Home Blog Page 747

Miss Planet International បង្កើតប្រវត្តិសាស្រ្តថ្មីក្នុងវិស័យបវរកញ្ញាមានម្ចាស់ជ័យលាភីដល់ទៅពីររូប

0

នេះគឺជាប្រវត្តិសាស្រ្តថ្មីនៅក្នុងវិស័យការប្រកួតបវរកញ្ញាដែលកម្មវិធី Miss Planet International បានបង្កើតកំណត់ត្រាមានម្ចាស់ជ័យលាភីដល់ទៅពីររូបដោយមាន titles ពីរផ្សេងគ្នា។ Miss Planet International 2024 គឺបានទៅលើបវរកញ្ញាអេមីរ៉ាតអារ៉ាប់រួម(UAE) ចំណែកឯឥណ្ឌូនេស៊ីគឺបានក្លាយជា Miss Angel International ។ ជាមួយនឹងការភ្ញាក់ផ្អើលនេះទស្សនិកជនក៏បានចាប់អារម្មណ៍ថាលោក ណាវ៉ាត់ ដែលជាស្ថាបនិក Miss Grand International ក៏បានចូលទស្សនាការ Live កម្មវិធីនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDbgDdMSUUzdCje1LJgXkMJClhY6ULv5fHwHWayPiugaXv22F_xWzwQQhBum8jrm4T5yJyImaOswVbWobAq0o-dQFdzif5rNRbnqy02u_iuxatQ3vJPraeihp7Vxpp4zJ_4oHa1y14SdRjkmCZaWR8CvZ87hKeSkCcwHG6ABiVcEvfKJixyAJXnJehSShh/s1280/image_2024-11-28_09-25-00.png

នៅរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធីពោរពេញដោយភាពចម្រូងចម្រាសនិងបង្កើតភាពភ្ញាក់ផ្អើលឥតឈប់ Miss Planet International 2024 បានរកឃើញម្ចាស់មកុដថ្មីហើយគឺបានទៅលើ Mahra Lutfi Miss Planet UAE ដែលនាងគឺជា Influencer និង ជាតារាម៉ូដែលដ៏ល្បីល្បាញមានអ្នកតាមដានលើបណ្តាញសង្គមដល់ទៅជិត១០លាននាក់ ហើយនាងក៏ជាវេជ្ជបណ្ឌិតមួយរូបផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdM9Ujy5EswGtgKXme5nkY82_1TZthe9b600vmXJ2M0uFFYLfibvJWGadwY3Y8qMErSTjDyu5bEPNBN1OJujBaSyu9AsezYULAbQpp2roxkMF8HIxD-Qm3ayJvS2RGSXKt_k8ozEIcwbfe7p7IZyDBRPswHDQ9GBH80sednUN2mBmHk02hkUTZH7r6yo8J/s2048/image_2024-11-28_09-25-01.png
អ្វីដែលធ្វើឱ្យអ្នកទស្សនាក្នុងនិងក្រៅប្រទេសមានការភ្ញាក់ផ្អើលនោះកម្មវិធី MPI ប្រចាំឆ្នាំ២០២៤ មានម្ចាស់ជ័យលាភីមួយទៀតគឺជាបវរកញ្ញា Olla Levina តំណាងឱ្យប្រទេសឥណ្ឌូនេស៊ី បានក្លាយជាម្ចាស់ជ័យលាភី Miss Angel International ដែលម្ចាស់ជ័យលាភីទាំងពីរមានភាពស្មើគ្នាគ្រាន់តែមាន titles ពីរផ្សេងគ្នាប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8-Vg_Q5ywnWWMHny2d0WVuuNYBhmpAk9jD4ODUks0wqNWkCxoS_o5WmLRNa-WdpdGTJv17G56Dg4XkGgGMEI4JnlxHk5NMuS-t-afP99RqMqlab58r_TTI1qXiPmg5n-g_-TMSjLIBlHrnyJOaD4NsaWbrOdLNZvDWWzii2IAZQw69VN5gC08XNDP_Gzb/s1280/image_2024-11-28_09-25-06.png

ជាមួយនឹងការចាប់អារម្មណ៍ជុំវិញការប្រកួតមានម្ចាស់ជ័យលាភីដល់ទៅពីររូបទស្សនិកជនក៏បានចាប់អារម្មណ៍ថា លោក ណាវ៉ាត់ ស្ថាបនិកកម្មវិធីសម្រស់ Miss Grand International ក៏ចូលមកទស្សនាការ live នៅក្នុងការប្រកួតនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj85joiv3d2o2YQkCulXIzuqL2RNi_Vqn2ywkOvBrnsv8BrPgzwkwdC2G9JwAgLMKqqsRLlcxVMlDotvEFNXjwtPyPbd7CEWPjJMrl99OJa_W8_1ZKhuK1TQL6zvfm7wwgF8ttRCJPtEUWhcYJAyPj7s5iAVkcwhrL94YTNAk01TWIuixApzyOY9Bbbnhfr/s1600/image_2024-11-28_09-25-00%20(2).png

គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់ Best National Costume ក្នុងកម្មវិធី Miss Planet International គឺបានទៅលើប្រទេសហ្វីលីពីន ចំណែកឯ Best In Evening Gown បានទៅប្រទេសថៃ រីឯ ខន សុវណ្ណសូនីតា តំណាងកម្ពុជាចូលរួមប្រកួតជំនួស ដេត ស្រីនាឌ ក្នុងថ្ងៃផ្តាច់ព្រ័ត្រ ទទួលបាន Queen of Vote ដែលជាប់ក្នុងបញ្ជីTOP28 ៕

ព្រះនាងន័រវេស និងស្វាមីត្រូវបានចោទ.ប្រកាន់ពីបទជំពាក់ប្រាក់សម្រាប់ពិធីមង្គលការរបស់ពួកគេ

0

ប្រទេសន័រវេស៖ ព្រះនាង Martha Louise ដែលជាបុត្រីច្បងរបស់ស្តេច Harald ដែលជាស្តេចគ្រប់គ្រងប្រទេសន័រវេសនាពេលបច្ចុប្បន្ននេះ ត្រូវបានគេនិយាយថា ព្រះនាងនិងស្វាមីមិនបានបង់ថ្លៃអាពាហ៍ពិពាហ៍របស់ពួកគេចំនួន ៩ ម៉ឺនដុល្លារកាលពីបីខែមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIBDqhOTcKhw_pOUDDXz_WcsJv03H8DmT4regny_T0WjFLSHaJx781VDAk6TwPYQrJk9ke-vuWdmx3vjQHSNCMOy9IiMThoU6QH6zgyxQaMXW8y6rIHHTR2txLTTvVKb2z1t4jrnzfNLzSDBeIyMlxyCq9rNd7QaXyxFXR199_X_DV6PX3h_Ttv6VjGsnH/s2000/image_2024-11-28_13-43-02%20(2).png
ព្រះនាង Louise និងស្វាមីរបស់នាងគឺលោក Verrett បានរៀបអភិសេកដ៏ប្រណីតកាលពីចុងខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំមួយក្នុងទីក្រុងឆ្នេរសមុទ្រ Geiranger ប្រទេសន័រវេស ដោយមានភ្ញៀវចូលរួមចំនួន ៣៥០ នាក់ រួមទាំងព្រះមហាក្សត្រ ព្រះមហាក្សត្រី និងព្រះអង្គម្ចាស់នៃប្រទេសន័រវេសជាច្រើនទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzNlCkzIk8Ll9uDUqzZctfQO7S6QlMabMUSknNN21tokrmbVzYJ9zwGIuAjOQu07x8OTb-RiDrW7169QksHOKMhGBpzktnqkT65GsQon88vG4k2hyphenhyphenxzOy_FK4QMhw7Srf_yXMTysan4fCGQlhUlIvUuObTUP-WPj04g_dkCnv-pwN4_CHunlX74F-c2tk_/s640/image_2024-11-28_13-43-02.png

