9y1yps8wkqLb2GK-lyJgasacZs660CF24JAOFUhqbYO8AkkMyKhQaQbhUAk0IDkF8xbC948jOeg_TnX_gIgVl-xyfuVwdRaPKdwVo35RFQfvSK_xDqzTLcB0S1pDeyH5C9yc3NPIWOjaVLf27MYsEvV7s6AtrdqmD0CBojUs1sF7bIe126LM/s2048/image_2024-11-29_09-05-51.png

ទោះជាយ៉ាងណា វីដេអូរបស់តារាចម្រៀងទាំងពីរទទួលបានមតិរិះគន់ពីសាធារណជនត្រង់ចំណុចមួយចំនួនដូចជាការទម្លាក់សក់របស់ឧកញ៉ា ព្រាប សុវត្ថិ មិនត្រូវតាមបទដ្ឋានសម័យបុរាណដែលការទម្លាក់សក់នេះគឺជាស្តេចជ្រែងរាជ្យនិងបានរិះគន់ថាឱ្យតែបទណាល្បីដឹងតែទិញសិទ្ធិយកបានផលិតហើយ។ មួយផ្នែកទៀតដែលទស្សនិកជនមិនពេញចិត្តនោះគឺមានរូបភាពមនុស្សពាក់ក្បាលតុក្កតាឡាប៊ូប៊ូ ដែលរាំពាក់អាវបញ្ចេញឈ្មោះតារាចម្រៀង តន់ ចន្ទសីម៉ា ដែលរូបភាពពាក់ក្បាលតុក្កតានេះហើយធ្វើឱ្យមានការមិនពេញចិត្តច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRP1mQ5r8PsvY8hApvYh7m6dnAU-k0B2VZYI-4_OMigu7hHJT5qKXvN-3dY36y3RI1FFbYQ-C072j5Gp_jd4d_TXXyDqryP_Zh1WiZfGhfe5l8P3cM7nfKq980JakYyPi4bAVZ2jHSoGZmHZfxaq26et3TAcyL4gvKV0_fuRKLdZJkegQ4fj64F57tkRg_/s1920/image_2024-11-29_09-05-53.png

មិនត្រឹមតែទស្សនិកជនទេអ្នកបង្កើតមាតិកាល្បីលើបណ្តាញសង្គមអ្នកនាង កាកា អូស្តា្រលី ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនទៅលើរូបភាពនេះដែលអ្នកនាងលើកឡើងថាគឺភ្លាវខ្លាំង។

វីដេអូបង្ហោះនៅយប់ថ្ងៃទី២៨ វិច្ឆិកា អ្នកនាង កាកា បាននិយាយថា «បទ សេកមន្ត របស់ឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បទនេះគឺប្លែកដោយបុរាណលាយសម័យ ប៉ុន្តែអ្វីដែលទទួលយកមិនបានគឺលោកគ្រូ គង់ ណៃ ទើបតែទទួលមរណភាពហើយត្រង់កន្លែងតុក្កតាឡាប៊ូប៊ូ គឺភ្លាមខ្លាំងមិនមែនភ្លាវធម្មតា ហើយជាឡាប៊ូប៊ូ Fake ទៀត ជាប្រ៊េនរបស់គេ មានអ្នកដេញចាប៉ីដងវែង ហើយមកចេញ ឡាប៊ូប៊ូទៅវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDY6M1l1KoJFFpotiEvAmvp2rrtYWm_1jQU5I67Iq3N20PoGr8um4dY4Vs3KwIlGYeFczf4g608kA9tHpEwQi5jDZvnUT5EQ6mtK7T50tXOc19dOp7rW3z5nlepAZ3cdp1nK6Y1dXLm7kt2gJBacR0RhSgXyxPjCP0eFJ2yXvpGoPnIl6SNuaykanKg6jE/s2048/image_2024-01-20_11-56-53.png

អ្នកបង្កើតមាតិកា រូបនេះលើកឡើងទៀតថា «បើធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា(Views) នាងមិនថានោះទេ បើស្រលាញ់ខ្មែរស្រលាញ់ឱ្យចេញពីចិត្ត ត្រង់ឡាប៊ូប៊ូ ឈប់បានឈប់ទៅ បើជួយអត់ភ្លាវមួយពេលក៏ជារឿងមួយល្អដែរ»៕