Home Blog Page 746

ខួប២ឆ្នាំ នៃការដាក់ “ក្បាច់គុនល្បុក្កតោ” ជាបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយ

0

កន្លងទៅបាន២ឆ្នាំហើយ ដែលក្បាច់គុនល្បុក្កតោ ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ល្បុក្កតោ - Mee Chietល្បុក្កតោ ត្រូវបានចាត់ទុកជាមេក្បាច់គុន នៃសិល្បៈគុនខ្មែរដែលត្រូវបានគេជឿថាកើតឡើង ក្នុងរាជពង្សាវតារខ្មែរ នៃរាជព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចខ្លាំងពូកែមួយអង្គដែលបានបង្កើតច្បាប់កងទ័ព។គុនល្បុក្កតោខ្មែរយកក្បាច់ពីសត្វ និងធម្មជាតិ! - YouTubeពាក្យ “ល្បុក្កតោ” ក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយជាផ្លូវការណ៍ ឆ្នាំ១៩៣៨ បានបញ្ចាក់ច្បាស់នៅចុងឃ្លាវចនានុក្រមថា ល្បុក្កតោ គឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោ មានតាំងពីសម័យបុរាណមក។សៀវភៅប្រវត្តិសាស្រ្តស្តីពីក្បាច់គុនល្បុក្កតោជាង ៥០០០ក្បាល ដាក់សម្ភោធន៍ជាផ្លូវការ កាលពីម្សិលមិញនេះ – អាណាចក្រកីឡាល្បុក្កតោមានមេគុន ១២ទ្វារ ដែលជាច្រកទ្វារក្បាច់គុន និងបែងចែកជា ៧កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ ដោយពណ៌នៃក្រណាត់សូត្រដែលរួមមាន៖ ពណ៌ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ និង ថ្នាក់គ្រូ ពណ៌មាស។គ្រូក្បាច់គុនល្បុក្កតោដែលស្រាវជ្រាវជាង ២០ឆ្នាំ អះអាងថា ក្បាច់គុនមួយថៃមានប្រភពចេញពីខ្មែរ – Popular Magazine

ក្រណាត់សូត្រ ក្នុងមួយពណ៌ តំណាងឱ្យ យុទ្ធក្រមមួយ មានន័យថា តំណាងឱ្យច្បាប់ប្រយុទ្ធមួយ កម្រិតពណ៌ស រាប់ចាប់ពី មេគុន ៥ក្បាច់ បាតដៃ កណ្ដាប់ដៃ ក្រញាំដៃ ម្រាមដៃ កែងដៃ ហើយក្នុងមួយក្បាច់ ចែកចេញជាច្រើន “ស្នៀត”៕

កូនស្រីអតីតអភិបាលក្រុងភ្នំពេញ ឡើងកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ

0

លោកស្រី តិមា វិច្ឆិកាល ដែលជាកូនស្រីរបស់អតីតអភិបាលក្រុងភ្នំពេញ ឯកឧត្តម កែប ជុតិមា ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOnw89d-z0rR5cvj0eE2e4IBW3Hdp5n-4p-2B9aCi3RODuqYOZ7fcr2qEe0dpxPgltIap88CoBk1kTGXdJq72vjCazq6dqpIWt2jJdHC6y5Sk5myqGXp2C0Vh_xolzMVSRBbCS9y3cxsJfDpIQ8KZjS-l8oGXYefu7LTZKK831Xtp3KiSn2Yl9ZAKkLR2f/s893/image_2024-11-29_10-01-19.png

មុនកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ លោកស្រី តិមា វិច្ឆិកាល មានតួនាទីជានាយិការងរដ្ឋបាលរាជធានីភ្នំពេញ។

នៅក្នុងការឡើងមកនេះ លោកស្រី តិមា វិច្ឆិកាល ត្រូវជំនួសតំណែងលោកស្រី កែវ សុខពិសី ដែលត្រូវដល់អាណត្តិ និងត្រូវផ្ទេរទៅកាន់អង្គភាពដើមវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg88kWuVne6wmPjaeOFKiMw78h4-Bhf7HQiaB-TAfSGR9xoQ-hgsWirliCPqeBgF-ATgcM6sc85yJYzLdtfwVTkJkmfvFD_QRWGKCDiXBCrQ8q5L37OAz_jFUo0Basu6S6P8xp4VvDfQxbncHD2FknQT-ZYGWmaOi0kiHPy7WitfftDOiE6Fu1BaYHdWNNU/s2048/image_2024-11-29_10-01-19%20(2).png

បច្ចុប្បន្ន គណៈអភិបាលរាជធានីភ្នំពេញ មានអភិបាលមួយរូប និងអភិបាលរងចំនួន១០រូប ជាជំនួយការ។

គួរបញ្ជាក់ផងដែរថា លោកស្រី តិមា វិច្ឆិកាល មានបទពិសោធន៍ជាង២០ឆ្នាំលើការបម្រើការក្នុងគណៈអភិបាលរាជធានីភ្នំពេញ តាំងពីជំនាន់ឯកឧត្តម កែប ជុតិមា ធ្វើជាអភិបាលក្រុងភ្នំពេញមកម្ល៉េះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifuF1e6gDfW-mYyw3F-friznIIuIpwPtsARYLmhdfLODM8557YnDmmbhWl0hI44kK7OXo1SiWFm09VppVeHXwbbgkW5H1hTYN0_S6A6yQ_FSCJkxU5NtB-nwvMoqg-rFvUP87UaLVH1t08m326JLBvnOtb4J0IPwFAdg6ThWxDQNs0TUnl9yji6j3rYdBu/s1280/image_2024-11-29_10-01-22.png