ប៉ុន្តែបីខែក្រោយមក អ្នករៀបចំព្រឹត្តិការណ៍នៅតែមិនបានទទួលការបង់ប្រាក់នេះ។ ម្ចាស់អាជីវកម្មដែលរៀបចំពិធីមង្គលការបាននិយាយថា គូស្នេហ៍មួយគូនេះជំពាក់ប្រាក់ច្រើនជាងមួយលានក្រូន (ប្រមាណ ៩ ម៉ឺនដុល្លារអាមេរិក) ដោយពួកគេថែមទាំងបានស្នើសុំការប្រមូលបំណុលជាផ្លូវការទៀតផង។ អ្នករៀបចំពិធីមង្គលការបានបន្តថា “យើងទទួលស្គាល់ថា យើងបានរៀបចំពិធីមង្គលការសម្រាប់ព្រះនាង និងស្វាមីយ៉ាងប្រុងប្រយ័ត្ន និងល្អឥតខ្ចោះ ប៉ុន្តែជាអកុសលអ្វីដែលយើងទទួលបាន គឺព្រះនាងកំពុងគេចពីបំណុល” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuS1aI59JAez_i5wuv3U5ohtUf-DnbhkY2vuaBqdOeUnKHYbEbQc2_3sIKZu2YZi9TsnztmjcqUnCV6fvYC7mQsh1T3HwzlSCzwPA0LRcDNosFTmIhqTY_SX8LdXzLnEYMxh56Jedcgmi74Jt5clz02fp_ZqjVbRJmNCJNV6Y54kDQ-FGlRSUnz2HX-uO-/s1600/image_2024-11-28_13-43-03%20(2).png

បច្ចុប្បន្នព្រះនាងនិងស្វាមី រួមទាំងគ្រួសាររាជវង្សន័រវេស មិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ។ គួរបញ្ជាក់ដែរថា នេះជាលើកទី ២ ហើយដែលព្រះនាង Louise អាយុ ៥២ ឆ្នាំបានរៀបអភិសេក។ ពិធីមង្គលការលើកទី ២ របស់នាងគឺបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសារព័ត៌មានធំៗ ដោយសារព្រះនាងគឺជាបុត្រីច្បងរបស់ស្តេច Harald ដែលជាស្តេចគ្រប់គ្រងប្រទេសន័រវេសនាពេលបច្ចុប្បន្ននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVa8WL1xC7mL4zsZMnhApZ4A9W321zLhdCCfEQ27-lN8xtQuAxsgv30K8taByDWgETJOs74yFe7Ny6S968G5GqvJRTjLxmB45vLHRCnHgvk2zT5gH2jJaCUbROUC_p5GDsx0iE4hm02gKT9y41CXxM4W1KuyohJCYsc9Fn7jSeS_f98I62hBLlFeS4zPb2/s1464/image_2024-11-28_13-43-03.png
ទោះជាយ៉ាងណា ព្រះនាងមិនមែនជាអ្នកគ្រងរាជ្យបន្ទាប់ពីព្រះបិតារបស់នាងនោះទេ ដោយសារមានហេតុផលជាច្រើន។ គួររំលឹកដែរថា កាលពីមុននាងធ្លាប់អះអាងថា នាងមានសមត្ថភាពខាងប្រាជ្ញា និងអាចនិយាយជាមួយទេវតាបាន នាងថែមទាំងសរសេរសៀវភៅមួយក្បាល ហើយបើកវគ្គសិក្សាមួយស្តីពី “សមត្ថភាព” នេះទៀតផង៕

ភ្ញៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃធ្វើឱ្យបណ្តាខេត្តភាគខាងត្បូងថៃលិចលង់ខ្លាំង

0

ប្រទេសថៃ ៖ ភ្ញៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃបណ្តាលឱ្យបណ្តាខេត្តភាគខាងត្បូងរបស់ប្រទេសថៃលិចលង់យ៉ាងធ្ងន់ធ្ងរ ជាពិសេស ខេត្តយ៉ាឡា មានភ្លៀងធ្លាក់មិនឈប់ឈរ រហូតដល់កម្ពស់ទឹកកើនឡើងដល់ដំបូលផ្ទះពលរដ្ឋ ។ រីឯខេត្តភាគខាងត្បូងចំនួន៧ទៀត មានភ្លៀងធ្លាក់ និងផ្គររន្ទះប្រមាណ៧០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTivevs4WXkF2CxsildGGn57mpdwUDOniSCo1jzbh0-gK4LeDAdUoTbAkHE1ZwNszp5i1lFlLvFhgRMBaUjLrL1yEpue5yVYQsyunGStAsu9nfcq_1MPSaCmyVBbNZr0LY5ApnV8SpYnwW9zD2C0jwUw7mKhSiOOiK66YmtAc8ojX0o-wl4gftueF_iV-0/s1500/image_2024-11-28_13-39-09.png

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ស្ថានការណ៍នៅបណ្តាខេត្តភាគខាងត្បូងមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងតំបន់ជាច្រើន ព្រមទាំងមានទឹកហូរពីតំបន់ព្រៃភ្នំផងដែរ ។ ពលរដ្ឋជាច្រើននាក់ជួបការលំបាកយ៉ាងខ្លាំង ហើយពួកគេពុំធ្លាប់ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបែបនេះទេ កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB751HFmcGNXLovxCbXjAgkgUxZkqKurzhtSWwfoDyfR-5tZTeQu6hBt-chfdbYC_X6NXtpz0FOk1NJpdjBuYVQsHXxB5__F2JSW0ky1EMwHrGzmH4ghjyZNKOfvO5RgKlsCP2jaW70DMS1F_lb_0wTZ91Hgon2dfK6bKVbYuWjYtFoIaQhLOgyxCdKol5/s1500/image_2024-11-28_13-39-10%20(2).png

ខេត្តភាគខាងត្បូងជាច្រើនមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ ប្រមាណ៧០% រួមមាន ៖ ខេត្តយ៉ាឡា, សុរ៉ាជថានី, ណាខន ស្រីថាំម៉ារ៉ាជ, ផាត់ថាលុង, សុងក្លា, ប៉ាតានី និងណារ៉ា ធីវ៉ាត ។ ហ្វេសប៊ុកផេករបស់ភ្នាក់ងារឧតុនិយមថៃ បានរាយការណ៍ពីអាកាសធាតុនៅខេត្តយ៉ាឡា ថា កម្រិតទឹកជំនន់ក្នុងខេត្តនេះកើនឡើងជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់មិនឈប់ឈរ ក្នុងនោះនៅទីរួមស្រុកយ៉ាឡា ទឹកបានលិចខ្លាំងរហូតដល់ដំបូលអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOXw2fdzNaMX_9MgQWSnlONFQPfiPhD1Iz88jp6-nHTxXadDHWaERWGHFl_EVx3pjMefZuvNN0oSsvLwaXYETKA8u1N7Axr28vkPHGJ8ZlH3KqhJkIHcdgUrsuw2fJZyNFQzq93-0OW64B5XkzdTOos2xmqvWp3HWBQA7oRVvB37F5m53zKbY2ywkdlhuk/s800/image_2024-11-28_13-39-10.png

