គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) សម្រេចបានជិត២៩ភាគរយហើយ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៤។

គម្រោងនេះ ត្រូវបានក្រសួងចាប់ផ្តើមសាងសង់ និងជួសជុលពីផ្លូវជាតិលេខ ៧ ចំណុចរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម។
បន្ថែមពីនេះ ក្រសួងក៏បានពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លង នៅកំណាត់ទី១ ដែលមានប្រវែង ១៩ គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនផងដែរ។
គម្រោងពង្រីកផ្លូវជាតិលេខ៧នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ ហើយប្រើរយៈពេលនៃការសាងសង់មានចំនួន ៤០ខែ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។
គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកាលពីអំឡុងខែមករា ឆ្នាំ២០២៣ ចំណាយថវិការ ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន៕