ពលរដ្ឋម៉ាឡេស៊ីរស់នៅខេត្តចំនួន៦ រងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា ពលរដ្ឋជាង៣៧,០០០នាក់ រស់នៅខេត្តចំនួន៦ របស់ប្រទេសម៉ាឡេស៊ី បានរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ។ វាបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃនាចុងខែវិច្ឆិកានេះ ក្នុងនោះខេត្តកាឡាន់តាន់ ស្ថិតនៅជាប់ប្រទេសថៃ លិចខ្លាំងជាងគេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggoHcbE2kzDpBJYkprc2877H_iD_y40BgVF69l13Fx1ssJl-_xYSeXTfCJFL2SoKoqdZspxy-aPiVHa7mzxPe9vs1W6XvFc6NrnfMbVZsX9ylLf-Gsku-4gtlWUNbZlUheufK1su94Eq5EKgiVz9z9nn8yBVju6P4WBSNOa2lcnHjYpZM7eV_uL2VoDr3v/s1500/image_2024-11-29_09-43-38%20(2).png
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងនៅថ្ងៃទី២៨ ខែវិច្ឆិកា ថា អាជ្ញាធរបានធ្វើជម្រកស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តទាំង៦ រួមមាន ៖ ខេត្តកាឡាន់តាន់, ត្រាំងកានូ, ខេដាស់, ប៉េលិស, យ៉ាក់ហូ និងប៉េរ៉ាក់ ស្មើនឹង៣២២កន្លែង សម្រាប់ឱ្យពលរដ្ឋរងផលប៉ះពាល់ស្នាក់នៅ ។ ខេត្តកាឡាន់តាន់ ស្ថិតនៅភាគឦសានម៉ាឡេស៊ី និងជាប់ប្រទេសថៃ លិចលង់ខ្លាំងជាងគេ ដែលខេត្តនេះមានពលរដ្ឋ៣០,៥៨២នាក់ មកពី៩,២២៣គ្រួសារ រងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_plMwChhyA2rcncolQQN5U_jBXWB_mVvSrHLIjX_5MeIfMHbItM7hzLJ6qdEtq5Z7dldflOiGDZW2RDhZw0ef3Xll-gdYAFWUUpxKeL4VKn7MxqGthMDid88J2iVfndNbhPj6kDMqUlyZJ2lSw6qc0USWvNX1BSVSqXSP3bdLVEmbJNtJrwnM3p17LPBN/s923/image_2024-11-29_09-43-38.png

ទឹកជំនន់តែងតែលិចនៅបរិវេណឆ្នេរសមុទ្រភាគខាងកើតប្រទេសម៉ាឡេស៊ីនៅរដូវវស្សា ដែលធ្វើឱ្យពលរដ្ឋរាប់ពាន់នាក់ជម្លៀសចេញពីលំនៅឋានជារៀងរាល់ឆ្នាំ ចាប់ពីខែតុលា រហូតដល់ខែមីនា ។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងមក ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហោះរូបភាពក្នុងហ្វេសប៊ុកផេក ដែលបង្ហាញពីអាជ្ញាធរកំពុងជួយជម្លៀសពលរដ្ឋចេញពីតំបន់ទឹកជំនន់ក្នុងខេត្តកាឡាន់តាន់ ដោយមានទាំងទូក និងឧបករណ៍ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjry1HFDQdLQ-J46W40nS4dtzRWqbAxv57lzeaAAp4tgyXePQ9QMTwVUZ5GtZLRMU4mPihFgrcii3Gbt_2oEwJWbH_NGzo1YktYrr7CRl74yZ3QCQKsLf_LNd1iSOXy9UTsb4RwyQSGiNSSNGSwb0bz0ZSA_sYRR8qt0XnzCRY8X92AZ6lCHkmw-sRM2Yzc/s900/image_2024-11-29_09-43-39.png

ចំណែកភ្នាក់ងារឧតុនិយមម៉ាឡេស៊ីបានប្រកាសអាសន្នឱ្យពលរដ្ឋជ្រាបពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ ជាពិសេស ពលរដ្ឋរស់នៅខេត្តកាឡាន់តាន់, ប៉ាហាំង និងត្រាំងកានូ ។ ដូចគ្នានេះ ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបានទទួលបញ្ជាឱ្យត្រៀមកម្លាំងដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqIcoBqmkVKCL4Dy2hmjgfuPb6bzfcwmP_GGOdWbz_NWPdX-iVHuA4QbAGw9k0FeQL2C1wl0Hr0TPGMaZE0tk6935scUfCVfDyTgw4I-60p78i9D0bKGEHCmYU6KX4F_R7rcUPzKnIBUJsQAINgbJsAbHSqhF__70z1pZkw-9cPsgAZiRRBZb_i2WjRaGw/s1600/image_2024-11-29_09-43-40.png

ខេត្តត្រាំងកានូ បានបិទផ្លូវចំនួន៣២ខ្សែ មិនឱ្យពលរដ្ឋធ្វើដំណើរតាមយានជំនិះគ្រប់ប្រភេទ ដោយសារស្ថានការណ៍ទឹកជំនន់កាន់តែធ្ងន់ធ្ងរ ។ រីឯតូបលក់ម្ហូបអាហារបណ្តែតទឹក បានរសាត់តាមទឹកជំនន់អស់ ម្ចាស់តូបនិយាយថា ទឹកជំនន់លើកនេះបំផ្លាញសម្ភារៈលក់ដូរ, តុកៅអី និងស្បៀងអស់មួយចំនួនធំ ៕

បឹងព្រះពន្លៃ បឹងស្រស់ស្អាតគ្មានពីរស្ថិតក្នុងខេត្តពោធិ៍សាត់

0

បឹងព្រះពន្លៃ គឺជាជំរំសត្វស្លាបដ៏ច្រើនមហាសាលហោះពាសពេញមេឃ បង្កើតបានជាទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាតបំផុតគ្មានពីរ ស្ថិតនៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ បឹងនេះមានចម្ងាយប្រហែល ២៨ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ដែលអ្នកទេសចរអាចធ្វើដំណើរទៅបានយ៉ាងស្រួល ដោយមិនមានការធ្វើដំណើរដោយថ្មើរជើង ឬឆ្លងទឹកឡើយ។ នៅរដូវរងារនេះសត្វស្លាបគ្រប់ប្រភេទបានប្រមូលផ្តុំគ្នាហើរមកទុំ និងរកចំណីនៅបឹងព្រះពន្លៃ ដែលធ្វើឱ្យទីនោះក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមថ្មីមួយក្នុងទឹកដីខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLlbt5arzvHxGxl2HTguHHhlK3LlfV6MRM3mQ16Nlmsolgdk64jU4YtZX_WC8WBnEE8J-r2fHHFFb3F7llu_2mR-djNxw1DrW5EohWCYa4kvlJ_QJqwbjdMUjK_YR__EXOW43kQmPWfif2Ws5A8FRMixyxpcv86cIqNzbmIwy-WDhsgwLjg8m-QHm5jwya/s2048/image_2024-11-29_09-40-51.png