ពលរដ្ឋរស់នៅខេត្តភាគត្បូងនិយាយថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ហើយបណ្តាលឱ្យតំបន់ជាច្រើនរបស់ខេត្តយ៉ាឡា លិចលង់ខ្លាំង ជាពិសេស នៅមុខស្ថានីយរថភ្លើង និងមុខសណ្ឋាគារ មានកម្ពស់ទឹកកើនឡើង ចាប់ពី៦០សង់ទីម៉ែត្រ ទៅ៨០សង់ទីម៉ែត្រ ។ រីឯហាងលក់ដូរផ្សេងៗបានជញ្ជូនសម្ភារៈដាក់នៅទីខ្ពស់ ខណៈរថយន្តជាច្រើនគ្រឿងលិចក្នុងទឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwdgZAadTyna1fro0OKZg6u8axEJZ-s3MPzX7o4kwwFLU6IDW7NX8hHrB4sVF6UFcQe1gQbA62AsdmdrGL6u4dFpUdypT8o8UV61IMtdbWbM2kSi_S7YW7Qss9FeqDFghwNz0mL5oX6nDyXRLAYMxKHg9spfgdCrVPVM_Xgltw_uWRgc1asV1SpENBdoCv/s1500/image_2024-11-28_13-39-11.png
ម្ចាស់ហាងលក់សម្ភារៈអេឡិចត្រូនិកប្រាប់ថា ខេត្តយ៉ាឡា ធ្លាប់មានទឹកជំនន់លិចខ្លាំងកាលពីឆ្នាំ១៩៨៨ ប៉ុន្តែនៅឆ្នាំ២០២៤ ទឹកបានលិចយ៉ាងឆាប់រហ័យ ស្ទើរតែប្រមូលសម្ភារៈមិនទាន់ ហើយបើមើលតាមអាកាសធាតុ ទឹកនឹងកាន់តែលិចខ្លាំងជាងនេះ ។ ពលរដ្ឋពិបាកណាស់ ហើយពុំដឹងថា ទឹកនឹងស្រកវិញពេលណាទេ ពីព្រោះពុំធ្លាប់ឃើញទឹកលិចខ្លាំងបែបនេះតាំងពីកើតមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAlVYvvZDXY1Tl1XD3Ol-Gj3NQ8FU2z8Bok6rzVjYym0usfyEWmvNmgpvzQSjd7nbZwTKSI5Nxtclt9haW5fUWid0x6Pao7S4DemPWZ5lFx8_nXRlTWLZDLOmRSwnesGg3ZbYw83HAPHTwFh1RwFO6HrisddHG75jdz1Q159rwWxH8rNmYlPLnc6wEbMaN/s1706/image_2024-11-28_13-39-12%20(2).png
អាជ្ញាធរខេត្តយ៉ាឡា បានរៀបចំជម្រកឱ្យពលរដ្ឋរស់នៅបណ្តោះអាសន្ន ក្រោយពីផ្ទះពួកគេលិចដល់ដំបូល ព្រមទាំងបញ្ជូនអ្នកជំងឺ, ជនពិការ, កុមារ និងមនុស្សចាស់មកកាន់តំបន់សុវត្ថិភាព ដោយចែកថ្នាំពេទ្យ និងម្ហូបអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlCk-uLzCzx4MgSTvCg_xVL0oxv0CxPfJ61GzzYsCFSMkht6iIjPMhVeVnU_zPVbOWwO0rfZNgi7Rzpvv_8ktTKKGhj09XYgQ0qUFjFC9t0F4AgERi-ToBBzUdzCijGFeKdNkIZpIEsOXHsAkc_vu_JI2gDn8IAo9bJlElauj-7rrL9b2CRZ3BZFD3vg2A/s1280/image_2024-11-28_13-39-12.png

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានសរសេរក្នុងបណ្តាញសង្គម X ឱ្យគ្រប់ស្ថាប័នទាំងអស់បង្កើនកម្លាំងការពារសុវត្ថិភាពពលរដ្ឋនៅភាគខាងត្បូង និងត្រៀមទប់ទល់ បើប្រទេសថៃជួបខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ។ លោកស្រីក៏បានផ្តល់កម្លាំងចិត្តដល់ជនរងគ្រោះដោយសារទឹកជំនន់ និងអាជ្ញាធរផងដែរ ដែលប្រឹងប្រែងបំពេញការងារយ៉ាងលំបាកដើម្បីផ្តល់សុវត្ថិភាពឱ្យពលរដ្ឋ ៕

គួរតែស្រុះទឹកក្តៅបន្លែ២ប្រភេទនេះមុនពេលយកទៅឆាឬស្ល បើពុំចង់គ្រោះថ្នា.ក់សុខភាព

0

បន្លែគ្រប់ប្រភេទផ្តល់នូវសារធាតុចិញ្ចឹមរាងកាយយ៉ាងច្រើន សម្បូរវីតាមីន និងសារធាតុរ៉ែផ្សេងៗ ។ យើងអាចបរិភោគបន្លែស្រស់ៗមួយចំនួនបាន ប៉ុន្តែមានបន្លែ២ប្រភេទដែលអ្នកជំនាញហាមបរិភោគស្រស់ ហើយណែនាំឱ្យស្រុះមុនពេលបរិភោគ បើពុំចង់មានគ្រោះថ្នា.ក់ដល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmqXuyTe03htf7DBoJPDKsMZS_IJSz9wTYT3OBHIv4kRlxjWpYBiXHZrLMS01IhWmTrkiObavNyQLu_6fIyOw_3puUUxLVVuVFapZlbCvQQrEF2OnNeMtL_zIMPzNO_Z7hdIUSxOmtarb6txX-6ofLikpRXdfdBRpos13uWeyHNE7wF-svDAXDSdNdiVvx/s900/image_2024-11-28_11-25-38.png

អ្នកជំនាញនិយាយថា គួរតែស្រុះបន្លែ២ប្រភេទនេះសិន មុនពេលយកវាទៅឆា ឬស្ល ។ បើពុំបានស្រុះបន្លែទាំងនេះទេ យើងនឹងមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដោយសារវាផ្ទុកមេរោគច្រើនធ្វើឱ្យអាហារពុល និងមានអាស៊ីត Oxalic ។

តើបន្លែទាំង២ប្រភេទនេះមានអ្វីខ្លះ?

១-សណ្តែកកួ ៖ មនុស្សភាគច្រើនតែងតែយកសណ្តែកកួមកឆាជាមួយសាច់ជ្រូក ហើយពួកគេពុំបានយកវាទៅស្រុះទឹកក្តៅជាមុនទេ ដោយសារគិតថា ការឆាសណ្តែកកួស្រស់ៗនឹងផ្តល់នូវវីតាមីនច្រើន ។ ប៉ុន្តែនេះជាការយល់ខុស ពីព្រោះបើពុំបានចម្អិនសណ្តែកកួឱ្យឆ្អិន១០០%ទេ គឺពុំអាចកម្ចាត់មេរោគបានឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHfhEQbxoXFBdUEFi1i8QC17dqsSv-9OikcocsL4lZkcEo86KeolPQSISm8voCpCnXSo1oUE0hhO777C6ADpuNhRMQM6WEuJOnzWvgmxLhVPKbPaXc0vzIwuVROotKfn8EAX69HwJ_WUQMP11xXVuqbARXLUQqC3lXo_GcB-EPf_DrpbHmWwXIrufW-_Ek/s1280/image_2024-11-28_11-25-39.png