ពោធិ៍សាត់ គឺជាខេត្តមួយដែលមានសម្រស់ស្រស់ស្អាត មិនចាញ់ខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរីប៉ុន្មាននោះទេ។ ខេត្តនេះគឺប្រមូលផ្ដុំទៅដោយទឹកជ្រោះ សត្វព្រៃ ដើមឈើធំៗ និងភ្នំតូច-ធំជាច្រើន ក៏ព្រោះតែចំណុចទាំងនេះហើយទើបទាក់ទាញភ្ញៀវទេសចរទៅលេងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះសម្រាប់បងប្អូនដែលមានបំណងដើរលេងនៅចុងឆ្នាំនេះ ជាពិសេសនៅរដូវរងារនេះ បឹងព្រះពន្លៃនៃខេត្តពោធិ៍សាត់គឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍បំផុត ធានាថាលោកអ្នកបានទៅដល់ទីនោះហើយគឺមិនខកបំណងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdzIk51bu71aQReE_86EB-CDUSTK-Hs5j9oqyaK0Srp_GV3eGlCtkc7ybqIp0FchzbCD2P3a8GlMelbxxOQtAtThi6ItnwzyBpFyJcmbHRoULEJH0bzPlEHZsZpLz4D4jl8Qai9_vhzWjBfh79K9zUFj9GJf1SKtV1imkoAHOlhmeeNHwV9Xszxr4pRfZQ/s1280/image_2024-11-29_09-40-52.png

ដោយសារលោកអ្នកនឹងបានឃើញ សត្វស្លាបគ្រប់ប្រភេទយ៉ាងច្រើនមហាសាលហោះពាសពេញមេឃ បង្កើតបានជាទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យបំផុត។ ពេលវេលាសម្រាប់ទស្សនាសត្វស្លាបហោះហើរជាពិសេសគឺសត្វកុក គឺនៅព្រឹកម៉ោង ៥:០០am-៧:០០am និងល្ងាចម៉ោង ៤:០០pm-៦:០០pm ចំពោះសត្វដទៃទៀតយើងអាទស្សនាបានគ្រប់ពេលតែម្តង នេះបើយោងតាមក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjLmJ9XpLqbSzYMwNplPi5XwbZHGP8XTEaungL7nKqeSZlrfWYpPjaIUBcuz6e9ygUxadDKeQy76n9HHhUG8U13POTtEQrFyJf_BScXivtNTDMy1PsftKUCqTXeVhWKxkbx0bW-fpMlr0sbIDpuJS4iqN-nSGgvYrPGOGo_bVxQEr9eRRL7ZLDXnSgIoWo/s1280/image_2024-11-29_09-40-53%20(2).png

បឹងព្រះពន្លៃគឺជាបឹងប្រវត្តិសាស្ត្រដែលមានជាយូរមកហើយ ដោយរាជរដ្ឋាភិបាលបានអភិឌ្ឍន៍បន្ថែមឱ្យក្លាយជាអាងទឹកព្រះពន្លៃ ដើម្បីរក្សាទឹកទុកស្រោចស្រពវិស័យកសិកម្ម។ បឹងនេះគឺជាដីរបស់រដ្ឋ ដើម្បីគ្រប់គ្រងបម្រើផលប្រយោជន៍រួម មិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាគឺជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល។ គួរបញ្ជាក់ដែរថា បឹងព្រះពន្លៃ មានឈ្មោះដើមថា បឹងព្រះពន្លាជ័យ គឺជាបឹងធម្មជាតិមួយដ៏ធំលាតសន្ធឹងលើផ្ទៃដី ២៧០ ហិកតា និងជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះជាជំរំសត្វស្លាប និងជីវចម្រុះច្រើនប្រភេទរស់នៅទីនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcbNSSjAcATxmDyaB_wCQ6ISjsWKnsIPmSDGqOJo87rkt0jxDw87h4n1tL-0y8Dst31s_pW1ftgsGYMz1QRgZzHDJ-qJRuEs6IiAy4WLySaXi6CWrkxrpuGQE2kr4Rm2n56MokTCzT3GHVz6pteopTNIAVn2Lg0zFXBZpaw-uaA3nSB0zTutTRJY_HWKNt/s1280/image_2024-11-29_09-40-53.png

ធ្លា.យរឿងថ្មី SUGA សមាជិក BTS ផ្លាស់ចេញពីផ្ទះវីឡាប្រណីតខណៈមានជម្លោះជាមួយអ្នកជិតខាង

0

របាយការណ៍ផ្តាច់មុខពី Biz Hankook បានលើកសំណួរអំពីប្រវត្តិផ្លាស់ប្តូររបស់ Suga សមាជិក BTS ។ ទន្ទឹមនឹងព័ត៌មានដែលថា Suga បានផ្លាស់ចេញពីផ្ទះវីឡាដ៏ប្រណីត UN Village របស់ខ្លួនក្នុងខែឧសភា ឆ្នាំ២០២៤ អត្ថបទក៏បានចោទប្រកាន់ថាតារាចម្រៀងរូបនេះបានរើចេញពីលំនៅដ្ឋានពីមុននៅឆ្នាំ ២០២១ ដោយសារតែ «ជម្លោះជាមួយអ្នកជិតខាងផ្សេងទៀត»។ នេះបើតាមការចុះផ្សាយរបស់ Koreaboo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3uBGo-G0Ser_a3zkpCpEL7cIy9N0i3csbi9ErNBHRn0gZ5BL8W0v88iIG8-sVHpmGi4xLgXiIfMiRvuSb6hbG8bnRuhEGU42OkcqnkVIEsLAQdFbX6wE-g-Pm7dirvS9Z8W2kxMirflmOn_xbQraaqbbsuR5YZxc23Vn0Z_fBHAQt-6lIX63GoxscoAd7/s2048/image_2024-09-11_10-06-48.png

ប្រភពដដែលបានរាយការណ៍ថាអចលនទ្រព្យដែល Suga រស់នៅអស់រយៈពេល ៣ ឆ្នាំមុនពេលការផ្លាស់ប្តូរមានទីតាំងនៅ Hannam Riverhill ។ អចលនទ្រព្យនេះត្រូវបានគេនិយាយថាត្រូវបានទិញដោយ Suga ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងតម្លៃ ៣.៤0 ពាន់លានវ៉ុន (ប្រហែល ២.៤៣ លានដុល្លារអាម៉េរិក) ។ ទោះយ៉ាងណាក៏ដោយ Suga បានរើចេញនៅខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីមានជម្លោះជាមួយអ្នកស្រុកផ្សេងទៀត។ បន្ទាប់ពីផ្លាស់ចេញពី Hannam Riverhill Suga បានផ្លាស់ទៅលំនៅឋាន Park Hannam ក្នុងការរៀបចំជួលរយៈពេលវែង ហើយបានផ្លាស់ប្តូរចេញនៅខែឧសភា ឆ្នាំ ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgObBulIIYkOQmfojfx1lPBBdfe8XpAmuSd4Hy0gx6DD5-O1ZIl2_yzvHaQ3a179ci9HV4GbNmwJSf7bn7Cld8BwhFGxSdTSuEnexeaMH78j9nzJjhkhhr2rBIGmVU5YEOmanlsfBWKyLfnmmAA4HUbPPP0h1rSqEf1oULpPpcO2AlaUi480lHPC0fd9xQ8/s2048/image_2024-09-11_10-06-50.png
យោងតាម Biz Hankook ប្រាក់បញ្ញើ ៩.៥០ពាន់លានវ៉ុន (ប្រហែល ៦.៨០ លានដុល្លារអាម៉េរិកត្រូវបានគ្របដណ្តប់ទាំងស្រុងដោយ BIGHIT MUSIC ក្រុមហ៊ុនរបស់ BTS ។បន្ទាប់ពីព័ត៌មាននេះបែកធ្លាយ អ្នកនិយមលេងអ៊ីនធឺណិតចាប់ផ្តើមចោទជាសំណួរអំពីមូលហេតុដែល Suga ត្រូវផ្លាស់ចេញពីលំនៅដ្ឋាន Riverhill របស់ខ្លួន។ មនុស្សជាច្រើនឆ្ងល់ថាតើ ការសមាជិកក្រុមចម្រៀងនេះមាន«ជម្លោះ»នោះគឺជាជម្លោះអ្វី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5y3Np_MThTfGSInqhpNa8s4jYQp39KLMgMI8n289C9nqX01841K5neIAjO-epDN0Ep4qquQZ_XVGMvaq2IvuXDedQPtC1jfPl9dWZzTFWK95k1b6RgcOBS_XUeFgBFCRVlkDqFy_fio-UnYwLmvaExIMA5wbqLXFlAmnhNVBmX1S67w52VGJ_77ESmteS/s2048/image_2024-09-11_10-06-52.png
គួរបញ្ជាក់ថា កន្លងមកនេះ Suga ត្រូវបង់ការពិន័យចំនួន ១៥ លានវ៉ុន (ប្រហែល ១១,២៥០ ដុល្លារអាម៉េរិក) ពីបទបើកបរក្នុងស្ថានភាពស្រវឹង ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក៕

ក្រៅពីភាពស្រស់ស្អាត និងអត្ថន័យល្អ ផ្កាឈូករ័ត្នគឺមានអត្ថប្រយោជន៍ច្រើនដែលមិននឹកស្មានដល់!

0

ផ្កាឈូករ័ត្នមានរាងមូល ពណ៌លឿងស្រដៀងនឹងកាំរស្មីនៃពន្លឺព្រះអាទិត្យ ត្រូវបានគេស្គាល់ថា ជាផ្កាដែលមានសារៈសំខាន់ខាងវប្បធម៌ និងស្មារតីចំពោះមនុស្សជុំវិញពិភពលោក។ ជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាល ផ្កានេះមានអត្ថន័យល្អជាច្រើនដូចជា តំណាងឱ្យសុភមង្គល, សុទិដ្ឋិនិយម, ភាពស្មោះត្រង់, សន្តិភាព និងអាយុយឺនយូរ។ ក្រៅពីភាពស្រស់ស្អាត និងអត្ថន័យល្អ ផ្កាឈូករ័ត្នក៏មានអត្ថប្រយោជន៍ច្រើនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkVJdi8w6bDOIV9qb1BfZ_joEnF3cK98APSaWsiVfncsE5Ehck9Z_P2QkI2n3j84Ae4W8TbO9AKaiR8tMLWyhhLw6OAnZyCorjVWy7bqs8w2PHuhYRCkPT1e5UHZyFFQpF5xVI-xPv6YqkmZDddsyE4SSdIwtd2JKpc5eb3aj1iyZhgOUOT0vKp6zAU_O7/s1600/image_2024-11-29_08-31-27.png
ផ្កាឈូករ័ត្នមានគុណសម្បត្តិគ្រប់ផ្នែកទាំងអស់ទាំងឬស ដើម ស្លឹក ផ្កា និងគ្រាប់។ ជាទូទៅស្លឹករបស់វាត្រូវបានគេប្រើជាថ្នាំព្យាបាលអាការៈផ្សេងៗដូចជា៖ ឈឺពោះ បន្ធូការចុកណែនទ្រូង ហើម ជាំ ព្រមទាំងជាថ្នាំបញ្ចុះដ៏ល្អ ទាំងបញ្ចុះទឹកនោម បញ្ចុះមេរោគ រួមទាំងព្យាបាលអាការៈរោគទឹកនោមផ្អែម និងហឺតបានផងដែរ។ រីឯដើមរបស់វាវិញ ត្រូវបានគេយកមកធ្វើថ្នាំបញ្ចុះទឹកនោម ថ្នាំបន្ថយអាការៈក្អក រួមទាំងបុកឱ្យម៉ត់យកទៅបិទរបួស ឬដំបៅផ្សេងៗបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAojIkYMQP4SNtVgGJt9yW8YLC8KtZ6QjjYoZzjecer0pNcAaoREC7ctzajixyZsCXPsrYU8xNKcO_82q7cT4ucbJZe7rbqWSJkeeAGGSOIsRb2F4GLNknfl19N0iJXDFqHFbVUKoL1dx0Z9XRQNwCaly20ti9onyFaHQsXXDK_xalD0OaiVU-HMBXZgI4/s1920/image_2024-11-29_08-31-29.png

ចំណែកផ្ការបស់វា ប្រើជាថ្នាំសម្រាប់ព្យាបាលអាការៈឈឺក្បាល វិលមុខ ឈឺធ្មេញ ឈឺក្រពះ និងឈឺចាប់ពេលមករដូវ។ ជាមួយគ្នានេះដែរ គ្រាប់របស់ផ្កាឈូករ័ត្នក៏ត្រូវបានគេយកមកចម្រាច់ធ្វើប្រេងផង និងធ្វើជាគ្រាប់ធញ្ញជាតិផង។ គ្រាប់ផ្កាឈូករ័ត្នផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរាងកាយដូចជា ជួយលើកកម្ពស់សុខភាពបេះដូង និងស្បែក ជួយជំរុញដល់ការលូតលាស់សក់ ជួយសម្រកទម្ងន់ បញ្ចុះកូឡេស្តេរ៉ូល ប្រឆាំងជំងឺមហារីក និងធ្វើឱ្យមានតុល្យភាពកម្រិតអរម៉ូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi51aDGrloTKU_R2hLbO-E-jVa7eaflX8iARFWAV3YdkxP6fIJCZwF5nqT21ZK7S-qX5PeJIp4IHHuEyaG8TBncE6cmwwfeUZx4lPRP3VImQpjUAZOPm61DN_NeJtwbnpRweT0V5oQoH2KYHBwAQ5JJEgH3xvKAxIzxt_r6t240UUORUJPYSuS1uxD2SaT-/s1400/image_2024-11-29_08-31-30.png