ការបរិភោគសណ្តែកកួពុំសូវឆ្អិនល្អ វានឹងធ្វើឱ្យយើងមានអាការៈផ្សេងៗ ដូចជា ៖ ក្អួតចង្អារ និងចុកពោះ ។ ហេតុនេះ ទើបអ្នកជំនាញណែនាំឱ្យស្រុះវាជាមួយទឹកក្តៅសិន មុនពេលយកទៅឆាក្នុងខ្ទះ ឬស្ល ដើម្បីឱ្យប្រាកដចិត្តថា សណ្តែកកួឆ្អិន១០០% និងអាចការពារគ្រោះថ្នាក់សុខភាពបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMjXnrRZ5amwWPTu0DEVp8CHh_BU9os-BDHuOVgYZyno_8yKHU-ysdyDMAVW3671e6WTtYNhJtSGRypODY8WCCPsQilAXEIOUS2aqYtWXRjnD77ATvl5l2hZ2xhSYXGcnCwBbh2UDfBuhfJW30h720q-r2ZFkX-KmWCfDq1H2r3DtsmQFyjZiDG2gew7Gc/s1800/image_2024-11-28_11-25-38%20(2).png

២-ផ្ទី ៖ ផ្ទី គឺជាបន្លែមួយប្រភេទដែលផ្តល់នូវអាហារូបត្ថម្ភខ្ពស់ សម្បូរសារធាតុដែក ហើយយើងងាយស្រួលរកបន្លែនេះមកបរិភោគ ដោយសារវាដុះនៅជុំវិញផ្ទះ ជាពិសេស នៅតាមតំបន់ជនបទ ។ ប៉ុន្តែកុំភ្លេចថា បន្លែផ្ទីសម្បូរទៅដោយអាស៊ីត Oxalic យ៉ាងច្រើន ហើយពេលផ្សំជាមួយសារធាតុ Calcium ions វានឹងបណ្តាលឱ្យឆាប់កើតជំងឺក្រួសក្នុងតម្រងនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJv81k3RAzRVbynuCYJhkbdU79uY_w3HY-jv3y-Kwozs-YxHJQ4WipG-y5BVImLtyodwa3T7qgVV5_GryWPf9ce9WP7Wg8Q5VFq0MHJKG-htX0JVDG5gJQerLHtYsEgqVSE-Qlyr-wyr37AvSUn9zH71uEIL1OvGhss23T_oHnQRzuIIQtgJEAauPaY5IX/s1483/image_2024-11-28_11-26-52.png

ហេតុនេះ វិធីល្អ និងងាយស្រួលបំផុតដើម្បីកម្ចាត់អាស៊ីត Oxalic នៅក្នុងផ្ទី គឺគួរតែយកវាទៅស្រុះជាមួយទឹកក្តៅសិន មុនពេលឆា ឬស្ល ។ អ្នកជំនាញបញ្ជាក់ថា បើអនុវត្តតាមការណែនាំខាងលើ យើងនឹងមានសុខភាពល្អ និងកាត់បន្ថយមេរោគផ្សេងៗ ។ ប៉ុន្តែមនុស្សមួយចំនួនធំនៅតែចូលចិត្តបរិភោគសណ្តែកកួឆៅ ដូចជា ៖ យកធ្វើអន្លក់ ឬបុកសណ្តែកកួ ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi12G-lxXGRmfTuH_2oRQKkB5GahiTDyNGHcdvlHthmX66tDrQ7by8d8qE1ccw6oaDjeT3b5TRRtFYcWhiiePJ6MIQglkmWyVWOcOA2tIhC_XO-e828I0zqZB1jkYYiER0qeICvW7TMTjlmblt5TNr00vY2Y9qAafxLmzsDRAexOyFLdypK12HGqTGhP77y/s600/image_2024-11-28_11-27-03.png

តារាសម្តែង TVB Sunny Tai ប្រឡូកអាជីពសិល្បៈ៣២ឆ្នាំខ្វះទីផ្សារការងារមកធ្វើជាអ្នករត់តុបន្ថែម

0

យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយហុងកុងនៅថ្ងៃទី២៧ ខែវិច្ឆិកា បានឱ្យដឹងថាទស្សនិកជនមួយចំនួនបានស្គាល់ Sunny Tai នៅពេលដែលលោកបានបម្រើនៅភោជនីយដ្ឋានអាហារ និងភេសជ្ជៈតាមបែបហុងកុងក្នុងតំបន់ Wong Tai Sin ។ តារាសម្តែងរូបនេះទទួលការកុម្ម៉ង់ពីអតិថិជន សម្អាតតុ យកសំរាមចោល និងលាងចាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnzD8jxw10-kDlcFFySXa6IZAX1ozuhME4f7na7ycdS0A-EtSK8HEtqdDnY6kY0dY1Q2YZzFO1LB8RnqNTNitxxyHu28hTAQ1zzSa8Tr2qSk9WNk22TzjAyZkpKkYKeNaU4X-F9vOUiuoPHLgweNnYOthiVFIUNMZlw0piqFnO65O6YELxqBUbkBg_NdgM/s434/image_2024-11-28_11-16-37%20(2).png

តារាសម្តែង Sunny បាននិយាយថាលោកបានចាប់ផ្តើមការងារនេះកាលពីពីរសប្តាហ៍មុន ក្រៅពីបម្រើអតិថិជន លោកបានរៀនពីវិធីសាស្រ្តគ្រប់គ្រងហាង និងចង់មានជំនាញក្នុងការឆុងកាហ្វេ និងតែទឹកដោះគោ ដើម្បីអាចបើកអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃអនាគត។ តារាសម្ដែងរូបនេះបានបង្ហើបថា អាជីពសម្ដែងរបស់លោកមិនស្ថិតស្ថេរឡើយ ជួនកាលមានការងារ ជួនកាលអត់មាន។ លោកនៅតែដើរតួក្នុងខ្សែភាពយន្តនៅពេលដែលលោកមានឱកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF_45Hm8iaoGBrZW2WYAFtxYsjXFReiAE1B7LecgCzS4UrDpo_OJoaNS5gtlIrbt_Q-BwUseERH9DXwVHsEPC0cqvo7a3YFYO5t-O6X9Obl4Sk9O9mwZe3FP2qUwGTtIbdQsOEafXyPWUMEkE0Bv9hWPKTTFy4zFZknyE_tA2DFb6U-RaOq3GCfwPaYtJY/s830/image_2024-11-28_11-16-37.png

Sunny ស្លៀកពាក់សាមញ្ញជាបុគ្គលិកភោជនីយដ្ឋាន ដំបូងឡើយទស្សនិកជនជាច្រើនបានស្គាល់លោកហើយពួកគេគិតថាតារាសម្តែងរូបនេះកំពុងថតកម្មវិធីទូរទស្សន៍។ តារាសម្ដែងរូបនេះបាននិយាយថា នេះមិនមែនជាការផ្លាស់ប្ដូរអាជីពនោះទេ ប៉ុន្តែគ្រាន់តែជាប្រភពចំណូលនៅពេលដែលលោកមិនបានសម្ដែង។ នៅពេលដែលរូបភាពលោកធ្វើការជាអ្នករត់តុបានសាយភាយនៅលើបណ្តាញសង្គម Sunnyបានសរសេរនៅលើ Weibo ថា លោកមិនខ្មាសនឹងការងាររបស់ខ្លួនទេហើយការងារនេះក៏មិនបានទៅលួចឬឆក់ប្លន់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSbViZUVPyZeOsrMRXQRbVfNhGO8kXuKAsfPif72qFdnzzm8I2hixwUJsbCuX5QGH-aHvZM4jyzs64FbQZYhoxF1_CMXKSPccm-xL1qj306cjoRZTxDRV5On8okdO_zEv5ZmjVHypUHds3B2aFIywYgMjjJec872272ZIG9d8EbME2nWQbhW359yaqZ_gb/s680/image_2024-11-27_16-09-15.png

តាមប្រភពបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ Sunny វ័យ៥២ឆ្នាំត្រូវភ្ញាក់ពីដំណេកនៅម៉ោង ៥ ព្រឹក ហើយធ្វើការលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ។ នៅពេលដែលលោកធ្វើការវេនយប់ លោកចេញពីហាងនៅម៉ោង ១២។ ពីរសប្តាហ៍ក្រោយមកនៃរសជាតិធ្វើការនេះលោកបានដឹងថាការបើកអាជីវកម្មអាហារមិនងាយស្រួលទេ ហើយយល់ថាហេតុអ្វីបានជាភោជនីយដ្ឋានជាច្រើនត្រូវបិទ ព្រោះថ្លៃភ្លើង និងទឹកត្រូវការចំណាយច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR8fe89odqtifB7wIJwy6p93aw8YvI4h5cQj4TuexUaKL4k5FcXXDl1AQbJAFGjzbfFOKm25z5yPWYffWNxTiV0EfE7ULzGsJEzngScVTqJGLbWhbl_tAXVSHa2bOJu0mceaDaLTwNK6bOo_i_j5IQfXcVV03t7ZBQ4d3L4MGQtVc5v72wFFO9QUuKZaCw/s1444/image_2024-11-27_16-09-16.png

តារាសម្តែង TVB រូបនេះទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃគឺប្រហែល ៣០០ ទៅ ៤០០ដុល្លារហុងកុង ប្រមាណពី ៣៨ ទៅ ៥១ដុល្លារអាម៉េរិក ឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ ប្រាក់ខែប្រចាំខែគឺជាង ១០,០០០ដុល្លារហុងកុងប្រមាណនឹងជាង១០០០ដុល្លារអាម៉េរិក។ ភាគច្រើនលោកទៅធ្វើការតាមរថភ្លើងក្រោមដី នៅពេលដែលលោកហត់គឺជិះតាក់ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrivE0eYYWqCgMPpzJvfMI_cIv05tJ3wTUjcWVhsQtwLOzwu5e9PU81kyyAFV372N0Af7_bPAWdOGie_lISCz45dew29_5VjoZPhePjJufWZNik5Xwn5Qo7w-bipHOY2yddy5AYA4lshkQyJ_v5pqoPzDYNwHHiD582cYTFE1ieWvR-YDt_NV1ErMs61zY/s1092/image_2024-11-27_16-09-17.png

Sunny Tai បានចូលប្រឡូកក្នុងឧស្សាហកម្មភាពយន្តអស់រយៈពេល៣២ឆ្នាំមកហើយ ហើយជាមុខមាត់ដែលធ្លាប់ស្គាល់នៅលើភាពយន្តហុងកុង ដោយដើរតួជាតួគាំទ្រក្នុងខ្សែភាពយន្តជាង ១៥០ រឿង។ តារាសម្តែងរូបនេះបានលេចមុខក្នុងរឿងភាគ TVB ល្បីៗជាច្រើនក្នុងនោះក៏សម្តែងក្នុងរឿង រាជនីសារព័ត៌មាន (The Queen of News ) ផងដែរ៕

 

កំពង់ផែថ្មីមួយអាចនឹងលេចរូបរាងនៅខេត្តតាកែវ

0

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមកបណ្តាក់ទុកវិនិយោគបង្កើតកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងគម្រោងព្រែកជីកហ្វូណនតេជោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWnStrpSysFD13qLwRRDPndEjhTFXzXVJdWTwrNpOFMKJkbUukcz6h4i1XbWCVfQEv6Plne2GcSK6ocjQ5E8z31wcjW5Stm2fl8AroFFEmHknGk2Dq7noI73dou-dQ59EefxyJVR1FyCiTl77A31D-UZ9hsniLJ4W3Tri5Yz1JUa6AukVSj-h5GGLhi6c7/s1280/image_2024-11-28_09-10-24.png
ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តធ្វើដំណើរទស្សនកិច្ចនៅ ក្នុងទីក្រុងសៀងហៃប្រទេសចិន រយៈពេល ១សប្ដាហ៍ ឯកឧត្តមអភិបាលខេត្តតាកែវ បានបង្ហាញអំពីសក្ដានុពលសំខាន់ៗរបស់ខេត្តទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ជាពិសេសលើផ្លូវដឹកជញ្ជូនដែលខេត្តនេះមានផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវអាកាស និងផ្លូវដែក សុទ្ធសឹងតែជាសរសៃឈាមនៃមធ្យោបាយដឹកជញ្ជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAX_1bkRu4lTudhxcAiphWoHYfPwWX5nUSTBMLXxC2hEgnjq5v9HNwJpjg_ppuVeeyDsPP_O57avxhGv9MKpkTnlq3tEOZS8INLYWdAMmgCmmDC47kG08jLR2noFLDLJoHJHSSQ5gs7ehiJzQ96Gv7aa9QcuF28rb_4OPRqhHw2lDJxKy-csUhzxUZTC0D/s1280/image_2024-11-28_09-10-23.png
លើសពីនេះទៅទៀត ខេត្តនេះក៏ស្ថិតក្នុងគម្រោងព្រែកជីកហ្វូណនតេជោ៥៧គីឡូម៉ែត្រផងដែរ ដូច្នេះបើចង់បង្កើតកំពង់ផែ គួរតែបង្កើតកំពង់ផែនៅខេត្តតាកែវ ព្រោះខេត្តនេះស្ថិតនៅចំកណ្តាលនៃព្រែកជីកតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv9pSN00hYSqnyw6YDckyGCTldPlhpOwn89L8XqKVtMV9o0n8J5Eutun4MM6gkgEA90giDrJvd-VqT29IwsDutK9aJK58BV3ultWOi10WMvgUV5pcgvYGmmktcJ1nIK7GezmZfoc3eYSDC1sTZQ4rK-kOURbZmslOlPqHtBX8PZmztdjAieItRjCG2p9la/s1280/image_2024-11-28_09-10-23%20(2).png
ជាការស្នើសុំ ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានយល់ព្រមតាមការស្នើសុំរបស់ភាគីខេត្តតាកែវ ប៉ុន្តែរងចាំការចុះមកទស្សនកិច្ចសិក្សាដោយផ្ទាល់ជាមុនសិន៕

 

បញ្ហាព្រែកជីកហ្វូណនតេជោ ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា នឹងសាងសង់ចប់តាមការគ្រោងទុក

0

គិតតាំងពីថ្ងៃបើកការដ្ឋានសាងសង់រយៈពេល៣ខែមក គម្រោងព្រែកជីកហ្វូណនតេជោ ហាក់មិនទាន់មានដំណើរការអ្វីបន្ថែមទៀតនោះទេ ខណៈសារព័ត៌មានក្រៅស្រុក និងក្រុមអ្នកប្រឆាំងនឹងរាជរដ្ឋាភិបាល បានលើកឡើងថា គម្រោងនេះបានជាប់គាំងដោយសាររាជរដ្ឋាភិបាលអត់លុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYsnKMpTYX8UGHn-IGy1EK8WBQC7iJIaiY4Lq1wkIOrskH0q2svHtZBCXNNiE45tJPsy_PJ_LvXIhPqYGAR_fvJbqGsdHKn4nJMyhoilO5IhiUt8Qfhjz2CLN-IqMkJ1miSyOQliWcerrjC31PgCxueS_W6udDzL3NllXRFiY_mbrDpjaw8usOY-9ynvnO/s1280/image_2024-11-28_11-07-38.png