លើសពីនេះប្រេងផ្កាឈូករ័ត្នក៏ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការពារជំងឺរលាកសន្លាក់ ការពារជំងឺហឺត ក៏ដូចជាការពារជំងឺមហារីក ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ កាត់បន្ថយការធ្លាក់ទឹកចិត្ត និងថប់បារម្ភ រួមទាំងជំនួយស្បែកឱ្យក្មេងជាងវ័យទៀតផង។ សរុបមកវិញផ្កាឈូករ័ត្នមិនត្រឹមតែស្រស់ស្អាតគួរឱ្យគយគន់ប៉ុណ្ណោះទេ វាក៏មានអត្ថប្រយោជន៍ច្រើន ដែលមនុស្សមួយចំនួនមិនដែលដឹងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV5SDENcWWXqexsLrXOm4IPGSj7h0qzalGvUCOc81gN47NQXdfoNUgYoxde7zrj7Yb2oLETp8hW__elWLgIBmGFjrw3R91d2cDRxnW1zm_BMJCthKjrvm4k8OUFZ8uMvAkesjnPGGQ3u-xtaiv-CcOXYPynT684fgzn1zv0FNfnabQFYZPGj2ehkQRKmjv/s1600/image_2024-11-29_08-31-31.png

ការដំឡើងពន្ធនាំចូលរបស់អាមេរិកលើផលិតផលចិន ធ្វើឱ្យប៉ះពាល់ដល់ប្រទេសទាំងពីរ

0

ប្រទេសចិន ៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា គម្រោងដំឡើងពន្ធទំនិញចិនខ្ពស់របស់មេដឹកនាំអាមេរិកថ្មី លោក Donald Trump អាចធ្វើឱ្យមហាប្រទេសអំណាចទាំងពីរឈានទៅមានសង្គ្រាមពន្ធយ៉ាងធ្ងន់ធ្ងរ ហើយប្រទេសទាំងពីរនឹងរងផលប៉ះពាល់ខ្លាំងដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoaWYIwaqwDfwf4_r7RWIYXSRmrMtB9FWvheRDbDAt8mep1XXOo6QWy3huM3SvsInGCXB0UDCy3MxTbwkshr1xcMV4E5phO1tBOPA_Agfs_Ie2yLocBDQ3FHcEf3UzAUmaiPGeq7ewk6idk7OdejJ4BgCfQ-rKbld6RyNQgNnOydpP33Wdgp4enRX6gRen/s1200/image_2024-11-29_08-22-36%20(2).png

លោក Trump ដែលគ្រោងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បាននិយាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកថា លោកនឹងដំឡើងពន្ធទំនិញចិន ១០%ទៀត រហូតដល់ទីក្រុងប៉េកាំង អនុវត្តវិធានការជាក់លាក់ក្នុងការទប់ស្កាត់ថ្នាំញៀនហ្វេនតានីល (Fentanyl) ដែលជាបញ្ហាធំនៅអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBSJ-_OeNlpLYmHew7i1CMpXF1EagXvI1_6SrVOpzaCyzZTSfz18wXcuaiNSpChKeXJMvFEIVIveiF-OwdKHKDvdeGp4YC5lwwYpAQjmLLzQSHM8wiqGeti6Mh4sO3xZLUw-nzP1n2ITvNR3p93Gt9jxFoFs9ObGg2vF77IccikmExClBqIrk5CuI1smVv/s1200/image_2024-11-29_08-22-36.png

កាសែត China Daily និង Global Times បានផ្សព្វផ្សាយវិចារណកថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងមក ថា សូមមេដឹកនាំអាមេរិកថ្មីកុំធ្វើឱ្យចិនក្លាយជាសត្វពពែទទួលទោសដោយសារបញ្ហាថ្នាំញៀនហ្វេនតានីល នៅអាមេរិក ឬមើលរំលងបំណងល្អរបស់ចិន ។ មេដឹកនាំអាមេរិកគំរាមដំឡើងពន្ធទំនិញចិន គឺជារឿងពុំសមហេតុផល ពីព្រោះសង្គ្រាមពន្ធ គ្មានអ្នកណាឈ្នះទេ ។ បើអាមេរិកនៅតែយកបញ្ហាសេដ្ឋកិច្ចមកលាយឡំជាមួយនយោបាយ និងយកការដំឡើងពន្ធជាអាវុធ វានឹងធ្វើឱ្យប្រទេសទាំងពីរខាតបង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggrzXsdmiqvVH7NGizZsrJgV8hVejbWggrwGj0hqA1QYB8Fjp84MzdnqpN5NQL1mwGvGvWZ15Boi2hRHjj1kG9A9ZsNMpJQHKjX922-iYs29Ey3XRe1DX6kjecsJNo4N1kPD4qpC2xQ3o83zjvzFCF9nlMQka-H_gRcRiotXZm4oh2vQ8eAh0Gu5M6bF30/s800/image_2024-11-29_08-23-45.png

សេដ្ឋវិទូជាច្រើនរូបចាប់ផ្តើមទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចចិន ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ដោយសារពិចារណាពីការដំឡើងពន្ធរបស់លោក Trump ហើយពួកគេបានដាស់តឿនឱ្យពលរដ្ឋអាមេរិកត្រៀមខ្លួនជាមួយទំនិញឡើងថ្លៃនៅអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf1rjewoeSh871xg4dmW5oY4BcXtIt31uX_Xg1mGyJzHAzV79UjofGIyHozJj16SEn5gIoeYEjj7KZmO_gZRuWuEmfQECzBHnaQ7JZuySz-BkbovTQLy1cfsMqATX4ag22V4amG2pcqhCeWq9DdQfX4vnL21QRiMfqNYPecH9sUf-x87FPxjSPhQ64NOOw/s1199/image_2024-11-29_08-24-19.png
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ប្រធានសេដ្ឋវិទ្យានៅតំបន់អាស៊ី មកពីស្ថាប័ន S&P Global Ratings បញ្ជាក់ថា បច្ចុប្បន្ន យើងដឹងថា ផលប៉ះពាល់ដោយសារការដំឡើងពន្ធទំនិញនឹងកើតឡើង ។ ដូច្នេះ ស្ថាប័ន S&P បានកាត់បន្ថយការព្យាករសេដ្ឋកិច្ចចិន នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ គឺនឹងកើនឡើងត្រឹមតែ៤.១% និង៣.៨% ប៉ុណ្ណោះ ។