ជាការឆ្លើយតបទៅកាន់ការរិះគន់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) បានអះអាងថា៖”គម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់ចប់តាមការគ្រោងទុក ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលកំណត់និយាមការ ដើម្បីដោះស្រាយផលប៉ះពាល់នានាជូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរព្រែកជីកនោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZpUOF7Yj3-08aR2Ziz8agnJTUo1l3QYBjW6VkPbb5ZYKUUzpyMXPogkH_FNd9Q8rvt24ITSgrfANYd_1XSzcL3K4wMSdt1YDMMfZ3ZtA0MmtBD7-JQNH1bK9W44nhuhBh2tdeJiM2Rg5iEgJyRagfkedD0kQvstRE1o9cnh5J4vrIYkUv-jeBFMWzpEc_/s1280/image_2024-11-28_11-05-54.png

ឧបនាយករដ្ឋមន្រ្តីរូបនេះ បានសង្កត់ធ្ងន់ទៀតថា៖”ក្រុមអ្នកប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ សូមបញ្ឈប់សកម្មភាពរបស់ខ្លួន ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhASOniA17irXKsTdVJPfRiPEHeqw1W1TeLuTWwU9vtSzjE7eFNdHjwpQEQrLwdq13FspwuEohvy22sz6NjKlLNdLkcji9GaG-iS4JPfXVALwOKwJqukILeBeNQQtflN4c8qR2_lx2bQqt7UXvVRn4-5KvmdmkSs9mSsVBDFJtF8JJ9g0u5ctvAzt2LoX8w/s1280/image_2024-11-28_11-05-54%20(2).png

គួរបញ្ជាក់ផងដែរថា គម្រោងនេះ មានប្រវែង១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប គ្រោងចំណាយទុនសាងសង់ប្រមាណ១៧០០លានដុល្លារ៕

ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងលុបចោលជើងហោះហើររាប់រយក្រោយពីព្យុះព្រិលធ្លាក់ខ្លាំង

0

ប្រទេសកូរ៉េខាងត្បូង ៖ ព្យុះព្រិលបានធ្លាក់យ៉ាងខ្លាំងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយវាធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក ដែលបណ្តាលឱ្យជើងហោះហើររាប់រយប្រកាសផ្អាកដឹកអ្នកដំណើរ និងរង់ចាំឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1hJP08FT9iDChyphenhyphenLT9XJAB0RZHCcYiU-o4prcLtIcnqk3_TtneUErfpR0E1qxWUpJcX2-o2V-x75XcCwIxINKFZmNLu66eiqieMsRTmMYwh0Q7CnUSgfu29_xgAYlnTHxm_SHA6-74ENPR7HaayU0hFnbH9fcPPB8C1NbAMNt5kMPHqzgl9kU1ax3utXs6/s1473/image_2024-11-28_10-51-36.png
សារព័ត៌មាន AP រាយការណ៍ថា ព្រិលបានគ្របដណ្តប់លើទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ហើយគេចាត់ទុកថា វាជាព្យុះព្រិលខ្លាំងក្លាបំផុត បើធៀបនឹងរយៈពេលរាប់សិបឆ្នាំមកនេះ ។ ព្រិលធ្លាក់ជាច្រើនថ្ងៃបណ្តាលឱ្យប៉ះពាល់ដល់ជើងហោះហើរនានាត្រូវប្រកាសផ្អាកដឹកអ្នកដំណើរបណ្តោះអាសន្ន ហើយវាក៏ប៉ះពាល់ដល់ការធ្វើចរាចរណ៍តាមផ្លូវគោកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHIewzlnp_XHx8L6rTNjBGgi-DoqJGjjSr7J5z8YSsmoQGshYqLVGDCVDuQ8ks9jfvo0cHzJ3LA0rh2BPCx8Ag-I2LEirLJ10NuagvSxNr2d4eioCg_dRMW7n0av0A5TlLLXADWtREtYwek07N80WPeAMaesSRTGmf6615LjtylW-hVNL0Td5D2KZnZ096/s1280/image_2024-11-28_10-51-34.png

មន្ត្រីឧតុនិយមកូរ៉េខាងត្បូងឱ្យដឹងថា ព្រិលបានធ្លាក់នៅតំបន់ខាងជើងរបស់ទីក្រុងសេអ៊ូល ព្រមទាំងតំបន់នៅជុំវិញ ដែលព្រិលមានកម្ពស់រហូតដល់២០សង់ទីម៉ែត្រ ។ វាជាព្យុះព្រិលខ្លាំងបំផុតនៅសេអ៊ូល ដែលទីក្រុងនេះធ្លាប់មានព្រិលធ្លាក់ខ្លាំងកាលពី៥២ឆ្នាំមុន ឬតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧២ ដែលពេលនោះ ព្រិលបានធ្លាក់កម្ពស់១២សង់ទីម៉ែត្រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg58FMHMN3Fhq6zJz9PbvdjI81QkB4JA7QFSM5Ph9q2j7eUpWDWjp5NNYDCFvTM3xGuswqj2QcBkptoBBovyB7MNJzcR_ZiOJi9x221znhKR-yKMNyk33vOogXJ8nVqOHuBXkMWH5wtiAUwTfUGkBn3Gq5QdYBDod34ab_SFSuc5CXg2vR3AaJGdzHI18kF/s1920/image_2024-11-28_10-51-32.png

នៅឆ្នាំ២០២៤ ព្រិលនៅតែបន្តធ្លាក់ក្នុងតំបន់ជាច្រើនទៀតរបស់កូរ៉េខាងត្បូង ដែលធ្វើឱ្យភាគកណ្តាល, ខាងកើត និងនិរតី មានព្រិលកម្ពស់ចាប់ពី១០សង់ទីម៉ែត្រ ទៅ២៣សង់ទីម៉ែត្រ ។ ផលប៉ះពាល់ដោយសារព្យុះព្រិលលើកនេះ ធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងស្លាប់ម្នាក់ និងរងរបួស៤នាក់ ក្នុងហេតុការណ៍រថយន្ត៥គ្រឿងបុកគ្នាតាមផ្លូវក្នុងទីក្រុង Hongcheon ភាគខាងកើតប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdy8XqiFVqn2ENw7g36PjDv4VULDAehkmigtpsmBC8w-3Gi6vr3TAbTXNHKDj1nlC8FI2NTqzXurQims9xYJQpXysU20N67ZRgEt-xKEm-5ppldhOXQZQ7QWIhrbmSNmPgLRvcGxenaGPZyn4CW5Thv2CDdfmf3UvEAwQVZZEyX6NKC2Yfn3N0VD6m4C8o/s1170/image_2024-11-28_10-51-31.png
លើសពីនេះ វាធ្វើឱ្យជើងហោះហើរយ៉ាងហោចណាស់ ២២០ជើងនៅអាកាសយានដ្ឋានទូទាំងប្រទេសត្រូវលុបចោលការហោះហើរ ឬយឺតយ៉ាវ ។ ក្រៅពីនេះ អាជ្ញាធរបានបញ្ជាឱ្យនាវាដឹកអ្នកដំណើរ ប្រមាណ៩០គ្រឿងផ្អាកបណ្តោះអាសន្ន ព្រមទាំងបិទផ្លូវធ្វើដំណើរក្នុងព្រៃជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFAHvYWQ9hM5rE7Dy91yc9vISUDSs3PdBasOkhwD3a0vGHqjssKOk1CCa_EJVpBT0PgOyK03A0cGp4GOwB0G5EiVjYkuY8xZWslsM3aL53nIBkAYZIrnksC0J-tJcioO_i1aaVytrFh0EjUbyymDSFkQvTaiirL_-rdGVzvnKQMahVzZjLUBhvCMOJ9Ens/s1170/image_2024-11-28_10-51-30.png

ពលរដ្ឋរស់នៅទីក្រុងសេអ៊ូល ពិបាកធ្វើដំណើរនៅតាមផ្លូវយ៉ាងខ្លាំង ជាពិសេស នាពេលព្រឹក ដោយសារគ្របដណ្តប់ដោយទឹកកក ។ រីឯភ្នាក់ងារសង្គ្រោះបន្ទាន់នៅទូទាំងប្រទេសបានប្រកាសឱ្យពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់បណ្តាលមកពីដើមឈើ និងស្លាកសញ្ញាផ្សេងៗបាក់តាមផ្លូវ ៕

កោះប៉ែន ជាគោលដៅទេសចរណ៍បែបសហគមន៍ដ៏ទាក់ទាញបំផុតប្រចាំខេត្តកំពង់ចាម

0

កោះប៉ែន គឺជាកោះដ៏ធំមួយនៅកណ្តាលទន្លេមេគង្គ ស្ថិតក្នុងភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កោះនេះ គឺជាគោលដៅទេសចរណ៏បែបសហគមន៍ និងបានបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនតាមដងទន្លេ។ អ្នកស្រុកកោះប៉ែន រស់នៅដោយអាស្រ័យផលដំណាំលើទឹកដីកោះដ៏សម្បូរជីជាតិនេះ ក្នុងនាមជាកសិករ ខ្លះជាអ្នកនេសាទ និងខ្លះទៀតប្រកបការងារសិប្បកម្មតាមប្រពៃណីពីដូនតា។ កោះប៉ែនមានទេសភាពស្រស់បំព្រងគ្រប់រដូវកាលតែម្តង ក៏ដូចជាមានឆ្នេរខ្សាច់ស្អាតល្អដែលធ្វើឱ្យភ្ញៀវទេសចរពេញចិត្តទៅកម្សាន្តនៅទីនោះឥតឈប់ឈរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglgqNRGMuJn4Qe4Q88m5INSrxHsWhGEvyzd_C9ngoAam7j89Cx9QGRdt6vA55UIKje7-jYxjS4cfmlnlBMpwCnv2_VwCH9tPQilw9CxINMhjVPzwquF0RBgoXcKaKoAEB2BcrJhyykPnj6iCMmDC8sU4wPRd_Y3VnT6v7fUYMRi0D8-uBJqcuGW2BACba4/s2048/468007150_1113568167239884_3042371702411907822_n.jpg
ជាពិសេសរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ដែលស្ថិតក្នុងទឹកដីខេត្តកំពង់ចាម ត្រូវបានអភិវឌ្ឍក្លាយជាតំបន់ទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលមានស្ពានបេតុង។ រមណីយដ្ឋានធម្មជាតិនេះ មានចម្ងាយប្រហែលតែ ១៣០ គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ដែលងាយស្រួលធ្វើដំណើរទៅមកវិលល្ងាច។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ ពោលគឺអាចបើកបររថយន្តឆ្លងកាត់ស្ពានបេតុងតែម្តង ដែលបានសម្ពោធកាលពីឆ្នាំ ២០១៨។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8wO2OpEc2piRNRkxx5k_Tzp9YXUjJYVWIOMQnRfUrT4bfiSK6sukD2AC4smpHWGHy43GGL2NfjrHfPYWEMQx9vGlWgt81ShDIE8-mRYZRU54Dp34zCUvUDqoZuN8FnAmenVQjeWCqqXLq0pnG2kXBWBKM8bMrEOfT9ww8fyzY_vhaaPXzEhakisSPWEhs/s2048/468357450_969833415177417_958102094281356856_n.jpg
នៅទីនោះមានកន្លែងទាក់ទាញជាច្រើនសម្រាប់បម្រើភ្ញៀវទេសចរដូចជា៖ ម្ហូប, លេងទឹកឬហែលទឹក, ជិះទូក, គយគន់ ថ្ងៃលិច, ទស្សនាឆ្នេរខ្សាច់, ជិះទាទឹក និងចំណុចផ្សេងៗទៀត។ ឆ្នេរកោះប៉ែន គឺជាតំបន់កំសាន្តមួយដែលសម្បូរណ៍ទៅដោយបរិយាកាស បរិសុទ្ធ ឆ្នេរខ្សាច់ពណ៌សដ៏វែងស្រស់ស្អាត ជាមួយនឹងស្ពានធ្វើពីឈើឫស្សី ដ៏ស្រស់ត្រកាល សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត។ ចំពោះចំណតរថយន្តវិញភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានយ៉ាងងាយស្រួល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr9Yp4ttI8U6oycAZXHtLiHBr8ydOvQIzLIbLNe8PezcIRnCmIb9xNEwagxy34LVOgJf3Vpf1Q_LFREkaY7pxydZU3KBb1ufATOncet0Pi2NLqr3Exv0hqiO4WnLyWdqquwNADSYgG-31SSooahq3aVeT4RkIATRuFnet5pY4quWno9UXhw5B_2zWDcu__/s2048/468024959_1113568200573214_2173130720873155528_n.jpg
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន គឺមានខ្ចុះអង្គុយ ឬក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារ ផ្ទាល់ពីទីនោះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyyxUHbliU59w9mTWihhmKFbdCb7LTkEk6p_FbrDmNA0q5fPbkMedbDMmSQZ_eTwumCVRsd1r7yiXAq0Thz3tz_J4yUYMA9FU8co2205Jj_fmZJWtgIGR2_fr8hkB6gMT2xa1q8Aqqq55vuqmTVfckpYEAnw-ltFT65dKAZi4LVKllNbuLifzZsNxt40r0/s2048/468474566_969833365177422_1816661699612692422_n.jpg

កងទ័ពជនជា.តិភា.គតិចមីយ៉ាន់ម៉ា «UWSA» ប្រកាសសង្គ្រា.ម ជាមួយប្រទេសថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ស្ថានការណ៍នៅព្រំដែនខេត្តមេហុងសន ជាប់ប្រទេសមីយ៉ាន់ម៉ាកំពុងតែតានតឹងខ្លាំង ក្រោយពីកងទ័ពជើងគោកថៃប្រាប់ឱ្យកងទ័ពជនជា.តិភា.គតិចមីយ៉ាន់ម៉ា «វ៉ាក្រហម» ឬ UWSA (United Wa State Army) ដកថយចេញពីទឹកដីថៃ នៅទល់មុខស្រុកប៉ាយ ខេត្តមេហុងសន ប៉ុន្តែពួកគេពុំព្រមដកថយ និងប្រកាសសង្គ្រា.មជាមួយថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0UUYsKrOs1PiRtE1NzM52qYZcD0w9_jeUqqqVrtu7d2Bo_GY5BKq-d88i6clGq6Q4eVkUY3GSlZoL_nS0hbCNnhSx2HJ-XDj5dv1jvns_s4dv1SUTEJdscAAXpI1KeWL4E2CXBhKo0M5aTBBItG91oIMcWzIu0VSu7UV1LKQ9HjgFSWnTWBPh4uOH9-qa/s2560/image_2024-11-28_10-18-15.png