លោក Trump ធ្លាប់បានប្រកាសថា អាមេរិកនឹងដំឡើងពន្ធទំនិញចិនខ្ពស់ជាងមុន ខណៈកន្លងមក អាមេរិកយកពន្ធទំនិញចិន ចាប់ពី៧.៥% ទៅ២៥% ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioK0Mei4rDCJiwwHI6Jrlecux1xTlqxPh3LqxmI5w0SyndYRl5FzXl9T_ANoEl9mTu1axIslAG8GjVNaY6oZJacezSj-d9EWEScN2JTna9OjCL4759_5sHkQOLAs10an0cOUB62jEWtPqSbtnNa3FB_MYVYB0j_1ZxLC-xkhq1qu9b9LDE-3c7XqWJXZ_g/s744/image_2024-11-29_08-24-20.png

លោក Gao Lingyun អ្នកវិភាគសេដ្ឋកិច្ចមកពី Chinese Academy of Social Sciences នៅទីក្រុងប៉េកាំង ឱ្យដឹងថា ចិនមានវិធានការទប់ស្កាត់ការដំឡើងពន្ធទំនិញរបស់អាមេរិក ។ ការយកបញ្ហាប្រឆាំងថ្នាំញៀនមកធ្វើជាមូលហេតុដំឡើងពន្ធទំនិញចិន គឺចិនពុំអាចទទួលយកបានទេ ហើយក៏ស្តាប់មិនចូលត្រចៀកដែរ ៕

Apple ​វិនិយោគប្រាក់បន្ថែមនៅឥណ្ឌូណេស៊ីដើម្បីឱ្យរដ្ឋាភិបាលឈប់ហាមឃាត់ការលក់ iPhone 16

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីកំពុងតែពិចារណាលើសំណើវិនិយោគស្មើទឹកប្រាក់ ១០០លានដុល្លារអាមេរិករបស់ Apple Inc បន្ទាប់ពីក្រុមហ៊ុននេះព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលឥណ្ឌូណេស៊ីឱ្យបញ្ឈប់ការហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9STxeGoUV-4HApoeh3EYb6ArsMdAlOMqmgenj6PMJPF7cEF-tT6oFEYYCpJIV2i6dJxIaM0dxpsHR60GE6LeRBZpeVNPewCjw1DT7IqWcIRBcz2qlcxu1pjBU0Rhyphenhyphen-8W9yMjWabNPzOcXz_2R9juLjqk_cDY_KNbgR-hL-Xqyfw6h1ePjCE5RPInvOmMi/s5000/image_2024-11-29_08-15-27.png

    ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបញ្ជាក់ថា បានទទួលសំណើសុំវិនិយោគសាងសង់រោងចក្រផលិតឧបករណ៍ទូរស័ព្ទរបស់ក្រុមហ៊ុន Apple ខណៈលោក Agus Gumiwang Kartasasmita រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 កាលពីខែតុលា ឆ្នាំ២០២៤ ។ យើងនឹងរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាគ្នាពីសំណើសុំវិនិយោគរបស់ Apple ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdhfpm66Kv7au9acsg_iDQoXGzpwPcM6bug4SZYGZQtmEowb5-5rkP7F5ty6X35tPB9LFnx9nhNFErgTijV72GmCtNpEz2wNxt24SgksuT_CP15roxKVoaRzI2I943BAVY44-GMPMRHtztBOBv2dRpGBKxQ8kG5iRINpu4jnPE_q8_CCdyX59zTDk_PgL9/s1200/image_2024-11-29_08-15-32%20(2).png

    បើតាមលោក Febri Hendri Antoni Arif មន្ត្រីនាំពាក្យក្រសួងឧស្សាហកម្ម គឺការប្រជុំលើកនេះជាសញ្ញាវិជ្ជមាន ហើយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីនឹងស្វាគមន៍ការវិនិយោគនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB6_0yqShkksUQKbIWY6AnBxS1NAMnkod0s2FYhb5sWGFkTY0hV9uI6u0rrXHFJD6Kg3v4hntRtINzNZTUzGimNShwc1xj_5xBOkVKXGbjSN6y8RXygdbur7Sk79GwKYAscxSYIZAHLYHHXmUuEoU4XDx9TepHyD7VGAArkGBuIELfboF0Rp4dpHcbsrH7/s1433/image_2024-11-29_08-15-33.png

    ក្រុមហ៊ុន Apple បានស្នើសុំវិនិយោគនៅឥណ្ឌូណេស៊ីបន្ថែមទៀត ស្មើទឹកប្រាក់១០០លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះស្មើជិត១០ដង បើធៀបទឹកប្រាក់វិនិយោគកន្លងមករបស់ Apple ស្មើត្រឹមតែជិត១០លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយសារក្រុមហ៊ុនមានបំណងឱ្យឥណ្ឌូណេស៊ីឈប់ហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 របស់ខ្លួន ។ នេះបើតាមសេចក្តីរាយការណ៍របស់ Bloomberg News ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEyfT1hSnqdhUAH0z1hDRe4w0k51wmF50u8MN7BYNchODpnHTvRHHpqgQlqX2P-UIImXk0nwv3UaTxIot44-5ZdRF_b6p-coGzV2ui-0PGABjAMiJdciukXP06657annnK1nhpIq5U4q2hLflU7wWTR6jFfot6kAVedl2inRywNpk4hur_BvVnzXqNsmDj/s2000/image_2024-11-29_08-15-32%20(3).png

    គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 ដោយសារបុគ្គលិក Apple នៅឥណ្ឌូណេស៊ី ពុំអនុវត្តតាមលក្ខខណ្ឌកំណត់ឱ្យទូរស័ព្ទស្មាតហ្វូនត្រូវតែផលិតឧបករណ៍នៅឥណ្ឌូណេស៊ី យ៉ាងហោចណាស់ ៤០% ។ យោងតាមទិន្នន័យរបស់មន្ត្រីរដ្ឋាភិបាលរកឃើញថា Apple វិនិយោគនៅឥណ្ឌូណេស៊ី ត្រឹមតែ៩៥លានដុល្លារអាមេរិក ដែលជាទឹកប្រាក់តិចជាងក្រុមហ៊ុននេះធ្លាប់សន្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuV-Clwnett9GRkgKYNCxVNK8hFNDm1IRA7G-lrEqLHFynL6FRLevBHbwd830uDM5AAjRjesfncii4WjPMUGaiKW1pUwdPwv6o_UtqQzaIJ0Wpe-m_Od-wOfGGc0Yaytlk3qS6bidWoVIvf8h5I9di7nDhYXaIbSfYsVB_azlWeYJvU29EqekzP5xDxE6-/s1400/image_2024-11-29_08-15-32.png

    ក្រៅពីនេះ ឥណ្ឌូណេស៊ីក៏បានហាមឃាត់ការលក់ទូរស័ព្ទម៉ាក Google Pixel ផងដែរ ដោយសារពុំបានវិនិយោគតាមទឹកប្រាក់កំណត់ ។ គេចាត់ទុកថា ការហាមឃាត់ការលក់ទូរស័ព្ទទាំងនេះ គឺជាវិធានការក្តៅលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី ដែលព្យាយាមដាក់សម្ពាធក្រុមហ៊ុនបរទេសឱ្យចូលមកផលិតឧបករណ៍នៅឥណ្ឌូណេស៊ីកាន់តែច្រើន ៕

ថៃបញ្ចុះតម្លៃសំបុត្រយន្តហោះ៣០% ជាកាដូឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តចូលឆ្នាំសកល

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រសួងគមនាគមន៍បានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍នានា បញ្ចុះតម្លៃសំបុត្រយន្តហោះ៣០% ស្មើនឹង៥ម៉ឺនកៅអី សម្រាប់ឱ្យពលរដ្ឋធ្វើដំណើរកម្សាន្ត ឬទៅស្រុកកំណើតក្នុងអំឡុងពេលចូលឆ្នាំសកល ឬឆ្លងឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdvvFwd0d2eunSO4l18LfyO1-QmJ8FVXIqDiRgbF0kTO0FZKi12wiwO6lklXr3D1iwTi2rBSCzYKI2VWs_l1F8R8CmXVuYNrnHkwQlJnaTwhNqZSkpSjqVy7HoCIhycKn2fIPWcwLdQ4LCA2orAC9vh7O5M1zbb662HpxD_vZGIFPxcgoKqU6TmeZCjGmS/s1280/image_2024-11-28_14-46-55.png

លោក សុរិយ៉ាក់ ជឹងរុងរឿងកិច្ច ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ បានលើកឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា កន្លងមកថា លោកបានប្រជុំជាមួយសមាគមអាកាសចរណ៍ថៃ ដើម្បីសហការគ្នាដោះស្រាយបញ្ហាសំបុត្រយន្តហោះឡើងថ្លៃពេលបុណ្យទាន ជាពិសេស ពេលចូលឆ្នាំសកលឆាប់ៗនេះ ។ យើងចង់ឱ្យសំបុត្រយន្តហោះមានតម្លៃថោក និងសមរម្យ ដើម្បីជាកាដូចុងឆ្នាំសម្រាប់ពលរដ្ឋធ្វើដំណើរកម្សាន្តទៅកាន់ទីជិតឆ្ងាយអាចកាត់បន្ថយចំណាយ, ងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7N11RVgUze1L1nulIkKMZuH-ObArlPLqWy-FvW1kW_5yyB6Qg-mUtgTKfa-gyoy68jkD6RDfcIgVczMUw2ZL-ocb308Q-a_Mfc6J4eOfd0EIMs7GyjCJwnHCOq6_Q4kzCamBSVYYpO05voRyXY8QgoeDDbdy5mCcD1HNy_x6yFeZCs9aaCGeAt1kQqF6C/s1417/image_2024-11-28_14-46-56%20(2).png

កិច្ចប្រជុំជាមួយសមាគមអាកាសចរណ៍ថៃ រួមមាន ៖ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways, Thai AirAsia, Nok Air, Thai Lion Air និង Thai Vietjet Air ។ លទ្ធផលកិច្ចប្រជុំ គឺក្រសួងគមនាគមន៍ និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងសហការបង្កើតវិធានការលក់សំបុត្រយន្តហោះតម្លៃពិសេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipRVKobbKHc48eiYfMPO0_XQCLtcKKmyCi0kLYKOPACCyznNPTMsB_YaaSKpanUEikXG7oWZlIHroPSdS14e0ORL5HURuY0yg18pSH7LXmOAhDM3Nxtfjt5edKvnz-Nyijy-Ur2Vuhtte7yWxFB14hV1Kgnn1htBjmL7rXhACrL4-kB5t9Fw4KZA0kmbj2/s936/image_2024-11-28_14-46-57.png

យើងនឹងផ្តល់ជូនសំបុត្រយន្តហោះតម្លៃថោកសរុបចំនួន៥ម៉ឺនសំបុត្រ សម្រាប់ការធ្វើដំណើរចេញពីទីក្រុងបាងកក ទៅកាន់បណ្តាខេត្ត-ក្រុងនានា ។ វាជាការបើកឱកាសឱ្យពលរដ្ឋថៃធ្វើដំណើរកម្សាន្តពេលចូលឆ្នាំសកល ឬឆ្លងឆ្នាំ (គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥) ជាមួយការបញ្ចុះតម្លៃសំបុត្រយន្តហោះ៣០% ខណៈកន្លងមក តម្លៃសំបុត្របានកើនឡើងខ្ពស់ពេលមានបុណ្យទានម្តងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuTk-1WG664FwmMIAT851ZM5IOvz0Le6hqh2kxDvsHltaXJ6H89tC17dIAU_hQ7BFhQPiwkebA0AFkjtDX9giE0k0hJ9Pmd5dBnnx26U0k1ArLj3IoZjh4EIRbKpikDN7ij95V9Lqqntr7-xV_RjWpS3twqhIW9i150zYnjTGE_v3RHjw2NSEj7quGIzAY/s1200/image_2024-11-28_14-46-56.png
លោក សុរិយ៉ាក់ បន្តទៀតថា ៖ «ក្រសួងគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជនជឿជាក់ថា វាផ្តល់ភាពងាយស្រួលដល់ពលរដ្ឋអាចទិញសំបុត្រយន្តហោះតម្លៃសមរម្យដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំសាច់ញាតិ ប្រកបដោយសុវត្ថិភាពពេលឆ្លងឆ្នាំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioDyE0yb592FzSK-yDuBVUp1ZwoCOYksjSy4QQE8zrJFwJJJT4BTSTrtJZhqNtDep4cYHYNb_G-aI_x_UGnBM58nLoQya9W2M2rCYlmuicCUOtUKAlP4CxKnFQSuaRYr7cAIR2DKWJK04njLlbn6RmxCBWSDslJ_VYdvGiF_r9hg1SV3Avy9bfRh68uVl-/s2400/image_2024-11-28_14-46-57%20(2).png