ក្រសួងការបរទេសថៃបានបញ្ជាឱ្យកងទ័ពជើងគោកត្រៀមកម្លាំង និងអាវុធ ដើម្បីការពារអធិបតេយ្យភាពទឹកដីខេត្តមេហុងសន នៅភាគខាងជើង ក្រោយពីមានសេចក្តីរាយការណ៍ថា កងទ័ពវ៉ាក្រហម មកបោះទីតាំងលើទឹកដីថៃ ។ កងទ័ពវ៉ាក្រហម ពុំបានដកថយចេញពីតំបន់នេះទេ ហើយថែមទាំងប្រកាសថា ពួកគេត្រៀមខ្លួនធ្វើសង្គ្រាមជាមួយប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJAnFUWkx_XjABskNPd8TqVMi4YGrlhOj523styiZ8doUDhCxQtPi9lnESYUeBNj7QIc-JY3faO0YdKXCpS0bSXrW3_MSdE2y-7lYIAqsKrAv4hlIwGkCSeSgVitadDkcETHKaYrpI65pdiFhs64Gy-xu2SV8Af9JpnDOxANKNADRGGD43QJqTHejiXRQg/s900/image_2024-11-28_10-18-15%20(2).png

តាមប្រភពព័ត៌មានពីមន្ត្រីកងទ័ពជាន់ខ្ពស់របស់កងកម្លាំងសង្គ្រោះជាតិរដ្ឋឆាន និយាយថា ស្ថានការណ៍នៅព្រំដែនថៃបរិវេណដយណងលួង និងដយហ៊ួម៉ា នៅទល់មុខស្រុកប៉ាយ ខេត្តមេហុងសន កំពុងតានតឹងយ៉ាងខ្លាំង ។ កងទ័ពវ៉ាក្រហមក្នុងតំបន់បានខៃលួង បានបន្ថែមកម្លាំងទ័ព ព្រមទាំងអាវុធកាន់តែច្រើនចូលមកតំបន់ដយហ៊ួម៉ា និងតំបន់ផ្សេងទៀត ក្រោយពីកងទ័ពជើងគោកថៃប្រាប់ឱ្យពួកគេដយថយចេញពីទឹកដីថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxOzlmcni0fS8nToH_o8p0w5dyE3g7zZ23tFnVChj-DEKwde7mp95vTuVTvVu3j0PY8lwfFUAHaBTvSA3NT25D-TSK2o1J-L4UIJlal1hsm4y40ivXYv0kEMDrhop9yhPmR5fgoPX1vtCvrtqLfuOxFV_z7H9IlqWa9v-bh1oLcAH0pO2ipbiSR5Nxp02v/s1700/image_2024-11-28_10-18-14.png
កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមក សមាជិកកងទ័ពវ៉ាក្រហម ចំនួន៦នាក់ បានមកជួបជាមួយអាជ្ញាធរស្រុកមឿង ខេត្តឈៀងម៉ៃ ដើម្បីពិភាក្សាអំពីបញ្ហាថ្នាំញៀន និងការចូលទឹកដីថៃរបស់កងទ័ពវ៉ាក្រហម ក្នុងតំបន់ដយហ៊ួម៉ា និងតំបន់ក្បែរគ្នា ។ រីឯភាគីថៃបានស្នើឱ្យពួកគេដកទ័ពចេញពីទឹកដីថៃ ហើយសមាជិកកងទ័ពវ៉ាក្រហម ក៏បានយកសំណើរបស់ថៃទៅរាយការណ៍ប្រាប់មេបញ្ជាការនៅទីក្រុងប៉ាងសាង ហើយពួកគេនឹងឆ្លើយតបវិញ ក្នុងរយៈពេល៣០ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaTewXgwCwe1qBNi-uRXjN4SqGq6kCMJXCofc-szpsVhPeCaZKel_n5dnPPCLc7zPYRz8cnFhTZgxWAAvpdpdyyjRrLgv9WXzm8wJGqeiNa8g-rjJfN5J_ozTKAvwASP2Tw7LFqmtaAUogIZylHqbpXlbLo3XXw4gsK5xbEW0O5RoX9zDfDRQq8DBw7IdR/s1686/image_2024-11-28_10-18-12.png
កងទ័ពវ៉ាក្រហម បានដំឡើងកាំភ្លើងធំនៅលើទឹកដីថៃជាច្រើនកន្លែង និងត្រៀមបាញ់កាំភ្លើងធំ ករណីថៃបញ្ជាឱ្យពួកគេដកថយចេញពីតំបន់ ។ កងទ័ពវ៉ាក្រហម បាននិយាយមកកាន់សារព័ត៌មានបរទេសថា ពួកគេនឹងពុំព្រមដកទ័ពចេញតាមការស្នើសុំរបស់កងទ័ពថៃឡើយ ពីព្រោះតំបន់ដែលពួកគេឈរជើងនេះ ពុំមែនជាទឹកដីថៃ និងក៏ពុំមែនជាតំបន់គ្រប់គ្រងរបស់មីយ៉ាន់ម៉ាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-vttv2E-_GzTRaX_7FH2T_hP4PTd4DxOHI7iTDHzsNIlANX1H1lpvZb1-Og9uyqzpioC1Zi2-MxVtKDDwlwv2j2YUSSgh30f5NbjSEa2yKFV4jO80UM2raZCSklPxjziS9sGxjdfC4FyKDQ9DTktRhn0uD6RmBiij_xiu4-DQ53QOPL54pPfi1z82KQx_/s800/image_2024-11-28_10-18-12%20(2).png

ហេតុនេះ អ្នកណាក៏ដោយដែលស្នើឱ្យដកទ័ពចេញពីតំបន់ ពួកគេពុំព្រមជាដាច់ខាត ពីព្រោះពួកគេគ្រាន់តែមានតួនាទីការពារអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ ។ ប្រទេសថៃពុំគួរដាក់សម្ពាធមកលើកងទ័ពវ៉ាក្រហមទេ ពួកគេពុំបានឈ្លានពានទឹកដីថៃសូម្បីតែ១ចំអាម ហើយបើថៃនៅតែរុករានចូលតំបន់នេះ ពួកគេនឹងតទល់វិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmngF-1IZrJt2axwDHZ57ZipGt7oJxUZ6sbHhwPhHTHNM8CGvDUz3iysqtUchpxeDNo6DC8OxJz8MeJuO14oJSexHu4gzZ6RsABf0P5qwXScU2oPQ92Z-Tfk9KgbrZ5CPBrjiLAyrJ3uk3YB126yknQ8sFQ86FBXlQShP6jvcIJYke-bCkJlhHO7OkB36H/s850/image_2024-11-28_10-18-18.png

គួរបញ្ជាក់ថា ប្រទេសថៃបានចរចាជាមួយកងទ័ពវ៉ាក្រហម ឱ្យដកថយចេញពីតំបន់ជម្លោះអស់រយៈពេលជាង១០ឆ្នាំមកហើយ ប៉ុន្តែកងទ័ពវ៉ាក្រហមបដិសេធថា បើកងទ័ពថៃបុកចូលតំបន់នេះ ពួកគេនឹងតទល់វិញមួយទំហឹង ។ តំបន់នេះមិនមែនជាទឹកដីថៃ ហើយក៏មិនមែនជាទឹកដីមីយ៉ាន់ម៉ា ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពវ៉ាក្រហម ៕