ក្រៅពីនេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ និងក្រុមហ៊ុនអាកាសចរណ៍នានាគួរចាត់វិធានការបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរក្នុងឱកាសចូលឆ្នាំសកល ព្រមទាំងគ្រប់គ្រងសម្ភារៈអ្នកដំណើរ និងកំណត់ពេលវេលាបើក-បិទអាកាសយានដ្ឋានតាមបណ្តាខេត្តឱ្យច្បាស់លាស់ ។ រីឯអាជ្ញាធរអាកាសចរណ៍ស៊ីវិលត្រូវតាមដានស្ថានការណ៍ថ្លៃធ្វើដំណើរជានិច្ច ដើម្បីកុំឱ្យក្រុមហ៊ុននានាឆ្លៀតឱកាសដំឡើងថ្លៃសំបុត្រ ៕

តារា TikTok ដ៏ល្បីល្បាញម្នាក់របស់អាមេរិក ត្រូវបានប៉ូលិស.ចាប់ខ្លួនដោយសារហេតុផលហួសចិត្ត

0

ឃើញហៃសូក្នុងបណ្តាញសង្គមស្មានតែមានលុយ តារា TikTok ដ៏មានឥទ្ធិពលម្នាក់របស់អាមេរិក ស្រាប់តែត្រូវបានប៉ូលិស.ចាប់ខ្លួនដោយសារលួ.ចអ៊ីវ៉ាន់ក្នុងហាងទំនើបមួយ។ Marlena Velez អាយុ ២២ ឆ្នាំមានអ្នកតាមដាន TikTok ជាង ៣៩០K ប្រមាណជាង ៣៩០.០០០ នាក់ត្រូវបានចាប់ខ្លួន និងចោ.ទប្រកាន់ពីបទលួ.ចរបស់របរមានតម្លៃប្រហែល ៥០០ ដុល្លារពី Target។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe79-xBcly5C5k61V5pKH3CirZjR2X1CUtxBFCt6FA4Uu0yVILSU0AomoCQGCZvEjJWOxXmjxlgxhyNVZ1Shk-RUvZi44c5mShFdu4WIG5ER5ixctatPySZsTBHtjYyeUpLah6xUM0Vvgpg5ehEcyC0db1YktTjV7JNJCoykPkgVSRZWk-viNduYZ1JNfc/s935/image_2024-11-28_14-43-13%20(3).png

យោងតាមសារព័ត៌មានបរទេស NBC News ចុះផ្សាយថា Influencer ម្នាក់នេះតែងតែបង្ហោះខ្លឹមសារអំពីជីវិតរបស់នាងក្នុងនាមជាម្តាយកូនពីរ នៅលើគណនី TikTok របស់នាង ជាមួយនឹងសម្លៀកបំពាក់ប្រណីត និងរបស់ប្រើប្រាស់ថ្លៃៗ។ ថ្មីៗនេះនាងក៏បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម ដោយពាក់អាវពណ៌សាច់ ខោជើងវែង ដើរទិញរបស់របរនៅហាងមួយកន្លែងក្នុងទីក្រុង Cape Coral រដ្ឋ Florida។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioFoMNrILozvHG5ZjCfVHAVsaY2Ph24419au64muHrAQTcGs61yy3hyphenhyphenKLi5HAsKNyQKCEi_0UQ1SdGtyGywFg2ualgDfSG021PjQwZw-b9jYy5s6zvNmDhG6Wjp6-W1Y7kjbRtYyb50krNrd5AmfuKWxuyJufTyxIqGACWMwSppzMIDuZ5RsCgPa6TsReZ/s865/image_2024-11-28_14-43-13%20(2).png
ខណៈឈុតដែលនាងស្លៀកគឺដូចគ្នាបេះបិទទៅនឹងស្ត្រីដែលលួចឥវ៉ាន់ ក្នុងហាង Target ដែលបានបាត់កាលពីថ្ងៃ ៣០ ខែតុលា ត្រូវបានគេឃើញក្នុងកាមេរ៉ាសុវត្ថិភាព។ នៅពេលដែលគេយកវីដេអូនាងទៅដាក់ជិតជាមួយវីដេអូកាមេរ៉ាសុវត្ថិភាពឃើញថា ចោរក្នុងកាមេរ៉ាសុវត្ថិភាពនោះគឺជារូបនាងតែម្តង។ មិនយូរប៉ុន្មាននាយកដ្ឋានប៉ូលីស Cape Coral ក៏បានទៅផ្ទះនាង ចុះឆែកឆេរ និងចាប់ខ្លួននាងតាមសន្តិវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPTZ591XXSeh0stdUYfO2m8e1e4MeCi2TNfzfHCzZt2rtQfSjisUrp-gH21SIIrcNoFW6XSzIPMu6QzMVwdYz7H0jaqk-vAdQDV2ngbYHNJ8MLJrCn_Gn2svYG1ofYe5wXjn2VvPPiy3BKrk6yP_s2O4SFgJPMCfUaFIJMMlgrAR43K7cPeFMi7TWSYZMZ/s1200/image_2024-11-28_14-43-13%20(4).png
Marlena Velez បានសារភាពថា នាងពិតជាបានលួចរបស់គេពិតមែន Influencer ម្នាក់នេះក៏ត្រូវបានគេចោតប្រកាន់ថា លួចរបស់របរគេច្រើនដងហើយ។ មន្ត្រីដែលបានចាប់ខ្លួននាងបានសួរនាងនៅនៅក្នុងពន្ធនាគារថា តើនាងនៅមានទំនិញដែលលួចពីមុនៗច្រើនទៀតទេ Marlena Velez ឆ្លើយតបថានាងប្រហែលជានៅតែមានរបស់របរមួយចំនួនទៀត។ បច្ចុប្បន្នស្ត្រីរូបនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន និងត្រូវឡើងតុលាការនៅថ្ងៃទី ១០ ខែធ្នូខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit4CzCgGi6v6kujcUP7E21Gm6zPZlo6ty5kt3M8NSXJo8J-fNWB-c7lYEFwInAffZYXn2Z6JxoIq9iAbycHoAfO-vm9XI3NU6VtUufr89ssT1lJZ6uZ8aDnh3iocjSUtX7VESHLj8QN6FhH4h9JrkI9VCotJImBaKCqKjN-NSe7dzs0mEODZ41Uw1dUFGm/s640/image_2024-11-28_14-43-13.png